Monday, March 3, 2014

សហ​ព័ន្ធ​​កីឡា​វាយ​កូន​បាល់​កម្ពុជា​​​ប្ដូរ​ឈ្មោះ​ថ្មីនិង​ធ្វើ​​ពិធី​​អប​អរ​ទិវា​កីឡា​វាយ​កូន​បាល់​ពិ​ភពលោក​

ប្រភពមកពីកោះសន្តិភាព
រាជធានី​ភ្នំពេញ ៖​​​ ​សហ​ព័ន្ធ​​​កីឡា​វាយ​កូន​បាល់​​កម្ពុជា​​ កាល​ពី​ព្រឹកថ្ងៃទី​​​​២ មីនា​ ​​បាន​ធ្វើ​សន្និ​សីទ​​កាសែត​​ស្ដី​ពីការ​​ផ្លាស់​ប្ដូរ​ឈ្មោះ​​​​ពី​​សហ​ព័ន្ធ​​កីឡា​វាយ​កូន​បាល់​​​កម្ពុជា​ ​(TFC)​ ​​ទៅជាកីឡា​​​វាយ​កូន​បាល់​​កម្ពុជា​​​​ (Tennis Cambodia)​ និង​​​​បង្ហាញ​ស្លាក​សញ្ញា​ឡូហ្គោថ្មី​ដែល​​រចនា​ឡើង​ជា​មួយ​នឹង​អត្ត​សញ្ញាណ​ថ្មី​ក្រោម​ការ​​​​​ចូល​រួម​ពី​លោក​​​ទេព​ រិទ្ធិវិទ្ធ​​​​ អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​​​​​វាយ​កូន​បាល់​កម្ពុជា​​ កញ្ញា​ Hisae​ Arai​ ជន​ជាតិ​ជប៉ុនជា​​​ទូត​សុច្ឆន្ទៈ​​​របស់​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ព្រម​ទំាង​ភ្ញៀវ​កិត្តិ​​យស ​និង​កីឡា​ករ​​​ជា​ច្រើន​​រូប​ទៀត​ ។​
លោក ទេព  រិទ្ធីវិ​ទ្ធ​ អគ្គ​លេខា​ធិការ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ បាន​ថែ្ល​ង​​ឱ្យ​​​ដឹង​ថា ​យើង​គិត​ថា​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី​​​របស់​សហព័ន្ធ​នេះ​នឹង​នាំ​មក​នូវ​​​​កម្រិត​​អស្ចារ្យ​បន្ថែម​ទៀត​នៃ​ថាម​ពល ​និង​​ឥទ្ធិ​ពល​ទៅ​លើ​ការ​រឹត​ចំណង​របស់​ប្រទេស​កម្ពុជា​ជា​មួយ​នឹង​កីឡាវាយ​កូន​​បាល់​​ក្នុង​របៀប​មួយ​ដែល​ប្លែ​ក​ពី​គេ​ ។​ លោក​​​បាន​​បញ្ជាក់​​​ថា​​ រូប​ភាព​ឡូហ្គោ​ថ្មី​​បង្ហាញ​ពី​វប្ប​ធម៌​របស់​ប្រទេស​កម្ពុជា​​ និង​​​ការ​ប្តេ​ជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​កីឡា​មួយ​​នេះ​​​ ។​ ​លោក​មាន​​​សុទិ​ដ្ឋិ​និយម​ថា​ ការ​ផ្លាស់​ប្តូរ​ទាំង​ពីរ​នេះ​នឹង​ជំរុញ​ដល់​ភាព​ដែល​អាច​មើល​ឃើញ​របស់​​យើង​​។ ​​
បន្ទាប់​ពី​​​​បញ្ចប់​សន្និ​សីទ​កាសែត ​សហ​ព័ន្ធ​​កីឡា​​វាយ​កូន​បាល់​កម្ពុជា​បាន​រៀប​ចំ​ពិធី​អប​អរ​សាទរ​ទិវា​កីឡា​វាយ​កូន​បាល់​ពិភព​លោក​«World Tennis​​Day»​ផង​ដែរ​ស្រប​ពេល​​ដែល​​​ប្រទេស​​​ជា​ច្រើន​លើ​ពិភព​លោក​បាន​ធ្វើ​​ជា​បន្ត​បន្ទាប់​​​​ដោយ​​មាន​ការ​ចូល​រួម​ពី​ឪពុក​ម្តាយ​ក្មេង​ៗ​កីឡា​ករ-​កីឡា​ការិ​នី​ និង​អ្នក​គាំ​ទ្ររាប់​រយ​នាក់​​នៅ​ឯ​មជ្ឈ​មណ្ឌល​កីឡា​(CCC​)​ពោរ​​ពេញ​ដោយ​ភាព​រីក​រាយ​​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​កីឡា​វាយ​កូន​បាល់កម្ពុជា​ និង​អត្ថ​​​ប្រយោជន៍​របស់​វា​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ​និង​អត្ត​ពលិក​គ្រប់​កម្រិត​ ។​
​​កញ្ញា Hisae Arai ដែល​ជា​ទូត​សុច្ឆន្ទៈ​​របស់​សហ​ព័ន្ធ​កីឡាវាយ​កូន​បាល់​ក​​​ម្ពុជា ​និង​ជា​អតីត​បវ​រកញ្ញា​របស់​ប្រទេស​ជប៉ុន​បាន​បើក​កម្ម​វិធី​ជា​ផ្លូវ​ការ​រយៈ​ពេល​ប្រមាណ​ជា​បួន​ម៉ោង​​​ក្នុង​​ការ​រក្សា​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​គោល​ដៅ​របស់​​ទិវា​​កីឡា​​វា​យ​​កូន​​បាល់​​ពិភ​​ព​លោក​​ទៅ​លើការ​ផ្សព្វ​ផ្សាយ​​​និង​ការ​បង្កើន​នូវ​ការ​ចូល​រួម​ក្នុង​កីឡា​នេះ​ ​​​​​​។ ​​​សកម្ម​ភាព​មួយ​ផ្នែក​ធំ​នឹង​ទាក់​ទិន​ជាម​ួយ​នឹង​ក្រុម​ក្មេងៗ​ទាំង​កំពុង​តែ​លេង​កី​ឡា​នេះ​​រួច​​ជា​ស្រេច​​ ឬ​ក៏​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ក្នុង​​ការ​ចាប់​ផ្តើម​លេង​ ។​ ​កញ្ញា​Hisae​ ​Arai​​ បាន​ឱ្យ​​​ដឹងថា​ ​កញ្ញា​ចូល​រួម​នៅ​ក្នុង​សកម្ម​ភាព​ជា​មួយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ក្នុង​​គោល​បំណង​ចូល​រួម​ផ្សព្វផ្សាយ​វិស័យ​កីឡាវាយ​​កូន​បាល់​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ និង​យុវ​វ័យ​​កម្ពុជា​​ឱ្យ​​​​ចូល​ចិត្ត​និង​ស្រឡាញ់​កី​ឡាវា​យ​​កូន​បាល់​​ជាពិសេស​គឺ​ចង់​បំផុស​​​ឱ្យ​​​ប្រភេទ​កីឡាមួយ​នេះ​មាន​សកម្ម​ភាព​រីក​ដុះ​ដាល​កាន់​តែ​ខ្លាំ​ងក្លា​​នៅ​​​កម្ពុជា ​​​​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទី​លាន​​ចំនួន​បី​នៅ​ឯ​មជ្ឈ​មណ្ឌល​CCC​​​បាន​​​ប្រែក្លាយ​ជា​ទី​លាន​តូច​ៗ​ជា​ច្រើន​សម្រាប់​​ក្មេងៗ​លេង​​កីឡា​នេះ ។​​ ក្មេងៗ​​ទាំង​នោះ​ក៏​នឹង​មាន​ឱកាស​មួយ​ក្នុង​ការ​ចំណាយ​ពេល​វេលា​នៅ​លើ​ទី​លាន​ជា​មួយ​នឹង​កីឡា​ករ​នៃ​ក្រុម​ជម្រើស​​ជាតិ​មួយច​ំនួន​ផង​ដែរ​ ។​ ក្រៅ​ពី​ជំនាញ​កី​ឡា​វាយ​កូន​បាល់​អ្នក​ចូល​រួម​ក៏នឹង​ដឹង​ពីសារ​សំខាន់នៃទិដ្ឋ​ភាព​បរិស្ថាន​ និង​បញ្ហា​អាហារ​ និង​សុខ​ភាព​ផង​ដែ​រ​ ៕​

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់