Monday, February 17, 2014

ប្រាក់​​យាន់​ចិន​​បោះ​ជំហាន​​មួយ​កម្រិត​​ទៀត​ក្នុង​​ការ​​ក្លាយ​​ជា​រូបិយ​ប័ណ្ណ​​ពិ​ភព​លោក​

ប្រភពមកពីកោះសន្ដិភាព

​ប្រតិ​បត្តិករ​​ទីផ្សារ​មូល​បត្រ​​អូ​ស្ត្រា​លី​ASX​ និង​ធនា​គារ​ចិន​​បាន​និយាយ​កា​​ល​ពី​ថ្ងៃ​​​អង្គារ​ថា  គេ​នឹង​ផ្តល់​​​សេវា​ទូ​ទាត់​​ប្រាក់​​យាន់​​ដល់​​ទី​ផ្សារ​ហិ​រញ្ញវ​ត្ថុ​អូ​ស្ត្រាលី​​​និង​​ចិន​នៅ​​ពាក់កណ្តាល​ឆ្នាំ​នេះ ​ដែល​​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​​​ការ​បោះ​ជំហាន​​​ថ្មី​មួយ​​ទៀត​​នៃ​ប្រាក់​យាន់​​ក្នុ​ង​នាម​ជា​​រូបិយ​ប័ណ្ណ​​​ពិភព​លោក ​​។​
​យោង​តាម​​របា​យ​ការណ៍​​ពី​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​គឺ​ជា​ដៃ​គូរ ​ពាណិជ្ជកម្ម​ធំបំផុត​​របស់​អូ​ស្ត្រាលី​ ហើយ​ក្រុម​ហ៊ុន​​អូស្ត្រាលី​​ភា​គ​ច្រើន​បាន​និ​ង​កំពុង​​ដោះ​ដូរ​​ពាណិជ្ជ​កម្មជា​ប្រាក់​យាន់​​ជា​ជាង​ប្រាក់​ដុល្លារ​​អា​​មេរិក​ ។ ASX​និយាយ​ថា ​សេវា​ទូទាត់​ប្រាក់​យា​ន់​ថ្មី​នេះ​​នឹង​អ​នុញ្ញាត​​​​​​ឲ្យ​​ក្រុម​ហ៊ុន​អូ​ស្ត្រាលី​ទាំងអ​​ស់​ធ្វើ​ពាណិ​ជ្ជកម្ម​​ និង​​វិនិ​យោគទ​ុន​ជា​មួយ​​ប្រទេស​ចិន​​តាម​​រយៈ​​ផ្សារ​មូល​បត្រ​​ASX​ដែល​មាន​ហេដ្ឋា​​រច​នា​សម្ព័ន្ធ​ទី​ផ្សារ​​ច្បាស់​លាស់ ​។​
លោក​​Arthur​ Sinodinos​ អគ្គ​ហិរ​​​ញ្ញិក​រង​​របស់​​អូស្ត្រា​លី​បាន​ប្រាប់​សារ​ព័ត៌​មាន​​CNBC​​ ថា​​​ថ្ងៃ​​នេះ​គឺ​ជា​​ព្រឹត្តិ​ការ​ណ៍​​ប្រវត្តិ​សាស្ត្រ​​​ដែ​ល​ប្រទេស​​ចិន​​និង​អូស្ត្រា​លី​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ ។​​ អជ្ញា​ធរ​​​ចិន​​បាន​និង​​​​កំពុង​​បង្កើន​​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​​​ការ​​ប្រើ​ប្រាស់​ប្រាក់​យាន់​​​​ដែល​ត្រូវ​បាន​​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​ដោយ​​​​​ទី​ក្រុង​ប៉េ​កាំង​ ។​​ ​កាល​​ពី​ខែ​តុលា​ កន្លង​ទៅ​​ ចិ​ន​ក៏​បាន​​ចុះ​​​កិច្ច​ព្រម​ព្រៀ​ង​​ដោះ​​ដូរ​​រូបិ​យ​ប័ណ្ណ​ជាមួយ​​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ​។​
ធនា​គារ​​Bank​ of International Settlement​ បាន​និយាយ​កាល​ពី​​ខែ​​កញ្ញា​ថា ​ប្រាក់​យាន់​ចិន​​គឺ​ជា​​រូបិ​យប័ណ្ណ​​​មួយ​ក្នុង​ចំណោម​រូបិ​យប័ណ្ណ​ទាំង​១០​​ដែល​​​ធ្វើ​ការ​ដោះដ​ូរ​​ច្រើន​បំផុត​នៅ​លើ​ពិភ​ព​លោក​ ។​ លោក​Sinodinos​បន្ថែម​ថា ​អូស្ត្រា​លី​មិន​​​មាន​​ការ​បារ​ម្ភ​ពី​សញ្ញា​ថ្មីៗ​ដែល​ថា ​សេដ្ឋ​កិច្ច​របស់​ចិន​​​កំពុង​​​​​បាត់​បង់​សន្ទុះ​នោះ​ទេ ​។​​ អូស្ត្រា​លី​​មាន​ទស្សន​​​ ​វិស័យ​វែង​ឆ្ងាយ​​ចំពោះ​ទំនាក់​ទំនង​ជា​មួយ​ចិន ​។​​ ចិន​​កំពុង​ឆ្លង​កាត់​​អន្តរ​កាល​មួយ ​ដែល​នឹង​​នា​ំ​ទៅរ​កក​ំណើន​ផ្អែក​លើ​ការ​ប្រើ​ប្រាស់ ​ ហើយ​វា​​នឹង​​នា​ំ​ទៅ​រក​​​តម្រូវ​ការ​​ដែល​​កើន​ឡើង​សម្រាប់​ផលិត​​ផល​និង​​សេវា​កម្ម​ដែល​បាន​ធ្វើ​​ពិពិ​ធកម្ម​ជា​ច្រើន ៕

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់