Thursday, February 13, 2014

ក្រុម​ហ៊ុន Canon បាន​អភិវឌ្ឍន៍​​បច្ចេក​វិទ្យា​កាន់តែ​ទំនើប​នៅ​ក្នុង​វិស័យ​រូប​ថត​

ប្រភពមកពីកោះសន្ដិភាព

ទីក្រុង​តូក្យូ, ប្រទេស​ជប៉ុន ៖ ក្រុម​ហ៊ុន​កាមេរ៉ា Canon ដែល​ជា​ក្រុម​ហ៊ុន​​នាំ​មុខគេ​ក្នុង​ផ្នែក​បច្ចេក​វិទ្យា​លើ​វិស័យ​រូប​ភាព​ នៅ​លើ​ពិភព​លោក បាន​ប្រជុំ និង​បង្ហាញ​ពី​បច្ចេក​វិទ្យា​ថ្មី​ៗ​របស់​ខ្លួន​ដែល​ទើប​តែ​នឹង​សម្រេចបាន​ការ​ផលិត ព្រម​ទាំង​ប្រកាស​ពីការ​ទទួល​ជោគ​ជ័យ​​នូវ​សែ​ស្រឡាយ EOS ពីរ​បន្ថែម​ទៀត គឺ EOS 1200D ជា​មួយ​នឹង EF-S 18-55mm IS ll lens និង Macro Ring Lite MR-14EX ll ។ ​
កិច្ច​ប្រជុំ​​ក៏​ដូច​ជា​ការ​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​នៅ​ការិយា​ល័យ​ធំ​របស់​ក្រុម​ហ៊ុន Canon ស្ថិត​នៅ​ទី​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ២០១៤ ដោយ​មាន​ប្រធាន​ប្រតិ​បត្តិ​ផ្នែក​ទី​ផ្សារ មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ ដូចជា សាំង​ហ្គាពួរ បង់​ក្លាដេស ឥណ្ឌូណេស៊ី កម្ពុជា មីយ៉ាន់​ម៉ា នេប៉ាល់ និង​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​ហ៊ុន​នៅ​ទី​ក្រុង​តូក្យូ​ផ្ទាល់​ជា​ច្រើន​រូប​ទៀត ។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​អ្នក​សារ​ព័ត៌​មាន​មក​ពី​បណ្តា​ប្រទេស​ទាំង​៦ ខាងលើ​ចូល​រួម​ផងដែរ ។
លោក Masaya Maeda អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន Canon Inc បាន​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ ក្រុម​ហ៊ុន Canon បាន​ខិត​ខំ​ពង្រឹង និង​កែ​ច្នៃ​បង្កើត​បច្ចេក​វិទ្យាថ្មីៗ​បន្ថែម​ទៀត ដើម្បី​តម្រូវការ​​អ្នក​ប្រើ​ប្រាស់ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ទាន់​សម័យ​នូវ​បច្ចេក​វិទ្យា ។ ហើយចំពោះ​ទី​ផ្សារ​កាមេរ៉ា Canon យើង​ឃើញថា មាន​ការ​រីក​លូត​លាស់​ និងកើន​ឡើង​ជាលំដាប់​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នេះ​ដោយ​សារ​តែ​ផលិត​ផល​របស់​យើង​មាន​គុណភាព​ល្អ ដែល​អ្នក​ប្រើ​ប្រាស់​អាច​ទទួល​យក​បាន ។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​យើង​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា កាមេរ៉ា ជំនាន់​ក្រោយៗ​នេះ កាន់តែ​មាន​ភាព​ទំនើប​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ ជា​ពិសេស​អ្នក​ស្រឡាញ់​ការ​ថត​រូប​ខក​ចិត្ត​នោះ​ឡើយ ។

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់