រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ កុម្ភៈ ២០១៤ ផលិតកម្មថោនដែលជាផលិតកម្មល្បីឈ្មោះនៅក្នុងស្រុកបានរៀបចំថតចម្រៀងខារ៉ាអូខេក្នុងទ្រង់ទ្រាយធំមួយនៅក្នុងទីតាំងរមណីយដ្ឋានទន្លេបាទី និងនៅមុខប្រាសាទតាព្រហ្ម ដែលប្រមូលផ្តុំទៅដោយតារាសម្តែង តារាចម្រៀង និងកំប្លែងជាច្រើនដួងរំលេចដោយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរមើលទៅគួរឱ្យទាក់ទាញ និងប្លែកជាងមុន។
នាឱកាសនោះគេឃើញវត្តមានតារាល្បីៗដូចជា អ្នកនាង មាស សុខសោភា, លោកករុណា ពេជ្រ, អេនីហ្សាម, លី អ៊ីវ៉ាធីណា, សុគន្ធ នីសា, សុខ រក្សា, សុគន្ធ ថេរ៉ាយុ, អ៊ឹង និមល, ឌួង ហ្សូរីម៉ា, អាលីហ្សា, ឆៃលីដាឡែន, ស្រីពេជ្រ, ប៉េងប៉ោង, នាយវីតតាមីនសេ, នាយផ្លយ, ឆ័យ, ផាន់ ស្រីរ័ត្ន, គង់ វង្សយ៉ាទី, តូតា, រតនៈ ពិសិដ្ឋ, សុធា ពិសិដ្ឋ, គង់ វិច្ឆិកា, សុវណ្ណ លីនដា, មាច ស្រីខួច, ឃឹម ចរិយា, កុល ដាវី, ឡោម លក្ខិណា, ញឹម ចាន់ថន និងកញ្ញា សាន សុម៉ាលី ជាដើម។
ការថតចម្រៀងខារ៉ាអូខេរបស់ផលិតកម្មថោនឆ្នាំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញនូវបទចម្រៀងរាំវង់ រាំក្បាច់ កន្ទ្រឹម ឡាំលាវ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលជិតនឹងឈានមកដល់នាពេលខាងមុខនេះ។
Time in Phnom Penh 






0 comments:
Post a Comment