Tuesday, February 25, 2014

លទ្ធ​ផល​​បាល់​ទាត់ ​Hun Sen Cup ​ថ្ងៃ​នេះ​នឹង​​កំណត់​ ជោគ​​វាសនា​​ក្រុម​ណា​​ខ្លះ​ឡើង​​ទៅ​កាន់​​វគ្គ​8​ក្រុម​​ចុង​​ក្រោយ

ប្រភពមកពីកោះសន្តិភាព

រាជ​ធានី​ភ្នំពេញ​ ៖ លទ្ធ​ផល​ការប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ លើក​ទី​៨​ ឆ្នាំ​២០១៤​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ពូល C និង​ពូល​ D ថ្ងៃទី​២៦ កុម្ភៈ​ នេះ​នឹង​កំណត់​ជោគ​វាសនា​​ តើ​ក្រុម​ណា​ខ្លះ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​​ក្រោយ​ ។​ ការប្រកួត​នៅ​ស្តាត​ចាស់​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ ដែល​មាន​២ប្រកួត​នោះ​គឺ​ក្រុមខេត្ត​កំពង់​ឆ្នាំង​ ប្រកួត​ជា​មួយ​ក្រុម​ត្រាយ​អាស៊ី​ (ខេត្ត​កណ្តាល)​ និង​មួយ​ប្រកួត​ទៀត​​ក្រុម​វេស្ទើន​យូនី​អែហ្វ​ស៊ី​ ប្រកួត​ជា​មួយ​ក្រុម​ខេត្ត​​ឧត្តរ​មាន​ជ័យ ។​
គិត​មក​ដល់​ពេល​នេះ ក្រុម​ខេត្ត​កំពង់​ឆ្នាំង​, ក្រុម​វេស្ទើន​យូនី​អែហ្វ​ស៊ី​ និង​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​ លេង​បាន​២ប្រកួត​ ចាញ់​ទាំង​២​ប្រកួត​ដូច​គ្នា ចំណែក​ក្រុម​ត្រាយ​អាស៊ី​ (ខេត្ត​កណ្តាល)​ លេង​បាន​២ប្រកួត​ ស្មើ​១ប្រកួត ចាញ់​១​ប្រកួត​ មាន​១​ពិន្ទុ ។​ ការប្រកួត​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ចាប់​ផ្តើម​នៅ​ម៉ោង​១៥​និង​៣០​នាទី​ ដែល​មាន​២​ប្រកួត​ដែរ​នោះគឺ​ ក្រុមបៀលប្រាយ​យូណាយ​ធីត​ ប្រកួត​ជា​មួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​ និង​មួយ​ប្រកួតទៀត​ក្រុម​ភ្នំពេញ​ក្រោន​ ប្រកួត​ជា​មួយ​ក្រុម​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ។​ គិត​មកដល់​ពេល​នេះ​ដែរ​ ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​, ក្រុម​ក្រសួង​ការពារ​ជាតិ​ និង​ក្រុម​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ លេងបាន​២​ប្រកួត ឈ្នះ​ទាំង​២​ប្រកួត​ មាន​៦​ពិន្ទុ​ដូចគ្នា​ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន​ លេង​បាន​២​ប្រកួត ឈ្នះ​១​ប្រកួត ​ស្មើ​១​ប្រកួត​ មាន​៤​ពិន្ទុ ។​
សូម​បញ្ជាក់​ថា​ ក្រុម​​ភ្នំពេញ​ក្រោន​, ក្រុម​ក្រសួងការពារ​ជាតិ, ក្រុម​ត្រាយ​អាស៊ី​ (ខេត្ត​កណ្តាល)​ និង​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​ ស្ថិត​ក្នុង​ពូល C ចំណែក​ក្រុម​បៀលប្រាយ​យូ​ណាយ​ធីត​, ក្រុម​ក្រសួង​ការពារ​ជាតិ​, ក្រុម​វេស្ទើន​យូនី​អែហ្វ​ស៊ី​ និង​​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​ ស្ថិត​ក្នុង​ពូល​ D ។​ សូម​រង់ចាំ​តាម​ដាន​ទស្សនា​ទាំងអស់​គ្នា តើ​ក្នុង​ចំណោម​ក្រុម​ទាំង​នោះ ក្រុម​ណា​ខ្លះ​មាន​សំណាង​ឆ្លងទៅ​កាន់​វគ្គ​៨ ក្រុម​ចុង​ក្រោយ​បាន​ ?

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់