ប្រភពមកពីកោះសន្ដិភាព
ខេត្តបន្ទាយមានជ័យ ៖ នៅបញ្ជាការដ្ឋាននគរបាលវរសេនាតូចលេខ៩១១ មានរៀបចំពិធីដំឡើង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិនៃវរសេនាតូចលេខ៩១១ ចំនួន២៨រូប កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ ២០១៤ ស្ថិតក្នុងក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព លោកវរសេនីយ៍ឯកសំ ជិត ស្នងការរងទទួលបន្ទុកការងារព្រំដែន តំណាងដោយលោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សូ ចាន់ណារី មេបញ្ជាការវរសេនាតូចលេខ៩១១ បានធ្វើសេចក្តីរាយការណ៍ អំពីលក្ខណៈភូមិសាស្ត្រ និងសភាពការណ៍ ដែលបានកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែន និងអំពីកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គភាព ក្នុងភូមិសាស្ត្រ ព្រមទាំងក្រៅភូមិសាស្ត្ររួចមក ។
លោកវរសេនីយ៍ទោម៉ក់ ឧត្តម នាយការិយាល័យបុគ្គលិក អានសេចក្តីសម្រេចលេខ០៤៤សសរ ចុះថ្ងៃទី២៤ មករា ២០១៤ របស់អគ្គស្នងការនគរបាលជាតិសម្រេចដំឡើង និងបំពាក់ឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលជាតិនៃវរសេនាតូចលេខ៩១១ ចំនួន២៨រូប ក្នុងថ្នាក់អនុសេនីយ៍ឯកចំនួន៦រូប, ថ្នាក់អនុសេនីយ៍ទោចំនួន១៦រូប, ថ្នាក់អនុសេនីយ៍ត្រីចំនួន៤រូប, ថ្នាក់ព្រិន្ទបាលឯកចំនួន២រូប ។
0 comments:
Post a Comment