Tuesday, February 11, 2014

ក្រុម​ហ៊ុន Google ឈរ​លំដាប់​ថ្នាក់​ទី​2 ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​ បន្ទាប់​ពី​ Apple

ប្រភពមកពីកោះសន្តិភាព
យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Google ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​របស់​ពិភព​លោក​ បន្ទាប់​ពី​ច្រាន​ទម្លាក់​ក្រុម​ហ៊ុន​យក្ស​អាមេរិក​ Exxon Mobil ដែល​ធ្លាប់​កាន់​កាប់​តំណែង​លេខ​២​ ក៏​ប៉ុន្តែ​មិន​អាច​ផ្តួល​ក្រុម​ហ៊ុន​គូ​ប្រជែង​ផ្នែក​បច្ចេក​វិទ្យា​របស់​ខ្លួន​បាន​ គឺ​ក្រុម​ Apple ។
ភាគ​ហ៊ុន​របស់​ Google បាន​ធ្លាក់​ចុះ​០,៣៨% គឺ​ធ្លាក់​ចុះ​ខ្លាំង​ជាង​ក្រុម​ហ៊ុន​អាមេរិក​ Exxon Mobil តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Google នៅ​តែ​ឈរ​លំដាប់​លេខ​២​ ។​ ទីផ្សារ​របស់​ Google ត្រូវ​បាន​ព្យាករ​ពេល​បិទ​ទីផ្សារ​ជួញ​ដូរ​គឺ​មាន​តម្លៃ​៣៩៤​ពាន់​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ភាគ​ហ៊ុន​របស់​ Exxon Mobil មាន​ត្រឹម​តែ​៣៨៨​ពាន់​លាន​ដុល្លារ​ ខណៈ​ពេល​ដែល​ក្រុម​ហ៊ុន​ចំណាត់​ថ្នាក់​លេខ​១​ របស់​ពិភព​លោក​ Apple មាន​ចំនួន​៤៧២​ពាន់​លាន​ដុល្លារ​ ។​
កាល​ពី​ថ្ងៃ​ចន្ទ​ ភាគ​ហ៊ុន​របស់​ Exxon Mobil បាន​ធ្លាក់​ចុះ​១,១៧%​ គឺ​ស្មើ​នឹង​៨៩,៥៣ដុល្លារ​ ក្នុង​១ហ៊ុន​ ដែល​តួលេខ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ខាត​បង់​១១,៥%​ សម្រាប់​ឆ្នាំ​២០១៣​ ។​ ថ្វី​បើ​ភាគ​ហ៊ុន​របស់​ Google មាន​ការ​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ចន្ទ​ ក៏​ពិត​មែន​ តែ​ភាគ​ហ៊ុន​មួយ​នេះ​មាន​សន្ទុះ​ទ្វេ​ដង​ ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១២​មក​ម៉្លេះ​ ។​ តាម​រយៈ​តួលេខ​ខាង​លើ​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ប្រព័ន្ធ​អុីន​ធើរ​ណេត​ ដែល​មាន​មូល​ដ្ឋាន​ក្នុង​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ សហ​រដ្ឋ​អាមេរិក​មួយ​នេះ​ នឹង​ក្លាយ​ជា​បណ្តាញ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ប្រពន្ធ​អេឡិច​ត្រូនិក​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ ៕​

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់