Thursday, February 13, 2014

កំពូល​​អ្នក​ប្រដាល់​​​ស្រាបៀរ​​លី​អូ​​ឈាន​​ចូល​ដល់​​សប្តាហ៍​ទី​2​​ហើយ​

ប្រភពមកពីកោះសន្ដិភាព
រាជ​ធានី​ភ្នំពេញ​ ​៖ ការ​ប្រកួត​​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​​ស្រា​បៀរ​លី​អូ​ក្នុង​ប្រភេទ​ទម្ងន់​​៦០គីឡូ​ក្រាម ​នៅលើ​សង្វៀន​​ស្ថានីយ​​​ទូរ​ទស្សន៍​CTN ​ថ្ងៃ​សៅរ៍​ទី​១៥ កុម្ភៈ ​​ខាង​មុខ​នេះ​បាន​ឈាន​ចូល​ដល​់​សប្តាហ៍​ទី​២​ហើយ ។
កីឡា​ករដែល​ជា​បេក្ខ​ភាព​ត្រូវឡើង​ប្រកួត​ក្នុង​វេទិកា​នេះ​មាន ​សុខ សុវណ្ណ ​មក​ពី​ក្លិប​កង​ពល​តូច​លេខ​៣១ ​ត្រូវជួប​ជា​មួយ ឆាយ មាស ​មក​ពី​ក្លិប​សំរោង​​កោង​ខេត្ត​បាត់​ដំបង ​និង​ជ័យ​ ប៊ុន​សង់ ​ម​ក​ពី​​ក្លិប​ខេម​រិន្ទ​មាន​ឫទ្ធិ ​ជួបជា​មួយ​​យស់ ​សំអាល់ ​មក​ពី​​ក្លិប​​ឃ្លាំង​មឿងកីឡាខេត្ត​ពោធិ៍​សាត់ ​។ កាលពី​សប្តាហ៍​​ទី​១ គេ​បាន​រក​​ឃើញ​​កីឡា​ករ​ចំនួន​២​រូប ដែល​​មាន​សំណាង​រក​បាន​៣​ពិន្ទុមុន​គេ​គឺកីឡា​ករ​ផាន់ គ្រាន់ ​មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ​នៃ​កង​រាជ​​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ​និងកីឡា​ករ​ឡៅ ចន្ទ្រា ​មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១ ​។ ដោយ​ឡែក​នៅ​សប្តាហ៍​នេះគេ​មិន​ទាន់​​ដឹងថា ​អ្នក​ណា​​មាន​សំណាង​​រក​បាន​៣​ពិន្ទុ​ទៀត​​នោះ​ទេ ​។ ​​សុខ​ សុវណ្ណ និងឆាយ ​មាស ​សុទ្ធ​តែ​​មាន​ល្បិច​ប្រយុទ្ធ​​នៅលើ​​សង្វៀន​ក្រាស់​ឃ្មឹក​ពេញ​ខ្លួន​​ដូច​គ្នា​ ប៉ុន្តែ​​ពួក​​គេ​ទាំង​​២​មិន​ធ្លាប់​​ជួបគ្នា​ពី​មុន​មក​​​ទេ ទើប​​ទាំង​សង​ខាង​​មាន​ការ​កោត​ញញើត​គ្នា​ទៅ​វិញ​ទៅ​មក​ ។
​តាម​ការ​សង្កេត​​ការ​ប្រកួត​​កន្លង​មក​សុខ​ សុវណ្ណ ​មាន​ស្នៀត​កែង​និង​ជង្គង់​​ប្រើ​ការ​បាន​គ្រាន់​​​តែ​មិន​សូ​វ​ស្ទាត់​ជំនាញ​ប៉ុណ្ណោះ ​​។ សម្រាប់​​ការ​មក​ប៉ះ​​ឆាយ មាស លើក​នេះ​គេ​មិន​ហា៊ន​​អួត​ទុក​មុន​​ពី​លទ្ធផល​​ចាញ់​-ឈ្នះ ឡើយ តែ​បើ​សួរ​គេ​ថា​សង្ឃឹម​អត​់គេ​ឆ្លើយ​​ថា​សង្ឃឹម ​គ្រាន​់​តែ​មិន​ហា៊ន​​បញ្ចេញ​វា​ចា​ប៉ុណ្ណោះ ។ ចំណែក​ឯ​ឆាយ មាស ​​ទោះ​បី​គេ​មាន​ម​ហិច្ឆតា ​ចង់​បាន​៣​ពិន្ទុ​ពីការ​ប្រកួត​លើក​នេះ ​ក៏ដោយ​ក៏​អ្នក​ធ្លាប់​តាម​ដាន​ការ​ប្រកួត​ភាគ​ច្រើន​​​​មិន​សូវ​ទុក​ចិត្ត​លើ​គេ​ឡើយ ​ដោយសារ​ឆាយ មាស ​ល្អ​បាន​តែ​ស្នៀត​​កណ្តាប់​ដៃប៉ុណ្ណោះ ​ឯស្នៀត​កែង​និង​ជង្គង់​គេ​អន់​ខ្លាំងណាស់​​សូម្បី​តែ​ចិត្ត​ក៏​មិន​សូវសឿង​ទៀត ។ ​​ជ័យ ប៊ុន​សង់ ​និង​យស់ ​សំអាល់ ​ជួប​គ្នា​លើក​នេះ​​ក៏​ពិបាក​​ប៉ាន់​ស្មាន​​ទុក​មុន​ដែរ ​ដោយ​​សារ​ពួក​គេ​មាន​សមត្ថ​ភាព​ប្រហែល​គ្នា ។ ជ័យ​ ប៊ុន​សង់ ​ចិត្ត​​តូច​កម្លាំង​ខ្សោយ ​​អត់ចេះ​​ស្នៀតកែង​និង​ជង្គង់​ទេ ​បានតែ​ស្នៀត​ជើង​និងស្នៀត​កណ្តាប់​ដៃ​បន្តិច​ប៉ុណ្ណោះ ។ ចំណែក​យស់ ​សំអាល់ ​ក៏​អត​់​ចេះ​ប្រើ​​ស្នៀតកែងនិងជង្គង់​​ដូចគ្នា​​ តែ​កុំ​​ប្រហែស​​ឱ្យសោះជាមួយ​ស្នៀត​កណ្តាប់​ដៃ​និង​ស្នៀត​ជើង​របស់​គេ​ ព្រោះ​​ពេល​វាយ​និងទាត់​ចេញ​ម្តង​ៗ​គឺ​រហ័ស​​ខ្លាំងណាស់ ​ថែម​​ទាំង​មាន​ទម្ងន់​​ធ្ងន់​ទៀត​ផង ​ឯ​ចិត្ត​របស់គេក៏​សឿង​ណាស់​ដែរ ។
​ទោះ​បី​យ៉ាងណា​គេក៏​មិន​ហា៊ន​មើលស្រាល​​លើ​ជ័យ ប៊ុន​សង់ ​នោះដែរ ​ដោយសារ​នៅក្នុង​ព្រឹត្តិការណ៍​​នេះ​ម្នាក់​ៗ​​សុទ្ធ​តែ​មាន​មហិច្ឆតា​​ចង់​បាន​៣​ពិន្ទុ​​ក្នុង​ការ​ប្រកួត​ជា​លើក​ដំបូង​ដូច​គ្នា ​ដូច្នេះ​ទាំង​សង​ខាង​​ច្បាស់​ជា​ប្រឹង​ប្រកួត​ដោយ​គ្មាន​បន្ធូរ​ដៃ​ឱ្យគ្នា​ឡើយ ឬ​​អាចនិយាយ​បានថា ​គូ​នេះ​មុន​នឹង​ឈាន​​ដល់​លទ្ធ​ផល​​ចាញ់​-​ឈ្នះ​ ប្រាកដ​​ជា​មាន​ការ​ត​​តាំង​គ្នា​​យ៉ាង​ស្វិត​ស្វាញ​មិន​ខាន ៕

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់