ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ត្រូវភ្លើងឆាបឆេះរលាកពងរលួយពីក្បាលដល់ចង្កេះ សន្លប់នៅក្នុងចង្ក្រាន ដោយសារយកប្រេងកាតមកបង្កាត់ភ្លើងដាំបាយនិងស្ល រួចយកទៅដាក់នៅលើធ្នើរពីលើចង្ក្រាន បណ្តាលឱ្យធ្លាក់ដបប្រេងកាតជិត១លីត្រចំចង្ក្រានឆាបឆេះតែម្តង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី០២ មីថុនា នៅភូមិតាជ័យ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ។
បើតាមបុរសជាប្តីឈ្មោះ ចាន់ ឌី អាយុ២៥ឆ្នាំ ប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធជាប្រពន្ធឈ្មោះ ប៉ែន គង់ អាយុ២៨ឆ្នាំ មានកូនស្រី១នាក់ អាយុ៩ឆ្នាំ ។ ដំបូងប្រពន្ធរបស់គាត់បានយកប្រេងកាតជិត១លីត្រ បង្កាត់ភ្លើងដើម្បីដាំបាយនិងស្ល ។ ក្រោយពីបង្កាត់ភ្លើងរួចក៏យកដបប្រេងកាតនោះដាក់លើធ្នើនៅលើចង្ក្រាន ខណៈកំពុងស្ល ស្រាប់តែដបប្រេងកាតធ្លាក់របូតឆ្នុកស្រោចប្រេងកាតមកលើក្បាលដល់ចង្កេះប្រពន្ធរបស់គាត់ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅប្រកាច់នៅមុខចង្ក្រានតែម្តង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
0 comments:
Post a Comment