This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ព័ត៌មានក្នុងប្រទេស. Show all posts
Showing posts with label ព័ត៌មានក្នុងប្រទេស. Show all posts

Friday, June 27, 2014

ប្រភពមកពីកោះសន្តិភាព
ថ្ងៃសៅរ៏ ទី២៨ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ០៩:៥
រាជធានីភ្នំពេញ ៖​​​ ​​ដើម​ទ្រូង​​ប្រកប​ដោយ​សោភ័ណ​ភាព​​​របស់​ចរិយា​ ពេជ្រ ​​​ញាំុង​ឱ្យ​​​មាន​​ការ​ប៉ាន់​ស្មាន​​​ថា​វាមិន​​មែន​​ធម្មជាតិ​ ។ ជម្ម​ជាតិ ​​​ឬ​មិន​​មែន​​ធម្ម​ជាតិ​​ តែ​ជាក់​ស្ដែង​​ ថ្មីៗ​នេះ​​​​តា​រា​​​ស្រី​វ័យក្មេង​​​នេះ​​បាន​បង្ហាញ​​សម្រស់​​ដើម​ទ្រូង​​​​របស់​នាង​តាម​រយៈ​​​​អាវ​​វាល​បន្ដិច​ ។ ​ធម្មជាតិ ​​​​ឬមិន​ធម្ម​ជាតិ​​​ ឃើញ​សម្រស់​ដើម​ទ្រូង​របស់​ស្រីពេជ្រ ​ ហើយ​ពិត​ជា​មាន​អ្នក​សរសើរ​ច្រើន​​​មិន​ខាន​ ។
ចរិយា​ ពេជ្រ​ ត្រូវ​​​គេ​កត់​​សម្គាល់​ឃើញ​ថា​ ​​​​បច្ចុប្បន្ន​​​កាន់​តែ​សិច​ស៊ី​ជាង​មុខ​​ ។ ស្រី​​​​ស្អាត​នេះ​​បាន​​​ថត​រូប​​​​​បញ្ចេញ​ដើម​ទ្រូង​​សិ​ច​សីុ​​ផ្សាយ​តាម​​​ទំព័រ​ហ្វេស​ប៊ុក​​របស់​នាង​​​​​​​ ។ មុន​នេះ​សារព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចេញ​ផ្សាយ​ថា​នាង​បាន​ទៅ​កែ​ដើម​ទ្រូង​​នៅ​ទីក្រុង​បាង​កក​​​ ​ប្រទេស​ថៃ​ ដើម្បី​បង្កើត​ការ​ចាប់​អារម្មណ៍​ពី​​អ្នក​គាំ​ទ្រ​របស់​នាង​ ​តែ​នាង​បដិ​សេធ​​​ថា នេះ​ជា​ពាក្យ​ចចាម​អារ៉ាម​​​​ប៉ុណ្ណោះ ។
​ជួប​ជា​មួយ​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ ថ្មី​ៗ​​​នេះ​​​កញ្ញា​ ចរិយា​ ពេជ្រ ​​ប្រាប់​ឲ្យ​ដឹង​ថា​ ​​​ពេល​នេះ​នាង​​​​​សិច​ស៊ី​ជា​មុន​បន្តិច​មែន​ តែ​នាង​គិត​ថា​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ​ ។ ​បើ​សិន​ជា​មាន​គេ​ទាក់​ទង​ឲ្យ​ទៅ​ថត​រូប​សិច​ស៊ី​ជាង​នេះ​ នាង​មិន​ហ៊ាន​ទេ​ នាង​ហ៊ាន​​ត្រឹម​តែ​ដូច​​រូប​ភាព​​ដែល​នាង​ផ្សាយ​លើ​​ទំព័រ​ហ្វេស​ប៊ុក​​របស់​នាង​​​ប៉ុណ្ណោះ​​ ។ ចំពោះ​​​​​​មតិ​ថា​ ​នាង​​ទៅ​កែ​ដើម​ទ្រូង​​នោះ​​​​​គឺ​​​មិន​មែន​ជា​ការ​ណ៍​​​ពិតទេ​​​ ​។​
ចរិយា​ ពេជ្រ​ ​​​និយាយ​ថា​ វា​ជា​រឿង​ធម្មតា​សម្រាប់​​នាង​​​​ ចំពោះ​ការ​ស្លៀក​ពាក់​បែប​សិច​ស៊ី​​ ​តែ​​​​នាង​ក៏​មិន​ដែល​គិត​ថា​ទាម​ទារ​ការ​ចាប់​អារម្ម​ណ៍​​​​ពី​​ទស្សនិក​ជន​​ឡើយ ។ ​​​កញ្ញា​ចរិយា​​ ពេជ្រ ​​ចុង​ក្រោយ​នេះ​បាន​​ចូល​រួម​សម្ដែង​​ក្នុងរឿង​​​ភាគ​​​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​​ក្នុង​ពេល ​ឆាប់ៗ​នេះ​នៅ​លើក​ញ្ចាំង​ទូរទស្សន៍​​CTN ​​គឺ​រឿង​«វេរា​ស្នេហ៍​ឆ្លង​ភព​»​​ដោយ​​​នាង​សម្តែង​ជា​តួ​ឯក​​ ។
​​ក្រៅ​ពី​នេះ​នាងចរិយា ពេជ្រ ​ត្រូវ​​​ផលិត​កម្ម​នានា​ទាក់​ទង​​​ឲ្យ​​ថត​ខារ៉ា​អូ​ខេ​​​​ តែ​នាង​មិន​មាន​ពេល​​​​ទេ​ ។ ដោយ​ឡែក​​​​នៅ​ក្នុង​ខែកក្កដា​ ខាង​មុខ​នាង​ត្រៀម​ថត​រឿង​ភាគ​ថ្មី​មួយ​ទៀត ​​​គឺ​រឿង​«​​លាក់​​ស្នេហ៍​ក្នុង​បេះ​ដូង​​​»​ដោយ​នាង​​​​សម្តែង​ជា​តួ​ឯក​​​​ដែរ​ ។ កញ្ញា​ចរិយា​ ពេជ្រ​ ជា​អតីត​កញ្ញា​ឯក​ប្រ៊ីត​ស្ដុន​ចំណាត់​ថ្នាក់​​លេខ​២​ ឆ្នាំ​២០១២ ។​ ក្រៅ​ពី​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ តារា​ស្រី​ដែល​មាន​ដើម​កំណើត​​ពី​​ខេត្ត​​កណ្ដាល​​ម្នាក់​​នេះ​​ធ្លាប់​ថត​ខ្សែ​ភាព​យន្ត​​​​ចំនួន​៤​ រឿង​​​ គឺ​រឿង​​ឧត្ដម​ដួង​ចិត្ត,​រាជិនី​បញ្ចពណ៌,​ ​ល្បង​ស្នេហ៍​បញ្ឆោត​ចិត្ត​ និង​រឿង​​ព្រហ្ម​លិខិត​ ។ ក្រៅ​ពីអាជីព​​សិល្បៈ​នាង​​បាន​បើក​សំអាង​ការ​ជា​មួយ​បង​ស្រី​របស់​នាង​​ ៕

Monday, June 2, 2014

យក​ប្រេង​កាត​បង្កាត់​ភ្លើង​ដាំបាយ​ ដូច​​ដុត​ខ្លួនឯងទាំង​រស់​​

ប្រភពមកពីកោះសន្ដិភាព

ខេត្តស្វាយ​រៀង​ ៖ ស្ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆាប​ឆេះ​រលាក​ពង​រលួយ​ពី​ក្បាល​ដល់​ចង្កេះ សន្លប់​នៅ​ក្នុង​ចង្ក្រាន​ ដោយ​សារ​​យក​ប្រេង​កាត​មក​បង្កាត់​ភ្លើង​ដាំបាយនិង​​ស្ល រួច​យក​ទៅ​ដាក់​​​​​នៅ​លើ​ធ្នើ​រពីលើ​ចង្ក្រាន​ បណ្តាល​ឱ្យ​ធ្លាក់​​ដប​ប្រេង​កាត​ជិត​១លីត្រ​ចំ​​ចង្ក្រាន​ឆាប​ឆេះ​តែម្តង​ ។ ហេតុការ​ណ៍​នេះកើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣និង​៤០​នាទី​រសៀល​ថ្ងៃទី​០២ មីថុនា នៅ​ភូមិ​តាជ័យ ឃុំ​កំពង់​ចម្លង​ ស្រុក​ស្វាយ​ជ្រំ​ ។
បើតាមបុរសជា​ប្តី​ឈ្មោះ ចាន់ ​ឌី អាយុ​២៥​ឆ្នាំ ប្រាប់​ឱ្យដឹង​ថា ស្ត្រី​រងគ្រោះ​ជាប្រពន្ធ​ជាប្រពន្ធ​ឈ្មោះ ប៉ែន គង់ អាយុ​២៨ឆ្នាំ មាន​កូនស្រី​១នាក់ អាយុ​៩ឆ្នាំ ។ ដំបូង​ប្រពន្ធ​របស់គាត់​បានយក​​​ប្រេង​កាត​ជិត​១លីត្រ​ បង្កាត់ភ្លើង​ដើម្បី​ដាំ​បាយ​​និង​ស្ល​ ។ ក្រោយ​ពី​បង្កាត់​ភ្លើង​រួច​ក៏​យក​ដប​ប្រេង​កាត​នោះ​ដាក់​លើ​ធ្នើ​នៅ​លើ​ចង្ក្រាន​ ខណៈ​កំពុង​ស្ល​​ ស្រាប់​​តែ​​ដបប្រេង​​កាត​​ធ្លាក់​​​របូត​ឆ្នុក​​​ស្រោច​​ប្រេង​កាត​​មកលើ​ក្បាល​ដល់​​ចង្កេះ​ប្រពន្ធ​របស់​គាត់ បណ្តាលឱ្យ​​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ប្រកាច់​នៅ​មុខ​ចង្ក្រាន​តែម្តង​​ ។
ព័ត៌មានលម្អិតនឹងមាន​ផ្សាយ​ជូននៅលើទំព័រ​កាសែត​កោះសន្តិភាព​

Tuesday, May 27, 2014

សម្តេចតេជោ ​ហ៊ុន សែន ​អំពាវនាវ​ដល់អាជ្ញាធរ​កម្ពុជា​ជាប់ព្រំដែន​បន្តធ្វើទំនាក់ទំនង​ល្អជាមួយ​អាជ្ញាធរថៃ

ប្រភពមកពីកោះសន្ដិភាព
ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០១៤ ម៉ោង ១០:៤០
រាជធានីភ្នំពេញ ៖​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែ​ន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើការ​អំពាវនាវ​ដល់អាជ្ញាធរ​កម្ពុជា​ជាប់ព្រំដែនទំាងអស់ ​ត្រូវខិតខំ​ទំនាក់ទំនង​ធម្មតាជាមួយ​អាជ្ញាធរថៃ ​មិនថា​រដ្ឋាភិបាល​ថៃ​ជារដ្ឋាភិបាលយោធា​ ឬ ​ស៊ីវិលនោះទេ ។
សម្តេច​​នាយករដ្ឋមន្រ្តី​ ​​ហ៊ុន សែន​​ ​អំពាវនាវបែបនេះ​​ ​បានធ្វើឡើង​​នៅព្រឹកថ្ងៃទី២៧​ ​ឧសភា​​ ២០១៤​ ​ក្នុងឱកាស​​ដែលសម្តេច​​បានអញ្ជើញ​​ជាអធិបតី​ចែកសញ្ញាបត្រ​​​ជូនដល់​ជ័យលាភី​និស្សិត​​​នៃសាកលវិទ្យា​ភូមិន្ទ​ភ្នំពេញ ​​នៅមជ្ឈមណ្ឌល​កោះពេជ្រ​ ​ក្នុងរាជធានី​ភ្នំពេញ ។
ព័ត៌មានលម្អិត​ ​នឹងមានផ្សាយ​​ជូននៅលើ​​សារព័ត៌មាន​​កោះសន្តិភាព ៕

សម្តេចតេជោ ហ៊ុន សែន​ ៖ កម្ពុជាមិន​លូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុងថៃ​ ហើយក៏មិនមែន​ជាទីតំាងបង្កើត​រដ្ឋាភិបាល​និរទេសនោះទេ

ប្រភពមកពីកោះសន្ដិភាព
ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០១៤ ម៉ោង ១០:១៩
រាជធានីភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ​បានបញ្ជាក់ពី​ជំហររបស់រាជរដ្ឋាភិបាល​កម្ពុជា​ជុំវិញវិបត្តិនយោបាយ​ក្នុងប្រទេសថៃថា​ កម្ពុជាចាត់ទុក​សភាពការណ៏នៅថៃ ​ជាកិច្ចការ​ផ្ទៃក្នុងរបស់ថៃ​ កម្ពុជាមិនលូកដៃ​ចូលកិច្ចការផ្ទៃក្នុង​ថៃឡើយ ហើយថា ​កម្ពុជាមិនមែន​ជាទីតំាង​សម្រាប់ផ្តល់​ឲ្យក្រុមណាមួយ​បង្កើតរដ្ឋាភិបាល​និរទេស ប្រឆាំងនឹងប្រទេស​ណាមួយឡើយ ។  
សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ប្រកាសពីជំហរ​របស់រាជរដ្ឋាភិបាល​កម្ពុជាបែបនេះ ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី២៧​ ឧសភា​ ២០១៤​ ក្នុងឱកាស​ដែលសម្តេច​បានអញ្ជើញ​ជាអធិបតី​ចែកសញ្ញាបត្រ​​ជូនដល់ជ័យលាភី​និស្សិត​​នៃសាកលវិទ្យាភូមិន្ទ​ភ្នំពេញ ​នៅមជ្ឈមណ្ឌល​កោះពេជ្រ ​ក្នុងរាជធានីភ្នំពេញ ។
ព័ត៌មានលម្អិត ​នឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕

បុរស​ម្នាក់​បើក​ម៉ូតូ​ធុន​ធំ​ទៅ​បុក​រថយន្ត​តាក់ស៊ី​បើក​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់

ប្រភពមកពីកោះសន្ដិភាព

រាជ​ធានី​ភ្នំុពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណះ​​បើក​ម៉ូតូ ធុនធំ​ម៉ាក PDR ទៅ​បុក​រថយ​ន្ត​តាក់​ស៊ី​ របស់​ក្រុម​ហ៊ុន​ឆយ​ដែល​កំពុង​បើក​​ឆ្លង​ផ្លូវ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​១០​នាទី ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ ទី ២៨ ឧសភា ២០១៤ នៅ​ចំណុច​ផ្លូវ​២៤១ កែង​និង​ផ្លូវ​លេខ​៥១​ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ ។
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុបាន​​ឱ្យ​ដឹង​ថា នៅ​មុនពេ​ល​កើត​ហេតុ​​គេបាន​ឃើញ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​ម៉ាក PDR ពណ៌ស ពាក់​ស្លាក​​លេខ​ភ្នំ​ពេញ 1CA-3068 បើក​ដោយ​បុរស​​ម្នាក់​​ក្នុង​ល្បឿន​លឿន​តាម​ផ្លួវ​ លេខ​៥១​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច​​កើត​ហេតុ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​តាក់​ស៊ី​មួយ​គ្រឿង​​ ​ម៉ាក​ហ៊ីយ៉ាន​ដាយណាតា​ ពណ៌​ខ្មៅ​​ ​ពាក់ស្លាក​លខ​AT-142.0471  របស់​ក្រុម​ហ៊ុន​ឆយ​ដែល​បើក​ឆ្លង​ផ្លូវ ក្នុង​ទិស​ដៅ​​ពី​កើត​មក​លិ​ច  បណ្តាល​ឱ្យបុរស​ម្នាក់​របួស​ធ្ងន់​ ចំ​ណែក​​រថយន្ត​រង​ការ​ខូច​ផ្នែក​ខាងក្រោយ​ចំហៀង​ខាង​ស្តាំ និង​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ ។
ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ហើយ​សមត្ថ​កិច្ច​ក៏​បាន​ចុះ​មក​ត្រួត​ពិនិត្យ​និងធ្វើ​ការ​​វាស​​វែង​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ ។

Monday, May 26, 2014

សុំ​កង់​ក្មេ​ង​ស្រីអាយុ​​១៤​​ឆ្នាំ​​​​ជិះ​​​​​​​​ដល់​​កន្លែង​ស្ងា​ត់​បង្ខំ​ចាប់​រំលោ​ភ​បា​​នសម្រេច​​​ ប៉ូលិស​ចាប់​ខ្លួន​

ប្រភពមកពីកោះសន្ដិភាព

ខេត្ត​កំព​​ង់ឆ្នាំ​ង ៖ យុ​វជន​ម្នាក់​ត្រូវ​បាន​មន្ត្រីន​គរបា​លមូល​ដ្ឋា​នធ្វើការ​ចាប់​ឃាត់ខ្លួន នៅ​​​​​ព្រឹក​ថ្ងៃទី​​​២៦ ឧសភា ​​​បន្ទាប់​ពីមា​ន​ពាក្យ​បណ្តឹង​ពីឪ​ពុក​ម្តាយ​ ក្មេង​ស្រី​​​រង​​​គ្រោះ​​ ​​ថា​បា​ន​​ចាប់​រំ​លោ​ភ​នាង​​​​ ​​កាល​ពីវេលា​ម៉ោ​ង​​៦​និង​១០នា​ទីល្ងាច​​​​ថ្ងៃទី​​២៥ ​​​​​ឧសភា ​នៅចំ​ណុ​ចព្រៃភ្នំ​តា​ធ្នង់ ​ស្ថិ​តក្នុង​​​ភូមិអ​ណ្តូង​​​​​ឬ​ស្សី​ ​ឃុំ​ស្រែ​ថ្មី​ ​ស្រុ​ករ​លា​ប្អៀរ​​ ខណៈ​​​​​​​ដែល​ជន​សង្ស័យ​​​​ខាង​​លើ​​សុំជិះ​​​ក​ង់​​​​​ដោយ​​​​សារ​ក្មេ​​ងស្រីរ​​ង​គ្រោះ​​។​​
ប្រ​ភព​ពី​មន្ត្រី​នគ​របា​ល​​​​ប៉ុ​ស្តិ៍​ស្រែ​ថ្មីបា​ននិ​យាយ​ថា​​ យុវ​ជន​​សង្ស័យខា​ងលើ​មាន​ឈ្មោះ ​មឿ​ន​ ​​រិទ្ឋី ​អាយុ​២​២ឆ្នាំ​​​ ​មាន​ទី​​​លំ​នៅ​ ភូមិ​អណ្តូង​ឬ​ស្សី​ ចំ​ណែ​កយុវ​តីរ​ង​គ្រោះ​អាយុ​​​​១៤​ឆ្នាំ ​មាន​ទីលំ​នៅ​​​ភូមិ​​​​ត្រ​ពាំង​ស្បូ​វ ​ឃុំ​ស្រែ​ថ្មី​ ស្រុក​រលា​ប្អៀរ​ ។
​​ប្រភព​ដដែ​លបា​ន​​បនុ្ត​ថា​​ ​មុនពេល​កើ​តហេតុ ​​ក្នុង​ភូមិ​អណ្តូង​ឬស្សីមា​នពី​ធីបុណ្យ​ប្រ​ចាំក្នុ​ងភូមិ​ ហើយ​ជន​សង្ស័យ​ខាង​លើបាន​មកលេ​ងកំសាន្ត​និងបា​នរាំធុ​ងបាស់​​​​ ចំណែក​ក្មេ​ងស្រីអា​យុ១​៤ឆ្នាំ​ក៏​​​​បាន​ជិះកង់ម​ក​លេងនឹ​​ង​​គេ​ដែរ ​។ លុះ​ដ​ល់​ពេ​ល​ល្ងា​​ច​​ ​​ក្មេង​ស្រីរ​​ងគ្រោះ​បា​នជិះ​​​កង់​ត្រ​ឡប់​​ទៅផ្ទះវិ​ញ​ ​តែ​​​ត្រូវ​​​ជន​​សង្ស័យ​​​​​ហៅ​ឈ​ប់​និ​ង​សុំ​ជិះ​ក​ង់​​ដោយ​​សា​​​​​ទៅ​ផ្ទះ​​​ផ​​​​​​​​ង ​បន្ទា​ប់មក​ជនសង្ស័យ​បាន​ហក់​​​ឡើង​ជិះ​​​ពី​​​​ក្រោយ​ ​ដោយ​យក​ដៃកាន់​ដៃ​ចង្កូត​កង់​​និងយ​កជើ​ងធា​ក់ឈ្នាន់​កង់ជំ​នួសក្មេ​ងស្រី​រង​គ្រោះ​​​ដែល​អង្គុ​យ​​លើ​កែ​ប ។​ ​លុះ​ពេ​លមក​ដល់ផ្លូវបត់​ចូល​ផ្ទះ​កេ្មង​ស្រី​រង​គ្រោះ​​​​ ​​​​បាន​ឱ្យ​​ឈ​ប់ តែ​ជន​​​សង្ស័យ​មិន​ឈ​ប់ចេះ​តែ​ធាក់ក​ង់ទៅ​មុខ​ទៀត ​រហូតដ​ល់ក​ន្លែងស្ងាត់​ក៏ចូ​លក្នុ​ងព្រៃ ​ហើយ​បា​នចាប់​​​នាង​រំ​លោភ​រហូត​បាន​​សម្រច​ ​។ ​​​ក្នុង​ពេល​នោះ​ផង​ដែរ​ឪពុ​កម្តា​យក្មេង​ស្រីរ​ងគ្រោះ​ដែល​បានបា​ត់​កូន​​​​យូរ​​ក៏ដើ​ររ​ក ​​​ហើ​យត្រូវអ្នក​ភូមិប្រា​ប់ថា​ឃើញ​ឈ្មោះ​ មឿ​ន រិទ្ឋី ​ឌុប​ចូល​ព្រៃភ្នំ​តាធ្មង ​ពេលនោះ​​ឪពុកម្តាយ​​​ក្មេង​ស្រី​រង​គ្រោះ​ បាន​ទៅរក​និងបា​នស្រែក​ហៅរក​កូន​ ស្រា​ប់តែ​ឃើញ​​​កូន​ស្រី​ចេ​ញមកវិញក្នុង​​អាការៈស្លេក​ស្លាំង​ ហើ​យពេ​ល​សួរ​នាំ​ត្រូវ​នាង​​​​​និយា​យរឿង​រ៉ាវប្រាប់​ទាំង​អស់ ចំណែក​ជន​សង្ស័យ​បាន​​​គេច​ខ្លួន​​បាត់។​ បន្ទាប់ម​កឪ​ពុកម្តាយ​បានប្តឹង​មន្ត្រីន​គរបាល​មូល​ដ្ឋា​ន​ ហើ​យបា​នចាំឃ្លាំមើ​លរហូត​​​​ព្រឹ​កថ្ងៃទី​​២៦ ទើប​ចាប់​បាន​ជន​សង្ស័យ​ ខណៈ​ដែល​ជននេះ​បាន​ចេញ​ពី​ផ្ទះ ។
​​​​ជន​សង្ស័យ​ឈ្មោះ ​មឿន​ រិទ្ឋី​ បានសារភាពថា ខ្លួនពិត​ជាបាន​ធ្វើដូច្នេះ​​​មែន ​តែ​មិន​មែន​​ចាប់​​​បង្ខំ​ឡើ​យ គឺដោ​​យព្រ​មព្រា​ង​គ្នាទេ ​​ព្រោះ​ខ្លួន​បាន​ទាក់​ទង​ស្នេ​ហាគ្នា​ជាង​១០ថ្ងៃ​មុនពេលកើត​ហេតុ ៕​

Civil party attorney appointed

ប្រភពមកពីThe Phnom Penh Post
The Khmer Rouge tribunal yesterday announced the appointment of French attorney Marie Guiraud to replace the outgoing Elisabeth Simonneau-Fort as international civil party lead co-lawyer.
Guiraud, according to the court’s announcement, is a veteran of both the Khmer Rouge tribunal and international law as a whole, having represented civil parties before the tribunal since 2008 and having been active in the fields of criminal law and human rights for 15 years, representing “victims of international crimes before courts in the Ivory Coast and the Democratic Republic of the Congo”.
“In France, Ms. Giraud has represented both defendants and civil parties in all areas of criminal law, including terrorism crimes and transnational crimes,” the announcement reads. “Prior to her litigation career, Ms. Guiraud headed the Globalization and Human Rights Office in the International Federation for Human Rights.”
Guiraud will be stepping into her new role as the tribunal transitions into its next subtrial, Case 002/02. Her appointment comes into effect on June 1.

Monday, March 3, 2014

សម្តេច ហ៊ុន សែន ​អញ្ជើញ​​​ជាអ​​ធិបតី​​បើក​​វេ​ទិកា​រា​​ជ​រដ្ឋា​ភិបា​ល​​ជាមួ​យផ្នែក​ឯក​​ជ​ន​លើ​ក​ទី​១​៧​ នៅវិ​មា​នសន្តិ​​ភាព

ប្រភពមកពីកោះសន្តិភាព
រាជធានីភ្នំពេញ​៖ សម្តេច​អគ្គម​ហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រកម្ពុជា ​បាន​​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បើកវេ​ទិការា​ជរដ្ឋាភិ​បាល​-វិ​ស័យឯក​ជន​ លើកទី១៧ ក្រោម​ប្រធានបទ " ​សហគមន៏​សេដ្ឋកិច្ច​អាស៊ានឆ្នាំ២០១៥​ កាលានុវត្តភាព ​និងការប្រឈម​ចំពោះកម្ពុជា " ។
វេទិកានេះ​ ​ប្រព្រឹត្តធ្វើ​​នៅព្រឹកថ្ងៃទី០៤​ មីនា ២០១៤​ នៅវិមានសន្តិភាព ​ទី​ស្តីការគណៈរដ្ឋមន្រ្តី ​ដោយ​​​មានការអញ្ជើញ​ចូល​រួម​ផងដែរ​​ ពី​សមាជិក​ស​មាជិកាព្រឹទ្ឋ​សភា​ រដ្ឋសភា​ រា​ជរដ្ឋាភិបាល ​តំណាងក្រុមហ៊ុន​ អង្គទូត​ និង តំណាងអង្គទូត​ប្រទេស​ជាមិត្ត​ប្រចំា​កម្ពុជា​​ ​ ដៃគូរអភិវឌ្ឍ​ន៏ ​និងតំណាងអង្គការជាតិ-​អន្តរជាតិ ​ព្រមទំាងមន្រ្តីជំនាញ​ពាក់ព័ន្ឋជាច្រើនរូបទៀត ៕

ពិធី​បញ្ចុះ​បឋមសិលា​បណ្ណាល័យ​សម្តេចតេជោ ហ៊ុន សែន សំរោងលើ

ប្រភពមកពីកោះសន្តិភាព
​​​ខេត្ត​កណ្តាល ៖ បណ្ណាល័យ​​សម្តេចតេជោ ហ៊ុន សែន សំរោង​លើ​មួយ​​ខ្នង ដែល​ស្ថិតក្នុង​ទីស្នាក់​ការ​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ ឃុំ​សំរោង​លើ ស្រុកអង្គ​ស្នួល ​ត្រូវ​បាន​រៀបចំ​​ពិធីបញ្ចុះបឋមសិលា​​ កាលពី​ព្រឹកថ្ងៃទី៣​ មីនា ​២០១៤ ​​ក្រោមការ​អញ្ជើញ​ចូល​រួម​​ពី​លោក​ឌួង ឆាយ​ និង​​លោក​ស្រី ដែលជា​តំណាងឱ្យ​លោកឧញ៉ា ឌួង ងៀប ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​សំរោងលើ និងលោកជំទាវ ដែលត្រូវជា​មាតា​បិតា លោក​វណ្ណា រ័ត្ន អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន​ឃុំសំរោងលើ និង​មាន​ការចូលរួម​ពីក្រុមការងារ​គ្រប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស​ប្រមាណជា​៣០០នាក់ ។
លោក​វណ្ណា រ័ត្ន អនុប្រធាន​ក្រុមការងារ​គណៈ​ពង្រឹងមូលដ្ឋា​នឃុំសំរោងលើ​បានមានប្រសាសន៍​ថា អគារ​បណ្ណាល័យដ៏​ស្រស់​ស្អាត​គឺមាន​គម្រោង​សាងសង់​ឡើងដែល​មាន​បណ្តោយប្រវែង១១.៨ម៉ែត្រ ទទឹង៨.៨ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសីស្រការនាគ ជញ្ជាំង​ឥដ្ឋ បង្អួច​កញ្ចក់ ទ្វារកញ្ចក់ ហើយសាងសង់​ក្នុងកម្ពស់ពីដី៦,៩៣ម៉ែត្រ មានខឿន​កម្ពស់០,៤៥ម៉ែត្រ ជណ្តើរឡើង​បី​កន្លែង មាន​បង្កាន់ដៃ​និងតុជាប់​បង្កាន់ដៃ ដែល​ធ្វើអំពីថ្មម៉ាប និងមាន​បន្ទប់អនាម័យ​នៅខាង​ក្រោយអគារចំនួន២បន្ទប់ថែមទៀត
​ក្នុង​ឱកាសនោះ លោកឌួង ឆាយ ​បាន​មានប្រសាសន៍ថា នៅ​ថ្ងៃខាងមុន​នេះ មិនយូរប៉ុន្មាន​ ក្រោយការ​បញ្ចុះបឋម​សិលា​សាងសង់​អាគារ​បណ្ណាល័យនេះរួច​ កិច្ចដំណើរការសាងសង់​នឹងត្រូវចាប់ផ្តើមដោយចំណាយ​ថវិកាសាងសង់​ និងសម្ភារ​ប្រមាណជាង២ម៉ឺន​ដុល្លារ​​អាមេ​រិក ហើយ​បណ្ណាល័យ​នេះ​នឹងបម្រើជូន ​និងបង្កើននូវចំណេះវិជ្ជា​ដល់សិស្សានុសិស្ស​ និងប្រជាពលរដ្ឋក្នុងភូមិ-​ឃុំ​សំរោង​លើ​ជាក់ជាមិនខាន និង​ជាក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំសម្រាប់​ថ្ងៃអនាគត ។ ជាមួយគ្នានេះ​ លោកឌួង ឆាយ បានបញ្ជាក់​ថា អគារ​បណ្ណា​ល័យនេះ​មិនមានប្រកាន់និន្នាការនយោបាយ​គណបក្សណានោះទេ ម្នាក់ៗអាចចូលរកឯកសារ​មកសិក្សា​ដោយសេរី​ ហើយ​ទីណាមាន​គណ​បក្សប្រជាជនកម្ពុជា ទីនោះមានការ​អភិវឌ្ឍន៍ ។

Tuesday, February 25, 2014

រថយន្ត​កាមរីស្វិត​​​បើក​លឿន​ធ្លាក់​ផ្លូវ​ក្រឡាប់​​ ក្អួត​ចេញ​ឈើ​គ្រញូង​​ប្រមាណ​២០០​គី​ឡូ​ក្រាម

ប្រភពមកពីកោះសន្តិភាព
ខេត្ត​ស្ទឹង​ត្រែង ៖ រថយន្ត​កាមរី​​ស្វិតមួយ​គ្រឿង​​​ពាក់​ស្លាក​លេខ​ខាង​មុខ​ ​និង​ខាង​ក្រោយ​​ខុស​​​​គ្នា ​​​បើក​​ក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​ចំណុ​​ច​​ផ្លូវ​​កោង​បា​ន​រេ​ចង្កូត​​ធ្លា​ក់​ផ្លូវ​ចូ​​លចំ​កា​រកៅ​​ស៊ូ​ក្រឡា​ប់ផ្ងារ​​​ជើង​​ទ្រ​​មេឃ​​​ ​​ក្អួត​ចេញ​សុទ្ធ​តែ​ឈើ​គ្រញូង​ប្រមាណ​២០០​គីឡូក្រាម​​ ចំ​ណែ​ក​​អ្នក​បើក​បរ​ និង​អ្ន​ករួម​ដំណើ​រ​​០៣នាក់ បន្ទាប់​ពី​កើត​ហេតុ​​បាន​​នាំគ្នា​​​លូន​​ចេញពី​រថយ​ន្តរត់​ចូល​ព្រៃបាត់​ស្រមោល​។​
ហេតុការណ៍​រថយន្ត​ដឹក​ឈើ​គ្រញូងក្រ​ឡា​ប់នេះ ​បានកើ​តឡើង​កាលពីវេ​លាម៉ោង​១១ ​និង២​​៥នាទី​​ថ្ងៃទី២៥ កុម្ភៈ ​ឆ្នាំ២​០១៤ ​​នៅ​តាម​បណ្តោយ​ផ្លូវជា​តិលេខ​៧៨A​ ស្ទឹង​​​​​​​ត្រែង​​-រតនៈគីរី ត្រង់ចំណុ​ចគីឡូ​ម៉ែត្រ​​​លេខ​​​៦៦០​ ស្ថិត​ក្នុង​ភូមិ​ច្រប់​ ​​សង្កាត់​ក្បាល​រមាស​​ ស្រុក​សេ​សាន​។
ប្រភព​​ពីសមត្ថកិ​ច្ច​​ដែល​​ឃើញ​​​ហេតុការណ៍​​បានឱ្យ​​​ដឹង​ថា​​ រ​ថយន្តខា​ងលើ​នេះ​ ជាប្រ​ភេទរ​ថយន្ត​កាម​រីស្វិ​ត​​​ ពណ៌​ស​ ស៊េ​រី​​ឆ្នាំ៨​៥​ ខាងមុខ​​និងខាងក្រោយពាក់ស្លា​កលេខ​ខុសគ្នា ដោយ​​ខាង​មុខ​ពាក់ស្លាក​លេខក-​8077​-ភព2 ​​និងខាងក្រោយ​​​ពាក់​ស្លាក​លេខ ​​ក3077​-ភព2​ ។ រីឯ​អ្នកបើ​កបរ​និង​​​​​​អ្នក​រួម​​​ដំ​ណើរ​​ មិនត្រូវបា​នគេស្គាល់​អត្តសញ្ញាណ​នោះទេ​ ។
ក្រោយពី​កើតហេតុ រថយន្ត​​និង​​ឈើ​គ្រញូង​ ត្រូវ​​រដ្ឋ​បាល​ព្រៃ​ឈើ​​ យក​ទៅ​​រក្សា​ទុក​នៅ​​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​​ស្ទឹង​ត្រែង ចាត់ការ​តាម​នី​តិ​វិធី​ ៕​​

Monday, February 24, 2014

នគរបាល​ក្រុង​តាខ្មៅ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ដែល​សកម្ម​ខាង​​ឆក់​​ទ្រព្យ​សម្បត្តិ​​តាម​ផ្លូវ​សាធារ​ណៈ​​

ប្រភពមកពីកោះសន្តិភាព
ខេត្ត​កណ្តាល ៖ បុរ​សម្នាក់​ដែល​សកម្ម​​​ខាង​ឆក់​កាបូប​ ទូរ​ស័ព្ទ​ដៃ​​ នៅ​តាម​ផ្លូវ​សាធារ​ណៈ​​ បាន​ត្រូវ​​នគរបាល​​ក្រុង​តាខ្មៅ ចាប់​ខ្លួន​ កាលពី​វេលា​ម៉ោង​​៧និង​៤០​នាទី​យប់​ថ្ងៃទី​​២៤ កុម្ភៈ បន្ទាប់​ពី​បុរស​នោះ​​បាន​ជិះ​ម៉ូតូ​​​ធ្វើសកម្ម​ភាព​​ឆក់​​កាបូប​ដៃ​​ពី​នារី​ម្នាក់​​ ដែល​​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​​បេតុង ស្ថិត​​ក្នុង​ភូមិ​​ព្រែក​ប្ញស្សី​​ សង្កាត់​ព្រែក​ប្ញស្សី​ ក្រុង​តា​ខ្មៅ ។
លោក ស៊ឹម ប៊ុតបណ្ឌិត អធិការ​​នគរបាល​ក្រុង​តាខ្មៅ បាន​ឱ្យដឹង​ថា ជន​សង្ស័យ​ដែល​​ចាប់​ខ្លួន​ឈ្មោះ ពេញ សុខា​ល័យ​​ ភេទ​ប្រុស អាយុ​​២៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​​បត្តា​ជី​ សង្កាត់​ព្រែក​​ហូរ ក្រុង​​តាខ្មៅ មុខ​របរ​មិន​ពិត​ប្រាកដ​​ ។ ជនសង្ស័យ​នេះ កន្លងមក​​ថ្មី​​ៗ​​ ធ្លាប់​បាន​ធ្វើសកម្ម​ភាព​​ឆក់ទូរ​ស័ព្ទ​ពី​អ្នកដំ​ណើរ​​បាន​សម្រេច​​ ហើយ​​គេច​​ខ្លួន​​។
ប្រភពបន្តថា នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ វេលា​ម៉ោង​​៧និង​៤០​នាទី​យប់​ មាន​ស្ត្រី​​ម្នាក់​​ឈ្មោះ ហេង ដាណែត​​ អាយុ​​៣១​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​​តាពៅ សង្កាត់​ព្រែក​​ប្រា ខណ្ឌ​​មាន​ជ័យ រាជធានី​ភ្នំ​ពេញ បាន​ធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ បេតុង​​មួយ​​ ក្នុង​ភូមិ​​ព្រែក​ប្ញស្សី​​ សង្កាត់​ព្រែក​ប្ញស្សី​​ ក្រុង​តាខ្មៅ​​ ដើម្បី​ទៅ​ចូល​រូម​ពិធី​មង្គលការ​​ ។ ពេល​នោះ​ជន​សង្ស័យ​​​ឈ្មោះ ពេញ​ សុខា​​ល័យ បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង ម៉ាក​​ហុង​ដា​​STR ពណ៌ស គ្មានស្លាកលេខ​​ មក​ដល់​បាន​ធ្វើសកម្ម​ភាព​​ឆក់​កាបូប​​ដៃ​ពីស្ត្រី​រងគ្រោះ​​ ប៉ុន្តែ​​មិនបាន​សម្រេច​​ ពេល​នោះ​ស្ត្រី​រងគ្រោះ​​បានស្រែក​​ឆោ​ឡោ​​ឡើង​ថា ចោរ​ៗ​​ ហើយ​ស្រប​ពេល​ដែល​នគរបាល​​ប៉ុស្តិ៍​​សង្កាត់​កំពុង​ល្បាត​​ ក៏ស្ទាក់​ចាប់​​បាន​ជនសង្ស័យ​​ភ្លាមៗតែម្តង​​ ៕​​

Monday, February 17, 2014

ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ

ប្រភពមកពីកោះសន្ដិភាព
រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​យេៗ នាង​ឆៃ​លី​ ដាឡែន កាល​ពី​រាត្រី​ថ្ងៃ​ទី១៧ កុម្ភៈ​២០១៤ ​បាន​រៀប​ចំ​ពិធី​ខួប​កំណើត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ល្ម​មមួយនៅ​ក្នុង​ភោជនីយ​ដ្ឋាន​វីហ្វ្រែន​ខាង​ក្រោយ​បុរី​កីឡា​​ ដោយ​មាន​ការ​ចូល​រួម​ពីតារា​ល្បីៗ​មួយចំនួន​ផង​ដែរ​។
នាង​ឆៃ​លី ដាឡែន ដែល​តុប​តែង​ខ្លួន​យ៉ាង​ឆើត​ឆាយ​ និង​ញញឹម​ស្រស់​ក្នុង​ពិធី​ខួប​កំណើត​បាន​ឱ្យ​ដឹង​ថា នាង​ធ្វើ​ខួប​កំណើត​ដើម្បី​ជូន​ពរ​ខ្លួន​ឯង​ដែល​មាន​ឱកាស​ឡើង​សម្តែង​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​វិញ​ ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ បន្ទាប់​ពី​បែក​ធ្លាយ​រូប​ភាព​សិច​ស៊ី​ជ្រុល​របស់​នាង​។
ដើម្បី​ឆ្លង​ផុត​ភាព​អាប់​អួរ​នាង​ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​ខួប​កំណើត​នេះ​ឡើង​ ដោយ​រៀប​ចំ​ចំនួន​១០​តុ​ ហើយ​អញ្ជើញ​តែ​ភ្ញៀវ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ។
សូម​បញ្ជាក់​ថា តារា​ដែល​បាន​បង្ហាញ​វត្ត​មាន​នារាត្រី​នោះ​ រួម​មាន​ លោក​ករុណា ពេជ្រ, លោក​សុគន្ធ ថេរ៉ាយុ, អ្នក​នាង​ឈួន ស្រីម៉ៅ, ម៉ាដូណា, កញ្ញាស្រីពេជ្រ កញ្ញា, ឡោម លក្ខិណា​, កញ្ញា​លី ច័ន្ទសីហា​,​ថន តារា និង​ម្ចាស់​ផលិត​កម្ម​រៃ​មាស​ តោមាស​ជា​ដើម​៕

សម្តេច​ ហ៊ុន សែន ​អញ្ជើញ​ជាអធិបតី​ប្រគល់សញ្ញាបត្រ​ និង​ វិញ្ញាបនបត្រ​ដល់សិស្ស​សាលា​ភូមិន្ទរដ្ឋបាល

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ៖​ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​​អញ្ជើញជា​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីប្រគល់សញ្ញាបត្រ​​ ដល់សិស្សមន្រ្តី​ជាន់ខ្ពស់​ជំនាន់​កំណែ​ទម្រង់រដ្ឋ ​សិស្សមន្រ្តី​ក្រមការជំនាន់ភក្តីភាព​ និង ​វិញ្ញាបនបត្រដល់កម្មសិក្សា​ការីមន្រ្តីជាន់ខ្ពស់​-មន្រ្តីមធ្យមឆ្នាំ២០១៣​ ព្រមទំាងបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ​ឆ្នាំ២០១៤ ។
ពិធីប្រគល់សញ្ញាបត្រ ​និងវិញ្ញាបនបត្រខាងលើនេះ ​​​ប្រព្រឹត្តធ្វើនៅវិទ្យាស្ថានជាតិ​អប់រំ​ក្បែរវិមានឯករាជ្យ​ ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី១៧​ កុម្ភៈ​ ២០១៤ស្អែកនេះ ។
ពិធីនេះមានការអញ្ជើញ​ចូលរួមផងដែរ​ពីអស់លោក លោកស្រីជា​ឧបនាយករដ្ឋមន្រ្តី​​ រដ្ឋមន្រ្តី​ ​សមាជិកសមាជិកាព្រឹទ្ឋសភា​ រដ្ឋសភា ​រាជរដ្ឋាភិបាលនិ​ងសិស្សសាលាភូមិន្ទរដ្ឋបាល ​ជាច្រើនរូបទៀត ៕

លោកឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ​ចុះសំណេះសំណាល​និងពិនិត្យប្រព័ន្ឋធារាសាស្រ្ត​នៅស្រុកមង្គលបូរី

ប្រភពមកពីកោះសន្ដិភាព
ខេត្តបន្ទាយមានជ័យ៖ ​ឧបនាយករដ្ឋមន្រ្តី​ និង ​ជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំង​គ្រឿងញៀន ​លោក កឺ គឹមយ៉ាន ​នៅរសៀលថ្ងៃទី១៧ ​កុម្ភៈ ២០១៤ ​បានអញ្ជើញចុះ​សំណេះសំណាល​សួរ​សុខទុក្ខ​ប្រជាកសិករ ​​​និង​ពិនិត្យមើល​ប្រព័ន្ឋធារាសាស្រ្ត​ និង​ ការបូមទឹកដាក់ស្រែប្រំាង​ចំនួន៣២០០ហិកតា ​នៅក្នុងឃុំចំនួន៣ ​ដែលខ្វះខាតទឹក ​ក្នុងស្រុក​មង្គលបូរី ។
បើតាមភ្នាក់ងារ​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​អមដំណើរលោក​ឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ​នាឱកាសនោះផងដែរ​ ក៏មានវត្តមានលោក​ គោ ស៊ុំសារឿត ​អភិបាលនៃ​គណៈអភិបាល​​ខេត្តបន្ទាយ​មានជ័យ លោក អ៊ុង អឿន ​ប្រធានក្រុមប្រឹក្សាខេត្ត ​និង លោក គឹម សុវណ្ណ​ ប្រធានមន្ទីរសាធារណការ​និងដឹកជញ្ជូនខេត្ត ​ព្រមទំាងមន្រ្តីជំនាញ​មន្ទីរធនធានទឹក​ និងឧតុនិយមនិង​តំណាង​អាជ្ញាធរដែនដី​ជា​ច្រើន​រូប​ទៀត ៕

Thursday, February 13, 2014

យុវជន​ម្នាក់​ដែល​រង​របួស​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​​ពេទ្យ​ដោយ​សារ​ចោរ​បាញ់​ប្លន់​​យក​ម៉ូតូ​​កាលពី​យប់​មិញ​ សង្ស័យ​មាន​ដីកា​ចាប់​ខ្លួន​ចំនួន​២ ពាក់​ព័ន្ធ​នឹង​​​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​

ប្រភពមកពីកោះសន្ដិភាព

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ដែលរ​ង​របួស​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ដោយ​សារ​ចោរ​បាញ់​ត្រូវ​ចំ​ទ្រូង​ ១គ្រាប់​ ប្លន់​យក​ម៉ូតូឌ្រីម​C125 ស៊េរី២០១៤​ បាន​សម្រេច​ កាល​ពី​យប់​ថ្ងៃទី​១២ កុម្ភៈ​ ត្រូវ​បាន​សមត្ថ​កិច្ច​សង្ស័យ​​មាន​ដីកា​ចាប់​ខ្លួន​ចំនួន​២ ពាក់​ព័ន្ធ​នឹង​​​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​ ដូច្នេះ នៅ​ព្រលប់​ថ្ងៃទី​១៣​ កុម្ភៈ​ ២០១៤​ នេះ សមត្ថ​កិច្ច​បានដាក់​កម្លាំង​យាម​កាម​នៅ​មន្ទីរ​ពេទ្យ​ រង់ចាំ​យុវជន​ខាង​លើ​ជារបួស​សះ​ស្បើយ​នឹង​នាំ​ខ្លួន​ទៅ​ធ្វើ​ការ​សាក​សួរ​បន្ត​។
គួរ​បញ្ជាក់​ថា​ កាល​​​ពី​វេ​លា​ម៉ោង​​ ៨​ និង​​ ​៣៥​នាទី​ យប់​​ថ្ងៃទី​​១២​​ កុម្ភៈ​​ ២០១៤​​ នៅ​​ចំណុច​​ខា​ង​​លិច​ផ្សារ​​​ប៉េសេ​​ តាម​​ផ្លូ​វ​បេតុង​​ ១​កន្លែង​​ ស្ថិត​​ក្នុ​ង​ភូមិ​​ត្នោត​​ជ្រំ​២​​ សង្កាត់​​បឹង​​ទំពុន​​ ខណ្ឌ​​មាន​​ជ័យ​ មាន​ជន​​សង្ស័យ​ ​២​នាក់​​ ជិះ​​ម៉ូតូ​​ ​១គ្រឿង​​ ធ្វើ​​សកម្ម​​ភា​ព​តាម​ដេញ​​បាញ់​​ចំនួន​​ ៣​គ្រាប់​​ តែ​​ចំ​​ជន​​រ​ង​គ្រោះ​​ត្រូវ​​ដោះ​​ផ្នែក​​ខា​ង​ឆ្វេង​​​ ១​គ្រាប់​ ​រង​​របួស​​ធ្ងន់​ប្លន់​យក​​ម៉ូតូ​​ឌ្រីម​C125​​ ស៊េរី​​០១៤​​ មួយ​គ្រឿង​ បាន​​សម្រេច​ ​ហើយ​​ជិះ​​រ​ត់​គេច​​បាត់​​ដោយ​​សុវត្ថិ​​ភាព​។ ​
​ការ​សង្ស័យ​ខាង​លើ​ផ្តើម​ចេញ​ពី​ប្រតិបត្តិ​ការ​ស្រាវ​ជា្រវ​របស់​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ និង​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​ រួម​ទាំង​នគរ​បាល​ការិយា​ល័យ​ជំនាញ​។ ពាក់​ព័ន្ធ​នឹង​ករណី​​នេះដែរ​​ ប្រសិ​នជា​ការ​សង្ស័យ​របស់​សមត្ថ​កិច្ច​ដែល​ថា​ យុវជន​រង​គ្រោះ​ជា​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​មែន​នោះ អំពើ​បាញ់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ គេ​មិន​ទាន់​កំណត់​បាន​​ជា​ករណី​ចោរ​ប្លន់​​ ឬ​ក្រុម​ពាល​ស៊ី​ពាល​ឡើយ​៕

តុលាការ​ចេញ​ដីកាចាប់​ខ្លួន​ឈ្មោះ បេ រស្មី​​ ពាក់​ព័ន្ធ​បទ​ល្មើសចែក​ចាយ​គ្រឿង​ញៀន​

ប្រភពមកពីកោះសន្ដិភាព
រាជធានី​ភ្នំ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​១៤ កុម្ភៈ ២០១៤ គណៈកម្មការ​​ចម្រុះ​នៃ​​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ សហការ​ជាមួយ​​កង​រាជអាវុធហត្ថ​​ខណ្ឌមានជ័យ​ បាន​ចុះ​អនុវត្ត​ដីកា​​ចាប់​ខ្លួន​ឈ្មោះ បេ រស្មី​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត​​​​ បន្ទាប់​ពីជន​ដែល​ត្រូវ​ចាប់​ខ្លួន​រូបនេះ បាន​រងរបួស​ដោយ​គ្រាប់​កាំភ្លើង​​​​​ កាល​ពី​យប់ថ្ងៃទី​​១២ កុម្ភៈ កន្លងមក​ នៅចំណុច​​ភូមិ​ត្នោត​​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមាន​ជ័យ ហើយ​ក្រោយ​ពេល​កើត​ហេតុ ជន​រងគ្រោះ​និយាយប្រាប់​សមត្ថកិច្ច​ថា ខ្លួនរងរបួស ​​ដោយ​សារ​​ចោរ​ប្លន់​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥ ស៊េរី​២០១៤ ។
ប៉ុន្តែ​បន្ទាប់​ពីសមត្ថកិច្ច​​ស្រាវជ្រាវ​​ឃើញ​ថា ជន​រងគ្រោះ​ម្នាក់​នេះ មាន​ដីកា​​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​បទល្មើស​​ចែក​ចាយ​គ្រឿង​ញៀន​​ទៅវិញ​​ ។ បច្ចុប្បន្ន​​​ជនរងគ្រោះ​ដែល​ក្លាយ​ជា​​មុខ​សញ្ញា​​ពាក់​ព័ន្ធ​បទល្មើស​​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​​ដាក់​កម្លាំង​​យាមកាម​​យ៉ាង​តឹង​​រ៉ឹង ៕​

នាំ​ទៅ​រក​ទិញ​ម៉ូតូ​ដូច​នាំ​ទៅ​សម្លាប់ សំណាង​ល្អ​គេច​ខ្លួន​រួច​

ប្រភពមកពីកោះសន្ដីភាព

ខេត្ត​ព្រះ​សីហនុ​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​​ បន្ទាប់​ពី​ត្រូវ​អ្នក​រក​ស៊ី​ជាមួយ​គ្នា​កាប់​ឱ្យ​របួស​ស្ទើរ​ស្លាប់​ ខណៈ​ពេល​នាំ​គ្នា​ទៅ​រក​ទិញ​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​ជាង​៨​យប់ ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​កាន់​សួន​ទេស​ភា​ព​លើ​ភ្នំ​មាស ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​១ ​ក្រុង​ព្រះ​សីហនុ​។
យោង​តាម​ការ​អះ​អាង​របស់​ជន​រង​គ្រោះ​​ឈ្មោះ​ខូវ សុខ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា រូប​គេ និង​ជន​សង្ស័យគឺ​ជា​ម៉ូយ​រក​ស៊ី​ទិញ​-លក់​ម៉ូតូ​ជាមួយ​គ្នា​ជាយូរ​មក​ហើយ។
រូប​គេ​បាន​មក​ឱ្យ​ជន​​សង្ស័យរក​ទិញ​ម៉ូតូ​បាន​​ជាង​២០​គ្រឿង​មក​ហើយ​​​ពុំ​ដែល​មាន​បញ្ហា​នឹង​គ្នា​ទេ ហើយ​នៅ​ថ្ងៃ​កើតហេតុ​​រូប​គេ​បាន​ជិះ​រថ​យន្ត​​ឈ្នួល​មក​ពី​ភ្នំពេញ​មក​រក​ទិញ​ម៉ូតូ​ដូច​​សព្វ​ដង​ក៏​ត្រូវ​​ជន​សង្ស័យ​​ប្រាប់​ថា​ឱ្យ​មក​​ឈប់​នៅ​ក្បែរ​រោង​ចក្រ​ញូវ​ស្តា​ ព្រោះ​មាន​គេ​លក់​ម៉ូតូ​ម្តុំ​នោះ​។ ឮដូច​នោះ​រូប​គេ​ក៏​បាន​ឈប់​រថ​យន្ត​តាម​ការ​ណាត់ បន្ទាប់​មក​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អ៊ី​មក​ដឹក​រូប​គេ​ចូល​តាម​ច្រក​ផ្លូវ​លំ​សំដៅ​មក​កាន់​សួន​ទេស​ភាព​លើ​ភ្នំមាស​ ប៉ុន្តែ​ពេល​មក​ដល់ជិត​សួន​ជន​សង្ស័យ​ប្រាប់​ថា​ឱ្យ​នៅ​ចាំ​ទី​នេះ​ទៅ​ម្ចាស់​ម៉ូតូ​ជិត​មក​ដល់​ហើយ​។ ការ​រង់​ចាំ​បាន​អូស​បន្លាយ​ពេល​តាំង​ពី​ម៉ោង​ជិត​៦ល្ងាច​រហូត​ដល់​ម៉ោង​ជាង​៧​យប់​ក៏​ស្រាប់តែ​ជន​សង្ស័យ​បាន​ទាញ​កាំ​បិត​ប៉័ងតោ​មក​លប​កាប់​រូប​គេ​ពី​ក្រោយ​​​​​​​​​​ចំកញ្ចឹង​.ក​ ខណៈ​ពេល​រូប​គេ​កំពុង​រវល់​​និយាយទូរ​ស័ព្ទ​។
បន្ទាប់​ម​ក​រូប​គេ​ និង​ជន​សង្ស័យ​បាន​ប្រវ៉ាយ​ប្រតប់​គ្នា​មួយ​ប្រាវ​ តែ​ដោយ​រូប​គេ​ពុំ​មាន​អ្វី​នៅ​ដៃទើប​រូប​គេ​ហក់​ចូល​កូន​ជ្រោះ​នៅ​ក្បែរ​នោះ​ដើម្បី​គេច​ខ្លួន​ពី​សេចក្តី​ស្លាប់​រហូត​បាន​ជាង​កន្លះ​ម៉ោង​ទើប​រូប​គេ​ដើរមក​កាន់​ទី​ភ្លឺ​ដើម្បី​ឱ្យ​អ្នក​ស្រុក​ជួយ​រហូត​មាន​មនុស្ស​ប្រុស​២នាក់​បាន​ដឹក​រូប​គេ​មកកាន់​គ្លីនិក​ឯក​ជន​ តែ​ដោយ​សារ​របួស​ធ្ងន់​ពេក​​ក៏​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​ក្រុង​ព្រះសីហនុ។
បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប​ង្អែក​ចំការ​ចេក ​ឯ​ជន​សង្ស័យ​សមត្ថ​កិច្ច​កំពុង​បើការ​ស៊ើប​អង្កេត​វែក​មុខ​ ព្រោះ​មាន​ពន្លឺ​ច្រើន​ហើយ​ក្នុង​ការ​ឈាន​ទៅ​ចាប់ខ្លួន​៕

Wednesday, February 12, 2014

សាលារាជធានី​ភ្នំពេញ​ប្រគល់រថយន្ត​ពន្លត់អគ្គិភ័យ៣គ្រឿង​ ជូនដល់ការិយាល័យ​បង្ការនិងពន្លត់​អគ្គិភ័យនៃ​ស្នងការនគរបាលរាជធានីភ្នំពេញ

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ៖ ​នៅសាលារាជធានីភ្នំពេញ​ ​នាម៉ោង៩ព្រឹកថ្ងៃទី១៣​ កុម្ភៈ​ ២០១៤ ​មានរៀបចំពិធីប្រគល់​និងទទួល​រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ​ជូនដល់ការិយាល័យបង្ការ​ និង​ពន្លត់អគ្គិភ័យ​នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ។
ពិធីនេះ ​ប្រព្រឹត្តទៅក្រោម​អធិបតីភាពលោក ប៉ា សុជាតិវង្ស​ អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ ​និងអស់លោក ​លោកស្រី ​ជាថ្នាក់ដឹកនំា ​មន្រ្តីរាជការក្រោមឱវាទ​ និង ​ស្នងការ ស្នងការរង​នគរបាល​រាជធានីភ្នំពេញ​ នគរបាលជំនាញ​ជាច្រើនរូបទៀត ។
អំណោយរបស់​សាលារាជធានី​ភ្នំពេញនាពេលនេះ ​គឺជាការចូលរួមចំណែក​ក្នុងការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញ ដែលតែងតែកើតឡើងជាញឹកញាប់ ជាពិសេស​នៅក្នុងរដូវក្តៅ​នាពេល​ខាងមុខនេះ ៕ ​​

Tuesday, February 11, 2014

ពិធី​ដំឡើង និង​បំពាក់​ឋានន្តរស័ក្តិ​​ដល់​មន្ត្រី​នគរ​បាល​វរ​សេនាតូច​ និង​នគរ​បាល​ការពារ​ព្រំ​ដែន​គោក​៩១១ ចំនួន​​២៨​​រូប​

ប្រភពមកពីកោះសន្ដិភាព

ខេត្តបន្ទាយ​មានជ័យ ៖ នៅ​បញ្ជាការ​ដ្ឋាន​នគរ​បាលវរ​សេនាតូ​ច​លេខ​៩១១ មាន​​រៀបចំ​ពិធី​ដំឡើង និង​បំពាក់​ឋានន្តរ​​ស័​ក្តិ​ជូន​​មន្ត្រី​​នគរ​បាល​​ជាតិ​​នៃវរសេ​នាតូច​លេខ​៩១១ ចំនួន​២៨រូប កាលពី​ព្រឹក​ថ្ងៃទី១២​ កុម្ភៈ ​២០១៤ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ​ក្រោម​អធិប​តី​ភាព លោក​​វរសេ​នីយ៍​ឯកសំ ជិត ស្នង​ការ​រងទទួល​បន្ទុក​ការ​ងារព្រំ​ដែន តំណាង​ដោយលោ​ក​ឧត្តមសេនីយ៍​ត្រីខេង ស៊ុម ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ ។
​លោក​វរសេនីយ៍​ទោ សូ ចាន់​ណារី មេ​បញ្ជាការ​វរសេនា​តូចលេខ​៩១១ បាន​ធ្វើសេចក្តី​រាយការណ៍ អំពី​លក្ខណៈ​ភូមិ​សាស្ត្រ​ និង​សភាព​​ការណ៍​ ដែលបាន​កើតឡើងនៅ​​តាមខ្សែ​បន្ទាត់​ព្រំដែន និង​អំពីកិច្ចសហ​ប្រតិបត្តិការ​ជាមួយ​បណ្តាអង្គ​ភាព ក្នុងភូមិ​សាស្ត្រ ព្រម​ទាំង​​ក្រៅភូមិ​សាស្ត្រ​រួចមក ។
លោក​វរសេនីយ៍​ទោម៉ក់ ឧត្តម នាយ​ការិយា​ល័យបុគ្គ​លិក អាន​សេចក្តី​សម្រេចលេខ​០៤៤សសរ ​ចុះថ្ងៃទី២៤ ​មករា ​២០១៤ របស់​អគ្គ​ស្នង​​ការ​នគរ​​បាល​ជាតិ​សម្រេច​ដំឡើង និង​បំពាក់ឋានន្តរ​ស័ក្តិជូន​ដល់មន្ត្រី​នគរបាល​ជាតិនៃវរ​សេនាតូច​លេខ​៩១១ ចំនួន២៨រូប ក្នុង​ថ្នាក់​អនុ​សេ​នីយ៍​ឯកចំនួន៦រូប, ថ្នាក់​អនុសេនីយ៍ទោ​​ចំនួន១៦​រូប, ថ្នាក់អនុសេនីយ៍​ត្រីចំនួន​៤រូប, ថ្នាក់ព្រិន្ទបាល​ឯកចំនួន២រូប ។

ស្រា​បៀអង្គរ​បេះដូង​ខ្មែរចាប់​ឆ្នោតស្វែង​រក​គូស្វាមី​ភរិយាថ្មី​ដែល​មាន​សំណាង​សម្រាប់​រដូវកាល​អាពាហ៍​ពិពាហ៍​ថ្មី​នេះ

ប្រភពមកពីកោះសន្ដិភាព
រាជ​ធានីភ្នំពេញ ៖ កាល​ពីថ្ងៃ​ទី11 កុម្ភៈ 2014 នេះ ស្រា​បៀរ​អង្គរ​បេះដូង​ខ្មែរ​បាន​ធ្វើការ​ចាប់​ឆ្នោតស្វែង​រកគូស្វាមី​ភរិយា​ថ្មី ដែល​មាន​សំណាង​ឈ្នះ​រង្វាន់ពី​កម្មវិធី​អាពាហ៍​ពិពាហ៍បេះដូង​ខ្មែរ គូស្នេហ៍​និរន្ត​នៅការិយា​ល័យ​កណ្តាល​ក្រុម​ហ៊ុនស្រា​បៀរកម្ពុជា​ខេមប្រ៊ូវ ​(ស្រា​បៀរ​​អង្គរ) ដោយ​មានការ​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ក្រុម​ហ៊ុន ​ភ្ញៀវ​កិត្តិ​យស​ជាច្រើន​​ និ​ង​បណ្តា​អ្នក​សារ​ព័ត៌​មាន​នានា​យ៉ាង​ច្រើន​កុះ​ករ ។
លោកស្រីប៊ួយ ចាន់​សុធា អ្នក​តំណាង​ផ្នែកទី​ផ្សារបានឱ្យ​ដឹង​ថា ស្រា​បៀរ​អង្គរ បេះដូង​ខ្មែរ​យល់​ច្បាស់​ពីតំរូវ​ការ​របស់​បង​ប្អូន​ខ្មែរ​យើង​នៅ​ពេលរៀបចំ​ពិធីមង្គល​ការម្តងៗ ដូច្នេះ​ហើ​​យ​យើង​បាន​បង្កើត​ឱ្យ​មាន​ការ​ផ្តល់ជូន​ជា​កញ្ចប់យ៉ាង​ពិសេស ដើម្បីសម្រួល​ដល់ការ​រៀប​ចំកម្ម​វិធី ពោលគឺគូស្វាមី​ភរិយានឹង​ទទួល​បានការ​ផ្តល់​ជូនភេសជ្ជៈដោយ​ឥតគិតថ្លៃ និង​សៀវភៅ​កត់ចំណង​ដៃ​រួចជាស្រេច​បន្ថែម​ពីលើ​កម្មវិធីចាប់​ឆ្នោត​​ផ្សង​សំណាង​ដែលមាន​រង្វាន់​ជាច្រើន​ដូច​ជាម៉ូតូ ទូរទស្សន៍​ស្តើង ទូរស័ព្ទស្មាត​ហ្វូន និងរង្វាន់​ស្រា​បៀរ​ជា​ច្រើន​ផ្សេង​ទៀត ។
គួរ​បញ្ជាក់ផង​ដែរថា ការចាប់ឆ្នោត​លើក​បន្ទាប់នឹងធ្វើឡើងនៅ​ក្នុងខែ​មេសា និង​កក្កដា ឆ្នាំ​២០១៤ ខាងមុខ​នេះ ។ គូស្វាមី​ភរិយា​អាច​ចូលរួម​ក្នុងកម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​នេះ ដោយគ្រាន់តែជាវស្រាបៀរអង្គរកំប៉ុង សំរាប់អាពាហ៍ពិពាហ៍ របស់​ខ្លួន​ហើយ​បំពេញ​ឆ្នោត​ផ្សង​សំណាងរួច​ដាក់នៅតាម​ដេប៉ូចែក​ចាយតាម​តំបន់​រៀងៗ​ខ្លួន។
ចំពោះ​ឈ្មោះ​អ្នក​ឈ្នះ​រង្វាន់​នឹង​​បង្ហាញ​​ជូន​នៅ​លើ​​ទំព័រ​សារ​ព័ត៌​​មានលើ​  Website
សម្រាប់​ព័ត៌មាន​បន្ថែមអំពីកម្ម​វិធីអាពាហ៍​ពិពាហ៍បេះ​ដូង​ខ្មែររបស់​ស្រាបៀរ​អង្គរ សូមអានខិតប័ណ្ណផ្សព្វ​ផ្សាយ​របស់​ក្រុម​ហ៊ុន ឬ​ទូរ​ស័ព្ទ​មក​លេខ០២៣ ៩៨៧ ៦៦៣ ចូលទៅកាន់​គេហ​ទំព័រ www.angkorbeer.com.kh ។

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់