Monday, February 24, 2014

នគរបាល​ក្រុង​តាខ្មៅ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ដែល​សកម្ម​ខាង​​ឆក់​​ទ្រព្យ​សម្បត្តិ​​តាម​ផ្លូវ​សាធារ​ណៈ​​

ប្រភពមកពីកោះសន្តិភាព
ខេត្ត​កណ្តាល ៖ បុរ​សម្នាក់​ដែល​សកម្ម​​​ខាង​ឆក់​កាបូប​ ទូរ​ស័ព្ទ​ដៃ​​ នៅ​តាម​ផ្លូវ​សាធារ​ណៈ​​ បាន​ត្រូវ​​នគរបាល​​ក្រុង​តាខ្មៅ ចាប់​ខ្លួន​ កាលពី​វេលា​ម៉ោង​​៧និង​៤០​នាទី​យប់​ថ្ងៃទី​​២៤ កុម្ភៈ បន្ទាប់​ពី​បុរស​នោះ​​បាន​ជិះ​ម៉ូតូ​​​ធ្វើសកម្ម​ភាព​​ឆក់​​កាបូប​ដៃ​​ពី​នារី​ម្នាក់​​ ដែល​​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​​បេតុង ស្ថិត​​ក្នុង​ភូមិ​​ព្រែក​ប្ញស្សី​​ សង្កាត់​ព្រែក​ប្ញស្សី​ ក្រុង​តា​ខ្មៅ ។
លោក ស៊ឹម ប៊ុតបណ្ឌិត អធិការ​​នគរបាល​ក្រុង​តាខ្មៅ បាន​ឱ្យដឹង​ថា ជន​សង្ស័យ​ដែល​​ចាប់​ខ្លួន​ឈ្មោះ ពេញ សុខា​ល័យ​​ ភេទ​ប្រុស អាយុ​​២៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​​បត្តា​ជី​ សង្កាត់​ព្រែក​​ហូរ ក្រុង​​តាខ្មៅ មុខ​របរ​មិន​ពិត​ប្រាកដ​​ ។ ជនសង្ស័យ​នេះ កន្លងមក​​ថ្មី​​ៗ​​ ធ្លាប់​បាន​ធ្វើសកម្ម​ភាព​​ឆក់ទូរ​ស័ព្ទ​ពី​អ្នកដំ​ណើរ​​បាន​សម្រេច​​ ហើយ​​គេច​​ខ្លួន​​។
ប្រភពបន្តថា នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ វេលា​ម៉ោង​​៧និង​៤០​នាទី​យប់​ មាន​ស្ត្រី​​ម្នាក់​​ឈ្មោះ ហេង ដាណែត​​ អាយុ​​៣១​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​​តាពៅ សង្កាត់​ព្រែក​​ប្រា ខណ្ឌ​​មាន​ជ័យ រាជធានី​ភ្នំ​ពេញ បាន​ធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ បេតុង​​មួយ​​ ក្នុង​ភូមិ​​ព្រែក​ប្ញស្សី​​ សង្កាត់​ព្រែក​ប្ញស្សី​​ ក្រុង​តាខ្មៅ​​ ដើម្បី​ទៅ​ចូល​រូម​ពិធី​មង្គលការ​​ ។ ពេល​នោះ​ជន​សង្ស័យ​​​ឈ្មោះ ពេញ​ សុខា​​ល័យ បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង ម៉ាក​​ហុង​ដា​​STR ពណ៌ស គ្មានស្លាកលេខ​​ មក​ដល់​បាន​ធ្វើសកម្ម​ភាព​​ឆក់​កាបូប​​ដៃ​ពីស្ត្រី​រងគ្រោះ​​ ប៉ុន្តែ​​មិនបាន​សម្រេច​​ ពេល​នោះ​ស្ត្រី​រងគ្រោះ​​បានស្រែក​​ឆោ​ឡោ​​ឡើង​ថា ចោរ​ៗ​​ ហើយ​ស្រប​ពេល​ដែល​នគរបាល​​ប៉ុស្តិ៍​​សង្កាត់​កំពុង​ល្បាត​​ ក៏ស្ទាក់​ចាប់​​បាន​ជនសង្ស័យ​​ភ្លាមៗតែម្តង​​ ៕​​

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់