This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ព័ត៌មានក្រៅប្រទេស. Show all posts
Showing posts with label ព័ត៌មានក្រៅប្រទេស. Show all posts

Tuesday, May 27, 2014

ឆេះ​មន្ទីរ​ពេទ្យ​មួយ​នៅកូរ៉េ​ខាង​ត្បូង​ស្លាប់​21នាក់​

ប្រភពមកពីកោះសន្ដិភាព

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ YONHAP ថា​ ប៉ូលិស​និង​ក្រុម​អ្នក​ពន្លត់​ភ្លើង​គូស​បញ្ជាក់​ថា​ ភ្លើង​បាន​ឆាប​ឆេះ​នា​វេលា​ម៉ោង​០​និង​២៧​នាទី​រំលង​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៧​ ឧសភា​ ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទីក្រុង​ JENGSE-ONG ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ក្រុង​សេអ៊ូល​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ដល់​ទៅ​២១​នាក់​ ហើយ​មនុស្ស​៧​នាក់​ទៀត​ត្រូវ​របួស​ ។​
លោក គីម​ ខ្យុង​ណាម​ អ្នក​ទទួលខុស​ត្រូវ​ម្នាក់​នៃ​ក្រុម​ពន្លត់​ភ្លើង​និយាយ​ថា​ អគ្គិភ័យ​នោះ​អាច​ពន្លត់​រយៈ​ពេល​៣០​នាទី​ ។​ ផ្សែង​ភ្លើង​បាន​រាត​ត្បាត​អគារ​មាន​៣​ជាន់​មួយ​នៃ​មន្ទីរ​ពេទ្យ​ជា​ប្រភព​ដើម​នៃ​ការ​ឆាប​ឆេះ​នោះ​ ។ អ្នក​ជំងឺ​ប្រមាណ​ជា​១០​នាក់​ នៅ​ជាន់ផ្ទាល់ដី​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​ប្រផិត​ប្រផើយ​ក្រោយ​ភ្លើង​ចាប់​ផ្ដើម​ឆេះ​ ក៏ប៉ុន្ដែ​អ្នក​ជំងឺ​ប្រមាណ​៣០​នាក់​នៅ​ជាន់ទី​១​ត្រូវ​ពុល​ផ្សែង​ ។ ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ ពិសេស​ជំងឺ​បេះដូង​ ។ គិលានុប្បដ្ឋាយិកា​តែ​ម្នាក់​គត់​ដែល​នៅប្រចាំ​ការ​ក្នុង​អគារ​នោះស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ ។
កាលពី​ថ្ងៃ​ទី​២៦​ ឧសភា​ កន្លង​មក​ នៅកូរ៉េ​ខាង​ត្បូង​ក៏​មាន​អគ្គិភ័យ​ឆេះ​ស្ថានីយ​រថយន្ដ​១កន្លែង​នៅ​ភាគ​ពាយ័ព្យ​ក្រុង​សេអ៊ូល​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់​ និង​របួស​៤១​នាក់ដែរ​ ។ ម៉្យាង​ទៀត​ ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​មាន​ការ​ក្ដុក​ក្ដួល​នៅ​ឡើយ​ ចំពោះគ្រោះ​មហន្ដរាយ​នៃ​នាវា​ឈ្មោះ​ SEWOL កាល​ពី​ថ្ងៃ​ទី​១៦​ មេសា​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង​៣០០​នាក់​ ៕

Monday, May 26, 2014

លោក​ប្រាយុទ្ធ​​ សន្យា​តែង​តាំង​​នាយក​រដ្ឋ​មន្ត្រី​​បណ្តោះ​អាសន្ន​​មួយ​រូប​

ប្រភពមកពីកោះសន្ដិភាព

ឧត្តម​សេនីយ៍​​ដែល​រៀប​ចំ​​​ធ្វើ​រដ្ឋ​ប្រហារ​​​នៅ​ថៃ​ លោក​ប្រាយុទ្ធ​ ចាន់​អូចា​ កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា​​​ បាន​សន្យា​តែង​តាំង​​នាយក​រដ្ឋ​មន្ត្រី​​បណ្តោះ​អាសន្ន​​មួយ​រូប​ ហើយ​បង្កើត​រដ្ឋា​ភិបាល​មួយ ។​លោក​ប្រាយុទ្ធ ចាន់​អូចា​ សន្យាបែប​នេះ​​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា​​​ ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​​មួយ ក្រោយ​​ទទួល​ការ​យល់​ស្រប​​របស់​​ព្រះ​មហា​ក្សត្រ​លើ​ការ​​តែង​តាំង​​រូប​លោក ជា​ប្រមុខ​​ក្រុម​​ប្រឹក្សា​ជាតិ​​ ដើម្បី​សន្តិ​ភាព​​ និង​របៀប​​រៀប​រយ​ CAPO ​។
ពេល​អ្នកកាសែត​សួរ​​​ លោក​ថា​​ តើ​លោក​​នឹង​​ឡើង​​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​​​​ខ្លួន​ឯង​​​មែន​ឬ​យ៉ាង​ណាស​​ លោក​បែរ​ជា​​និយាយ​​ពង្វាង​​​ដាន​​​ ដោយ​ប្រាប់​ថា​​ឱ្យ​មាន​ការ​អត់​ធ្មត់​​សិន ។​ ប្រមុខ​​របស់​  CAPO ក៏បដិសេធ​​​ដែរ មិន​លាត​ត្រដាង​​ថា​តើ​ពេល​ណា​​​​ទើ​ប​មាន​ការ​បោះ​ឆ្នោត​​​​​​​ ដោយ​បែរ​ជា​និយាយ​​​ថា​រឿង​​នេះ​ពឹង​ផ្អែក​​​លើ​សភាព​ការណ៍ ។​ក្នុង​សន្និសីទ​​​សារ​ព័ត៌​​មាន​​​​​នោះ​ លោក​ប្រាយុទ្ធ​​ បាន​​​អំពាវ​នាវ​​​ដល់​សាធារណ​​ជន​ឱ្យ​មាន​ការ​​យោគ​យល់​​ចំពោះ​មូល​ហេតុ​​​នៃ​ការ​​ធ្វើ​រដ្ឋ​ប្រហារ​​​ ដោយ​អះ​អាង​ថា​​ នោះ​​ជា​អំពើ​​ដោយ​​ស្មោះ​មួយ​​​​សំដៅ​​ លុប​បំបាត់​​ចោល​ភាព​​តាន​តឹង​​​ ហើយ​​លោក​ថា CAPO នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​​តាម​ដែល​អាច​ធ្វើ​​ទៅ​បាន​​​​ ដើម្បី​ដោះ​ស្រាយ​​​​បញ្ហា​ទាំង​ឡាយ​ ។​​​​
លោក​ប្រាយុទ្ធ ដ៏​គូស​​​បញ្ជាក់​ផង​ដែរ​​​​ថា លោក​មាន​អំណាច​​ពេញ​លេញ​ដើម្បី​​​ដឹក​នាំ​​ និង​​​ថា​ បម្រាម​គោចរ​​​នឹង​នៅ​តែ​​​បន្ត​​ ក៏​ប៉ុន្តែ​​​ពុំ​សូវ​តឹង​ពេក​ទេ​ ។ លោក​​ក៏​អំពាវ​នា​វផងដែរ​ដល់​សារ​ព័ត៌​មាន​​​​​​​ កុំ​អុជ​អាល​​ឱ្យ​មាន​ជម្លោះ ៕

Civil party attorney appointed

ប្រភពមកពីThe Phnom Penh Post
The Khmer Rouge tribunal yesterday announced the appointment of French attorney Marie Guiraud to replace the outgoing Elisabeth Simonneau-Fort as international civil party lead co-lawyer.
Guiraud, according to the court’s announcement, is a veteran of both the Khmer Rouge tribunal and international law as a whole, having represented civil parties before the tribunal since 2008 and having been active in the fields of criminal law and human rights for 15 years, representing “victims of international crimes before courts in the Ivory Coast and the Democratic Republic of the Congo”.
“In France, Ms. Giraud has represented both defendants and civil parties in all areas of criminal law, including terrorism crimes and transnational crimes,” the announcement reads. “Prior to her litigation career, Ms. Guiraud headed the Globalization and Human Rights Office in the International Federation for Human Rights.”
Guiraud will be stepping into her new role as the tribunal transitions into its next subtrial, Case 002/02. Her appointment comes into effect on June 1.

ទឹក​ជំនន់​​នៅ​ចិន​ស្លាប់​26​នាក់​បាត់​ខ្លួន​10​នាក់​

ប្រភពមកពីកោះសន្ដិភាព

អាជ្ញា​ធរ​ត្រួត​ពិនិត្យ​​​​ទឹក​​ជំនន់​​មូល​ដ្ឋាន​​​​​ រាយ​ការណ៍​ថា​​​ មនុស្ស​យ៉ាង​​តិច​២៦​នាក់​ បាន​ត្រូវ​ស្លាប់​​ ហើយ​១០​នាក់​ទៀត​​​​បាត់​ខ្លួន ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​​​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ និង​ភាគ​កណ្តាល​​ចិន​ ។យោង​តាម​តុល្យ​​ការ​ចេញ​ផ្សាយ​​នា ថ្ងៃ​ទី​២៦ ឧសភា​ នា​វេលា​ម៉ោង​​១០​ ម៉ោង​ក្នុង​ស្រុក​ ថា ខេត្ត​ហ៊ូ​ណាន់ ភាគ​កណ្តាល​ចិន​​ មាន​មនុស្ស​​ស្លាប់​៧​នាក់ ហើយ​មនុស្ស​៣​នាក់​​នៅ​តែ​បាត់​  ខ្លួន ។ ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ឈប់​ឈរ​ បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​ក្នុង​តំបន់​ភ្នំ​មួយ​ចំនួន​ហើយ​​បង្ក​ការ​ខូច​ខាត​​សម្ភារ​​យ៉ាង​ច្រើន​​​នៅ​ស្រុក​ចេន​ស៊ី ស្រុក​​ម៉ាយ៉ាង និង​ស្រុក​​សាវ​ដុង ។
មនុស្ស​ប្រមាណ​ជា​៤០០.០០០​នាក់ នៅ​ទី​ក្រុង​៦​ រង​ការ​ប៉ះ​ពាល់​ដោយ​គ្រោះ​មហន្ត​រាយ​​​នោះ ដោយ​ក្នុង​នោះ​១៦.០០០​នាក់ ត្រូវ​ជម្លៀស​ចេញ ។ គេ​ហ​ដ្ឋាន​​ជាង​៥២០​ខ្នង​ ត្រូវ​រលំ​បាក់​ ។​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​ក្វាង​ទុង​ ខេត្ត​ហ្គី​ហ្សូ និង​ខេត្ត​ជាំង​ស៊ី​ ។ ចាប់​តាំង​ពី​ថ្ងៃ​​​ទី​២១ ឧសភា មក​​ព្យុះ​នានា នៅ​ក្វាង​ទុង​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៥​នាក់ និង​បាត់​​ខ្លួន​​​៥​នាក់ ព្រម​ទាំង​ប៉ះ​ពាល់​ដល់​មនុស្ស​​៨០០.០០០​នាក់ ៕

Monday, March 3, 2014

វាយ​ប្រហារ​​​​​​​អត្ត​ឃាត​ប្រឆាំង​តុលាការ​នៅ​រដ្ឋ​ធានី​ប៉ាគី​ស្ថាន​ស្លាប់​11​នាក់​

ប្រភពមកពីកោះសន្តិភាព
មនុស្ស​យ៉ាង​តិច​១១​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​ជាង​២០​នាក់​ទៀត​ត្រូវរ​បួស​ក្នុង​ការវាយ​ប្រហារ​អត្ត​ឃាត​មួយ​កាល​ពី​ថ្ងៃទី​៣ មីនា​ ប្រឆាំង​តុលាការ​មួយ​នៅ​ទីក្រុង​អុីស្លា​ម៉ាបាដ​ ជា​ការ​វាយប្រហារ​បែប​នេះ​លើកដំបូង​នៅ​ទី​នោះ​ពុំ​ធ្លាប់​មានចាប់​តាំង​ពី​ជិត​៣ឆ្នាំ​មក​ហើយ ។​
យោងតាម​ប្រភព​ព័ត៌​មាន​ប៉ូលិស​ថា​​ ពួក​ជន​ប្រដាប់​អាវុធ​ប៉ុន​ប៉ង​ជួយ​រំដោះ​មិត្ត​ពួកគេ​ម្នាក់​ក្នុង​ចំណោម​មិត្ត​ពួកគេ​ដែល​ត្រូវ​នាំ​ខ្លួន​មក​កាន់​តុលាការ​សង្កាត់​ណាន​ទី គឺ​តុលាការ F-8 ស្ថិត​នៅ​កណ្តាល​រដ្ឋ​ធានី​អុីស្លា​ម៉ា​បាដ​ ។ ពួក​ជន​វាយ​ប្រហារ​បាន​បាញ់​រះ​ បន្ទាប់​មក​គ្នា​ពួកគេ​២​នាក់​បាន​ធ្វើ​ឱ្យ​គ្រឿង​ផ្ទុះ​ដាក់​ជាប់​ខ្លួន​ផ្ទុះ​នៅ​ក្បែរ​ប៉ូលិស ។​ មនុស្ស​១១​នាក់​ត្រូវ​ស្លាប់​ ហើយ​២៤​នាក់​ទៀត​ត្រូវ​របួស​ ដោយ​អ្នក​​របួស​​ប្រមាណ​ជា​ពាក់​កណ្តាល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ ។​
សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ម្នាក់​និយាយ​ថា​ នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុង​ស្រុក​ ជន​ប្រដាប់​អាវុធ​​ប្រមាណ​ជា​១៥​នាក់​បាន​លើក​មក​ព័ទ្ធ​ជុំវិញ​តុលាការ ។​ ពួក​នោះ​បាន​លុក​ចូល​ក្នុង​បន្ទប់​សវនា​ការ​មួយ​រួច​ហើយ​បាញ់​ប្រហារ ។​ ពួក​ជន​វាយ​ប្រហារ​កាន់​កាំ​ភ្លើង​ AK និង​មាន​គ្រាប់​បែក​ដៃ ។​ បណ្តា​កង​ឯក​ភាព​ពិសេស​របស់​បូ៉លិស​ កាល​ពីថ្ងៃ​ទី​៣ មីនា​ បាន​ឡោម​ព័ទ្ធ​ជុំ​វិញ​តុលា​ការ​នោះ ។​
ការវាយ​ប្រហារ​នោះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ ហើយ​កើត​មាន​២ថ្ងៃ​ក្រោយ​ការ​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​រយៈ​ពេល​១ខែ​មួយ​របស់​ពួក​តាលីបង់​ ប៉ាគី​ស្ថាន​ ដើម្បី​ជំរុញ​ការចរចា​សន្តិ​ភាព​ជាមួយ​រដ្ឋាភិ​បាល។​ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការប្រកាស​បទ​ឈប់​បាញ់​គ្នា​នោះ​របស់​ពួក​តាលីបង់​ រដ្ឋាភិ​បាល​ប៉ាគីស្ថាន​ប្រកាស​នា​ថ្ងៃទី​២ មីនា​ ផ្អាក​ការ​វាយ​ឆ្មក់​តាម​អាកាស​របស់​ខ្លួន​ដែរ តែ​រក្សា​សិទ្ធិ​ឆ្លើយ​តប​វិញ​សម​ស្រប​ចំពោះ​រាល់​ការ​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់​នោះ ៕​

ការ​នាំ​​ចេញ​ប្រេង​របស់​​អុីរ៉ាក់​កើន​​ឡើង​២៥​ឆ្នាំ​​គិត​​​ត្រឹម​​​ខែ​កុម្ភៈ

ប្រភពមកពីកោះសន្តិភាព
មន្ត្រី​ជាន់​ខ្ពស់​របស់​អុីរ៉ាក់​ បាន​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​អុីរ៉ាក់​​បាន​នាំ​ចេញ​ប្រេង​​២,៨​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​​ខែ​កុម្ភៈ ​ពោល​គឺ​ជា​​កំណើន​ច្រើន​បំផុត​ប្រចាំ​ខែ​ ហើយ​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជិត​​​២៥​ឆ្នាំ​នេះ​​ ។ ​លោក Hussein al-Shahristani ​ឧប​នាយក​​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​កិច្ច​ការ​ថាម​ពល​​​ បាន​ថ្លែង​​​ប្រាប់​អ្នក​កាសែត​​នៅ​ទី​ក្រុង​កំពង់​ផែ​បាស្រា​ ថា​ ផលិត​កម្ម​ប្រេង​បាន​ឈាន​ដល់​៣,៥​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​​​ កាល​ពី​ខែ​កុម្ភៈ​ ហើយ​យើង​បាន​នាំ​ចេញ​ប្រេង​២,៨​លាន​បារ៉ែល​ ក្នុង​មួយ​  ថ្ងៃ ។
​តួ​លេខ​នាំ​ចេញ​គឺ ខ្ពស់​បំផុត​ចាប់​តាំង​ពី​អតី​ត​ជន​ផ្តាច់​ការ សាដាម ហ៊ូសេន​ លុក​លុុយ​ប្រទេស​​កូ​វែត​​​ កាល​ពី​ឆ្នាំង​១៩៩០​ បង្ក​ឱ្យ​មាន​ការ​ហ៊ុំ​ព័ទ្ធ​ និង​មាន​ទណ្ឌ​កម្ម​​អន្តរ​ជាតិ​​ដែល​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ក្លា​ មក​លើ​ឧស្សា​ហកម្ម​ថាម​ពល​របស់​អុីរ៉ាក់​ ។
​កាល​ពី​​ឆ្នាំ​២០១២​ នៅ​ពេល​ដែល​ការ​នាំ​ចេញ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ឈាន​ដល់​២,៥​លាន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​ ក្រសួង​ប្រេង​និយាយ​ថា វា​ជា​​តួលេខ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​ ។
​ប្រេង​ឆៅ​របស់​អុីរ៉ាក់​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​តាម​កំពង់​ផែ​សមុទ្រ​ភាគ​ខាង​ត្បូង​ជិត​ទី​ក្រុង​​បាស្រា​ ប៉ុន្តែ​ផ្នែក​សំខាន់​គឺ​កាត់​តាម​បំពង់​បង្ហូរ​ប្រេង​ភាគ​ខាង​ជើង​ ដែល​តែង​តែ​ត្រូវ​បាន​ដាក់​គ្រាប់​បែក​បំផ្ទុះ​​ដោយ​ពួក​សកម្ម​​ប្រយុទ្ធ​ ។ អុីរ៉ាក់​ជា​ប្រទេស​ពឹង​​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ​ប្រេង​ ហើយ​រដ្ឋា​ភិបាល​កំពុង​ស្វះ​ស្វែង​បង្កើន​ការ​លក់​ ដើម្បី​ផ្តល់​មូល​និធិ​ដល់​ការ​ស្ថាប​នា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​រង​ការ​ខូច​ខាត​របស់​ខ្លួន​ ។​មន្ត្រី​ប្រទេស​អុីរ៉ាក់​មាន​បំណង​បង្កើន​សមត្ថ​ភាព​ផលិត​ឱ្យ​បាន​ដល់​៩​លាន​បារ៉ែល​​​​ក្នុង​មួយ​ថ្ងៃ​នា​ឆ្នាំ​២០១៧​ ជា​គោល​ដៅ​ដែល​ទី​ភ្នាក់ងារ​ថាម​ពលរអន្តរ​ជាតិ​ និង​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​​ជាតិ​ បាន​ព្រមាន​ថា​ មាន​សុទិដ្ឋិ​និយម​ជ្រុល ៕

Tuesday, February 25, 2014

ឆ្មាមុខ​ដូចមនុស្ស​​​ព្រៃ​ឆ្លង​កាត់​ការ​បង្កាត់​​​​ពូជ​​2បញ្ចូល​គ្នា​

ប្រភពមកពីកោះសន្តិភាព



លោក​ចន នី ​និងលោក​ស្រីប្រ៊ីតនី ​ហ្គូប​ប៊ល ​ពេទ្យ​សត្វ​​ជន​ជាតិ​អាមេរិក ​បាន​សហការ​​គ្នា​​​បង្កាត់​ពូជ​ឆ្មាថ្មី ​រវាង​​ពូជ​ឆ្មា​គ្មានរោម «ហ្វ៊ីង» (Sfinks) ​និងឆ្មា​​រោម​ខ្លី​ពណ៌​ខ្មៅ ​ចេញ​ជា​ឆ្មា​ពូជ​​ថ្មី​ឈ្មោះ​​ «ឡៃខយ» (Lykoi) ​មាន​លក្ខណៈ​ដូច​មនុស្ស​ចចក ​គឺគ្មាន​រោមនៅ​បរិវេណ​​ភ្នែក ​មាត់​ ច្រមុះ ​និងត្រចៀក​ទេ​​ ។ ​លើស​ពី​នេះ​រោម​នៅ​លើ​ដង​ខ្លួន ​មិន​ក្រាស់​ដូចឆ្មា​ស្រុក​ទូ​ទៅ​​​ ។
ចំពោះ​​ពាក្យ «ឡៃខយ» ​(Lykoi) ​ ភាសា​ក្រិក​ប្រែ​ថា ​«ចចក» ​។ ​ឆ្មា​ឡៃ​​ខយ ​គឺ​ជា​​ការ​បង្កាត់​លក្ខណ​ៈ​ធម្ម​ជាតិ ​ពីឆ្មា​ស្រុក​រោម​ពណ៌​ខ្មៅ ​និង​ឆ្មា​ពូជ «ហ្វ៊ីង» ​។ ​ឆ្មា​ឡៃ​ខយ ​បាន​ត្រួត​ពិនិត្យ​ DNA រួច​​មក​ហើយ​ឃើញ​ថា ​គ្មាន​ភាព​ខុស​ប្រក្រតី​ណា​មួយ​​ឡើយ ​និងមិន​មែន​ជា​ឆ្មា​«ហ្វ៊ីង» ​តែ​ជា​ពូជ​​ផ្សេង​មួយ​ប្រភេទ​ទៀត​​ ៕

លោក​អូបាម៉ា​ ផ្តល់​ភ្លើង​ខៀវ​​ចំពោះ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​ជា​មួយ​វៀត​ណាម​

ប្រភពមកពីកោះសន្តិភាព

ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា​​ បាន​អនុម័ត​កាល​ពីថ្ងៃ​ទី​២៤ កុម្ភៈ​ នូវ​កិច្ចព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​មួយ​ជាមួយ​ប្រទេស​វៀត​ណាម​ ដែល​កិច្ចព្រម​ព្រៀង​នោះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​របស់​អាមេរិក​នូវ​បច្ចេក​វិទ្យា​ ​​និង​សម្ភារ​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​ទៅ​កាន់​​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នោះ ។​
ក្នុង​កំណត់​ហេតុ​ប្រគល់​ដល់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ចន​គ័ររី​ និង​ដល់​រដ្ឋ​មន្ត្រី​ថាម​ពល​​ លោក ERNEST MONIZ ប្រធានា​ធិបតី​អាមេរិក​ បាន​ផ្តល់​ការ​យល់​ស្រប​របស់​លោក​ចំពោះ​កិច្ចព្រម​ព្រៀង​ដែល​ស្នើ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​វៀត​ណាម​ ផ្តោត​លើ​ការ​ប្រើ​ប្រាស់​ដោយ​សន្តិ​វិធី​នូវ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ ហើយ​ដែល​ក៏​អនុញ្ញាត​ផង​ដែរ​ដល់​លោក​គ័ររី​ ឱ្យ​ធ្វើ​ការ​សម្រប​សម្រួល​ដើម្បី​ដាក់​ឱ្យ​អនុវត្ត ។​
លោក​អូបាម៉ា​ មានប្រសាសន៍​ថា ខ្ញុំ​មាន​ជំនឿ​ជាក់​ថា​ ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​នោះ​នឹង​ជួយ​ជំរុញ​ដល់​កិច្ច​ការពារ​ និង​សន្តិ​សុខ​រួម​ ហើយ​វា​នឹង​ពុំ​មែន​ជា​គ្រោះ​ថ្នាក់​មិ​នសម​ហេតុ​ផល​មួយ​នោះ​ឡើយ ។​សភាអាមេរិក​មាន​រយៈ​ពេល​៩០​ថ្ងៃ​ដើម្បី​ពិនិត្យ​កិច្ច​ព្រម​ព្រៀង​នេះ​ រួច​ឯកសារ​នោះ​នឹង​ចូល​ជា​ធរ​មាន​ដោយ​គ្មាន​ការ​ជំទាស់​ចម្បង​របស់​បណ្តា​សមា​ជិក​សភា​ឡើយ ។​
យោងតាម​កិច្ចព្រម​ព្រៀង​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​តុលា​កន្លង​មក​នេះ ប្រទេស​វៀត​ណាម​សន្យា​ទិញ​អ៊ុយ​រ៉ានី​ញ៉ូម​ចម្រាញ់​ពី​ទីផ្សារ​អន្តរ​ជាតិ​ដោយ​ពុំ​ចម្រាញ់​ខ្លួន​ឯង​ឡើយ ។​លោក​ចន​គ័ររី​ ធ្លាប់​ថ្លែង​កាល​ពី​ឆ្នាំ​ទៅ​មិញ​ថា​ តម្លៃ​នៃ​កម្មវិធី​នុយ​ក្លេ​អ៊ែរ​វៀតណាម​ នឹង​មាន​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​ឯ​ណោះ​រហូត​ដល់​ឆ្នាំ​២០៣០ ៕​

Monday, February 17, 2014

ប្រាក់​​យាន់​ចិន​​បោះ​ជំហាន​​មួយ​កម្រិត​​ទៀត​ក្នុង​​ការ​​ក្លាយ​​ជា​រូបិយ​ប័ណ្ណ​​ពិ​ភព​លោក​

ប្រភពមកពីកោះសន្ដិភាព

​ប្រតិ​បត្តិករ​​ទីផ្សារ​មូល​បត្រ​​អូ​ស្ត្រា​លី​ASX​ និង​ធនា​គារ​ចិន​​បាន​និយាយ​កា​​ល​ពី​ថ្ងៃ​​​អង្គារ​ថា  គេ​នឹង​ផ្តល់​​​សេវា​ទូ​ទាត់​​ប្រាក់​​យាន់​​ដល់​​ទី​ផ្សារ​ហិ​រញ្ញវ​ត្ថុ​អូ​ស្ត្រាលី​​​និង​​ចិន​នៅ​​ពាក់កណ្តាល​ឆ្នាំ​នេះ ​ដែល​​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​​​ការ​បោះ​ជំហាន​​​ថ្មី​មួយ​​ទៀត​​នៃ​ប្រាក់​យាន់​​ក្នុ​ង​នាម​ជា​​រូបិយ​ប័ណ្ណ​​​ពិភព​លោក ​​។​
​យោង​តាម​​របា​យ​ការណ៍​​ពី​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​គឺ​ជា​ដៃ​គូរ ​ពាណិជ្ជកម្ម​ធំបំផុត​​របស់​អូ​ស្ត្រាលី​ ហើយ​ក្រុម​ហ៊ុន​​អូស្ត្រាលី​​ភា​គ​ច្រើន​បាន​និ​ង​កំពុង​​ដោះ​ដូរ​​ពាណិជ្ជ​កម្មជា​ប្រាក់​យាន់​​ជា​ជាង​ប្រាក់​ដុល្លារ​​អា​​មេរិក​ ។ ASX​និយាយ​ថា ​សេវា​ទូទាត់​ប្រាក់​យា​ន់​ថ្មី​នេះ​​នឹង​អ​នុញ្ញាត​​​​​​ឲ្យ​​ក្រុម​ហ៊ុន​អូ​ស្ត្រាលី​ទាំងអ​​ស់​ធ្វើ​ពាណិ​ជ្ជកម្ម​​ និង​​វិនិ​យោគទ​ុន​ជា​មួយ​​ប្រទេស​ចិន​​តាម​​រយៈ​​ផ្សារ​មូល​បត្រ​​ASX​ដែល​មាន​ហេដ្ឋា​​រច​នា​សម្ព័ន្ធ​ទី​ផ្សារ​​ច្បាស់​លាស់ ​។​
លោក​​Arthur​ Sinodinos​ អគ្គ​ហិរ​​​ញ្ញិក​រង​​របស់​​អូស្ត្រា​លី​បាន​ប្រាប់​សារ​ព័ត៌​មាន​​CNBC​​ ថា​​​ថ្ងៃ​​នេះ​គឺ​ជា​​ព្រឹត្តិ​ការ​ណ៍​​ប្រវត្តិ​សាស្ត្រ​​​ដែ​ល​ប្រទេស​​ចិន​​និង​អូស្ត្រា​លី​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ ។​​ អជ្ញា​ធរ​​​ចិន​​បាន​និង​​​​កំពុង​​បង្កើន​​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​​​ការ​​ប្រើ​ប្រាស់​ប្រាក់​យាន់​​​​ដែល​ត្រូវ​បាន​​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​ដោយ​​​​​ទី​ក្រុង​ប៉េ​កាំង​ ។​​ ​កាល​​ពី​ខែ​តុលា​ កន្លង​ទៅ​​ ចិ​ន​ក៏​បាន​​ចុះ​​​កិច្ច​ព្រម​ព្រៀ​ង​​ដោះ​​ដូរ​​រូបិ​យ​ប័ណ្ណ​ជាមួយ​​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ​។​
ធនា​គារ​​Bank​ of International Settlement​ បាន​និយាយ​កាល​ពី​​ខែ​​កញ្ញា​ថា ​ប្រាក់​យាន់​ចិន​​គឺ​ជា​​រូបិ​យប័ណ្ណ​​​មួយ​ក្នុង​ចំណោម​រូបិ​យប័ណ្ណ​ទាំង​១០​​ដែល​​​ធ្វើ​ការ​ដោះដ​ូរ​​ច្រើន​បំផុត​នៅ​លើ​ពិភ​ព​លោក​ ។​ លោក​Sinodinos​បន្ថែម​ថា ​អូស្ត្រា​លី​មិន​​​មាន​​ការ​បារ​ម្ភ​ពី​សញ្ញា​ថ្មីៗ​ដែល​ថា ​សេដ្ឋ​កិច្ច​របស់​ចិន​​​កំពុង​​​​​បាត់​បង់​សន្ទុះ​នោះ​ទេ ​។​​ អូស្ត្រា​លី​​មាន​ទស្សន​​​ ​វិស័យ​វែង​ឆ្ងាយ​​ចំពោះ​ទំនាក់​ទំនង​ជា​មួយ​ចិន ​។​​ ចិន​​កំពុង​ឆ្លង​កាត់​​អន្តរ​កាល​មួយ ​ដែល​នឹង​​នា​ំ​ទៅរ​កក​ំណើន​ផ្អែក​លើ​ការ​ប្រើ​ប្រាស់ ​ ហើយ​វា​​នឹង​​នា​ំ​ទៅ​រក​​​តម្រូវ​ការ​​ដែល​​កើន​ឡើង​សម្រាប់​ផលិត​​ផល​និង​​សេវា​កម្ម​ដែល​បាន​ធ្វើ​​ពិពិ​ធកម្ម​ជា​ច្រើន ៕

ប្រធានា​ធិប​តី​វេណេ​ស៊ុយ​អេ​ឡា​បណ្តេញ​ទី​ភ្នាក់​ងារ​កុង​ស៊ុល​អាមេ​រិក​3​នាក់​

ប្រភពមកពីកោះសន្ដិភាព
ប្រធា​នា​ធិប​តី​វេណេ​ស៊ុយ​អេ​ឡា លោក​ នី​កូ​ឡាស់ មា៉​ឌូរូ៉ ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​១៦​ កុម្ភៈ ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​បណ្តេញ​ភ្នាក់​ងារ​កុង​សុ៊ល​អាមេ​រិក​៣​នាក់ ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា ជួប​ជាមួយ​ពួក​និស្សិត​ត​វា៉ ។ តាម​វិទ្យុ និង​ទូរ​ទស្សន៍​ជាតិ​លោក​ មា៉​ឌូ​រ៉ូ​ ថ្លែង​ថា ខ្ញុំ​បាន​ចេញ​បញ្ជា​ដល់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ឱ្យ​ប្រកាស​ទី​ភ្នាក់​ងារ​កុង​ស៊ុល​អាមេ​រិក​ទាំង​៣​នាក់​នោះ​ថា ជាមនុស្ស​គ្មាន​បាន​ការ​ ហើយ​បណ្តេញ​ពួក​គេ​ចេញ​ពី​ប្រទេស​ ។
ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ ចាប់​តាំង​ពី​២​សប្តាហ៍​មក​ហើយ​ជា​ទី​លាន​នៃ​បាតុ​កម្ម​របស់​ពួក​និស្សិត​ ដែល​បាតុ​កម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ​ កន្លង​មក​នេះ​ បាន​បញ្ចប់​ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យា៉ង​ខ្លាំង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​របួស​ជាង​៦០​នាក់ ។ មុន​នេះ​រដ្ឋា​ភិបាល​វេណេ​ស៊ុយ​អេ​ឡា​ បាន​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេ​រិក​ថា ប៉ុន​ប៉ង​ជួយ​ទ្រ​ទ្រង់​ដល់​ការ​ប៉ុន​ប៉ង​បង្ក​អស្ថេរ​ភាព​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​វេណេស៊ុយ​អេឡា ជា​ការ​ឆ្លើយ​តប​វិញ​ចំពោះ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេ​រិក​ លោក​ ចន​ គ័រ​រី ដែល​កាល​ពី​ថ្ងៃ​ទី​១៥​ កុម្ភៈ បាន​ថ្កោល​ទោស​អំពើ​ហិង្សា​ប្រឆាំង​ពួក​បាតុ​ករ ។
កាល​ពី​ដំណាច់​ខែ​កញ្ញា​កន្លង​មក​នេះ​ លោក​ មា៉​ឌូ​រូ​ ក៏​ធ្លាប់​ចេញ​បញ្ជា​ដែរ​ឱ្យ​បណ្តេញ​អ្នក​កា​រ​ទូត​អាមេ​រិក​៣​នាក់​ ក្នុង​នោះ​រួម​ទាំង​ភារៈ​ធារី​ស្ថាន​​ទូតសហ​រដ្ឋ​អាមេ​រិក​លោក​ KELLY KEIDERLING ផង​ ដែល​ចោទ​ប្រកាន់​ថា​ទាក់​ទង​ជាមួយ​ពួក​ប្រឆាំង​ ៕

Thursday, February 13, 2014

ក្រុម​ហ៊ុន Canon បាន​អភិវឌ្ឍន៍​​បច្ចេក​វិទ្យា​កាន់តែ​ទំនើប​នៅ​ក្នុង​វិស័យ​រូប​ថត​

ប្រភពមកពីកោះសន្ដិភាព

ទីក្រុង​តូក្យូ, ប្រទេស​ជប៉ុន ៖ ក្រុម​ហ៊ុន​កាមេរ៉ា Canon ដែល​ជា​ក្រុម​ហ៊ុន​​នាំ​មុខគេ​ក្នុង​ផ្នែក​បច្ចេក​វិទ្យា​លើ​វិស័យ​រូប​ភាព​ នៅ​លើ​ពិភព​លោក បាន​ប្រជុំ និង​បង្ហាញ​ពី​បច្ចេក​វិទ្យា​ថ្មី​ៗ​របស់​ខ្លួន​ដែល​ទើប​តែ​នឹង​សម្រេចបាន​ការ​ផលិត ព្រម​ទាំង​ប្រកាស​ពីការ​ទទួល​ជោគ​ជ័យ​​នូវ​សែ​ស្រឡាយ EOS ពីរ​បន្ថែម​ទៀត គឺ EOS 1200D ជា​មួយ​នឹង EF-S 18-55mm IS ll lens និង Macro Ring Lite MR-14EX ll ។ ​
កិច្ច​ប្រជុំ​​ក៏​ដូច​ជា​ការ​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​នៅ​ការិយា​ល័យ​ធំ​របស់​ក្រុម​ហ៊ុន Canon ស្ថិត​នៅ​ទី​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ២០១៤ ដោយ​មាន​ប្រធាន​ប្រតិ​បត្តិ​ផ្នែក​ទី​ផ្សារ មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ ដូចជា សាំង​ហ្គាពួរ បង់​ក្លាដេស ឥណ្ឌូណេស៊ី កម្ពុជា មីយ៉ាន់​ម៉ា នេប៉ាល់ និង​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​ហ៊ុន​នៅ​ទី​ក្រុង​តូក្យូ​ផ្ទាល់​ជា​ច្រើន​រូប​ទៀត ។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​អ្នក​សារ​ព័ត៌​មាន​មក​ពី​បណ្តា​ប្រទេស​ទាំង​៦ ខាងលើ​ចូល​រួម​ផងដែរ ។
លោក Masaya Maeda អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន Canon Inc បាន​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ ក្រុម​ហ៊ុន Canon បាន​ខិត​ខំ​ពង្រឹង និង​កែ​ច្នៃ​បង្កើត​បច្ចេក​វិទ្យាថ្មីៗ​បន្ថែម​ទៀត ដើម្បី​តម្រូវការ​​អ្នក​ប្រើ​ប្រាស់ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ទាន់​សម័យ​នូវ​បច្ចេក​វិទ្យា ។ ហើយចំពោះ​ទី​ផ្សារ​កាមេរ៉ា Canon យើង​ឃើញថា មាន​ការ​រីក​លូត​លាស់​ និងកើន​ឡើង​ជាលំដាប់​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នេះ​ដោយ​សារ​តែ​ផលិត​ផល​របស់​យើង​មាន​គុណភាព​ល្អ ដែល​អ្នក​ប្រើ​ប្រាស់​អាច​ទទួល​យក​បាន ។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​យើង​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា កាមេរ៉ា ជំនាន់​ក្រោយៗ​នេះ កាន់តែ​មាន​ភាព​ទំនើប​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ ជា​ពិសេស​អ្នក​ស្រឡាញ់​ការ​ថត​រូប​ខក​ចិត្ត​នោះ​ឡើយ ។

ស្លាប់​3​នាក់​ក្នុង​អំពើហិង្សា​នយោ​បាយ​នៅ​វេណេ​ស៊ុយ​អេឡា​

ប្រភពមកពីកោះសន្ដីភាព

មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់​កាំ​ភ្លើង​កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ពួក​អ្នក​គាំទ្រ និង​ពួក​អ្នក​ប្រឆាំង​រដ្ឋាភិ​បាល​វេណេ​ស៊ុយ​អេឡា​នៅ​រដ្ឋ​ធានី​ការ៉ា​កាស់ ។​
បណ្តាសមា​ជិក​រ៉ាឌីកាល់​នៃ​ក្រុម​ប្រឆាំង​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ចាប់​តាំងពី​២​សប្តាហ៍​មក​ហើយ​ក្នុង​ប្រទេស​ប្រឆាំង​នឹង​អសន្តិ​សុខ​ អំពើ​ពុក​រលួយ​​និង​វិបត្តិ​សេដ្ឋ​កិច្ច​ ​។​ ខាង​ក្រុម​គាំទ្រ​ប្រធានា​ធិប​តី​បាន​ចោទប្រកាន់​ពួក​នេះ​ថា​ ខិត​ខំ​បង្កើត​ភាព​ចលា​ចល​សំដៅ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​ដូច​រដ្ឋ​ប្រហារ​ដែល​អតីត​ប្រធានា​ធិបតី​លោក​ហ៊ូ​ហ្គោ​ឆា​វេស ធ្លាប់​គេច​ផុត​កាល​ពី​ឆ្នាំ​២០០២ ។​
អគ្គ​រដ្ឋ​អាជ្ញា​អះអាង​ពី​ការ​ស្លាប់​និស្សិត​ម្នាក់​ និង​តំណាង​មូលដ្ឋាន​ម្នាក់របស់​ក្រុម​គាំទ្រ​ប្រធានា​ធិបតី ។​ យោង​តាម​ប្រធានា​ធិបតី​លោក​នីកូ​ឡាស់​ ម៉ាឌូ​រ៉ូ​ ថា និស្សិត​ម្នាក់​ទៀត​ត្រូវ​គ្រាប់​កាំ​ភ្លើង​ត្រង់​ក្បាល​កំពុងស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ដែល​ព័ត៌​មាន​ខ្លះ​ថា​​ គេ​ស្លាប់​​ហើយ​ ។​
ក្នុង​សុន្ទរកថា​មួយ​ ប្រធានា​ធិបតី​រូប​នោះ​មានប្រសាសន៍​ថា​ ក្រុ​ម​បង្ក​អំពើ​ហិង្សា​ទទួល​បរា​ជ័យ​នាពេល​នេះ​ក្នុង​ការប៉ុន​ប៉ង​បង្ក​ឱ្យ​មាន​ការ​ស្លាប់​មនុស្ស ហើយ​ពង្រីក​ថ្លុក​ឈាម​នៅ​វេណេ​ស៊ុយ​អេឡា​ ។ ពេល​នេះ​យើង​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​យុវ​ជន​វេណេ​ស៊ុយ​អេឡា​២​នាក់ ។​
អាជ្ញាធរ​រាយ​ការណ៍​ពី​មនុស្ស​២៣​នាក់​ត្រូវ​របួស ហើយ​មនុស្ស​២៥​នាក់​ត្រូវ​ចាប់​ខ្លួន ។​ រថយន្ត​ប៉ូលិស​៤​គ្រឿង​ ក៏​ត្រូវ​​ដុត​បំផ្លាញ​ដែរ​ រួច​ទីតាំង​រដ្ឋបាល​ទាំង​ឡាយ​រងការ​បំផ្លាញ ។​ ពួក​ប្រឆាំង និង​រដ្ឋាភិ​បាល​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ដាក់​គ្នា​លើ​អំពើ​ហិង្សា​ទាំង​នោះ​ ៕​

Wednesday, February 12, 2014

ចិន និង​ឥណ្ឌា​ជួបគ្នា​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​

ប្រភពមកពីកោះសន្ដិភាព
​ប្រទេស​ចិន​ និង​ឥណ្ឌា​ បាន​ព្រៀម​​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​​ដើម្បី​បង្កើត​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​ក្រប​ខណ្ឌ​​ស្មើ​ភាព​ ​សម​ហេតុ​សម​ផល​ និង​អាច​ទទួល​យក​បាន​​ទៅ​វិញ​ទៅ​មក​​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ព្រំដែន​។ ក្នុង​​កិច្ច​ប្រជុំ​លើក​ទី​១៧​របស់​បេសក​ជន​ទទួល​បន្ទុក​បញ្ហា​ព្រំដែន​​ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១០​និង​១១​ កុម្ភៈ នៅ​ទី​ក្រុង​​ញូវ​ដែល្លី​បេសក​ជន​ចិន​និង​ជា​ទី​ប្រឹក្សា​រដ្ឋ​​​ លោក Yang Jiechi និង​បេស​ក​ជន​ឥណ្ឌា​​ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក  ស៊ីវ សាន់កា មឺណុន បាន​ពិភាក្សា​គ្នា​ដោយ​សីុ​ជម្រៅ​​លើ​ទំនាស់​ព្រំដែន​​រវាង​ចិន និង​ឥណ្ឌា ពី​ទំនាក់​ទំនង​ទ្វេ​ភាគី​ព្រម​ទាំង​ពីបញ្ហា​អន្តរ​ជាតិ​ និង​តំបន់​ដែល​មាន​ផល​ប្រយោជន៍​រួម ។
​ភាគី​ទាំង​២​បាន​​ព្រម​ព្រៀង​គ្នា​ថា ចិន​និង​ឥណ្ឌា​ បាន​ជំរុញ​​ការ​ចរចា​​ពី​បញ្ហា​ព្រំដែន​ ដោយ​គ្រប់​គ្រង​​ប្រកប​ដោយ​​​ប្រសិទ្ធ​ភាព​​នូវ​ជម្លោះ​ និង​ទំនាស់​ទាំង​ឡាយ​រួច​បង្កើត​បរិយា​កាស​អនុ​គ្រោះ​​មួយ​ដើម្បី​ពង្រីក​ទំនាក់​ទំនង​ទ្វេ​ភាគី ។ ភាគី​ទាំង​ពីរ​ប្រកាស​ថា ចិន​និង​ឥណ្ឌា​ ជា​ដៃ​គូ​កិច្ច​សហ​ប្រតិបត្តិ​ការ​យុទ្ធ​សាស្ត្រ​ ហើយ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ដើម្បី​​ជំរុញ​ការ​អភិ​វឌ្ឍ​រួម ដែល​សម​ស្រប​ទៅ​នឹង​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​២​និង​ប្រជា​ជន​ទាំង​២ ៕

Tuesday, February 11, 2014

ក្រុម​ហ៊ុន​ Nokia បង្ហា​ញ Android Smartphone Nokia X​

ប្រភពមកពីកោះសន្ដិភាព
យោង​តាម​​គេ​ហទំព័រ​​បច្ចេក​វិទ្យា​​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Nokia នឹង​ផលិត​​ទ​​ូរស័ព្ទ​ Smartphone ប្រើ​ប្រាស់​ប្រព័ន្ធ​​ Android ជា​លើក​​ដំបូង​របស់​​ខ្លួន​ គឺ​«Nokia X» ។ ​លក្ខណៈ​ពិសេស​របស់​វា​ គឺ​​ទំ​ហំ​អេក្រង់​​៤អីុញ​​ កម្រិត​​ធ្វើ​ភ្លឺ​ច្បាស់​ ៨០០x៤៨០​ WVGA ប្រភេទ​​ Processor Snapdragon dual-core ប្រើ​ប្រាស់​ល្បឿន​ ១GHz កាមេរ៉ា​ ៥មេ៉ហ្គា​ភិច​ស៊ែល​ និង​ទំហំ​ RAM ៥១២GB រួម​ជា​មួយ​នឹង​ប្រភេទ​​កាត​ memory microSD ។

ចំណែក​ឯ​សមាស​ភាព​​ថ្ម​ គឺ​​១៥០០​mAh។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិត​ផល​​មួយ​នេះ​ អាច​​ប្រើ​ប្រាស់​ស៊ីម​​បាន​២​ទៀត​ផង​ ។ អ្វី​​ដែល​កាន់​តែ​ពិសេស​​ជាង​នេះ​​ទៅ​ទៀត​នោះ​ គឺ​វា​គាំ​ទ្រ​ដោយ​​ប្រព័ន្ធ​ Android 4.4 Kitkat បណ្តាញ​ភ្ជាប់​​ការ​ទាក់​ទង​រួម​មាន​ 3G, Wi-Fi, Bluetooth, GPRS, EDFE, AGPS និង​ Micro-USB ទៀត​ផង​ ។ Nokia X មួយ​នេះ​នឹង​រំលេច​ខ្លួន​​ជា​មួយ​ពណ៌​ដ៏​ស្រស់​ស្អាត​ទាំង​៦ ​គឺ​ពណ៌​ក្រហម​​ លឿង បៃតង​ ស​ ខៀវ​ និង​ពណ៌​ខ្មៅ​ ។ ចំពោះ​​តម្លៃ​របស់​វាវិញ​ ​ក្រុម​ហ៊ុន​ Nokia មិន​​ទាន់​បង្ហើប​​ឱ្យ​ដឹង​​ទេ​ តែទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ​​ ក្រុម​ហ៊ុន​មួយ​នេះ​នឹង​​ធានា​ចំពោះ​​តម្លៃ​ដ៏​សម​​រម្យ​​​ចំពោះ​​ផលិតផល​​ជំនាន់​ថ្មី​​មួយ​នេះ​ ។

​Nokia X នឹង​ត្រូវ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​​នៅ​ក្នុង​​​មហា​សន្និ​បាត​​​​​ស្តី​ពី​​ទូរស័ព្ទ​​ពិភព​​លោក​នា​ពេល​​ខាង​មុខ​នេះ​ ៕

ក្រុម​ហ៊ុន Google ឈរ​លំដាប់​ថ្នាក់​ទី​2 ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​ បន្ទាប់​ពី​ Apple

ប្រភពមកពីកោះសន្តិភាព
យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Google ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​របស់​ពិភព​លោក​ បន្ទាប់​ពី​ច្រាន​ទម្លាក់​ក្រុម​ហ៊ុន​យក្ស​អាមេរិក​ Exxon Mobil ដែល​ធ្លាប់​កាន់​កាប់​តំណែង​លេខ​២​ ក៏​ប៉ុន្តែ​មិន​អាច​ផ្តួល​ក្រុម​ហ៊ុន​គូ​ប្រជែង​ផ្នែក​បច្ចេក​វិទ្យា​របស់​ខ្លួន​បាន​ គឺ​ក្រុម​ Apple ។
ភាគ​ហ៊ុន​របស់​ Google បាន​ធ្លាក់​ចុះ​០,៣៨% គឺ​ធ្លាក់​ចុះ​ខ្លាំង​ជាង​ក្រុម​ហ៊ុន​អាមេរិក​ Exxon Mobil តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Google នៅ​តែ​ឈរ​លំដាប់​លេខ​២​ ។​ ទីផ្សារ​របស់​ Google ត្រូវ​បាន​ព្យាករ​ពេល​បិទ​ទីផ្សារ​ជួញ​ដូរ​គឺ​មាន​តម្លៃ​៣៩៤​ពាន់​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ភាគ​ហ៊ុន​របស់​ Exxon Mobil មាន​ត្រឹម​តែ​៣៨៨​ពាន់​លាន​ដុល្លារ​ ខណៈ​ពេល​ដែល​ក្រុម​ហ៊ុន​ចំណាត់​ថ្នាក់​លេខ​១​ របស់​ពិភព​លោក​ Apple មាន​ចំនួន​៤៧២​ពាន់​លាន​ដុល្លារ​ ។​
កាល​ពី​ថ្ងៃ​ចន្ទ​ ភាគ​ហ៊ុន​របស់​ Exxon Mobil បាន​ធ្លាក់​ចុះ​១,១៧%​ គឺ​ស្មើ​នឹង​៨៩,៥៣ដុល្លារ​ ក្នុង​១ហ៊ុន​ ដែល​តួលេខ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ខាត​បង់​១១,៥%​ សម្រាប់​ឆ្នាំ​២០១៣​ ។​ ថ្វី​បើ​ភាគ​ហ៊ុន​របស់​ Google មាន​ការ​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ចន្ទ​ ក៏​ពិត​មែន​ តែ​ភាគ​ហ៊ុន​មួយ​នេះ​មាន​សន្ទុះ​ទ្វេ​ដង​ ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១២​មក​ម៉្លេះ​ ។​ តាម​រយៈ​តួលេខ​ខាង​លើ​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ប្រព័ន្ធ​អុីន​ធើរ​ណេត​ ដែល​មាន​មូល​ដ្ឋាន​ក្នុង​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ សហ​រដ្ឋ​អាមេរិក​មួយ​នេះ​ នឹង​ក្លាយ​ជា​បណ្តាញ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ប្រពន្ធ​អេឡិច​ត្រូនិក​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ ៕​

Friday, January 24, 2014

លីក​កំពូល​រដូវ​កាល​ថ្មី​ចាប់​ផ្តើមនៅ​ថ្ងៃ​នេះ​ហើយ​

ប្រភពមកពីកោះសន្តិភាព
រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Hun Sen Cup ប្រចាំ​ឆ្នាំ​២០១៤​ កំពុង​ស្ថិត​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ស្វែង​រក​ជើង​ខ្លាំង​ប្រជែង​យក​ ពាន​រង្វាន់​នោះ​ ការ​ប្រកួត​បាល់​ទាត់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤ ឬ​ Metfone Cambodian League រដូវ​កាល​២០១៤ (MCL2014)ក៏​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​(២៥​មករា) និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ សីហា ឆ្នាំ​  ២០១៤ ផង​ដែរ ។ នេះ​បើ​យោង​តាម​កម្ម​វិធី​ប្រកួត​​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ ។
សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៥ មករា ជា​ថ្ងៃ​បើក​ឆាក​ដំបូង​នេះ​ ក្រុម​បាល់​ទាត់​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ដែល​កាល​ពី​ថ្ងៃ​ទី​២២​ មករា បាន​យក​ឈ្នះ​​ក្រុម​ខេត្ត​ក្រចេះ​ ក្នុង​លទ្ធ​ផល​១៧​ទល់​១​ នៃ​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ Hun Sen Cup នោះ​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ចំណូល​ថ្មី​ Albirex Niigata វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ នៅ​ទីលាន​កីឡ​ដ្ឋាន​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​(ស្តាត​ចាស់​)។ ចំណែក​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​ដែល​មាន​លេង​២​ប្រកួត​នោះ​ ក្រុម​គិ​រី​វង់​សុខ​សែន​ជ័យ​ ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​វេលា​​ម៉ោង​៣​និង​៣០​នាទី​រសៀល​ និង​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ប្រកួត​ជាមួយ​ក្រុម​ TriAsia (ខេត្ត​កណ្តាល​) វេលា​ម៉ោង​៦​ល្ងាច​ ។
គួរ​បញ្ជាក់​ថា League ឆ្នាំ​២០១៤​នេះ​ គឺ​មាន​ចំនួន​១២​ក្រុម​ កើន​ជាង​ឆ្នាំ​មុន​ៗ​ចំនួន​២​ក្រុម​ បន្ទាប់​ពី​សហ​ព័ន្ធ​សម្រេច​អនុ​ម័ត​បន្ថែម​ក្រុម​ចំណូល​ថ្មី​២​ក្រុម​ទៀត​ គឺ​ក្រុម​ Albirex Niigata Phnom Penh និង​ក្រុម​ Western Uni FC ។ ចំណែក​១០​ក្រុម​ទៀត​រួម​មាន​ ក្រុម​ខេត្ត​ស្វាយ​រៀង​ ម្ចាស់​ជើង​ឯក​រដូវ​កាល​ចាស់​, ក្រុម​ភ្នំពេញ​ក្រោន​, ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​, ក្រុម​គិ​រី​វង់​សុខ​សែន​ជ័យ​, ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​​, ក្រុម​ណា​ហ្គា​ខប​, ក្រុម​ក្រសួង​ការ​ពារ​ជាតិ, ក្រុម​ TriAsia (ខេត្ត​កណ្តាល) និង​ក្រុម​សាកល​វិទ្យា​ល័យ​អាសីុ​អឺរ៉ុប ។ ចំពោះ​លក្ខ​ខណ្ឌ​នៃ​ការ​ប្រកួត​ គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​ព្រោះ​​រដូវ​កាល​ថ្មី​នេះ​ សហ​ព័ន្ធ​បាន​សម្រេច​ផ្លាស់​ប្តូរ​លក្ខ​ខណ្ឌ​ប្រកួត​ដោយ​រក្សា​ការ​ប្រកួត​ សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជុំ​ដដែល​ ប៉ុន្តែ​មិន​មាន​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឬ​ផ្តាច់​ព្រ័ត្រ​(វគ្គ​ Play-Off) ឡើយ​ ពោល​គឺ​នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​២​ជុំ​ ប្រ​សិន​បើ​ក្រុម​ណា​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ក្រុម​នោះ​ត្រូវ​លើក​ ពាន​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ។ តើ​ក្រុម​កំពូល​ៗ​របស់​លីក​ឆ្នាំ​ចាស់​ទាំង​នេះ​មាន​យុទ្ធ​សាស្ត្រ​បែប​ណា​ ដើម្បី​ដណ្តើម​ក៏​ដូច​ជា​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន​?​ដូច្នេះ​សូម​រង់​ ចាំ​តាម​​ដាន​ទាំង​អស់​គ្នា​ ៕

Friday, January 3, 2014

បាល់​ទាត់អេស្ប៉ាញ ​D2 ជុំទី20 សម្រាប់ចុង​សប្តាហ៍​មាន11ប្រកួត ក្រុម​​កំពូល​តារាង​​បី Deportivo, Gijon​, Recreativo ត្រូវការឈ្នះគូ​ប្រកួតប្រជែង​គ្នាយកលេខ​1ក្នុង​តារាងង

ប្រភពមកពីកោះសន្ដិភាព
ការ​ប្រកួត​បាល់​ទាត់​អេស្ប៉ាញ​ D2 ជុំទី ​20 ​ សម្រាប់​​ចុង​​សប្តាហ៍​​នេះ​មាន 12  ប្រកួត ។ ក្រុម កំពូល​តារាង​បី​គឺ​ Deportivo, Gijon, និង Recreativo ត្រូវ​​ការ​​ឈ្នះ​គូ​ប្រកួត​ដើម្បី​ប្រជែង​​​គ្នា​យក​​លេខ​ ​1 ​ក្នុង​តារាង ​។
ថ្ងៃសៅរ៏
Lugo (10) V Eibar (4)
Lugo 10 ប្រកួតក្នុងផ្ទះគឺ 4-2-4  ស៊ុត​បាល់​បាន 14 គ្រាប់ និងរបូតវិញ 13 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងចាញ់ Alcorcon 2-1 ក្នុង​ផ្ទះ ចាញ់ ​ Alaves 2-1 ក្រៅផ្ទះ និងចាញ់ Hercules 3-1 ក្នុងផ្ទះ​ ។
Eibar 10 ប្រកួតក្រៅផ្ទះគឺ 4-2-4 ស៊ុត​បាល់​បាន 12 គ្រាប់ និងរបូតវិញ 11 គ្រាប់ ។  3 ប្រកួតចុងក្រោយគឺលេង​ចាញ់ Ponferradina 2-1 ក្រៅផ្ទះ បន្ទាប់​មកលេងឈ្នះ Deportivo ​ 2-1 ក្នុងផ្ទះ និងឈ្នះ Alaves 2-0 ​ក្រៅ​ផ្ទះ ។
ប្រវត្តិជួបគ្នា 4ប្រកួតគឺ៖ ​
12-09 Lugo 3-1 Eibar
04-10 Eibar 2-2 Lugo
05-12 Lugo 1-0 Eibar
05-12 Eibar 0-0 Lugo
ទស្សនៈ WDW : Eibar ឈ្នះ 1-0
ទស្សនៈ PD : Eibar ឈ្នះ 2-0
Numancia (6) V  Alaves (22)
Numancia 9 ប្រកួតក្នុងផ្ទះគឺ 4-4-1 ស៊ុត​បាល់​បាន 14 គ្រាប់ និងរបូតវិញ 8 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងស្មើ Mallorca 0-0 ក្រៅផ្ទះ ឈ្នះ Ponferradina 2-0 ក្នុងផ្ទះ  បន្ទាប់​មកលេងស្មើ Deportivo  3-3 ក្រៅ​ផ្ទះ ។
Alaves 9 ប្រកួតក្រៅផ្ទះគឺ 1-2-6 ស៊ុត​បាល់​បាន 9 គ្រាប់ និងរបូតវិញ 15 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Deportivo  2-1​ ក្រៅ ផ្ទះ ឈ្នះ Lugo 2-1 ចាញ់ Eibar 2-0 ក្នុង​​ផ្ទះ ។ ​
ប្រវត្តិ​ជួបគ្នា ​6ប្រកួតគឺ៖
11-97 Namancia 0-2 Alaves
04-98 Alaves 3-0 Namancia
01-00 Namancia 0-0 Alaves
05-00 Alaves 2-2 Namancia
01-01 Alaves 0-2 Namancia
06-01 Namancia 2-1 Alaves
ទស្សនៈ WDW : Numancia ឈ្នះ 2-0
ទស្សនៈ PD  : Numancia ឈ្នះ 2-0
Sabadell (13) V Real Madrid II (21)
Sabadell 9 ប្រកួតក្នុងផ្ទះគឺ 6-1-2 ស៊ុត​បាល់​បាន 15 គ្រាប់ និងរបូតវិញ 7 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងចាញ់ Barcelona II2-0 ក្រៅផ្ទះ ឈ្នះ Zaragoza 1-0 ក្នុងផ្ទះ  និងឈ្នះ Tenerife  3-0 ក្រៅផ្ទះ   ។ 
Real Madrid II 9 ប្រកួតក្រៅផ្ទះគឺ 2-0-7 ស៊ុតបាល់បាន 4 គ្រាប់ និងរបូតវិញ 16 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Girona 3-2 ក្នុងផ្ទះ ឈ្នះ Palmas 2-0 ក្រៅផ្ទះ និងឈ្នះ Cordoba 3-1 ក្នុងផ្ទះ ។
ប្រវត្តិ​ជួបគ្នា 2 ប្រកួតគឺ៖
09-12 Real Mardrid II 2-3 Sabadell
02-13 Sabadell 3-1 Real Mardrid II
ទស្សនៈ WDW : Sabadell ឈ្នះ 3-0
ទស្សនៈ PD  : Sabadell ឈ្នះ 1-0
Hercule(16) V Mirandes (18)
Hercule 9 ប្រកួតក្នុងផ្ទះគឺ 3-3-3 ស៊ុត​បាល់​បាន 10 គ្រាប់ និងរបូតវិញ 9 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងចាញ់ ​Gijon 1-0 ក្នុង​ផ្ទះ ​ឈ្នះ Alcorcon 2-0 និងឈ្នះ Lugo 3-1 ក្រៅផ្ទះ   ។ 
Mirandes 9 ប្រកួតក្រៅផ្ទះគឺ 2-2-5 ស៊ុត​បាល់បាន 7 គ្រាប់ និងរបូតវិញ 12 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងស្មើ Real Murcia 1-1 ក្នុងផ្ទះ ចាញ់ ​Gijon 3-2 ក្រៅ​ផ្ទះ​បន្ទាប់​មកលេង​ស្មើ Alcorcon 1-1 ក្នុងផ្ទះ ។  
ប្រវត្តិ​ជួបគ្នា 2ប្រកួត​គឺ៖
12-12 Mirandes 3-2 Hercule
05-13 Hercule 1-0 Mirandes 
ទស្សនៈ WDW : Hercule ឈ្នះ 1-0
ទស្សនៈ PD : ស្មើ 1-1
Real Murcia (8) V Tenerife (17)
Real Murcia 9 ប្រកួតក្នុងផ្ទះគឺ 4-3-2 ស៊ុតបាល់បាន 16 គ្រាប់ និងរបូតវិញ 13 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Mirandes 1-1 ក្រៅផ្ទះ ឈ្នះ Barcelona II3-1 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Zaragoza0-0 ក្រៅផ្ទះ ។ 
Tenerife 9 ប្រកួតក្រៅផ្ទះគឺ 1-3-5 ស៊ុត​បាល់​បាន 6 គ្រាប់ និងរបូតវិញ 13 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងឈ្នះ​ Palmas 3-0 ក្នុ​ង​ផ្ទះ ​​ចាញ់ Cordoba  1-0 ក្រៅផ្ទះ និង​ចាញ់ Sabadell 3-0 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជ​ួ​ប​គ្នា 8 ប្រកួត Real Mercia ឈ្នះ 3 Tenerife ឈ្នះ 2 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
01-07 Tenerife 1-1 Real Murcia
06-07 Real Murcia 1-4 Tenerife
12-08 Real Murcia 2-2 Tenerife
05-09 Tenerife 3-1 Real Murcia
ទស្សនៈ WDW : Real Murcia ឈ្នះ 2-0
ទស្សនៈ PD : ស្មើ 1-1
Cordoba (12) V Recreativo (3)
Cordoba 9 ប្រកួតក្នុងផ្ទះគឺ 6-2-1 ស៊ុត​បាល់​បាន 16 គ្រាប់ និងរបូតវិញ 8 គ្រាប់ ។​ 3  ប្រកួតចុងក្រោយគឺលេងចាញ់​ Zaragoza 2-1 ក្រៅផ្ទះ ឈ្នះ Tenerife 1-0 ក្នុង​ផ្ទះ​ តែ​​​ចាញ់ Real Madrid II 3-1 ក្រៅផ្ទះ ។ 
Recreativo 9 ប្រកួតក្រៅផ្ទះគឺ 5-2-2 ស៊ុតបាល់បាន 18 គ្រាប់ និងរបូតវិញ 16 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Girona 1-1 ​ចាញ់ Levante 4-0 ក្រៅ​ផ្ទះ និង​​ចាញ់ Palmas 3-1 ក្នុងផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 7 ប្រកួត Cordoba ឈ្នះ 1 Recreativo ឈ្នះ 3 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
12-11 Cocorba 0-0 Recreativo
05-12 Recreativo 0-1 Cordoba
12-12 Cordoba 0-2 Recreativo
05-13 Recreativo 2-1 Cordoba
ទស្សនៈ WDW : Recreativo ឈ្នះ 1-0
ទស្សនៈ PD : ស្មើ 2-2
Palmas (5) V Mallorca (7)
Palmas 9 ប្រកួតក្នុងផ្ទះគឺ 4-2-3 ស៊ុតបាល់បាន 8 គ្រាប់ និងរបូតវិញ 6 គ្រាប់ ។  3 ប្រកួតចុងក្រោយគឺលេងចាញ់ Real Madrid II 2-0 ក្នុងផ្ទះ ស្មើ Almeria 0-0 ​បន្ទាប់​មក​លេង​ឈ្នះ Recreativo 3-1 ក្រៅផ្ទះ ។ 
Mallorca 9 ប្រកួតក្រៅផ្ទះគឺ 3-1-5 ស៊ុត​បាល់​បាន 8 គ្រាប់ និងរបូតវិញ 17 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងស្មើ Numancia 0-0 ក្នុង​ផ្ទះ ចាញ់ Real Jaen 2-1 ក្រៅផ្ទះ​ បន្ទាប់​មក​លេង​ឈ្នះ Girona 2-0 ក្នុងផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 6 ប្រកួត  Palmas ឈ្នះ 3 Mallorca ឈ្នះ 2 ស្មើ 1 ។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
11-00 Palmas 1-0 Mallorca
04-01 Mallorca 2-1 Palmas
08-01 Mallorca 0-3 Palmas
01-02 Palmas 3-1 Mallorca
ទស្សនៈ WDW : ស្មើ 2-2
ទស្សនៈ PD : ស្មើ 1-1
ថ្ងៃ​អាទិត្យ
​Gijon (2) V ​Zaragoza (11)
Gijon 9 ប្រកួតក្នុងផ្ទះគឺ 6-2-1 ស៊ុត​បាល់​បាន 20 គ្រាប់ និងរបូតវិញ 11 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺ​លេង​ឈ្នះ Herculs 1-0 ក្រៅផ្ទះ ឈ្នះ Mirandes 3-2 ក្នុងផ្ទះ បន្ទាប់​មក​លេងស្មើ Barcelona II  2-2 ក្រៅផ្ទះ ។ 
Zaragoza 9 ប្រកួតក្រៅផ្ទះគឺ 3-2-4 ស៊ុតបាល់បាន 11 គ្រាប់ និងរបូតវិញ 13 គ្រាប់។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Cordoba 2-1 ក្នុង​ផ្ទះ​​ បន្ទាប់មកលេងស្មើ Real Murcia 0-0 ​ចាញ់ Sabadell 1-0 ក្រៅផ្ទះ ។ ប្រវត្តិជួបគ្នា 8 ប្រកួត​ Gijon ឈ្នះ 1 Real Zaragoza ឈ្នះ 1 ស្មើ 6 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
10-10​ Zaragoza 2-2 ​Gijon
02-11 ​Gijon 0-0 ​Zaragoza
11-11 ​Zaragoza 2-2 ​Gijon
03-12 ​Gijon 1-2 ​Zaragoza
ទស្សនៈ WDW : ​Gijon ឈ្នះ 2-1
ទស្សនៈ PD : ស្មើ 1-1
Girona (20) V Ponferradina (11)
Girona 9 ប្រកួតក្នុងផ្ទះគឺ 2-5-2 ស៊ុត​បាល់​បាន 12 គ្រាប់ និងរបូតវិញ 13 គ្រាប់ ។​3  ប្រកួត​ចុងក្រោយគឺលេងស្មើ Recreativo 1-1 ក្នុងផ្ទះ ចាញ់ Getafe 4-1 ​ចាញ់ Mallorca​ 2-0 ក្រៅផ្ទះ ។ 
Ponferradina 9 ប្រកួតក្រៅផ្ទះគឺ 1-4-4 ស៊ុតបាល់បាន 9 គ្រាប់ និងរបូតវិញ 13 គ្រាប់។  3 ប្រកួតចុងក្រោយគឺលេងឈ្នះ Eibar 2-1 ក្នុង​ផ្ទះចាញ់ Numancia 2-0 ក្រៅ​ផ្ទះ​បន្ទាប់​មក​លេង​ឈ្នះ Real Jaen 1-0 ក្នុងផ្ទះ ។ ប្រវត្តិ​ជួប​គ្នា 5 ប្រកួត Girona ឈ្នះ 3 Ponferradina ឈ្នះ 1 ស្មើ 1 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
04-11 Ponferradina 1-1 Girona
09-12 Girona 1-0 Ponferradina
02-13 Ponferradina 2-0 Girona
09-13 Girona 2-1 Ponferradina
ទស្សនៈ WDW : Ponferradina ឈ្នះ 1-0
ទស្សនៈ PD: ស្មើ 1-1
Alcorcon (14) V Barcelona II (19)
Alcorcon 9 ប្រកួតក្នុងផ្ទះគឺ 3-3-3 ស៊ុត​បាល់​បាន 6 គ្រាប់ និងរបូតវិញ 4 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងចាញ់ Granada 2-0 ក្នុងផ្ទះ ចាញ់ Hercule 2-0 បន្ទាប់​មក​លេង​ស្មើ​Mirandes 1-1 ក្រៅផ្ទះ ។ 
Barcelona II 9 ប្រកួតក្រៅផ្ទះគឺ 3-1-5 ស៊ុតបាល់បាន 11 គ្រាប់ និងរបូតវិញ 16 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Sabadell 2-0 ក្នុងផ្ទះ ចាញ់ Real Murcia 3-1 ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Gijon 2-2 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 6 ប្រកួត Barcelona II ឈ្នះ 3 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
10-11 Alcorcon 2-2 Barcelona II
03-12 Barcelona II 3-2 Alcorcon
12-12 Alcorcon 1-1 Barcelona II
05-13 Barcelona II 1-1 Alcorcon
ទស្សនៈ WDW : ស្មើ 1-1
ទស្សនៈ PD: Barcelona II ឈ្នះ 2-0
Real Jaen (15) V Deportivo (1)
Real Jaen 9 ប្រកួតក្នុងផ្ទះគឺ 5-1-3 ស៊ុត​បាល់បាន 14 គ្រាប់ និងរបូតវិញ 9 គ្រាប់ ។ 3  ប្រកួតចុងក្រោយគឺលេងឈ្នះ Mallorca 2-1 ក្នុងផ្ទះ ចាញ់ Espanvol 2-0 ក្រៅ​ផ្ទះ និង​ចាញ់​Ponferradina 1-0 ក្រៅផ្ទះ ។ 
Deportivo 9 ប្រកួតក្រៅផ្ទះគឺ 6-0-3 ស៊ុតបាល់បាន 10 គ្រាប់ និងរបូតវិញ 6 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Deportivo Alaves 2-1 ក្នុងផ្ទះ ចាញ់ Eibar 2-1 ក្រៅផ្ទះបន្ទាប់មកលេងស្មើ Gijon 3-3 ក្នុងផ្ទះ ។  
ជួបគ្នា 1ប្រកួតចុងក្រោយគឺ៖
10-13 Real Jaen 2-0 Deportivo 
ទស្សនៈ WDW : Deportivo  ឈ្នះ 1-0
ទស្សនៈ PD : ស្មើ 1-1

Wednesday, December 25, 2013

Marry Christmas

រីករាយថ្ងៃបុណ្យណូអែល
                               Marry Christmas
សាលាបច្ចេកទេស​ដុនបូស្កូខេត្តព្រះសីហនុយើងខ្ញុំ មានកិត្តិយសសូមអញ្ចីង ឯកឧត្ដម លោកជំទោវ លោក លោកស្រី អ្នកនាងកញ្ញា ចូលរូមក្នុងកម្មពិធីអោយមានភាពសប្បាយរីករាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣​ដែលនឹងឈានចូលដល់ឆ្នាំថ្មីខាងមុខនេះ។ នៅក្នុងឪកាសនេះដែរ សាលារបស់យើងខ្ញុំក៏បានរៀបចំកម្មពិធីសប្បាយជាច្រើន សម្រាប់អ្នកដែលបានចូលរួមក្នុងកម្មវិធីសាលា។ ដែលនៅក្នុងនោះដែរ កម្មវិធីក៏មានការផ្សងសំណាងចាប់រង្វាន់មានដូចជា៖
           ម៉ូតូ HONDA DREAM 2014   1 រង្វាន់
ទូទឹកកក​  មាន1 រង្វាន់
ទូរទស្សន៏ពណ៌ មាន2 រង្វាន់
          កង់ មាន​6 រង្វាន់ 
          កង្ហាលើតុ មាន10 រង្វាន់

Tuesday, December 17, 2013

ធុរជនយល់ថា​អាស៊ាន-ចិនជាកន្លែង​ធ្វើ​​​​ពាណិជ្ជ​កម្ម​ល្អបំផុត

ប្រភពមកពីកោះសន្តិភាព
ប្រទេស​​ចិន​ និង​មីយ៉ាន់​ម៉ា​​ជា​គោល​​ដៅ​ជោគ ​ជ័យ​បំផុត​សម្រាប់​​វិនិ​យោគ​​ផ្ទាល់​បរទេស​​នា​ ពេលប​ច្ចុប្បន្ន​ ​និង​​នៅ​​ក្នុង​​ឆ្នាំ​​២០១៥ ​នេះ​បើ​យោង ​តាម​​​កា​រ​​អង្កេត​​​របស់​​ក្រុម​ប្រឹក្សាធ​ុរកិច្ច​ អាស៊ាន​ (ASEAN-BAC)​ស្តី​ពី​ការ​​ប្រកួត​ប្រជែង​របស់ ​អាស៊ាន ​។ ការ​​អង្កេត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​ក្រុម ប្រឹក្សា​​ផ្តល់​ប្រឹក្សា​​ធុរ​កិច្ច​​នេ​ះ​​ត្រូវ​បាន​បញ្ចេញ កាលពីសប្តាហ៍​​មុន​​​ នៅ​គ្រាដែ​ល​ប្លុក​ប្រទេស​​អា​ស៊ាន​​ទាំង​​​អស់​ជំរុញ​កិច្ច​ប្រឹង​ប្រែង​​ របស់​​ខ្លួន​​​ដើម្បី​ធ្វើ​ឲ្យ​​សហគ​មន៍​​សេដ្ឋកិច្ច​អា​​ស៊ាន​​លេច​ចេញ​ជា​ រូប​រាង​​ឡើង​នៅ​​ដំណាច់​​ឆ្នាំ​២០១៥ ​។
​​​ពាណិជ្ជកម្ម​ប្រហែល​១​៧%​​​ដែល​​បាន​ធ្វើ​អន្តរ​ជា ​តូប​នី​យក​ម្ម ​បាន​​ចូល​រួម​នៅ​ក្នុង​​ការ​នាំចេញ ​ឬ​សកម្ម​​ភាព​វិនិ​​យោគ​ផ្ទាល់​បរទេស​​ក្រៅ​​ប្រទេស​​​(OFDI) ឬ​​មាន​គម្រោង​ធ្វើដ​ូច្នេះ​​ក្នុង​​រយៈ​​ពេល​​៣​​ឆ្នាំ​២០១៣​-១៥​ បាន​​បញ្ជាក់​​ថា​​ ចិន​គឺ​ជា​ប្រទេស​ដែល​ទាក់​ទាញ​​បំផុត​នៅ​​លើ​ពិ​ភព​លោក​សម្រាប់​សកម្ម​ភាព​ បែប​នេះ​ ។​​ បន្ទាប់​​ពី​​ចិន​​ក៏​នៅ​​​​មាន​សំឡេង​មាន​១២​%​​​ដែល​បាន​​បោះ​ឆ្នោត​​ឲ្យ​ ប្រទេស​មី​យ៉ាន​់​ម៉ា​​ជា​​កន្លែង​ដែល​ទាក់​ទាញ​​លេ​ខ២​ ។​
យ៉ាង​ណា​ក៏​ដោយ​​ គេ​ចាត់​ទុក​ថា​​អាស៊ា​​ន​ទាំង​មូល​គឺ​ជា​កន្លែង​ដែល​ទាក់​ទាញ​បំផុត​​ ដោយ​​ទទួល​បាន​សំ​ឡេង​​ឆ្នោត​​ធុរ​ជន​​ចំនួន​​៥៧%​​​​ ដែល​​ក្នុង​នោះ​មាន​ដូច​ជា​​ ប្រទេស​ម៉ា​ឡេ​ស៊ី​​មាន​១១ % ​​សិង្ហ​បុរី​មាន​៨% ​ឥណ្ឌូ​ណេ​ស៊ី​​មា​ន​៧% ប្រ៊ុយ​​ណេ​មាន​០,៣%​ ឡាវ​មាន​៤%​ វៀត​​ណាម​មាន​៦% ​ថៃ​​មាន​៣% ​កម្ពុជា​មាន​៣% ​និង​​ហ្វ៊ី​​លីព​ីន​​១% ​។​ ភាព​​ទាក់​ទាញ​របស់​អា​ស៊ាន​ក៏​ត្រូវ​បាន​​ផ្តល់​ចំណាត់​ថ្នាក់​​ថា​​ ជា​កន្លែង​ទាក់​ទាញ​​ខ្ពស់​ជា​​ង​ទី​ផ្សារ​ទំនិញ ​និង​សេវា​កម្ម​ ព្រម​​ទាំង​ទី​តាំង​​ផលិត ​កម្ម​​របស់​ចិន​ផង​ដែរ​ ។​ ប្រហែល​​ពាក់​កណ្តាល​​នៃ​​ធុរ​ជន​​មាន​គ​​ម្រោង​វិនិ​យោគ​ទុន​​នៅ​ក្នុង​​ ប្រទេ​ស​​អា​ស៊ាន​​ក្នុង​អំឡុង​ពេល​​៣​​ឆ្នា​ំ​ ដោយ​​ពិ​ចារ​ណា​​​លើ​​ភាព​​ទាក់​ទាញ​​ផ្នែក​វិនិ​យោគ​នៅ​ក្នុ​ង​តំបន់​ទាំង​ ​មូល​​ ជា​ជាង​ប្រទេស​​តែ​មួយ​នៅ​ក្នុង​ប្លុក​ប្រទេស​​​​អាស៊ាន​នេះ ​៕

ឌូបៃនាំមុខគេ​​ជា​ទីក្រុង​​មាន​តម្លៃ​​ផ្ទះ​ថ្លៃ​​បំ​ផុត​​នៅ​លើ​ពិ​ភព​​លោក​

ប្រភពមកពីកោះសន្តិភាព

ទី​ក្រុង​ឌូ​បៃ​របស់​ប្រទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម​ ​​បាន​នាំ​មុខ​គេ​លើ​ពិភព​លោក​ជា​ទី​ក្រុង​ដែល​​មាន​​តម្លៃ​ផ្ទះ​​ថ្លៃ​ បំផុត​ដោយ​មាន​កំណើន​​២៨​,៥% ​​នេះ​បើ​យោង​តាម​សន្ទស្ស​ន៍​វាស់​វែង​​តម្លៃ​ផ្ទះ​​របស់​ក្រុម​ហ៊ុនK​night Frank ។​ របាយ​​ការណ៍​​ដែ​លបាន​​ផ្តល់​ចំណាត់​ថ្នាក​់​តម្លៃ​​ផ្ទះ​​នៅ​ក្នុង​​ប្រទេ​ ស​៥៣​​ជំុវិញ​ពិភ​ព​លោក​ បាន​​ផ្តល់​ចំណាត់​ថ្នាក់​​លេ​ខ​២​​ដល់​​ទីក្រុង​ប៉េ​កាំ​ង​​និង​សៀង​ហៃ​ របស់​ចិន​ ដែល​មាន​កំណើន​​២១,៦​​%​ និង​​លេខ​៣​បាន​ទៅ​លើ​ទី​ក្រុង​ហុង​កុង​​ដែល​​មាន​កំណើន​​១៦,១%​ ។​​
ចំណែក​ចំណាត់​ថ្នាក់​​លេខ​​៥​​បា​នទៅ​លើ​ប្រទេស​ឥណ្ឌូ ​ណេ​ស៊ី​​​ ដែល​​មាន​​កំណើន​​តម្លៃ​ផ្ទះ​១៣​,៥% ​ខណៈ​​ដែ​ល​ម៉ា​ឡេស៊ី​បាន​ជាប់​ចំណាត់​ថ្នាក់ទី១២​ ​ដោយ​​មាន​​កំណើន​​១០,២​%​ ។​​ ជាមួយ​គ្នា​នេះ​ដែរ​​សិង្ហ​បុរី​​ដែល​បានកំណើន​តែ​​៤,៦%​ជាប់​នៅ​ក្នុង​​ ចំណាត់​​ថ្នាក់​ទី​​២៣​​ ។​
នាង​Kate Everett Allen​អ្នក​វិភាគ​នៃ​ក្រុម​ហ៊ុន​​​Knight​ Frank​ និយាយ​ថា​ សន្ទ​ស្សន៍​វាស់​​វែង​​នា​ពេល​នេះ កើន​លើស​កាល​ពី​កំណើន​ត្រី​មាស​ឆ្នាំ​​២០០៨​​ចំនួន​​​៤​% និង​កើន​លើស​ការ​ធ្លាក់​ចុះ​​​នៅ​​​​ក្នុង​ត្រី​មាស​ទី​​២​​ឆ្នាំ​​២០០៩​​ជា ​ពេល​ដែល​មាន​​វិបត្តិ​ហិ​រញ្ញ​វត្ថុ​​ចំនួន​​១២​,៧% ​។​​​​​​​​ តម្លៃ​ផ្ទះ​កើន​​ឡើង​ជា​មធ្យម​​១,៥%​ នៅ​ក្នុង​​ត្រី​មាស​ទី​​៣​ឆ្នាំ​​នេះ​​ពោល​គឺ​ធ្វើ​ឲ្យ​កំណើន​​ប្រចាំ​​ ឆ្នាំកើនដល់​៤,៦% ​។​
នៅ​ក្នុង​ឆ្នាំ​​នេះ​​ជាង​​៦៩%​​នៃ​​ប្រទេស​​ដែល​​បាន ​តាម​ដាន​​​ដោយ​​សន្ទ​ស្សន៍​ខាង​លើ​​បាន​​ទទួល​​កំណើន​តម្លៃ​​វិជ្ជមាន​​គិត ​ត្រឹម​ខែ​​កញ្ញា ​កាល​ពី​ពីរ​ឆ្នាំមុន​​តួ​លេខ​នេះ​​គ​ឺ​កៀកនឹង​​៥៥% ​។​យោង​​តាម​ក្រុម​ហ៊ុន​Knight Frank​​បាន​​ឲ្យ​ដឹង​ថា ​អំឡុង​ពេល​កើត​មាន​វិ​បត្តិ​ហិរ​ញ្ញវ​ត្ថុ​
សា​កល ​ទី​ផ្សារ​​អច​លន​ទ្រព្យ​នៅ​អាស៊ី​​បាន​ជួយ​​បន្ធូ​​​បន្ថ​យ​ភាព​ទន់​ខ្សោយ​​នៅ​អឺរ៉ុប​​ និង​អា​មេ​រិក​ ​​។
ជាមួយ​នឹងទីផ្សារអលចលនទ្រព្យរបស់​​អង់​គ្លេស​និង​​ អាមេរិ​ក​កំពុង​កើន​ឡើង​នា​ពេល​បច្ចុ​ប្បន្ន​​​វិបត្តិ​បំណុល​នៅ​តំបន់​ចាយ​ ប្រាក់​អឺរ៉ូ​ស្រុត​ចុះ​​​មួយ​រយៈ​ និង​​តម្លៃ​​ផ្ទះ​នៅ​ក្នុង​ទី​ផ្សារ​​អាស៊ី​សំខាន់​ៗ​​​ជា​ច្រើន​នៅ​តែ​​ ទទួល​បាន​​កំណើន​ប្រចាំ​​ឆ្នាំ​ដល់​​ទៅ​២​​ខ្ទង់ ​សន្ទស្សន៍​វាស់​វែង​​តម្លៃ​​ផ្ទះ​កំពុង​​​បង្ហាញ​​នូវ​កំណើន​យ៉ាង​ខ្លាំង ៕​​

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់