យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា ប៉ូលិសនិងក្រុមអ្នកពន្លត់ភ្លើងគូសបញ្ជាក់ថា ភ្លើងបានឆាបឆេះនាវេលាម៉ោង០និង២៧នាទីរំលងអធ្រាត្រយប់ថ្ងៃទី២៧ ឧសភា ក្នុងមន្ទីរពេទ្យមួយនៃទីក្រុង JENGSE-ONG ស្ថិតនៅចម្ងាយប្រមាណជា៣០០គីឡូម៉ែត្រខាងត្បូងក្រុងសេអ៊ូល បណ្ដាលឱ្យមនុស្សស្លាប់ដល់ទៅ២១នាក់ ហើយមនុស្ស៧នាក់ទៀតត្រូវរបួស ។
លោក គីម ខ្យុងណាម អ្នកទទួលខុសត្រូវម្នាក់នៃក្រុមពន្លត់ភ្លើងនិយាយថា អគ្គិភ័យនោះអាចពន្លត់រយៈពេល៣០នាទី ។ ផ្សែងភ្លើងបានរាតត្បាតអគារមាន៣ជាន់មួយនៃមន្ទីរពេទ្យជាប្រភពដើមនៃការឆាបឆេះនោះ ។ អ្នកជំងឺប្រមាណជា១០នាក់ នៅជាន់ផ្ទាល់ដីអាចគេចផុតពីគ្រោះថ្នាក់ដោយប្រផិតប្រផើយក្រោយភ្លើងចាប់ផ្ដើមឆេះ ក៏ប៉ុន្ដែអ្នកជំងឺប្រមាណ៣០នាក់នៅជាន់ទី១ត្រូវពុលផ្សែង ។ ជនរងគ្រោះភាគច្រើនជាមនុស្សចាស់ដែលមានជំងឺ ពិសេសជំងឺបេះដូង ។ គិលានុប្បដ្ឋាយិកាតែម្នាក់គត់ដែលនៅប្រចាំការក្នុងអគារនោះស្ថិតក្នុងចំណោមអ្នកស្លាប់ ។
កាលពីថ្ងៃទី២៦ ឧសភា កន្លងមក នៅកូរ៉េខាងត្បូងក៏មានអគ្គិភ័យឆេះស្ថានីយរថយន្ដ១កន្លែងនៅភាគពាយ័ព្យក្រុងសេអ៊ូល បណ្ដាលឱ្យមនុស្សស្លាប់៧នាក់ និងរបួស៤១នាក់ដែរ ។ ម៉្យាងទៀត ពលរដ្ឋកូរ៉េខាងត្បូងនៅតែមានការក្ដុកក្ដួលនៅឡើយ ចំពោះគ្រោះមហន្ដរាយនៃនាវាឈ្មោះ SEWOL កាលពីថ្ងៃទី១៦ មេសា ដែលបណ្ដាលឱ្យមនុស្សស្លាប់ដល់ទៅជាង៣០០នាក់ ៕
0 comments:
Post a Comment