Monday, May 26, 2014

បាន​តំណែង​មេការ​ឃ្លាត​ពី​អាជីព​សិល្បៈ​សម្តែង​ឡុង​ ប៊ុន​ហេង​ រៀប​ចំ​ខួប​កំណើត​បំពេញ​ចិត្ត​ថៅកែ​ស្រី​

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ​ ៖ តារា​ល្បី​ឈ្មោះ​មួយ​ចំនួន​ មាន​នាង​មាស​ សុខ​សោភា​ នាង​សាន​ សុមាលី​ នាង​ញឹម​ ចាន់​ថន​ នាង​សុខ​ សោមា​វត្តី​ និង​​លោក​ជួប​ សុភ័ក្ត្រ​ ជាដើម​ បាន​ចូល​រួម​រីក​រាយ​ក្នុង​រាត្រី​ខួប​កំណើត​របស់​ថៅកែ​ស្រី​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ​ RCA ។​ ពិធី​ខួប​កំណើត​នេះ​ រៀប​ចំ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៣​ ឧសភា​ ឆ្នាំ​២០១៤​ ដោយ​តារា​សម្តែង​លោក​ឡុង ប៊ុន​ហេង​ ដើម្បី​បំពេញ​ចិត្ត​ថៅកែ​ស្រី​ ដែល​ផ្តល់​តំណែង​ជា​មេការ​ក្លឹប​ដល់​ខ្លួន​ ។​

លោក​ឡុង​ ប៊ុន​ហេង​ ដែល​ឃ្លាត​ពី​អាជីព​សិល្បៈ​ ព្រោះ​រវល់​ការ​ងារ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ប្រចាំ​ក្លឹប​កម្សាន្ត​ RCA ឱ្យ​ដឹង​ថា​ លោក​រៀប​ចំ​កម្ម​វិធី​ពិសេស​ជូន​ថៅកែ​ក្លឹប​ គឺ​ពិធី​ខួប​កំណើត​ដើម្បី​ឱ្យ​កាន់​តែ​មាន​ហុង​ស៊ុយ​ក្នុង​ជីវិត​ ពិសេស​ចង់​ឱ្យ​មុខ​របរ​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិ​ជន​ច្រើន​ឡើង​ នៅ​ពេល​ដែល​សព្វ​ថ្ងៃ​នេះ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​កុះករ​ ។​ ការ​គាំទ្រ​នេះ​ដោយ​សារ​តែ​ក្លឹប​ចាត់​ចែង​កម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ ដើម្បី​ឱ្យ​មាន​ភាព​ ប្លែកៗ​រហូត​ ក្នុង​ន័យ​ចែក​រំលែក​ការ​កម្សាន្ត​ជូន​ភ្ញៀវ​ដើម្បី​បំបាត់​ទុក្ខ​ ឬ​ការ​នឿយ​ហត់​ពី​ការ​ងារ​ពេល​ថ្ងៃ​ ។​

លោក​ឡុង​ ប៊ុន​ហេង​ ថ្លែង​អំណរ​គុណ​ភ្ញៀវ​ទាំង​អស់​ដែល​ចូល​រួម​កម្សាន្ត​នៅ​ក្លឹប​ RCA តាំង​ពី​បើក​ដំណើរ​ការមក​ ពិសេស​នា​ឱកាស​ខួប​កំណើត​ថៅកែ​ក្លឹប​ ក៏​ដូច​ជា​តារា​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ជួយ​ឱ្យ​កម្ម​វិធី​មាន​កិត្តិយស​ និង​សប្បាយ​រីក​រាយ​ ។

ក្លឹប​កម្សាន្ត​ RCA ជា​ក្លឹប​ថ្មី​មួយ​កំពុង​ទាក់​ទាញ​បាន​ភ្ញៀវ​ជា​ច្រើន​ ដែល​មាន​មុខ​មាត់​និយម​ទៅ​កម្សាន្ត​បំបាត់​ភាព​នឿយ​ហត់ ក្រោយ​បំពេញ​ការ​ងារ​ ដោយ​សារ​តែ​ក្លឹប​នោះ​រៀប​ចំ​ល្អ​ប្រណីត​ មាន​អ្នក​ចម្រៀង​ ល្បីៗ​ និង​បំពាក់​ដោយ​ឧបករណ៍​ភ្លើង​ពណ៌​ទាន់​សម័យ​ រចនា​ពេញ​ផ្ទៃ​ខាង​ក្នុង​ ។​

ក្នុង​ឱកាស​រៀប​ចំ​កម្ម​វិធី​ខួប​កំណើត​របស់​ថៅកែ​ស្រី​នោះ​ ក្លឹប​ RCA បាន​បញ្ចុះ​តម្លៃ​ពិសេស​ជូន​អតិថិ​ជន​ ។​ អតិថិ​ជន​ជា​ច្រើន​បាន​រាំ​កម្សាន្ត​យ៉ាង​រីក​រាយ​ និង​ជូន​ពរ​ម្ចាស់​ក្លឹប​ផង​  ដែរ ។​ ចំពោះ​តារា​ល្បី​ឈ្មោះ​ចូល​រួម​នា​រាត្រី​នោះ​ មាន​នាង​មាស​ សុខ​សោភា​ នាង​សុខ​ សោម៉ា​វត្តី​ លោក​ជួប​ សុភ័ក្ត្រ​ នាង​ញឹម​ ចាន់​ថន​ នាង​សាន​ សុម៉ាលី​ នាង​ឱក សុមាវត្តី​ និង​លោក​វណ្ណ​   មករា ៕

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់