Monday, May 26, 2014

ឃីម​ ​បូរ៉ា និង​​ឈិន​ ធារ៉ា​ ​ដណ្តើម​បាន​3​​ពិន្ទុ​នាំ​​មុខ​គេ​

ប្រភពមកពីកោះសន្ដិភាព

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការប្រកួត​បើក​ឆាក​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​ស្រាបៀរ​កម្ពុជា​​​​របស់​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៥​ ឧសភា​ កីឡាករ​ឃីម​ បូរ៉ា​ និង​កីឡា​ករ​ឈិន​ ធារ៉ា​ បាន​ក្លាយ​ជា​បេក្ខ​ភាព​២​រូប​មុន​គេ​ដែលទទួល​​បាន​៣​ពិន្ទុ ។​ បុ៉ន្តែ​ក៏​មិន​មែន​មាន​ន័យ​ថា​ កីឡាករ​ដែល​ចាញ់​ក្នុង​ជុំ​សន្សំ​ពិន្ទុ​ដំបូង​នេះ​ក្លាយ​ជា​ជន​ដែល​អស់​សង្ឃឹម​នោះ​ដែរ។​
កីឡាករ​ឃីម​ បូរ៉ា មកពី​ក្លិប​​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទទួលបាន​៣​ពិន្ទុ​​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​សួង​ សុវណ្ណថា​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួងការពារ​ជាតិ​ ដោយ​វេទនា​បំផុត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​​ជុំទី១ ។​ ​នេះ​ជា​​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​សប្តាហ៍​របស់​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ ខណៈ​ដែល​នៅថ្ងៃ​អាទិត្យ​បន្ត​ប​ន្ទាប់​នឹង​មាន​ជើង​ខ្លាំង​៤​រូប​ផ្សេង​ទៀត​ក្នុង​ចំណោម​១២​រូប​ដែល​ជ្រើស​រួច​នឹង​មក​ប្រកួត​បែប​នេះ​ដើម្បី​ដណ្តើម​ពិន្ទុ​ដូចគ្នា ។​ បង្គោល​ខៀវ​ ឃីម​ បូរ៉ា​ មិន​ទំនង​ថា​ឈ្នះ​កីឡាករ​បង្គោល​​ក្រហម​​នោះ​ទេ​ ដោយសារតែ​ សួង​ សុវណ្ណថា​ ធ្លាប់​ឈ្នះ​លើក​មុន​ម្តង​​ និង​មាន​ឥទ្ធិ​ពល​មិន​ធម្មតា​ក្នុង​ពេល​វាយ​លុក​​ជាក់ស្តែង ។​ យ៉ាងណា​ក៏​ដោយ​ ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​វាយ​លុក​ដោយ​មិន​ញញើត​ចុង​ក្រោយ​​ ទើប​ធ្វើ​ឱ្យ​ សួង សុវណ្ណថា​ ចាញ់​ច្រាប ហើយ​អាច​ឱ្យ ឃីម​ បូរ៉ា​ យក​ឈ្នះ​ទាល់​តែ​បាន ។​
កីឡាករ​ឈិន​ ធារ៉ា មកពី​ក្លិប​​អប់រំ​កាយ​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ក៏​ជា​កីឡាករ​​ទី​២ ដែល​ទទួលបាន​​៣​ពិន្ទុ​ពី​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ជុំ​ទី​១​ នេះ​ដែរ​ បន្ទាប់​ពីបាន​យក​ឈ្នះ​កីឡា​ករ​សោម​ វិឆ័យ​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា​ដោយ​ត្រដាបត្រដួស​ ។ បើ​កុំ​តែ​បង្គោល​ក្រហម​ សោម វិឆ័យ​ ខ្ចីស្នៀត​​​បន្តិច​ ហើយ​អន់​កម្ពស់​ជាង​បន្តិច​ ប្រហែល​ជា ឈិន​ ធារ៉ា​ គ្មាន​វាសនា​ដណ្តើម​៣​ពិន្ទុ​​ពី​ការ​ប្រកួត​​នេះបាន​ឡើយ។​
យ៉ាងណា​ក៏​ដោយ​ លទ​្ធ​ផល​ចុង​ក្រោយ​បង្ហាញ​ហើយ​ថា​​ កីឡាករ​៤​រូប​ក្នុង​ចំណោម​១២​រូប​ដែល​បាន​​បង្ហាញ​ខ្លួន​ក្នុងសប្តាហ៍​ដំបូង​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ គ​ឺ​កីឡាករ​ឃីម​ បូរ៉ា​ និង​ឈិន​ ធារ៉ា​ ជា​អ្នក​ក្តោប​ក្តាប់​បាន​៣​ពិន្ទុ​​នាំ​មុខ​មុន​ ខណៈ​ដែល​អ្នក​ចាញ់​ គឺ​សួង សុវណ្ណថា និង​សោម វិឆ័យ​ បាន​ត្រឹម​១​ពិន្ទុ​បុ៉ណ្ណោះ​ពី​ការ​ប្រកួត ​៕​

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់