ប្រភពមកពីកោះសន្ដីភាព
មនុស្ស៣នាក់បានត្រូវស្លាប់ដោយគ្រាប់កាំភ្លើងកាលពីថ្ងៃទី១២ កុម្ភៈ ក្នុងការប៉ះទង្គិចគ្នារវាងពួកអ្នកគាំទ្រ និងពួកអ្នកប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡានៅរដ្ឋធានីការ៉ាកាស់ ។
បណ្តាសមាជិករ៉ាឌីកាល់នៃក្រុមប្រឆាំងបាននាំគ្នាធ្វើបាតុកម្មចាប់តាំងពី២សប្តាហ៍មកហើយក្នុងប្រទេសប្រឆាំងនឹងអសន្តិសុខ អំពើពុករលួយនិងវិបត្តិសេដ្ឋកិច្ច ។ ខាងក្រុមគាំទ្រប្រធានាធិបតីបានចោទប្រកាន់ពួកនេះថា ខិតខំបង្កើតភាពចលាចលសំដៅធ្វើរដ្ឋប្រហារមួយដូចរដ្ឋប្រហារដែលអតីតប្រធានាធិបតីលោកហ៊ូហ្គោឆាវេស ធ្លាប់គេចផុតកាលពីឆ្នាំ២០០២ ។
អគ្គរដ្ឋអាជ្ញាអះអាងពីការស្លាប់និស្សិតម្នាក់ និងតំណាងមូលដ្ឋានម្នាក់របស់ក្រុមគាំទ្រប្រធានាធិបតី ។ យោងតាមប្រធានាធិបតីលោកនីកូឡាស់ ម៉ាឌូរ៉ូ ថា និស្សិតម្នាក់ទៀតត្រូវគ្រាប់កាំភ្លើងត្រង់ក្បាលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលព័ត៌មានខ្លះថា គេស្លាប់ហើយ ។
ក្នុងសុន្ទរកថាមួយ ប្រធានាធិបតីរូបនោះមានប្រសាសន៍ថា ក្រុមបង្កអំពើហិង្សាទទួលបរាជ័យនាពេលនេះក្នុងការប៉ុនប៉ងបង្កឱ្យមានការស្លាប់មនុស្ស ហើយពង្រីកថ្លុកឈាមនៅវេណេស៊ុយអេឡា ។ ពេលនេះយើងកាន់ទុក្ខចំពោះការស្លាប់យុវជនវេណេស៊ុយអេឡា២នាក់ ។
អាជ្ញាធររាយការណ៍ពីមនុស្ស២៣នាក់ត្រូវរបួស ហើយមនុស្ស២៥នាក់ត្រូវចាប់ខ្លួន ។ រថយន្តប៉ូលិស៤គ្រឿង ក៏ត្រូវដុតបំផ្លាញដែរ រួចទីតាំងរដ្ឋបាលទាំងឡាយរងការបំផ្លាញ ។ ពួកប្រឆាំង និងរដ្ឋាភិបាលទម្លាក់ការទទួលខុសត្រូវដាក់គ្នាលើអំពើហិង្សាទាំងនោះ ៕
0 comments:
Post a Comment