រាជធានីភ្នំពេញ ៖ តារាចម្រៀងយេៗ នាងឆៃលី ដាឡែន កាលពីរាត្រីថ្ងៃទី១៧ កុម្ភៈ២០១៤ បានរៀបចំពិធីខួបកំណើតក្នុងទ្រង់ទ្រាយធំល្មមមួយនៅក្នុងភោជនីយដ្ឋានវីហ្វ្រែនខាងក្រោយបុរីកីឡា ដោយមានការចូលរួមពីតារាល្បីៗមួយចំនួនផងដែរ។
នាងឆៃលី ដាឡែន ដែលតុបតែងខ្លួនយ៉ាងឆើតឆាយ និងញញឹមស្រស់ក្នុងពិធីខួបកំណើតបានឱ្យដឹងថា នាងធ្វើខួបកំណើតដើម្បីជូនពរខ្លួនឯងដែលមានឱកាសឡើងសម្តែងតាមប៉ុស្តិ៍ទូរទស្សន៍វិញ ក្រោយផ្អាកជិត២ឆ្នាំ បន្ទាប់ពីបែកធ្លាយរូបភាពសិចស៊ីជ្រុលរបស់នាង។
ដើម្បីឆ្លងផុតភាពអាប់អួរនាងក៏សម្រេចចិត្តធ្វើពិធីខួបកំណើតនេះឡើង ដោយរៀបចំចំនួន១០តុ ហើយអញ្ជើញតែភ្ញៀវជិតស្និទ្ធប៉ុណ្ណោះ។
សូមបញ្ជាក់ថា តារាដែលបានបង្ហាញវត្តមាននារាត្រីនោះ រួមមាន លោកករុណា ពេជ្រ, លោកសុគន្ធ ថេរ៉ាយុ, អ្នកនាងឈួន ស្រីម៉ៅ, ម៉ាដូណា, កញ្ញាស្រីពេជ្រ កញ្ញា, ឡោម លក្ខិណា, កញ្ញាលី ច័ន្ទសីហា,ថន តារា និងម្ចាស់ផលិតកម្មរៃមាស តោមាសជាដើម៕
0 comments:
Post a Comment