រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១៤ គណៈកម្មការចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះអនុវត្តដីកាចាប់ខ្លួនឈ្មោះ បេ រស្មី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីជនដែលត្រូវចាប់ខ្លួនរូបនេះ បានរងរបួសដោយគ្រាប់កាំភ្លើង កាលពីយប់ថ្ងៃទី១២ កុម្ភៈ កន្លងមក នៅចំណុចភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយក្រោយពេលកើតហេតុ ជនរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា ខ្លួនរងរបួស ដោយសារចោរប្លន់ម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១៤ ។
ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវឃើញថា ជនរងគ្រោះម្នាក់នេះ មានដីកាចាប់ខ្លួនពាក់ព័ន្ធបទល្មើសចែកចាយគ្រឿងញៀនទៅវិញ ។ បច្ចុប្បន្នជនរងគ្រោះដែលក្លាយជាមុខសញ្ញាពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានសមត្ថកិច្ចដាក់កម្លាំងយាមកាមយ៉ាងតឹងរ៉ឹង ៕
0 comments:
Post a Comment