Tuesday, February 25, 2014

លោក​អូបាម៉ា​ ផ្តល់​ភ្លើង​ខៀវ​​ចំពោះ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​ជា​មួយ​វៀត​ណាម​

ប្រភពមកពីកោះសន្តិភាព

ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា​​ បាន​អនុម័ត​កាល​ពីថ្ងៃ​ទី​២៤ កុម្ភៈ​ នូវ​កិច្ចព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​មួយ​ជាមួយ​ប្រទេស​វៀត​ណាម​ ដែល​កិច្ចព្រម​ព្រៀង​នោះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​របស់​អាមេរិក​នូវ​បច្ចេក​វិទ្យា​ ​​និង​សម្ភារ​នុយ​ក្លេ​អ៊ែរ​ស៊ីវិល​ទៅ​កាន់​​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​នោះ ។​
ក្នុង​កំណត់​ហេតុ​ប្រគល់​ដល់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ចន​គ័ររី​ និង​ដល់​រដ្ឋ​មន្ត្រី​ថាម​ពល​​ លោក ERNEST MONIZ ប្រធានា​ធិបតី​អាមេរិក​ បាន​ផ្តល់​ការ​យល់​ស្រប​របស់​លោក​ចំពោះ​កិច្ចព្រម​ព្រៀង​ដែល​ស្នើ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​វៀត​ណាម​ ផ្តោត​លើ​ការ​ប្រើ​ប្រាស់​ដោយ​សន្តិ​វិធី​នូវ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ ហើយ​ដែល​ក៏​អនុញ្ញាត​ផង​ដែរ​ដល់​លោក​គ័ររី​ ឱ្យ​ធ្វើ​ការ​សម្រប​សម្រួល​ដើម្បី​ដាក់​ឱ្យ​អនុវត្ត ។​
លោក​អូបាម៉ា​ មានប្រសាសន៍​ថា ខ្ញុំ​មាន​ជំនឿ​ជាក់​ថា​ ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​នោះ​នឹង​ជួយ​ជំរុញ​ដល់​កិច្ច​ការពារ​ និង​សន្តិ​សុខ​រួម​ ហើយ​វា​នឹង​ពុំ​មែន​ជា​គ្រោះ​ថ្នាក់​មិ​នសម​ហេតុ​ផល​មួយ​នោះ​ឡើយ ។​សភាអាមេរិក​មាន​រយៈ​ពេល​៩០​ថ្ងៃ​ដើម្បី​ពិនិត្យ​កិច្ច​ព្រម​ព្រៀង​នេះ​ រួច​ឯកសារ​នោះ​នឹង​ចូល​ជា​ធរ​មាន​ដោយ​គ្មាន​ការ​ជំទាស់​ចម្បង​របស់​បណ្តា​សមា​ជិក​សភា​ឡើយ ។​
យោងតាម​កិច្ចព្រម​ព្រៀង​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​តុលា​កន្លង​មក​នេះ ប្រទេស​វៀត​ណាម​សន្យា​ទិញ​អ៊ុយ​រ៉ានី​ញ៉ូម​ចម្រាញ់​ពី​ទីផ្សារ​អន្តរ​ជាតិ​ដោយ​ពុំ​ចម្រាញ់​ខ្លួន​ឯង​ឡើយ ។​លោក​ចន​គ័ររី​ ធ្លាប់​ថ្លែង​កាល​ពី​ឆ្នាំ​ទៅ​មិញ​ថា​ តម្លៃ​នៃ​កម្មវិធី​នុយ​ក្លេ​អ៊ែរ​វៀតណាម​ នឹង​មាន​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​ឯ​ណោះ​រហូត​ដល់​ឆ្នាំ​២០៣០ ៕​

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់