This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, February 11, 2014

ក្រុម​ហ៊ុន​ Nokia បង្ហា​ញ Android Smartphone Nokia X​

ប្រភពមកពីកោះសន្ដិភាព
យោង​តាម​​គេ​ហទំព័រ​​បច្ចេក​វិទ្យា​​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Nokia នឹង​ផលិត​​ទ​​ូរស័ព្ទ​ Smartphone ប្រើ​ប្រាស់​ប្រព័ន្ធ​​ Android ជា​លើក​​ដំបូង​របស់​​ខ្លួន​ គឺ​«Nokia X» ។ ​លក្ខណៈ​ពិសេស​របស់​វា​ គឺ​​ទំ​ហំ​អេក្រង់​​៤អីុញ​​ កម្រិត​​ធ្វើ​ភ្លឺ​ច្បាស់​ ៨០០x៤៨០​ WVGA ប្រភេទ​​ Processor Snapdragon dual-core ប្រើ​ប្រាស់​ល្បឿន​ ១GHz កាមេរ៉ា​ ៥មេ៉ហ្គា​ភិច​ស៊ែល​ និង​ទំហំ​ RAM ៥១២GB រួម​ជា​មួយ​នឹង​ប្រភេទ​​កាត​ memory microSD ។

ចំណែក​ឯ​សមាស​ភាព​​ថ្ម​ គឺ​​១៥០០​mAh។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិត​ផល​​មួយ​នេះ​ អាច​​ប្រើ​ប្រាស់​ស៊ីម​​បាន​២​ទៀត​ផង​ ។ អ្វី​​ដែល​កាន់​តែ​ពិសេស​​ជាង​នេះ​​ទៅ​ទៀត​នោះ​ គឺ​វា​គាំ​ទ្រ​ដោយ​​ប្រព័ន្ធ​ Android 4.4 Kitkat បណ្តាញ​ភ្ជាប់​​ការ​ទាក់​ទង​រួម​មាន​ 3G, Wi-Fi, Bluetooth, GPRS, EDFE, AGPS និង​ Micro-USB ទៀត​ផង​ ។ Nokia X មួយ​នេះ​នឹង​រំលេច​ខ្លួន​​ជា​មួយ​ពណ៌​ដ៏​ស្រស់​ស្អាត​ទាំង​៦ ​គឺ​ពណ៌​ក្រហម​​ លឿង បៃតង​ ស​ ខៀវ​ និង​ពណ៌​ខ្មៅ​ ។ ចំពោះ​​តម្លៃ​របស់​វាវិញ​ ​ក្រុម​ហ៊ុន​ Nokia មិន​​ទាន់​បង្ហើប​​ឱ្យ​ដឹង​​ទេ​ តែទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ​​ ក្រុម​ហ៊ុន​មួយ​នេះ​នឹង​​ធានា​ចំពោះ​​តម្លៃ​ដ៏​សម​​រម្យ​​​ចំពោះ​​ផលិតផល​​ជំនាន់​ថ្មី​​មួយ​នេះ​ ។

​Nokia X នឹង​ត្រូវ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​​នៅ​ក្នុង​​​មហា​សន្និ​បាត​​​​​ស្តី​ពី​​ទូរស័ព្ទ​​ពិភព​​លោក​នា​ពេល​​ខាង​មុខ​នេះ​ ៕

ស្លាប់ ០៦ ​របួស ១៤នាក់ ​ដោយគ្រោះថ្នាក់​ចរាចរណ៏ថ្ងៃទី១១ កុម្ភៈ

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ ​៖ យ៉ាងហោចណាស់​មនុស្ស០៦នាក់​បានស្លាប់​និងរបួស១៤នាក់​ ក្នុងនោះធ្ងន់១០នាក់ ​ដោយគ្រោះថ្នាក់​ចរាចរណ៏១១លើក​ កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​កាលពីថ្ងៃទី១១​ កុម្ភៈ​ ២០១៤  ។
បើតាមរបាយការណ៏​របស់អគ្គស្នងការនគរបាលជាតិ​ក្រសួងមហាផ្ទៃ​ក៏បានបង្ហាញទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង​ ១១លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប​ ១៧គ្រឿង ​ក្នុងនោះម៉ូតូ ១១គ្រឿង  ​រថយន្តធុនតូច ​០២គ្រឿង​ រថយន្តធុនធំ ​០៣គ្រឿង ​និងថ្មើរជើង ​០១នាក់ ។
របាយការណ៏​ដដែលបានបន្តទៀតថា​ មូលហេតុ​ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ​គឺមកពីល្បឿន ០៤លើក ​មិនគោរពសិទ្ធ ​០២លើក​ ប្រជែងគ្រោះថ្នាក់ ​០១លើក បត់គ្រោះថ្នាក់ ​០១លើក​ ស្រវឹង​ ០១លើក​មិនទាន់ចេះបើកបរ​ ០១លើក ​បើកបរងងុយដេក ​០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់​មិនពាក់មួក ១៨នាក់ ៕

យុវជន​ ២នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​​ ៣នាក់​ ជិះ​ម៉ូតូ​ដេញ​វាយ​រង​របួស​ធ្ងន់​​​ស្រាល​

ប្រភពមកពីកោះសន្ដិភាព

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ក្បាល​​យ៉ាង​ធ្ងន់​ធ្ងរ និង​ម្នាក់​ទៀត​របួស​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​កំពុង​ជិះ​ម៉ូតូ​ ២គ្រឿង​ផ្សេង​គ្នា​ ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​ ៣នាក់​ ជិះ​ម៉ូតូ​ស្មាស់​ ១គ្រឿង​ មិន​ស្គាល់​ស្លាក​លេខ​ ជិះ​ដេញ​វាយ​រហូត​មក​ដល់​ចំណុច​របង​មហោស្រព​ចេន​ឡា​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​ ១ និង​ ៣០​នាទី យប់រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ផ្សារដើម​គ​ ខណ្ឌ​ទួល​គោក​។
ជន​រង​គ្រោះ​ ២នាក់​ ជិះ​ម៉ូតូ​ ១.ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ ស៊េរី ២០១៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1ACC-4550 និង​ ១គ្រឿង​ ម៉ាក​ឌ្រីម​C110 ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​។ ក្រោយ​កើតហេតុ​ ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់​ ចំណែក​ជ​ន​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​៕​

​ចន​ ច័ន្ទលក្ខិណា ​បញ្ជាក់​​​ជំហរ​ពុំ​ដែលមាន​ក្ដីស្រមៃ​​ចង់​ក្លាយ​ជាជំទាវ​

ប្រភពមកពីកោះសន្ដិភាព

រាជធានី​ភ្នំពេញ​ ៖​​​ ​តារា​សម្តែង​​​អ្នក​នាង​​ចន​​​ ច័ន្ទ​លក្ខិណា​ ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​តាម​រយៈ​សារ​មួយ​​​ខ្លី​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​​​ហ្វេស​​ប៊ុក​​របស់​​នាង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​​បញ្ជាក់​ថា​ នាងមិន​ដែល​មាន​​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​ជំទាវ​ឡើយ​ ។ ការ​អះ​អាង​បែប​នោះ​​របស់​​​អ្នក​នាង​ចន​ ច័ន្ទ​លក្ខិណា​ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​​​នាង​ជា​បន្ត​បន្ទាប់​ ដោយ​​​ភ្ជាប់​មូល​ហេតុ​នៃ​ការ​លែង​លះ​ស្វាមី​​​របស់​នាង​ថា​ ពាក់​ព័ន្ធ​​​​​ជាមួយ​នឹង​មន្ត្រី​យោធា​​ដែល​មាន​​​ស័​ក្តិ​ខ្ពស់​មួយរូប​ ។
អ្ន​ក​នាង​ចន​ ច័ន្ទ​លក្ខ​ិ​ណា​ និង​លោក​យុត្ថារ៉ា ឆានី បាន​សម្រេច​ចិត្ត​លែង​លះ​​​បន្ទាប់ពី​បាន​រួម​រស់​ជា​មួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​បន្សល់​ទុក​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ​​ ។ ​ការ​លែង​លះ​​​​​​របស់ប្ដី​-ប្រពន្ធ​​អ្នក​សិល្បៈ​ដូច​គ្នា​មួយ​គូ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ខ្លាំ​ង​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែ​រ​ ខណៈ​ពេល​​ពួក​គេ​ទាំង​ពីរ​ធ្លាប់​ត្រូវ​​​គេ​ចាត់​ទុក​ថា​ជា​ប្តី​ប្រពន្ធ​គំ​រូ​ក្នុង​សង្គម​សិល្បៈខ្មែ​រនោះ​ ។ ​ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​​លោក យុត្ថា​រ៉ា ឆានី និង​អ្នក​​នាង​​ច​ន ច័ន្ទ​លក្ខិណា ​មិន​បាន​​​​គង់​វង្ស​​ដល់​ចាស់​​សក់​ស្កូវ​ដូច​អ្វី​ដែល​គេ​បាន​គិត​នោះ​ឡើយ​ ​​ដោយ​​​​​បាន​សម្រេច​ផ្តាច់​សង្វាស់​ពី​គ្នា​តាម​ផ្លូវ​តុលា​ការ​​​ ។
​បន្ទាប់​ពី​ការ​លែង​លះ​គ្នា​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​រួច​មក អ្នក​នាង​​ចន​ ច័ន្ទ​លក្ខិណា​ ​រង​ការ​វាយ​ប្រហារ​​រិះ​គន់​ជា​បន្ត​​បន្ទាប់​​​ភ្ជាប​់មូល​ហេតុ​ដែល​នាំ​​ឲ្យ​មាន​ការ​បែក​បាក់​នេះ​​​ដោយ​សារ​តែ​​​មន្ត្រី​​​​យោធា​​​បុណ្យ​ស័ក្តិខ្ពស់​​​​ម្នាក់​​ចូល​​​ជ្រៀត​​​​ជ្រែក ​។ អ្នក​នាង​​ចន​ ច័ន្ទលក្ខិណា​​ ​មិន​ទទួល​ស្គាល់​ការ​​​​​ចោទ​​នោះ​ឡើយ ។ ទន្ទឹម​នេះ​ក៏មាន​​ការ​ចំអក​ត្រលប់​​ទៅអ្នក​​​​រិះគន់​​អ្នក​នាង​ចន ច័ន្ទលក្ខិណា ​វិញដែរ​​​ព្រោះ​​ជា​​រឿង​ផ្ទាល់​ខ្លួន​បុគ្គល​​​ ហើយ​តើ​អ្នក​រិះគន់​​ទាំង​នោះ​​​ដឹង​ការ​ណ​៍ពិត​​​ក្នុងកម្រិត​ណា​ចំពោះ​​រឿង​ផ្ទៃ​ក្នុង​ជីវិត​​ប្ដី​-ប្រពន្ធ​​គេ ​​​ឬមួយ​​ត្រឹម​តែនិយាយ​​​ចោទ​ទាំង​ ស្មានៗ។ ​​​
ម្យ៉ាង​​​បើ​អ្នក​នាង​ចន ច័ន្ទលក្ខិណា​​​​ មាន​បញ្ហា​​ក្នុង​ជីវិត​​​ តើ​អ្នក​ពូកែ​​​​រិះ​គន់​​ទាំង​នោះជួយ​​អ្វី​ដល់​នាង​ខ្លះ ។ ​​​​ពេល​នេះ​តារា​សម្តែង​អ្នក​នាង​ចន​ ច័ន្ទល​ក្ខិណា​ ​បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​​លើ​រូប​នាង​​ដោយ​​​សរសេរ​សារ​មួយ​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​​​​​ថា​ ​នាង​មិន​ដែល​មាន​ក្តី​ស្រមៃច​ង់​ក្លា​យជា​ជំទាវ​ឡើយ ។ នាងបាន​សរសេរ​​​ជា​ភាសារ​អង់​គ្លេស​​ដែលមាន​​ន័យ​ជា​ភាសា​ខ្មែរ​ថា​ «​ខ្ញុំមិន​ដែល​ស្រមៃ​ចង់​ក្លាយ​ជា​ភរិយា​របស់​ឯក​ឧត្តម​ទ​ ។ ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​បែប​នោះ​ឡើយ​​ ខ្ញុំ​ត្រូវ​ការ​តែ​ជីវិត​ធម្មតា​ និង​មាន​សេរី​ភាព​ វា​គ្មាន​​សុវត្ថិ​ភាព ។​ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំផ្ទាល់​!​»។​
តាម​អត្ថ​ន័យ​នៃ​ការ​សរសេរ​នេះ​បាន​បង្ហាញ​ថា​​ ជំហរ​របស់​នាងចន ច័ន្ទ​លក្ខិណា ​គឺ​មិន​មាន​មហិ​ច្ឆ​តា​ណា​មួយ​ចង់​ក្លា​យ​ជា​ភរិ​យា​របស់​ឯកឧត្តម​​ណា​ម្នាក់​ឡើយ​ ហើយ​​ទំនង​សារ​នោះ​នាង​ចង់​បញ្ជាក់​ជា​ថ្មី​កុំ​ឲ្យ​យល់​ច្រឡំជុំវិញ​ព័ត៌​មាន​ដែល​បាន​បាច​សាច​ចោទ​មក​លើ​រូប​នាង​ថា​ពាក់​ព័ន្ធ​​ស្នេហា​​ជា​មួយ​នឹង​មន្ត្រី​ថ្នាក់​ផ្កា​យ​​នោះ ។ ​​កា​រ​បង្ហាញ​ជំហរ​របស់​​​​អ្នក​​នាង​​ចន ​ច័ន្ទ​​លក្ខិ​​ណា​​ នា​ពេល​នេះ​​​ មហា​ជន​​នឹង​រង់ចាំ​មើល​​​ត​ទៅ​មុខ​​​​ទៀត ​តើនាង​​នឹងមាន​​​ជីវិត​ស្នេហា​​បែប​ណា​​ ៕

វង្ស ​ណយ​ បង្ហាញ​​អារម្មណ៍​​ក្រោយ​​ការ​បិទ​​ផ្លូវ​មិន​​ឱ្យ​ឡើង​​​រេញ​

ប្រភពមកពីកោះសន្ដិភាព

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ប្រមាណ​២​ខែ​ហើយ​ ដែល​កីឡា​ករ​ល្បី​ឈ្មោះ​ វង្ស​ ណយ ត្រូវ​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ និង​បណ្តា​ស្ថានីយទូរ​ទស្សន៍​​ទាំង​អស់​រួម​គ្នា​បិទ​ផ្លូវ​មិន​ឱ្យ​លោក​ឡើង​រេញ​ប្រកួត​ឡើយ​ ។ ជាមួយ​នឹង​ការ​បិទ​​ផ្លូវ​ ដែល​បន្ត​អូស​បន្លាយ​ដោយ​មិន​ដឹង​ថា​គេ​បើក​ឱ្យ​វិញ​នៅ​ពេល​​ណា​នោះ​ វង្ស​ ណយ​ បាន​បង្ហាញ​ពី​អារម្មណ៍​តប​នឹង​ស្ថាន​​ការណ៍​​ដ៏​តឹង​​តែង​មួយ​នេះ​ ។
ក្នុង​ជំនួប​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​១០​ កុម្ភៈ​ ក្នុង​ពិធី​ឡើង​គេ​ហ​ដ្ឋាន​ថ្មី​របស់​លោក​គ្រូ​ សុខ សុធន​ នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ កីឡា​ករ​ វង្ស​ ណយ​ ប្រាប់​ថា មន្ត្រី​សហ​ព័ន្ធ​បាន​សម្រេច​ដាក់​វិន័យ​មិន​ឱ្យ​លោក​ឡើង​រេញ​ប្រមាណ​ជា​២​ខែ​ហើយ​ ដោយ​សូម្បី​តែ​ការ​ប្រដាល់​នៅ​ក្រៅ​សង្វៀន​ ឱ្យ​តែ​ឆ្លង​កាត់​សហ​ព័ន្ធ​កីឡា​ប្រដាល់​​កម្ពុជា​ គឺ​មិន​មាន​ការ​អនុញ្ញាត​ទាំង​អស់​ ។ ហេតុ​ផល​ដែល​នាំ​ទៅ​ដល់​ការ​បិទ​ផ្លូវ​ជិត​ឈឹង​នា​ពេល​នេះ​ គឺ​បណ្តាល​មក​ពី​ផ្ទុះ​បាតុ​ភាព​លើ​ករណី​ដែល​សង្ស័យ​ថា​លោក​លក់​ខ្លួន​នៅ​លើ​រេញ​ប្រដាល់​ និង​មុន​នេះ​បន្តិច​បាន​ទាត់​ចោល​សំណើ​ឡើង​រេញ​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ​៣​ ដោយ​តក់​ក្រហល់​​ ធ្វើ​ឱ្យ​មន្ត្រី​សហ​ព័ន្ធ​ និង​ក្រុម​អ្នក​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​របស់​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ក្តៅ​ស្លឹក​ត្រចៀក​ ។
ក្រោម​សម្ពាធ​ដ៏​តឹង​រុឹង​នេះ​ ទើប​លោក​បាត់​វត្ត​មាន​ទាំង​ស្រុង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ និង​ពុំ​សូវ​ស្ទុះ​ស្ទា​ក្នុង​ការ​ហ្វឹក​ហាត់​នា​ពេល​ចុង​ក្រោយ​ ។ វង្ស ណយ​ សារ​ភាព​ថា លោក​ដើរ​ចេញ​ពី​ការ​ហ្វឹក​ហាត់​ច្រើន​សប្តាហ៍​មក​ហើយ​ បន្ទាប់​ពីលោក​មាន​អារម្មណ៍​មិន​ល្អ​ និង​បាក់​ទឹក​ចិត្ត​ ព្រោះ​តែ​ទទួល​វិន័យ​ដ៏​ខ្មៅ​ងងឹត​នោះ​​ ។ លោក​បារម្ភ​ដូច​គ្នា​ពី​ស្ថាន​ភាព​ក្បាច់​គុន​របស់​ខ្លួន​ ប្រសិន​បើ​ការ​ផ្គូ​ផ្គង​ឱ្យ​ឡើង​រេញ​នៅ​តែ​ត្រូវ​បាន​បិទ​ ឯ​កម្លាំង​ចិត្ត​ក្នុង​ការ​ចូល​ក្លិប​ឱ្យ​បាន​ទៀង​ទាត់​ក៏​មិន​សូវ​ពេញ​លេញ​ ។ កន្លង​​មក​ មាន​ករណី​បែប​នេះ​ច្រើន​ដង​​ហើយ​ ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​ វង្ស​ ណយ​ ប្រែ​ក្លាយ​ពី​កីឡា​ករ​ដែល​មាន​សន្ទុះ​ និង​សមត្ថ​ភាព​ខ្ពស់​នៅ​លើ​រេញ​ប្រដាល់​ទៅ​ជា​កីឡា​ករ​បាត់​បង់​ក្រេ​ឌីត​ ព្រោះ​តែ​ការ​ប្រកួត​ចាញ់​នោះ​ទៀត​​ផង​ ។ នោះ​មិន​ទាន់​គិត​ដល់​ករណី​ដែល​ត្រូវ​គេ​ចោទ​ថា​បាន​លក់​ខ្លួន​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់​បាត់​បង់​ទំនុក​ចិត្ត​នោះ​ផង ។ ប៉ុន្តែ​ក្រេ​ឌីត​របស់​កីឡា​ក​រ​រូប​នេះ​ បាន​រំកិល​ស្ទុះ​ឡើង​បន្តិច​មក​វិញ​ បន្ទាប់​ពី​គេ​អាច​ផ្តួល​កីឡា​ករ​ដែល​មាន​គ្រឹះ​មាំ​ប្រចាំ​នៅ​ទូរ​ទស្សន៍​បាយ័ន​គឺ​ កែវ​ រំចង់​ ឱ្យ​បរា​ជ័យ​យា៉ង​អាមា៉ស់​បំផុត​នៅ​២​លើក​ជាប់​គ្នា ។
តាម​រយៈ​ជ័យ​ជម្នះ​ផ្ទួន​ៗ​ ដែល​គេ​អាច​និយាយ​បាន​ថា​ ជា​ការ​បំបាក់​កីឡា​ករ​ស្តេច​​ត្រាញ់​ប្រចាំ​នៅ​ស្ថានីយទូរ​ទស្សន៍​បាយ័ន​ កែវ​ រំចង់ ឱ្យ​បាក់​មុខ​នោះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ស្ទើរ​ពេញ​សង្វៀន​កីឡា​ប្រដាល់​ ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​ក្រេ​ឌីត​របស់​គេ​ដែល​ធ្លាប់​រំកិល​ចុះ​ បត់​ក្បាល​ឡើង​តែ​មួយ​ប៉​ប្រិច​ភ្នែក​ទៀត​ផង​ ។ មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ថា វង្ស ណយ នឹង​ល្បី​ខ្លាំង​ ហើយ​ឈាន​ដល់​ចំណុច​​កំពូល​ក្នុង​ពិភព​កីឡា​ប្រដាល់​ ខណៈ​ដែល​គេ​ធ្លាប់​មាន​ប្រវត្តិ​វាយ​ផ្តួល​ស្ទើរ​តែ​គ្រប់​កីឡា​ករ​ទាំង​អស់​ទៅ​ហើយ​ ។ នៅ​លើ​បណ្តាញ​សារ​ព័ត៌​មាន​ និង​ការ​លើក​ឡើង​នានា​សុទ្ធ​តែ​ត្រូវ​គេ​ឃើញ​ និង​ឮ​តែ​សំឡេង​កោត​សរ​សើរ​ និង​ផ្អាក​ការ​គិត​រឿង​រិះ​គន់​ពាក់​ព័ន្ធ​នឹង​ថា​ គេ​អន់​ជាង​មុន​ឬ​ជា​កីឡា​ករ​ដែល​មាន​ទម្លាប់​លក់​ខ្លួន​ មិន​អាច​ទុក​ចិត្ត​បាន​ដូច​មុន​ ។ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ទទួល​នោះ​ ហាក់​មិន​នឹង​នរ​ទាល់​តែ​សោះ​ ដែល​នោះ​បណ្តាល​មក​ពី​លោក​គេច​មិន​ផុត​ពី​រឿង​អាស្រូវ​ ស្ទើរ​គ្រប់​ពេល​នៃ​ការ​ប្រកួត​ ។
ក្រុម​មន្ត្រី​ដែល​មាន​រឿង​ពាក់​ព័ន្ធ​ជាមួយ​ វង្ស ណយ​ បាន​ចោទ​ថា​ ការ​បរា​ជ័យ​ និង​រឿង​បោក​គ្រាប់​បែក​ដែល​គេ​បាន​ធ្វើ​ចំពោះ​ប៉ុស្តិ៍​លេខ​៣​ គឺ​ជា​រឿង​ចេត​នា​ ជា​ថ្នូរ​នឹង​លាភ​សក្ការៈ បើ​ទោះ​ជា​ វង្ស​ ណយ​ ផ្ទាល់​បាន​បញ្ជាក់​ពី​ហេតុ​ផល​ច្រើន​លើក​ ដើម្បី​ការ​ពារ​ចំពោះ​ប្រ​ជា​ប្រិយ​ភាព​ខ្លួន​ក្តី​ ។ បើ​ទោះ​ជា​ក្នុង​ចង្កោម​មន្ត្រី​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ និង​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ និង​មិន​សើ​រើ​ករណីបរា​ជ័យ​ និង​រឿង​សុំ​រំសាយ​ការ​ប្រកួត​បែប​តក់​ក្រហល់​ ដោយ​​អះ​អាង​ប្រាប់​អ្នក​កាសែត​ថា មិន​យក​ទោស​ពៃរ៍​ចំពោះ​គេ​ ប៉ុន្តែ​បម្រាម​​ក្រៅ​ផ្លូវ​ការ​មួយ​ដើម្បី​បិទ​ផ្លូវ​មិន​ឱ្យ​ វង្ស ណយ​ ឡើង​​រេញ​ ស្រាប់​តែ​ត្រូវ​បាន​អនុ​វត្ត​ឡើង​ ។ កីឡា​ករ​ វង្ស ណយ​ ប្រាប់​ថា មក​ទល​់​ពេល​នេះ​ គេ​មិន​ខុស​ពី​កីឡា​ករ​ដើ​រ​ទាត់​ខ្យល់​នោះ​ទេ​ ដោយ​សារ​តែ​គ្មាន​ការ​ផ្គូ​ផ្គង​ឱ្យ​ឡើង​រេញ​ និង​មិន​ទាន់​មាន​ការ​លើក​លែង​ទោស​ពី​ក្រុម​មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ។ ទោះ​យា៉ង​ណា​ លោក​នៅ​តែ​បង្ហាញ​អារម្មណ៍​មិន​ទោ​មនស្ស​ ដោយ​សារ​តែ​ក្នុង​ពេល​ឡើង​រេញ​ម្តង​ៗ​ វា​បាន​ផ្តល់​ឱ្យ​លោក​នូវ​អារម្មណ៍​មិន​ល្អ​ច្រើន​ជាង​រីក​រាយ ។ លោក​និយាយ​ថា មហា​ជន​មួយ​ចំនួន​ចោទ​ថា​ លោក​លក់​ខ្លួន​ ប៉ុន្តែ​លោក​ចោទ​សួរ​វិញ​ថា​ តើ​ស្ថាន​ភាព​កីឡា​ករ​ដូច​លោក​នា​ពេល​បច្ចុ​ប្បន្ន​អាច​គេច​រួច​ឬ​ទេ ចំពោះ​ការ​ទិញ​ដូរ​របៀប​​នោះ​។ 
លោក​មិន​សារ​ភាព​ថា​ ពិត​ជា​បាន​ពាក់​ព័ន្ធ​នឹង​ការ​លក់​ខ្លួន​នៅ​លើ​រេញ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​លោក​បង្ហើប​ឱ្យ​ដឹង​គឺ​ថា កីឡា​ករ​ល្បី​ស្រុក​ខ្មែរ​ ទទួល​បាន​កម្រៃ​ខ្លួន​ទាប​ណាស់​ បើ​ប្រកួត​ដោយ​ប្រើ​ឧត្តម​គតិ​អស​់​ពេក​ ប្រពន្ធ​កូន​ពិត​ជា​អត់​បាយ​ហូប​ ។ វង្ស ណយ​ បន្ត​ថា វា​ជា​រឿង​សង្វេគ​ណាស់ ដែល​លោក​ត្រូវ​ប្រកួត​ឈ្នះ​កីឡា​ករ​ កែវ​ រំចង់​ ហើយ​បាន​ទទួល​តម្លៃ​ខ្លួន​មិន​ដែល​ស្មើ​គេ​ទាល់​តែ​សោះ​ តើ​លោក​មាន​កម្លាំង​ចិត្ត​ឯ​ណា​វាយ​​ឱ្យ​អស់​ពី​សមត្ថ​ភាព​នោះ​ ។ ពាក់​ព័ន្ធ​នឹង​ករណី​រឿង​អាស្រូវ​ចុង​ក្រោយ​ លោក​ចាត់​ទុក​ថា នោះ​បណ្តាល​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត​ ដែល​ធ្វើ​ឱ្យ​លោក​បាត់​បង់​ទឹក​ចិត្ត​ប្រឹង​ប្រែង​ គឺ​មិន​មែន​ជា​ករណី​លក់​ខ្លួន​ដូច​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​នោះ​ទេ​ ។ ត្រង់​ហ្នឹង​ហើយ​ដែល​លោក​បញ្ជាក់​ថា​ ជា​កត្តា​ចុះ​ខ្សោយ​ និង​មិន​ទៅ​មុខ​របស់​កីឡា​ករ​ប្រដាល់​កម្ពុជា​ ។​ ទោះ​បី​យា៉ង​ណា​ លោក​នៅ​មិន​ទាន់​តាំង​ចិត្ត​ដើ​រ​ចេញ​ពី​ការ​ប្រដាល់​នោះ​ទេ បើ​ទោះ​ជា​ទទួល​សម្ពាធ​ច្រើន​យា៉ង​ទាំង​ករណី​ប្រកួត​ល្បី​ឈ្មោះ​មិន​សល់​ប្រាក់​ រស់​មិន​បាន​ស្រួល​ និង​បញ្ហា​រឿង​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​ ធ្វើ​ឱ្យ​លោក​អាមា៉ស់ ។
មន្ត្រី​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​អះ​អាង​ថា ហេតុ​ផល​នៃ​ការ​បិទ​ផ្លូវ​ គឺ​បណ្តាល​មក​ពី​ករណី​របស់​ វង្ស ណយ ត្រូវ​គេ​រក​ឃើញ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រកួត​មិន​អស់​សមត្ថ​ភាព​ច្រើន​លើក​ពេក​ ។ ប៉ុន្តែ​បញ្ហា​នេះ​ នឹង​មិន​អូស​បន្លាយ​ច្រើន​ខែ​នោះ​ទេ​ ដោយ​ក្នុង​អំឡុង​ចុង​ខែ​មីនា​ ខាង​មុខ នឹង​បើក​ឱ្យ​មាន​ការ​ផ្គូ​ផ្គង​ជា​ថ្មី​វិញ​ហើយ​ ដើម្បី​ចាប់​ផ្តើម​សង្កេត​ជា​ថ្មី​ ថា​តើ​គេ​នៅ​បន្ត​ធ្វើ​ខ្លួន​ឱ្យ​មាន​ការ​រិះ​គន់​នៅ​ក្នុង​សង្គម​កីឡា​ប្រដាល​់​ទៀត​ ឬ​ប្រកាន់​ជំហរ​ជា​កីឡា​ករ​ដើម្បី​មហា​ជន​ដូច​  មុន ។ ឆ្លើយ​តប​នឹង​ការ​ចោទ​ឡើង​នេះ​ កីឡា​ករ​ វង្ស ណាយ​ សារ​ភាព​ថា កន្លង​មក​ លោក​ពិត​ជា​មាន​ករណី​មិន​ខុស​ពី​​ការ​ចោទ​ប្រកាន់​ខ្លះ​មែន​ ប៉ុន្តែ​មិន​គ្រប់​លើក​ដែល​លោក​បរា​ជ័យ​លើ​រេញ​នោះ​ទេ ព្រោះ​ការ​ប្រកួត​ខ្លះ​ក៏​ពិត​ជា​រឿង​ភ្លាត់​ស្នៀត​ និង​ជា​រឿង​បាក់​ទឹក​ចិត្ត​ដូច​ដែល​លោក​បញ្ជាក់​ខាង​លើ​នោះ​ដែរ​ ៕

ក្រុម​ហ៊ុន Google ឈរ​លំដាប់​ថ្នាក់​ទី​2 ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​ បន្ទាប់​ពី​ Apple

ប្រភពមកពីកោះសន្តិភាព
យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Google ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​របស់​ពិភព​លោក​ បន្ទាប់​ពី​ច្រាន​ទម្លាក់​ក្រុម​ហ៊ុន​យក្ស​អាមេរិក​ Exxon Mobil ដែល​ធ្លាប់​កាន់​កាប់​តំណែង​លេខ​២​ ក៏​ប៉ុន្តែ​មិន​អាច​ផ្តួល​ក្រុម​ហ៊ុន​គូ​ប្រជែង​ផ្នែក​បច្ចេក​វិទ្យា​របស់​ខ្លួន​បាន​ គឺ​ក្រុម​ Apple ។
ភាគ​ហ៊ុន​របស់​ Google បាន​ធ្លាក់​ចុះ​០,៣៨% គឺ​ធ្លាក់​ចុះ​ខ្លាំង​ជាង​ក្រុម​ហ៊ុន​អាមេរិក​ Exxon Mobil តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Google នៅ​តែ​ឈរ​លំដាប់​លេខ​២​ ។​ ទីផ្សារ​របស់​ Google ត្រូវ​បាន​ព្យាករ​ពេល​បិទ​ទីផ្សារ​ជួញ​ដូរ​គឺ​មាន​តម្លៃ​៣៩៤​ពាន់​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ភាគ​ហ៊ុន​របស់​ Exxon Mobil មាន​ត្រឹម​តែ​៣៨៨​ពាន់​លាន​ដុល្លារ​ ខណៈ​ពេល​ដែល​ក្រុម​ហ៊ុន​ចំណាត់​ថ្នាក់​លេខ​១​ របស់​ពិភព​លោក​ Apple មាន​ចំនួន​៤៧២​ពាន់​លាន​ដុល្លារ​ ។​
កាល​ពី​ថ្ងៃ​ចន្ទ​ ភាគ​ហ៊ុន​របស់​ Exxon Mobil បាន​ធ្លាក់​ចុះ​១,១៧%​ គឺ​ស្មើ​នឹង​៨៩,៥៣ដុល្លារ​ ក្នុង​១ហ៊ុន​ ដែល​តួលេខ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ខាត​បង់​១១,៥%​ សម្រាប់​ឆ្នាំ​២០១៣​ ។​ ថ្វី​បើ​ភាគ​ហ៊ុន​របស់​ Google មាន​ការ​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ចន្ទ​ ក៏​ពិត​មែន​ តែ​ភាគ​ហ៊ុន​មួយ​នេះ​មាន​សន្ទុះ​ទ្វេ​ដង​ ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១២​មក​ម៉្លេះ​ ។​ តាម​រយៈ​តួលេខ​ខាង​លើ​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ប្រព័ន្ធ​អុីន​ធើរ​ណេត​ ដែល​មាន​មូល​ដ្ឋាន​ក្នុង​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ សហ​រដ្ឋ​អាមេរិក​មួយ​នេះ​ នឹង​ក្លាយ​ជា​បណ្តាញ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ប្រពន្ធ​អេឡិច​ត្រូនិក​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ ៕​

Saturday, January 25, 2014

ឃាត់​ខ្លួន​យុវ​ជន រពឹស​ដៃ​មា្ន​ក់​លួ​ច​​គាស់​ផ្ទះ​​យកទ្រព្យ​ស​ម្បត្តិ​​ប្រ​ជា​ពលរដ្ឋ​​​ពេលយ​ប់

ប្រភពមកពីកោះសន្តិភាព
លោក​អនុ​សេនី​យ៍ទោ​ ឈិត​ ​សេង​ អធិ​ការ​រង​នគរបាល​ស្រុក​​​សំពៅលូន​ ​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​​យុវជន​​សង្ស័យ​រូប​នេះ ​យោង​តាម​ ពាក្យ​បណ្តឹង​ ​ពី​ជន​រង​គ្រោះ​​ម្នាក់​ឈ្មោះ​យ៉ុត​ ហ៊ាប​ ភេទ​ប្រុស​ ​អាយុ៣​៩ឆ្នាំ អ្នក​បើ​ក​ហាង​លក់​ ទូរ​សព្ទ័​ដៃ រ​ស់​នៅក្នុង​ភូមិ​កើត​ហេតុ បាន​ប្តឹង​ថា​ មាន​ចោរ​​លួច​គាស់​ផ្ទះយកព្រទ្យ សម្បត្តិ​ កាល​ពីយប់រំលង​​អធ្រាត្រ​ឈានចូល ​ថ្ងៃ​ទី២៥ មករា ។​​
ជនសង្ស័យ​​ឃាត់​​ខ្លួន​​ ឈ្មោះ​ឈិន ​ម៉ាប់ ​ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិឃុំ​ជា​មួយជនរង​គ្រោះ​​ ។ ការ​ឃាត់​ខ្លួន​នេះធ្វើឡើង​ បន្ទាប់ពី​​ជនសង្ស័យ​រូបនេះ បាន​យក​ទូរ​សព្ទ័​​ដែល​​លួច​បា​​ន យ​កទៅ​លក់​ឲ្យ​មិត្តភក្តិ​របស់​ខ្លួន​ម្នាក់​ទៀត​ ហើ​យក៏​​ត្រូវ​សមត្ថកិច្ច​ ​ឃាត់​ខ្លួន​ភ្លាម​ៗ ​និងបន្ត​ម​ក​ ឆែក​ឆេរ ​នៅ​ក្នុង​ផ្ទះ​ របស់​ជន​សង្ស័យ​​រកឃើញ ​វត្ថុតា​ងមា​ន ​កាត​ទូរ​សព្ទ័​ ស៊ីម​កាត​​មួយ​ចំនួ​ន ​និងរួម​ទាំងទូរសព្ទ័​ដៃ ផលិ​តនៅប្រទេ​សចិន​ សេរី​ចម្រុះ ​ជាង៣​​០គ្រឿង ​ដោយ​សរុបជាទឹកប្រាក់ ប្រមាណ​ ជាង១០០០​ដុល្លារ។​
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយ​​ពី​ឃាត់​ខ្លួន​​​​ជ​ន​សង្ស័យ​​​បាន​ឆ្លើយ​សារភា​ព​ពី​កំហុ​សឆ្គងថា ខ្លួ​ន​ពិត​ជាបាន​​ប្រព្តឹត្ត​អំពើ​ល្មើស​​ច្បាប់​មែន ​​និង​រួម​ទាំង​ វត្ថុតាង​ ត្រូវស​មត្ថកិច្ច​ កសាងសំណុំ​រឿង បញ្ជូន​​ទៅស្នងកា​រដ្ឋានន​គរ​​បាល​ខេត្ត ចាត់​ការ​​​តាម​និតិ​វិធី ៕

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់