
Tuesday, December 3, 2013
បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី9នៅកោះបាលី
ប្រភពមកពីកោះសន្តិភាព
សន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO លើកទី៩ បានបើកធ្វើកាលពីរសៀលថ្ងៃទី៣ ធ្នូ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងគោលបំណងជំរុញកិច្ចចរចាពាណិជ្ជកម្មក្រុងដូហា ដោយប៉ុនប៉ងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងក្របខណ្ឌនៃកិច្ចប្រជុំរយៈពេល៤ថ្ងៃនោះ ។
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសទាំង១៥៩ជាសមាជិករបស់ WTO នឹងខិតខំលុបបំបាត់ចោលភាពទ័លច្រកខាងពាណិជ្ជកម្ម ហើយនឹងបង្ហើយកិច្ចព្រមព្រៀងមួយចំនួនស្តីពីពាណិជ្ជកម្មពិភពលោក ដែលសំដៅជាពិសេសជួយដល់ពាណិជ្ជកម្ម ការអភិវឌ្ឍ និងកសិកម្មសំដៅបើកផ្លូវទៅរកការបញ្ចប់ជាយថាហេតុនូវការចរចាក្រុងដាហា ។
ក្នុងពេលបើកសន្និសីទនេះ លោកហ្សុីតា វៀរហ្សាវ៉ាន ប្រធានកិច្ចប្រជុំ និងជារដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេសុី គូសបញ្ជាក់ថា យើងសង្ឃឹមថា រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បណ្តារដ្ឋមន្ត្រីអាចបញ្ជូនសារមួយប្រាប់ពិភពលោកថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនៅតែមានប្រសិទ្ធភាព ៕

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment