ប្រភពមកពីកោះសន្តិភាព

ក្នុងសេចក្តីរាយការណ៍មួយនៅចំពោះមុខគណៈ
កម្មាធិការសភាមួយ ភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង NIS
គូសបញ្ជាក់ថា លោក JANG SONG THAEK
ត្រូវបានគេដកចេញពីតំណែងអនុប្រធានគណៈកម្មាធិការការពារជាតិ
ជាអង្គការធ្វើការសម្រេចចិត្តដែលមានឥទ្ធិពលខ្លាំងបំផុតរបស់
ប្រទេស ។
ប្រសិនបើការដកហូតតំណែងពីលោក JANG SONG THAEK
ជាព័ត៌មានច្បាស់នោះនឹងគឺជាការលោតផ្លោះខាងនយោបាយដ៏សំខាន់
ក្នុងផ្ទៃពួកអ្នកកាន់អំណាចកូរ៉េខាងជើងចាប់តាំងពីលោកគីម
ជុងអ៊ុន ឡើងធ្វើមេដឹកនាំប្រទេសពីខែធ្នូ ឆ្នាំ២០១១
បន្តវេនពីឪពុក លោកគីម ជុងអុីល
ដែលទទួលមរណភាពដោយសារជំងឺបេះដូងមក ។
សេចក្តីរាយការណ៍នេះរបស់ NIS
ផ្អែកលើមូលដ្ឋានដែលមនុស្សជិតដិតបំផុត២នាក់របស់លោក JANG
ត្រូវគេប្រហារជីវិតជាសាធារណៈកាលពីដំណាច់ខែវិច្ឆិកា ។
ក្រោយការប្រហារជីវិតអ្នកទាំងពីរនោះ លោក JANG
បានបាត់មុខជាសាធារណៈ ។
រូបលោកត្រូវបានគេឃើញជាលើកចុងក្រោយកាលពីថ្ងៃទី៦
វិច្ឆិកាក្នុងឱកាសនៃកិច្ចប្រជុំជាមួយគណៈប្រតិភូជបុ៉នមួយ ។
ការលេចមុខចុងក្រោយរបស់លោក JANG នៅក្បែរលោកគីម ជុងអ៊ុន
គឺកាលពីថ្ងៃទី១០ តុលា ក្នុងឱកាសខួបលើកទី៦៨
នៃការបង្កើតបក្សពលករកូរ៉េខាងជើង ។
មនុស្សជំនិតបំផុតទាំង២នាក់របស់លោក JANG
ដែលត្រូវគេប្រហារជីវិតទទួលការចោទប្រកាន់ពីបទពុករលួយ
ហើយធ្វើសកម្មភាពផ្ទុយពីឆន្ទៈរបស់បក្សពលករកូរ៉េខាងជើង ។
អ្នកទាំងពីរនោះត្រូវគេស្គាល់ថា ម្នាក់ឈ្មោះ RI RYONGHA
ហើយម្នាក់ទៀតឈ្មោះ JANG SOO KIL
ជាមន្ត្រីនៃលេខាធិការដ្ឋានរបស់បក្សពលករកូរ៉េ ។
ដៃស្តាំទាំងពីរនាក់នោះរបស់លោក JANG SONG THAEK
ត្រូវប្រហារជីវិតជាសាធារណៈកាលពីខែវិច្ឆិកា ។
អ្នកទាំងពីរជាអនុប្រធាននាយកដ្ឋានរដ្ឋបាលនៃបក្សពលករកូរ៉េជា
ស្ថាប័នបក្សដែលមានអំណាចដឹកនាំដោយលោក JANG ។
លោក JANG ជាស្វាមីរបស់លោកស្រីគឹម គីយុ៉ងហ្វី
ម្តាយមីងបង្កើតរបស់លោកគីម ជុងអ៊ុន ពាក់ផ្កាយ៤ ។
លោកត្រូវបានគេចាត់ទុកថា
ជាមនុស្សមានឥទ្ធិពលបំផុតនៅកូរ៉េខាងជើងបន្ទាប់ពីលោកគីម
ជុងអ៊ុន ហើយជាអ្នកធ្លាប់ជួយជ្រោមជ្រែងលោកគីម ជុងអ៊ុន
ឱ្យឡើងកាន់អំណាចក្រោយមរណភាពរបស់លោកគីម ជុងអុីល
កាលពីដំណាច់ឆ្នាំ២០១១ ។
ប្រសិនបើលោក JANG
ពិតជាត្រូវគេដកចេញពីតំណែងប្រាកដមែននោះអាចជាលទ្ធផលនៃការតស៊ូ
ដណ្តើមអំណាចគ្នាមួយ ហើយក្រុងសេអ៊ូលតាមដានចំពោះរឿងនេះ ។
ការដកតំណែងលោក JANG
អាចបង្កើនភាពមិនច្បាស់លាស់ក្នុងផ្ទៃរបបកូរ៉េខាងជើង
ហើយវាក៏អាចនាំឱ្យមានការកើនឡើងនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ
អាស្រ័យលើមនុស្សដែលត្រូវឡើងជំនួសលោក ៕
0 comments:
Post a Comment