This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ព័ត៌មានសេដ្ឋាកិច្ច. Show all posts
Showing posts with label ព័ត៌មានសេដ្ឋាកិច្ច. Show all posts

Thursday, February 13, 2014

ក្រុម​ហ៊ុន Canon បាន​អភិវឌ្ឍន៍​​បច្ចេក​វិទ្យា​កាន់តែ​ទំនើប​នៅ​ក្នុង​វិស័យ​រូប​ថត​

ប្រភពមកពីកោះសន្ដិភាព

ទីក្រុង​តូក្យូ, ប្រទេស​ជប៉ុន ៖ ក្រុម​ហ៊ុន​កាមេរ៉ា Canon ដែល​ជា​ក្រុម​ហ៊ុន​​នាំ​មុខគេ​ក្នុង​ផ្នែក​បច្ចេក​វិទ្យា​លើ​វិស័យ​រូប​ភាព​ នៅ​លើ​ពិភព​លោក បាន​ប្រជុំ និង​បង្ហាញ​ពី​បច្ចេក​វិទ្យា​ថ្មី​ៗ​របស់​ខ្លួន​ដែល​ទើប​តែ​នឹង​សម្រេចបាន​ការ​ផលិត ព្រម​ទាំង​ប្រកាស​ពីការ​ទទួល​ជោគ​ជ័យ​​នូវ​សែ​ស្រឡាយ EOS ពីរ​បន្ថែម​ទៀត គឺ EOS 1200D ជា​មួយ​នឹង EF-S 18-55mm IS ll lens និង Macro Ring Lite MR-14EX ll ។ ​
កិច្ច​ប្រជុំ​​ក៏​ដូច​ជា​ការ​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​នៅ​ការិយា​ល័យ​ធំ​របស់​ក្រុម​ហ៊ុន Canon ស្ថិត​នៅ​ទី​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន កាល​ពីថ្ងៃ​ទី​១២ កុម្ភៈ ២០១៤ ដោយ​មាន​ប្រធាន​ប្រតិ​បត្តិ​ផ្នែក​ទី​ផ្សារ មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ ដូចជា សាំង​ហ្គាពួរ បង់​ក្លាដេស ឥណ្ឌូណេស៊ី កម្ពុជា មីយ៉ាន់​ម៉ា នេប៉ាល់ និង​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​ហ៊ុន​នៅ​ទី​ក្រុង​តូក្យូ​ផ្ទាល់​ជា​ច្រើន​រូប​ទៀត ។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​អ្នក​សារ​ព័ត៌​មាន​មក​ពី​បណ្តា​ប្រទេស​ទាំង​៦ ខាងលើ​ចូល​រួម​ផងដែរ ។
លោក Masaya Maeda អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន Canon Inc បាន​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ ក្រុម​ហ៊ុន Canon បាន​ខិត​ខំ​ពង្រឹង និង​កែ​ច្នៃ​បង្កើត​បច្ចេក​វិទ្យាថ្មីៗ​បន្ថែម​ទៀត ដើម្បី​តម្រូវការ​​អ្នក​ប្រើ​ប្រាស់ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ទាន់​សម័យ​នូវ​បច្ចេក​វិទ្យា ។ ហើយចំពោះ​ទី​ផ្សារ​កាមេរ៉ា Canon យើង​ឃើញថា មាន​ការ​រីក​លូត​លាស់​ និងកើន​ឡើង​ជាលំដាប់​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នេះ​ដោយ​សារ​តែ​ផលិត​ផល​របស់​យើង​មាន​គុណភាព​ល្អ ដែល​អ្នក​ប្រើ​ប្រាស់​អាច​ទទួល​យក​បាន ។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​យើង​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​បច្ចេក​វិទ្យា កាមេរ៉ា ជំនាន់​ក្រោយៗ​នេះ កាន់តែ​មាន​ភាព​ទំនើប​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ ជា​ពិសេស​អ្នក​ស្រឡាញ់​ការ​ថត​រូប​ខក​ចិត្ត​នោះ​ឡើយ ។

Tuesday, December 17, 2013

ពី​ទី​ផ្សារ​​អចលន​ទ្រព្យ​​​ទៅ​ជា​ទី​ផ្សារ​​រូបិ​យ​វត្ថុ​​

ប្រភពមកពីកោះសន្តិភាព
នៅ​ពេល​ដែលទី​ផ្សារ​អចល​ន​ទ្រព្យ​​​របស់​អាមេរិក​​ ផ្លាស់​ប្ដូរ​​ទិស​ដៅ​ប្រតិ​កម្ម​បន្ត​បន្ទាប់​គ្នា​បាន​​បង្ក​ឱ្យ​មាន​ភាព​ ផុយ​​​ស្រួយ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​ ។ ការ​ដាក់់​ទុន​រួម​​គ្នា​​និង​ការ​​​ប្រើ​ប្រាស់​​វិធី​សាស្ត្រ​​​​ ហិរញ្ញវត្ថុ​​ ។ ការ​ដាក់​ទុន​​រួម​គ្នា​និង​ការ​ប្រើ​ប្រាស់​​វិធីសាស្ត្រ​​​ហិរញ្ញវត្ថុ​​ ដោយ​ឈ្លាស​វៃ​​មិនបាន​ផ្ដល់​​ឱ្យ​វិនិយោគ​​គិន​នូវ​ការ​ការ​ពារ​ដែល​បាន​ រំពឹង​ទុក​​​ ។ មូល​បត្រ​​គាំទ្រ​​កម្ចី​ទិញ​ផ្ទះ​​(Mortgage-backed Securities )​​បាន​ធ្លាក់​ថ្លៃ​​ប្រសិន​បើ​​គេមិន​​ឱ្យតម្លៃ​សោះ ។ ​
តាម​ការ​ស្មាន​ទុក​CDOS ​​បាន​ប្រែ​ទៅ​ជា​គ្មាន​តម្លៃ​ បើទោះ​បីជា​មាន​ការ​អនុម័ត្រ​​ពី​ភ្នាក់​ងារ​​​ផ្ដល់​ចំណាត់​ថ្នាក់​​ក៏​ដោយ ​ ។ វា​ក្លាយ​ទៅជា​រឿង​​លំបាក​ក្នុងការ​លក់​ទ្រព្យ​សម្បត្តិ​​ដែល​មាន​មន្ទិល​​​ នៅ​ក្នុងតម្លៃ​ណា​មួយ​​ឬ​ប្រើ​ប្រាស់​​​​ជា​វត្ថុ​បញ្ចាំ​​​បំណុល​​​សម្រាប់ ​មូល​​និធិ​រយៈ​​ពេល​ខ្លី​​ដែល​ធនាគារ​​ភាគ​ច្រើន​​ពឹង​ផ្អែក​​លើ​វា​ ។
រឿង​​នេះ​​បាន​ធ្វើ​ឱ្យ​​មូល​ធនធនាគារ​​​​ធ្លាក់​ចុះ​ ​ ដោយ​សារ​​វា​ទាម​ទារ​​ឱ្យ​ក​ំណត់​​​តម្លៃ​ទ្រព្យ​​អាណត្តិ​​ព្យា​បាល​ភាព​ (Trust ) ដែល​ជា​ជ័រ​ស្អិត​​សំខាន់​បំ​ផុត​​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​​​បាន​ចាប់​ ផ្ដើម​​​រលាយកាល​ពី​ឆ្នាំ​​២០០៧ ។ មួយ​ឆ្នាំមុន​​ការ​ក្ស័យ​ធន​​​របស់​ធនាគារ​​​​Lehman Brother ​ដោយ​​​សារ​ធនាគារ​​ទាំង​ឡាយ​ចាប់​ផ្ដើម​​មាន​ចម្ងល់​ពី​សមត្ថ​ភាព​នៃ​ភាគី​ ម្ខាង​​នៅ​ក្នុង​កិច្ចសន្យា​​ធនាគារ​ទាំង​នោះ​នឹង​​ប្រភព​ផ្សេង​ទៀត​​នៃមូល​ ធន​​លក់​​ដុំ​បាន​ចាប់​ផ្ដើម​រក្សា​​​ឥណទាន​រយៈ​​​​ពេល​ខ្លី​​ដែល​បណ្ដាល​ ឱ្យ​អ្នក​ពឹង​​ផ្អែក​លើ​ឥណទាន​​​ខ្លាំង​បំផុត​​​​ដួល​បះជើង ។
Northern Rock ជា​ធនាគារ​​​ផ្ដល់​កម្ចី​​ទិញ​​ផ្ទះ​របស់​អង់​គ្លេស​​គឺ​ធនាគារ​ដំបូង​ដែល​ រង​នូវ​ការ​ខាត​បង់​​ដំបូង​​គេកាល​ពី​​​រដូវ​ស្លឹក​​ឈើ​ជ្រុះ​​​ឆ្នាំ​​​ ២០០៧ ។​ក្រុម​ហ៊ុន​ធនាគារ​រ៉ាប់រង​ធំ​បំ​ផុត​​នៅ​អាមេរិក​​AIF​បាន​ទោរ​ទៅ​ តាមការក្ស័យ​ធន​របស់​ធនា​គារ​Lehman ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​​ថ្ងៃ​ ដោយ​​​សារ​ស្ថិត​ក្រោម​ទម្ងន់​នៃ​ការ​ការ​ពារ​ឥណទាន​​ដែល​ខ្លួន​លក់​ថ្លៃ​ ពេក ។

សៀងហៃគ្រោងបញ្ចប់ការសាងសង់​អគារ​​ខ្ពស់បំផុតនៅឆ្នាំ​២០១៥

ប្រភពមកពីកោះសន្តិភាព

នៅ​​ពេល​បញ្ចាប់​រួច​រាល់​ជា​ស្ថាប​ពរ​​​​ក្នុង​​ ឆ្នាំ​២០១៥​ អគារ​​Shanghai​ To​wer នឹង​ក្លាយ​​ជា​អគារ​ខ្ពស់​បំផុត​របស់​​ចិន​ ។​​ អគារ​​នេះ​មាន​កម្ពស់​៦៣២​​​ម៉ែត្រ ​ស្ថិត​នៅ​​ក្នុង​សង្កាត់​​ហិ​រញ្ញវ​ត្ថុ​​លូ​ជា​​ហ្សុយ​ និ​ង​​បន្ថែម​​​​អគារ​ការិយា​ល័យចំនួន​២២០​​០០០​ម៉ែត្រការ៉េ​ ឬ​ជាង​​១០%​នៃ​​ការ​​ផ្គត់​​ផ្គង់​ថ្មី​​សម្រាប់​ទី​ក្រុង​នៅ​ក្នុង​​ឆ្នាំ​ ​២០១៥​ ។​​ នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​​RET Property​ Consultancy​ Ltd​. ។
អគារ​​ថ្មីនេះ​នឹង​បន្ថែម​​ការិ​យា​​ល័យ​​កម្រិត​A​ ប្រហែល​​​២​​លាន​ម៉ែត្រ​កា​រ៉េ ​នៅ​​ចន្លោះ​ឆ្នាំ​​២០១៤​ និង​២០១៥​ ពោល​គឺ​ច្រើន​​ជាង​​ការ​ផ្គត់​ផ្គង់​​កាល​ពី​ពីរ​​ឆ្នាំ​មុន​ដល់​​ទៅ​ជាង​​ មួយ​​ទ្វេ​​ជា​ពីរ​​ នេះ​បើ​យោង​​តាម​ក្រុម​ហ៊ុន​​​អន្ត​រ​កា​រី​​Savills Plc​​ ។​ យោង​តាម​ក្រុម​ហ៊ុន​​CBRE Group Inc​បាន​ឲ្យ​ដឹងថា ការ​​តាំង​ចិត្ត​ដ៏ម​ុត​មាំ​របស់​រដ្ឋា​ភិ​បាល​​ចិន​ដើម្បី​កែ​ប្រែ​​ទី​ ក្រុង​សៀង​ហៃ​​ទៅ​ជា​​មជ្ឈ​មណ្ឌល​​សេដ្ឋ​កិច្ច​​​ហិញ្ញ​វត្ថុ​​ និង​នាំ​ចេញនៅ​​ក្នុង​​ឆ្នាំ​២០២០​​បាន​នាំ​ទៅ​ដល់​​​កំណើន​អគារ​ការិ​យា​​​ ល័យ​​ច្រើន​ដើម្បី​បម្រើ​សេច​ក្តី​ត្រូវ​ការ​របស់​​ក្រុម​​ហ៊ុន​ជា​ច្រើន​ ដូច​ជា ​ក្រុម​ហ៊ុន​​Citygroup Inc.​និង​​ក្រុម​ហ៊ុន​Nike​ Inc​ជា​ដើម​ ដែល​មាន​វត្ត​​មាន​​នៅ​ក្នុង​ទី​ក្រុង​នេះ ។​
ការជួលការិយាល័យ​អាច​ធ្លាក់ចុះ​ដល់ទៅ​១៧%​ ក្នុងអំឡុងពេល​៣​ឆ្នាំ​ទៀត នៅគ្រាដែល​គេបន្ថែម​ការិយាល័យទំនេរ​​ ហើយ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត​លើ​ពិភព​លោកមួយនេះស្វះស្វែង​រក្សាកំណើន​​ដែល ​បាន​កើនឡើង​ជាមធ្យម​១០,៥%ក្នុងរយៈ​១០​ឆ្នាំ​គិតត្រឹមដំណាច់​ឆ្នាំ​២០១២ ។​ លោកAlex Chenសេដ្ឋវិទូ​ជាន់ខ្ពស់​ក្រុម​ហ៊ុន​RET Property​និយាយថា ការផ្គត់ផ្គង់ច្រើន​បែបនេះ​នឹង​ដាក់សម្ពាធមកលើ​ការ​ជួល​ការិ​យា​​ល័យនៅក្នុង ​ទីតាំងប្រណីត ។​
​ចំនួននេះបង្ហាញ​ថា​អត្រាការិយាល័យទំនេរនិង​ការជួល​ កំពុង​បោះ​ពួយទៅទៅក្នុងទិដៅ​អវិជ្ជមានយ៉ាង​ពិតប្រាកដ​ ​ទូទាំង​ទីក្រុង ​។​ការ​ជួល​ការិ​​យាល័យ​បាន​ធ្លាក់​ចុះ​​០,៣%​​ដល់​​៨,៤១​​យាន់​ក្នុង​មួួ​​ យ​ម៉ែត្រ​កា​រ៉ែ​ក្នុង​មួយ​ថ្ងៃ កាល​ពី​ត្រី​មាស​ទី​​៣​​ ដែ​លជា​ការ​ធ្លាក់​ចុះ​​ប្រចាំ​​ត្រ​ី​មាស​លើ​​កដំបូង​​ចាប់​តំា​ងពី​ ឆ្នាំ២០១០​​មក​ ៕

Tuesday, December 3, 2013

លាំង​លក់​ម៉ូតូ​​​​មាន​សភាព​ស្ង​ប់​ស្ងាត់​​ខណៈ​​​ពេល​គយ​ពង្រឹង​​​ការ​យក​ពន្ធ​​នាំចូល

រាជធានី​ភ្នំពេញ ៖​​​ ​​នៅ​តាម​ឃ្លាំ​ង​ម៉ូតូ​​ជា​ច្រើន​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​មាន​សភាព​​​ ស្ងប់​ស្ងាត់​​​​ខុស​ពីធម្ម​តា​​​​ដែល​យើង​សង្កេត​​ឃើញ​​ធ្លាប់​តែ​មាន​ អតិថិជន​​ច្រើន​មក​ទិញ​ហូរ​ហែ​​ តែ​ឥឡូវ​​នេះ​ហាក់​ដូច​ជា​គ្មាន​អតិថិជន​​​​មក​ទិញសោះ​ ។ ​មិន​ដឹង​ថាម៉ូតូ​​​នៅ​តាម​ឃ្លាំង​ឡើង​ថ្លៃ​ ខណៈ​​​ពេល​គយ​ពង្រឹង​​ពន្ធ​​ឬ​យ៉ាង​ណា​​ ។
​ជួប​ជាមួយលោក​​ ​សឿន ​ថៅកែ​ម៉ូតូ​នៅ​ឃ្លាំង​​​រំសេវ​ សង្កាត់​ទឹក​ល្អក់​​ទី​​៣ ​ខណ្ឌ​ទួល​គោក​ បាន​និយាយថា ​ក្នុង​ខែ​នេះ​​នៅ​តាម​ឃ្លាំង​​ម៉ូតូ​ស្ងប់​ស្ងាត់​​គ្មាន​​អតិថិជន​​មក​រក​ ទិញ​​​​​ទេ​ ​ដែល​កាល​ពី​មុន​​ក្នុង​​​​មួយ​សប្ដាហ៍​​​យ៉ាង​ហោច​ណាស់​​​ក៏​លក់​បាន​​២​ គ្រឿង​​​​ដែរ តែ​ក្នុង​ខែ​នេះ​វិញ​​រយៈ​ពេល​ជិត​​២​សប្ដាហ៍​​​ទៅ​ហើយ​មិន​ទាន់​ដាច់​​​​​១ ​គ្រឿងសោះ​ ​​ប្រហែលជា​អតិថិជន​​​គិត​ថា​ គយពង្រឹង​​ពន្ធ​ដូច្នោះ​​អ្វី​ៗ​​ក៏​ឡើង​ថ្លៃ​​ដែរ ដែល​ជាមូល​ហេតុ​​​​ធ្វើ​ឱ្យ​​ពួកគេ​​គិត​ថា​ម៉ូតូ​ឡើ​ង​ថ្លៃ​​ដូច​អីវ៉ាន់​​ ផ្សេង​ៗ​​ ប៉ុន្តែ​តាម​ពិត​ទៅ​​​នៅ​តាម​ឃ្លាំង​​ម៉ូតូ​មិន​​​បាន​ដំឡើង​​​ថ្លៃ​​​​​ទេ ផ្ទុយ​ទៅ​វិញ​​​បែរ​ជា​​មាន​តម្លៃ​ទាប​ជាងមុនទៀត​ផង​​​ ។
ជាក់ស្ដែង​​​ម៉ូតូ​ម៉ាក​​​គុប​ស៊េរី​​​​២០០៨ ​​ពីមុន​តម្លៃ​​​២.២០០ដុល្លារ តែ​ឥឡូវ​​​​នេះ​នៅ​តម្លៃ​ត្រឹម​តែ​​១.៧០០​ដុល្លារ​តែប៉ុណ្ណោះ​ ​ហើយ​នូវ​តែ​គ្មាន​​​​មនុស្ស​មក​ទិញ​ទាល់​តែ​សោះ​ ។ ​លោក​​បាន​បន្ត​​ទៀត​ថា បញ្ហា​ពិបាក​នោះគឺ​គ្រឿង​បន្លាស់​ម៉ូតូ​​​​បាន​ឡើង​ថ្លៃ​​ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុងការ​ទិញ​ចូល​​​ ហើយ​គ្រឿងបន្លាស់​​​វា​មិន​សូវ​ចំណេញ​​​ទេ​​ ។ ​អ្វី​ជា​បញ្ហា​ពេល​នេះ​​គឺ​កូន​​ជា​ង​សុំ​​ឡើង​​​ប្រាក់​ខែ​​​ដោយ​សារ​អ្វី ​ៗ​ក៏​ឡើង​​ថ្លៃ ។ ​ជាពិសេស​​ការ​ជួល​ឃ្លាំង​​​​វិញ​ក៏មាន​​​ការ​ឡើង​ថ្លៃ​​​ទ្វេ​ដង​​​ ដែល​ពីមុន​​ក្នុង​មួយ​ខែ​ត្រឹម​​​តែ​​​៨០០​​ដុល្លារ​តែ​​​
ប្រភពមកពីកោះសន្តិភាព
ឥឡូវ​​ឡើង​ដល់​​​ ១.៧០០​ដុល្លារ​ ក្នុង​មួយ​ខែ​ ។ ​នេះ​ជា​បញ្ហា​​​មួយ​ច​ំពោះ​​​ថៅ​កែ​ឃ្លាំង​​​ម៉ូតូ​​​ ហើយ​​​​ថៅ​កែ​ខ្លះ​​​បាន​រត់​ចោល​កន្លែង​​​​ដោយ​សារ​តែ​គ្មាន​ប្រាក់​បង់​​ ឱ្យ​គេ​នៅ​ចុង​ឆ្នាំ​​​ មិន​តែ​​ប៉ុណ្ណោះ​​ថៅ​​កែ​ខ្លះ​​​​ឈាន់​ដល់​​លក់ផ្ទះ​ លក់​ដី​សង​គេ​ក៏​មាន​ ។
​ដោយ​ឡែក​​​​​លោក វ៉ា សៀង ជា​ថៅកែលក់​ម៉ូតូ​​​​​ថ្មី​គ្រប់​ម៉ូដ​ ស្ថិតនៅ​សង្កាត់​វាល​វង់​​ ខណ្ឌ​​៧មករា​ ​បាន​និយាយ​ថា ក្នុង​ខែ​នេះ​ស្ងាត់​អតិថិ​ជន​​​មក​ទិញ​ម៉ូតូ​​​ ​​ធ្វើ​ឱ្យការលក់​​របស់​លោក​មិន​សូវ​ដាច់​​​សោះ ។ បច្ចុប្បន្ន​​​ម៉ូតូមិន​ឡើង​ថ្លៃ​​តាម​​​ដូច​ទំនិញ​ផ្សេង​ៗ​​នោះទេ​ ​គឺ​នៅ​​មាន​​តម្លៃ​ធម្ម​តា​​ ។
ជាក់​​ស្តែង​ម៉ូតូ​ធំ​តម្លៃ​​៣.០០០​ដុល្លា​រ ​ឯ​ម៉ូតូ​ស្គូ​ពី​​តម្លៃ​ចាប់​ពី​២.០៨០​​ដុល្លារ​ដល់​២.៣៥០ដុល្លារ​ប៉ុណ្ណោះ ​ហើយ​មូល​ហេតុ​ដែល​លក់​មិន​ដាច់​នេះ​​ប្រហែល​ជា​​អតិ​ថិ​ជន​គិត​ថា​ឡើង​ថ្លៃ ​តាម​​​ដូច​ទំនិញ​ផ្សេង​ៗ​ដែរ​ និង​​ម្យ៉ា​ងទៀត​​ឥឡូវ​នេះ​យើង​ពិបាក​រក​លុយ​ណាស់ ​​ដោយ​​ចំណាយ​ខ្ពស់​ក្នុងកា​រ​​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​​​ រី​ឯ​ចំណូល​ទាប ពិសេស​អ្នក​រស់​នៅ​តាម​​ស្រុក​ស្រែចម្ការ​ ។ លោក​បាន​បន្តទៀត​ថា កាល​ពី​ខែ​មុន​​​​ក្នុងមួយ​ថ្ងៃលក់​​ដាច់​បាន​​​​​១​ទៅ​​២​គ្រឿង​ ស្ទើរ​​​​រាល់​ថ្ងៃ​ ​តែ​ឥឡូវ​​​​លក់​មិន​ដាច់​​សោះ ហើយ​បញ្ហា​ពិបាក​​មួយទៀត​នោះ​​គឺ​កាល​ពី​មុន​​ម៉ូតូ​ដឹក​​មក​ដល់​ឃ្លាំង ​​តែ​ឥឡូវ​​​ត្រូវ​ទៅ​យក​ដល់​​ផែ​ស្ងួត​ចោម​ចៅឯណោះ​វិញ ៕

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី03 ធ្នូ ២០១៣

ប្រភពមកពីកោះសន្តិភាព
រាជ​ធានីភ្នំពេញ ៖  ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជាបាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៣ ធ្នូ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក

កំពូល​រថយន្ត​​​​លក់​ដាច់​បំផុត​លើ​ពិភព​លោក​​ឆ្នាំ​2013

ប្រភពមកពីកោះសន្តិភាព

​ក្នុង​របាយ​ការណ៍​មួយ​ផ្សាយ​ថា អត្រា​លក់​ប្រចាំ​​ខែ​របស់​​​ក្រុម​ហ៊ុន​​​រថយន្ត​​លើ​ពិភព​លោក​​រយៈ​ពេល​​​ ៩​ខែ ក្នុង​ឆ្នាំ​​២០១៣ នេះ​រថយន្ត​ដែល​លក់​ដាច់​​បំផុត​ទូទាំង​​ពិភព​លោក​​មាន​ចំនួន​២៥​ម៉ាក​ខុស​ គ្នា​ ។​ ​ទិន្ន​ន័យ​​នេះ​​គឺ​រាប់​បញ្ចូល​ការ​លក់​​​ប្រចាំ​ខែ​នៅ​លើ​៩០​ទី​​ផ្សារ​​ ដែល​ចូល​រួម​ពីរ​ថយន្ត​​ជាង​១០០​យីហោ​ និង​១.៥០០​ម៉ាក​ខុស​គ្នា​ ។ ​ចំពោះ​​រថយន្ត​​ដែល​លក់​ដាច់​បំផុត​​ទូទាំង​ពិភព​លោក​ដែល​ទទួល​បាន​ជ័យ​ លាភី​​ជើង​ឯក​៩​ឆ្នាំ​​ជាប់​ៗ​គ្នា​​​នោះ គឺ​​ Toyota Corolla បន្ទាប់​មក​គឺ​រថយន្ត​​ Ford Focus ដែល​បាន​​ប្រកួត​​គ្នា​យ៉ាង​ស្វិត​ស្វាញ​​ដើម្បី​​ឈាន​ទៅ​គ្រង​តំណែង​ជ័យ​ លាភី​នៅ​ចុង​ឆ្នាំ​២០១៣​​ ​ខាង​មុន​នេះ​​ ជាមួយ​នឹង​អត្រា​លក់​ក្នុង​​ចន្លោះ​តិច​ជាង​​​១០.​០០០​គ្រឿង​​ ។
ចាប់​តាំង​ពី​ឆ្នាំ​ចាស់​​​មក​ទល់​​នឹង​ខែ​​កញ្ញា ​ឆ្នាំ​២០១៣​ ​រថយន្ត​​ Toyota Corolla ​លក់​បាន​​៨៤២.៥០៧​គ្រឿង​​ ដែល​គ្រោង​នឹង​លក់​ឱ្យ​បាន​ច្រើន​ជាង​១,១​លាន​គ្រឿង​ ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​​​២០១៣​​ ។ តួលេខ​​នេះ​​មិន​រាប់​បញ្ចូល​អត្រា​​លក់​របស់​​ Toyota Auris ដែល​​ជា​កង​ជំនួយ​​លំដាប់​​ទី​១៧២​លក់​បាន​​​ជាង​៨៦.០០០​គ្រឿង ។ ​Ford Focus ឈរ​នៅ​​លំដាប់​លេខ​រៀង​ទី​២​ លក់​បាន​៨១៥.៤៥៦​គ្រឿង​ ។ ​​ចំណែក Ford F-Series ​និមិត្តរូប​អាមេរិក​​​​លេខ​៣ លក់​បាន​​៦៥៧.៧៦៧​គ្រឿង ​ការពារ​​​បាន​ពី​កំណើន​​ដែល​គួរ​ឱ្យ​កត់​សម្គាល់​​របស់​​​ Hyundai Elantra ដែល​តាម​ក្រោយ​​ក្នុង​តំណែង​លេខ​៤​លក់បាន​​​​៦២៩.៨៥០​គ្រឿង​ ។​ លេខ​​៥​គឺ​​ Toyota Camry លក់​បាន​​​៥៩៣.០៤០​គ្រឿង​​ តាម​ពី​ក្រោយ​​​​ដោយ​​​ Chevrolet លេខ៦ លក់​បាន​​​​៥៣៧.​៦៦០​គ្រឿង​ ចំណែក​ Honda CR-V ទី​៧ ​លក់​បាន​​៥២០​.១៥៧​គ្រឿង​​ ។
ទោះ​ជា​យ៉ាង​ណា​ មាន​រថយន្ត​​បី​ម៉ាក​​ផ្សេង​គ្នា​​ដែល​នឹង​ប្រកួត​​ប្រជែង​​​ជាមួយ​​ CR-V រហូត​ដល់​ដំណាច់​ឆ្នាំ​​  នេះ ។ បើ​ងាក​​មក​មើល​​ Volkswagen Golf លេខ​រៀង​​ទី​៨ បាត់​បង់​​១​ពិន្ទុ​ជាមួយ​នឹង​អត្រា​លក់​បាន​៥១៧.០២០​គ្រឿង​ ហើយ​​​លេខ​៩​ Ford Fiesta លក់​បាន​​៥១៥.៨៥៩​គ្រឿង​​ ។​ កាល​ពី​ឆ្នាំ​២០១២​ អ្នក​គ្រប់​គ្រង​​តំណែង​រថយន្ត​​ខ្នាត​តូច​​គឺ Volkswagen Polo ដែល​បច្ចុប្បន្ន​តោង​ពី​ក្រោយ​​​​ Fiesta នៅ​ក្នុង​​តំណែង​​ទី​១០​លក់បាន​​៤.០០០​គ្រឿង​ ។​ Toyota Prius និមិត្ត​រូប​រថយន្ត​​ម៉ាសុីន​កូន​កាត់​​ (Hybrid) លេខ​​១៤ ធ្លាក់​៣​ពិន្ទុ​ពី​ឆ្នាំ​​​​២០១២​ លក់បាន​​​៤១៦.៦២០​គ្រឿង​​ ។​ ​ដោ​យ​ឡែក​ Wuling Honggnang របស់​ចិន​ឈរ​លេខ​រៀង​ទី​១៧​លក់​បាន​៣.៧៨១​.២០៦​គ្រឿង​​ ។​​
​លេខ​១៨ Buick Excelle លក់​បាន​៣៦៩.០៩៧​គ្រឿង​​, លេខ​១៩​ Toyota Rav4 លក់​បាន​៣៦៧.៥៥​គ្រឿង​​, លេខ​២០​ Wuling Sunshine លក់​បាន​​៣៦៥.៨៣៨​គ្រឿង​, លេខ​២១ Toyota Hilux លក់​បាន​​៣៦៥.៤៨៧​គ្រឿង​, លេខ​២២​ Hyundai Sonata លក់បាន​​៣៣៨.៥៧៣​គ្រឿង​​, លេខ​២៣​ Dodge Ram លក់បាន​៣២៧.៤៩៧​គ្រឿង, លេខ​២៤ BMW 3 Series លក់​បាន​៣២៦.០​៣៩​​គ្រឿង​, លេខ​២៥​ Volkswagen Tiguan លក់​បាន​៣២៣​​​.៧​៦៩​គ្រឿង​, លេខ​១១​ Honda Civic លក់បាន​៤៨៣.៣០៩​គ្រឿង​,លេខ​១៥​ Honda Accord លក់បាន​​​៤០៥.២៣២គ្រឿង​, លេខ​១៦​ Chevrolet Silverdo លក់បាន​៤០១.២៣៤​គ្រឿង​​, លេខ​១៣​ Volkswagen Jetta លក់បាន​​៤២៣.៤៤៧​​​គ្រឿង​, លេខ​១២​ Volkswagen Passat លក់បាន​​៤២៨.២១២​គ្រឿង​​ ៕ 

ក្រុម​ហ៊ុន​ Hyundai Motor Group ផ្តល់​​ជំនួយ​60ម៉ឺន​$​​ដល់​កាក​បាទ​ក្រហម​​ហ្វ៊ី​លីពីន

ប្រភពមកពីកោះសន្តិភាព
ជា​មួយនឹង​ជំនួយ​​មនុស្ស​ធម៌​ជា​ទឹក​ប្រាក់​៣០​ម៉ឺន​ដុល្លារ​​ ជូន​ដល់​​កាក​បាទ​ក្រហម​​ហ្វ៊ី​លី​ភីន​ ​។ ​លើស​ពី​នេះ​ទៅ​ទៀត​​​ការ​ផ្តល់​​ជំនួយ​​សរុប​ជា​ទឹក​ប្រាក់​​ប្រមាណ​​ជា​​ ៦០​ម៉ឺន​​ដុល្លារ​​អា​មេ​រិក​ ។ ​នៅ​ក្នុង​​ការ​ប្រគល់​​ជំនួយ​​​មនុស្ស​មធ៌​នោះ​ ​មាន​ការ​អញ្ជើញ​​ចូល​រួម​​ពី​ប្រ​ធាន​​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ Hyundai Asia Resources,Inc. អគ្គ​នាយក​ទី​ចាត់​ការ​កណ្តាល​តំបន់​​អា​ស៊ី​​ប៉ា​ស៊ី​ហ្វិក​​របស់​​ក្រុម​ ហ៊ុន​ Hyundai Motor ​​គឺ​លោក​ Hoo-Keun Kim, ​ប្រ​ធាន​កា​ក​បាទ​ក្រហម​ហ្វ៊ី​លី​ភីន​ លោក​ Richard J.Gordon, ​នាយក​គ្រប់​គ្រង​​​ក្រុម​ហ៊ុន​​ Kai Motors Corporation ​ក្នុង​​តំបន់​ លោក​ Tae-Jin Park ​និង​ប្រធាន​​ក្រុុម​ហ៊ុន​ Columbian Autocar Corporation ​គឺ​លោក​ Jose ch.Alvarez ផង​​ដែរ​៕

តើមូល​និធិរូបិយវត្ថុ​អន្តរជាតិ​ជាអ្វី?

បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ​ ប្រភពមកពីកោះសន្តិភាព
គេ​​ធ្លាប់​តែ​ឮថា​ ពាក្យ​ថា​IMF ​តែ​ក៏​មាន​​អ្នក​​ខ្លះ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ថា​​តើ​​IMF​ ​ជាអ្វី​​មា​ន​តួនាទី​អ្វី​នៅ​លើ​ពិភព​លោក​ ។​ IMF ​មក​ពី​ពាក្យ​ពេញ​ថា​ មូល​​​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​​(International Monetary Fund) IMF​គឺ​​​ជា​​ភ្នាក់​​ងារ​​អន្តរ​រដ្ឋាភិ​បាល​​ដែល​​​ធ្វើ​ការ​​ដើម្បី​ រក្សា​ស្ថិ​រ​​ភា​ព​​​​អត្រា​ប្តូរ​ប្រាក់​ និង​ប្រព័ន្ធ​​ទូទាត់​​អន្តរ​ជាតិ​ ។​​ ​ស្ថា​ន​ប័ន​នេះ​​រៀប​ចំ​​ចាត់​ចែង​​ប្រព័ន្ធ​ខាង​លើ​តាម​រយៈ​​ការ​​ផ្តល់​​ ការ​​គាំ​​ទ្រ​ដល់​​ប្រទេស​ទាំង​ឡាយ​​ដែល​​ធ្លាក់​ចូល​ទៅ​​ក្នុង​​បញ្ហា​ សេដ្ឋ​កិច្ច​ ហើយ​បង្ក​ការ​គំរាម​កំហែង​​​ដល់​​សេដ្ឋ​កិច្ច​សាកល​​ ។​​
IMFត្រូវ​​បាន​បង្កើត​ឡើង​កាល​ពី​​ឆ្នាំ​១៩៤៥​​ បន្ទាប់​ពី​មាន​សន្និ​សីទ​របស់​​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ទី​ក្រុង​ ​Bretton Woods​ រដ្ឋ​ញូវ​ហែម​​សៀរ ​សហរ​ដ្ឋ​អា​មេរិក​ ។​​​ ​កាលនោះ​ប្រទេស​ទាំង​​៤៤​​ដែល​​ចូល​រួម​​ក្នុ​ង​សន្និ​សីទ​នោះ​​បាន​​ផ្តួច​ ផ្តើម​​មូល​និធិ​​​នេះ​ឡើង​ជា​​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ដែល​​អាច​ បញ្ចៀស​ម​​ហន្តរាយ​​នៃ​ការ​​ធ្លាក់​ថ្លៃ​​រូបិ​យ​​ប័ណ្ណនៅ​លើពិភព​លោក ​។​មនុស្ស​​​ដំបូង​ដែល​ផ្តើ​ម​គំ​និត​បង្កើត​​មូល​និធិ​នេះ​ឡើង​គឺ​លោក​ ចន ​ម៉េណាដ​ ឃីណេស​​​(John Maynard Keynes)​ និង​​លោក​ហារី​ ដិច​ទ័រ​វ៉ាយ​​(Harry Dexter White) ​​​​ហើយ​​ស្ថាប័ន​​ដែល​​បាន​​ផ្តើម​បង្កើត​ឡើង​ដំណាល​គ្នា​នឹង​​IMF​​ដែ​រ​​ ​នោះគឺធ​នាគារ​​ពិភ​ពលោក​(World​ Bank) ​​​និង​បាន​​​​ធ្វើ​​ការ​រួម​​គ្នា​​យ៉ាង​ជិត​ស្និទ្ធ​​ទៅ​វិញ​ទៅ​មក ​។​ បច្ចុប្បន្ន​​ស្ថា​ប័ន​ទាំង​​ពីរនេះ​មាន​ទី​ស្នាក់​​ការ​នៅ​​ទីក្រុងវ៉ាស៊ីង ​តោន ​សហរ​ដ្ឋ​អាមេ​រិក ​។​
តើ​​IMFធ្វើ​ការ​អ្វី​ខ្លះ
​តាម​ពិត​ទៅ​មុខ​ងារ​របស់​​IMF​គឺ​ធ្វើ​ការ​​ជា​​អ្នក ​​​​ផ្តល់​ប្រឹក្សា ​និង​ផ្តល់​កម្ចី​ដល់​ប្រទេស​ទាំង​​ឡាយ​​ណា​ដែល​​ត្រូវ​ការ​​ជំនួយ​​​ផ្នែ​ក ​សេដ្ឋ​កិច្ច ព្រម​ទាំង​ជំរុញ​កំណើន​​សាក​ល​និង​​ស្ថេ​រ​ភាព​​សេដ្ឋកិច្ច។​ ប្រទេស​ជា​សមា​ជិក​​ទាំង​អស់​រួម​​ចំណែក​​ដល់​​ស្ថាប័ន​​នេះ​​នូវ​​សាច់​ ប្រាក់​​រួម​គ្នា​ដែល​​​ត្រូវ​បាន​​ប្រើ​ប្រាស់​​សម្រាប់​កម្ចី​ដល់​ប្រទេស​ ​​ទាំ​ង​ឡាយ​ណា​ដែល​ប្រឈម​មុខ​​នឹង​​កាលៈ​​ទេស​​ៈ​សេដ្ឋ​កិច្ច​ជ្រួល​ច្របល់ ​ ។​​ ជា​ញឹក​ញយ​ ឥណ​ទាន​​ទាំង​នោះ​ត្រូវ​បាន​បង្កើត​​ឡើង​​ផ្អែក​លើ​​កា​រ​ធានា​​ថា​​ គោល​នយោ​បាយ​​សេដ្ឋ​​កិច្ច​​​ជាក់​លាក់​ និង​​​បំពេញ​តាម​គោល​ដៅ​​ប្រទេស​ខ្ចី​ប្រាក់​ ។​​ តម្រូវ​​ការ​​សំខាន់​រួម​មាន​ ​កំណែ​ទម្រង់​​ថវិកា​​​ ការ​​អនុ​វត្ត​ពន្ធ​អាករ​ និង​​របប​​រូបិយ​ប័ណ្ណ​​តម្រង់​ទិស​​ទី​​ផ្សារ​ ។
យ៉ាង​ណាក៏ដោយ សម្រាប់អ្នកដែល​គាំ​ទ្រ​​ប្រតិ​​​ប​ត្តិ​​ការ​​របស់​​IMF​​បាន​​​ផ្តល់​​ ហេតុ​​ផល​​ថា​ ​ការ​​​តម្រូវ​​ទាំង​​អស់​​​សម្រាប​​់​​ឥណ​​ទាន​​របស់​​​IMF​ ​គឺ​​​​បា​ន​​លើ​ក​កម្ពស់​​ការ​​អនុវ​ត្ត​សារពើ​ពន្ធ​ត្រឹម​ត្រូវ ​និង​​រួម​ចំណែក​នៅ​​ក្នុង​​ស្ថិ​រ​ភាព​​សេដ្ឋ​កិច្ច​សាកល​​ ​និយាយ​ឲ្យ​ចំ​គឺ​​ផ្តល់​ប្រយោជ​ន៍​ដល់​​បណ្តា​​ប្រទេស​​ជា​សមា​ជិក​​របស់​​ IMF​​ទាំង​អស់​ ។​ ផ្ទុយ​ទៅ​វិញ ​ក៏​មាន​ការ​រិះគ​ន់​​នានា​លើ​ក​​ឡើង​​ថា​ IMF​ជា​ទូ​ទៅ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​​​ប្រទេស​លោក​ខាង​លិច ​ដែល​ចំនួន​​​សំឡេង​​ឆ្នោត​​របស់​​ក្រុម​ប្រឹក្សា​ប្រតិ​បត្តិ​​ត្រូវ​បាន​ កំណត់​​ដោយ​​ឥទ្ធិ​ពល​​​​សេដ្ឋ​កិច្ច​ប្រទេស​​មួយ​ ​ហើយ​ជា​លទ្ធិ​ផល​​គោល​នយោ​បាយ​​របស់​​ខ្លួន​​មាន​​ទំនោរ​​គាំ​​​ទ្រ​ផល​​​ ប្រយោជ​ន៍​​អា​មេរិក​ និង​​អឺ​រ៉ុប​ ។​
ហេតុ​អ្វី​បាន​ជា​IMFមានសារ​​​សំខាន់ ? ​​
IMF​បាន​រៀប​ចំ​​​​​​យុទ្ធ​នា​ការ​​ដែល​មាន​ការ​​ចាប់ ​អារម្ម​ណ៍​​ច្រើន​​ដើម្បី​ស្តារ​​រដ្ឋ​ឯក​រាជ្យ​​នានា​​ដែល​​ប្រឹង​ប្រែង​​ កសាង​ប្រទេស​ទាំង​ត្រដាប​​ត្រដួស ​។​​​ ជា​ការ​កត់​សម្គាល់​គេ​នៅ​ចាំ​បាន​ថា ​​ការ​ចូល​រួម​របស់​​ស្ថាប័ន​មួយ​នេះ​ជា​មួយ​​នឹង​​ប្រទេស​​អាហ្សង់​ទីន ​ចំ​ពេល​ដែល​ប្រទេស​នេះ​​ធ្លាក់ក្នុង​វិបត្តិ​​បំណុល​កាល​ពី​​ឆ្នាំ​២០០១-​ ២០០២ ​។​​ ជា​ពិ​សេស​ អា​មេរិក​ឡាទីន ​មាន​​ប្រវត្តិ​​សាស្ត្រ​ដែល​​​គេ​មិន​អាច​បំ​ភ្លេច​បាន​ជាមួយI​MF ហើយ​កាល​ពី​ឆ្នាំ​១៩៨៦​ IMF​បាន​​បញ្ឈប់​​​កម្ចី​​ដល់​​ប្រទេស​ប៉េរ​ូ​ បន្ទាប់​ពី​ប្រទេស​នេះ​ខក​ខាន​​​មិន​បាន​ធ្វើ​ការ​ទូទាត់​​សង​បំណុល​របស់​ ខ្លួន​ ។ ​IMF ក៏​បាន​​សហ​ការ​​​ផ្តល់​​ជំនួយ​ហិរញ្ញ​វត្ថុ​លើក​ដំបូង​​ដល់​​ប្រទេស​ម៉ិច​ ស៊ិក​នៅ​ក្នុង​​ឆ្នាំ​១៩៨២ ​ហើយ​​ម្តង​​ទៀត​នៅ​ក្នុង​ឆ្នាំ​១៩៩៥ ​។​
ត្រង់​ចំណុច​នេះ​IMF​ក៏​រង​នូវ​ការ​រិះ​គន់​ដែរ​ ​មាន​​​​ពេលខ្លះ​IMFត្រូវបានគេ​ស្តីបន្ទោស​ចំពោះ​លក្ខខណ្ឌ​​តឹង​រ៉ឹង​ដែល​​ ខ្លួន​​ភ្ជាប​់​ជា​មួយ​​កម្ម​វិធី​​ឥណ​ទាន ​ដែល​អ្នក​​ខ្លះ​​និយាយ​ថា​​ ធ្វើ​ឲ្យ​បញ្ហា​​សេដ្ឋ​កិច្ច​​ក្នុងតំបន់​កាន់​តែ​ធ្ងន់​ធ្ងរ​ ។​
ខាង​ក្រោម​នេះ​ជា​ប្រធាន​IMF​ចាប់​ពី​ឆ្នាំ​១៩៤៦​​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​​៖
​១.​​លោក​Camille Gutt​ សញ្ជាតិ​បែល​​ហ្ស៊ិច​​(១៩៤៦-១៩៥១)
២.​​លោក Ivar​​ Rooth​ សញ្ជាតិ​​ស៊ុយ​​អែត​​(១៩៥១​-១៩៥៦)
៣.​លោក​ Per​ Jacobsson​ សញ្ជាតិ​​ស៊ុយ​​អែត​(១៩៥៦-១៩៦៣)
៤.​លោក ​Pierre-Paul Schweitzer​សញ្ជាតិ​​បារាំង​(១៩៦៣-​១៩៧៣)
៥.​លោក​​ Johan​ Witteveen​ សញ្ជាតិ​ហូ​​ឡង់​(១៩៧៣-១៩៧៨)
៦.​លោក ​Jacques ​de ​Larosière​ សញ្ជាតិ​បារាំង​​ (១៩៧៨-១៩៨៧)​
៧.​លោក​ Michel​ Camdessus​ សញ្ជាតិ​បារាំង ​(១៩៨៧-២០០០)
៨.លោក​Horst​ Köhler​ សញ្ជាតិ​អាល្លឺម​៉ង់​​​(២០០០​-២០០៤​)
៩. លោកRodrigo Rato​ សញ្ជាតិ​​អេស្បា៉ញ​(២០០៤​-២០០៧)
១០.លោកDominique Strauss-Kahn     ​សញ្ជាតិ​​បារាំង​ (២០០៧-២០១១)
១១.​លោក​ស្រីC​hristine​ Lagardeសញ្ជាត​ិ​បារាំង(២០១១មកដល់បច្ចុប្បន្ន) ៕
ប្រភព៖ CNBC, Wikipedia

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់