ប្រភពមកពីកោះសន្តិភាព

ចាប់តាំងពីឆ្នាំចាស់មកទល់នឹងខែកញ្ញា
ឆ្នាំ២០១៣ រថយន្ត Toyota Corolla លក់បាន៨៤២.៥០៧គ្រឿង
ដែលគ្រោងនឹងលក់ឱ្យបានច្រើនជាង១,១លានគ្រឿង
ក្នុងរយៈពេលពេញមួយឆ្នាំ២០១៣ ។
តួលេខនេះមិនរាប់បញ្ចូលអត្រាលក់របស់ Toyota Auris
ដែលជាកងជំនួយលំដាប់ទី១៧២លក់បានជាង៨៦.០០០គ្រឿង ។ Ford
Focus ឈរនៅលំដាប់លេខរៀងទី២ លក់បាន៨១៥.៤៥៦គ្រឿង ។ ចំណែក Ford
F-Series និមិត្តរូបអាមេរិកលេខ៣ លក់បាន៦៥៧.៧៦៧គ្រឿង
ការពារបានពីកំណើនដែលគួរឱ្យកត់សម្គាល់របស់ Hyundai Elantra
ដែលតាមក្រោយក្នុងតំណែងលេខ៤លក់បាន៦២៩.៨៥០គ្រឿង ។
លេខ៥គឺ Toyota Camry លក់បាន៥៩៣.០៤០គ្រឿង
តាមពីក្រោយដោយ Chevrolet លេខ៦ លក់បាន៥៣៧.៦៦០គ្រឿង ចំណែក
Honda CR-V ទី៧ លក់បាន៥២០.១៥៧គ្រឿង ។
ទោះជាយ៉ាងណា
មានរថយន្តបីម៉ាកផ្សេងគ្នាដែលនឹងប្រកួតប្រជែងជាមួយ CR-V
រហូតដល់ដំណាច់ឆ្នាំ នេះ ។ បើងាកមកមើល Volkswagen Golf
លេខរៀងទី៨ បាត់បង់១ពិន្ទុជាមួយនឹងអត្រាលក់បាន៥១៧.០២០គ្រឿង
ហើយលេខ៩ Ford Fiesta លក់បាន៥១៥.៨៥៩គ្រឿង ។ កាលពីឆ្នាំ២០១២
អ្នកគ្រប់គ្រងតំណែងរថយន្តខ្នាតតូចគឺ Volkswagen Polo
ដែលបច្ចុប្បន្នតោងពីក្រោយ Fiesta
នៅក្នុងតំណែងទី១០លក់បាន៤.០០០គ្រឿង ។ Toyota Prius
និមិត្តរូបរថយន្តម៉ាសុីនកូនកាត់ (Hybrid) លេខ១៤
ធ្លាក់៣ពិន្ទុពីឆ្នាំ២០១២ លក់បាន៤១៦.៦២០គ្រឿង ។ ដោយឡែក
Wuling Honggnang របស់ចិនឈរលេខរៀងទី១៧លក់បាន៣.៧៨១.២០៦គ្រឿង
។
លេខ១៨ Buick Excelle លក់បាន៣៦៩.០៩៧គ្រឿង,
លេខ១៩ Toyota Rav4 លក់បាន៣៦៧.៥៥គ្រឿង, លេខ២០ Wuling Sunshine
លក់បាន៣៦៥.៨៣៨គ្រឿង, លេខ២១ Toyota Hilux លក់បាន៣៦៥.៤៨៧គ្រឿង,
លេខ២២ Hyundai Sonata លក់បាន៣៣៨.៥៧៣គ្រឿង, លេខ២៣ Dodge Ram
លក់បាន៣២៧.៤៩៧គ្រឿង, លេខ២៤ BMW 3 Series លក់បាន៣២៦.០៣៩គ្រឿង,
លេខ២៥ Volkswagen Tiguan លក់បាន៣២៣.៧៦៩គ្រឿង, លេខ១១ Honda
Civic លក់បាន៤៨៣.៣០៩គ្រឿង,លេខ១៥ Honda Accord លក់បាន៤០៥.២៣២គ្រឿង,
លេខ១៦ Chevrolet Silverdo លក់បាន៤០១.២៣៤គ្រឿង, លេខ១៣ Volkswagen
Jetta លក់បាន៤២៣.៤៤៧គ្រឿង, លេខ១២ Volkswagen Passat
លក់បាន៤២៨.២១២គ្រឿង ៕
0 comments:
Post a Comment