ប្រភព មកពីកោះសន្តិភាព

សក្ខណាបានគ្រង រ៉ូបតម្លៃ១ម៉ឺនដុល្លារមែន
នៃនាទីចុងក្រោយនៃរៀបការក្នុងពិធីកាត់នំដោយយប់ជិតម៉ោង១០ទៅ
ហើយ បណ្តាភ្ញៀវដែលចូលរួមកកកុញនៅទីនោះម្នាក់តំអក់អត់ទៅណាទេ
ព្រោះចង់ឃើញនាងនាងគ្រងឈុតនោះតើពិសេសបែបណា ។
បន្ទាប់ពីនាងបង្ហាញជាផ្លូវការមក
ភ្ញៀវនៅទីនោះម្នាក់ៗលាន់មាត់ថា ក្រណាត់ប៉ាក់ពណ៌កាកអំពៅ
ជាក្រណាត់ប៉ាក់ធម្មតា តែមានតម្លៃខ្លាំងលើការរចនាម៉ូដ
និងប៉ាក់ដិនត្បូងនៅលើដងខ្លួនយ៉ាងពិសេសច្រើនគ្រាប់ដែលបង្ហាញ
ពីភាពអត់ធ្មត់ខ្លាំងពីអ្នកស្ថាបនា ។
គ្រានោះម្នាក់ៗនាំគ្នាយកម៉ាស៊ីនថតរូបគ្រប់ៗគ្នាប្រដេញគ្នា
តាមថតរ៉ូបការរបស់នាង
ឯអ្នកកាសែតមកពីគ្រប់ស្ថាប័នក៏នាំគ្នាស្ទុះទៅថងរ៉ូបយ៉ាងញាប់
ដៃជើងយកមកចែកជូនអ្នកតាមដាន ។
អ្វីកាន់តែប្លែក សារ៉ាយ សក្ខណា
បានស្រក់ទឹកភ្នែកសាជាថ្មីពេលកំពុងគ្រងឈុតដ៏មានតម្លៃនោះ
ដោយសារទប់អារម្មណ៍មិនបាន
ហើយនាងថែមទាំងលើកដៃសំពះក្រាបក្បាលដល់ចុងជើងឪពុកម្តាយបង្កើត
របស់នាង ដើម្បីសុំខមាទោសរាល់ការខុសឆ្គងកន្លងមក
នៅចំពោះមុខភ្ញៀវយ៉ាងច្រើនធ្វើឱ្យម្តាយ
និងឪពុកនាងស្រក់ទឹកភ្នែកនៅចំពោះមុខកូនទាំង២ដោយមិនដឹងខ្លួន ។
ទោះយ៉ាងណាបរិយាកាសប្រែមកល្អរីករាយឡើងវិញ
ដោយសារតែស្វាមីរបស់សក្ខណា លោកមេត្រី សន្យាថា
ស្រឡាញ់ពេញមួយជីវិតមិនឱ្យភរិយាដ៏ស្រស់ស្អាតនេះខកចិត្តឡើយ ។
0 comments:
Post a Comment