ប្រភពមកពីកោះសន្តិភាព

ក្នុង សុន្ទរកថាប្រចាំឆ្នាំស្តីពីសភាពរបស់ប្រជាជាតិនៅឯសភាឌូម៉ា លោកពូទីន ថ្លែងថា យើងនឹងសាកល្បងប្រែក្លាយរុស្សុីទៅជាមេដឹកនាំពិភពលោកមួួយ ក្នុងចំណោមមេដឹកនាំពិភពលោកដែលការពារច្បាប់អន្តរជាតិ ដោយផ្អែកលើការគោរពអធិបតេយ្យភាពជាតិរបស់ប្រជាជន ។ យើងមានមោទនភាពចំពោះប្រទេសយើង ក៏ប៉ុន្តែយើងមិនទាមទារយកឈ្មោះជាមហាអំណាចផុតលេខដែលមានចរិត ជាអនុត្តរភាពពិភពលោក ឬតំបន់ឡើយ ។
លោកអះអាងបន្តថា
រុស្ស៊ីការពារជានិច្ចនូវតម្លៃរបស់ខ្លួន
ក្នុងទំនាក់ទំនងអន្តរជាតិ ។
ការប្រកួតប្រជែងខាងយោធា-នយោបាយ សេដ្ឋកិច្ច
និងព័ត៌មានវិទ្យា ពុំថយក្រោយឡើយ
ក៏ប៉ុន្តែក្នុងក្របខណ្ឌនៃការអភិវឌ្ឍលើពិភពលោក ។
ប្រទេសឯទៀតៗលើពិភពលោក នឹងដេញតាមរុស្ស៊ីដែលខ្លាំង ។
ប្រធានាធិបតីរុស្ស៊ីអំពាវនាវឱ្យធានាសិទ្ធិរបស់អុីរ៉ង់
ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ
ដោយធានាសន្តិសុខរបស់គ្រប់ប្រទេសក្នុង តំបន់ ។
លោកធ្វើការកត់សម្គាល់ថា
របស់ដែលហៅថាការគំរាមកំហែងរបស់អុីរ៉ង់ជាមូលហេតុសំខាន់លើក
ឡើងដោយសហរដ្ឋអាមេរិក
ដើម្បីជាលេសដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីសុីលរបស់ខ្លួន ។
ពេលនេះបញ្ហាអុីរ៉ង់លែងចោទទៀតហើយ
ប៉ុន្តែប្រព័ន្ធការពារប្រឆាំងមីសុីលនៅតែពុំដកចេញ
ហើយរឹតតែពង្រីក ថែម ។
លោក ពូទីន អះអាងថាក្រុងមូស្គូត្រៀមរួមសហការជាមួយគ្រប់ដៃគូ ដើម្បីធានាសន្តិសុខពិភពលោក ៕
លោក ពូទីន អះអាងថាក្រុងមូស្គូត្រៀមរួមសហការជាមួយគ្រប់ដៃគូ ដើម្បីធានាសន្តិសុខពិភពលោក ៕
0 comments:
Post a Comment