ប្រភពមកពីកោះសន្តិភាព

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១២ ធ្នូ ២០១៣
នៅទីស្តីការគណៈរដ្ឋមន្ត្រីលោកឧបនាយករដ្ឋមន្ត្រីបណ្ឌិត
សភាចារ្យ សុខ អាន បានអនុញ្ញាតឱ្យលោក Kevin ឯកអគ្គរដ្ឋទូតសិង្ហបុរី
ប្រចាំកម្ពុជា ចូលជួបពិភាក្សា និងសម្តែងការគួរសម។
ទន្ទឹមនឹងសម្តែងនូវមោទនភាពចំពោះទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២
ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន និងរឹងមាំនោះ
ទាំងលោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន និងលោក Kevin
ឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរី ប្រចាំកម្ពុជា សុទ្ធតែបានអះអាងថា
អាស្រ័យដោយទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនោះហើយ
ទើបជំរុញឱ្យភ្ញៀវទេសចរសិង្ហបុរីចូលមកទស្សនាប្រទេសកម្ពុជា
កាន់តែមានចំនួនច្រើនឡើងគួរឱ្យកត់សម្គាល់ ។
ថ្លែងនាឱកាសនោះផងដែរ លោកបណ្ឌិតសភាចារ្យ សុខ
អាន មានប្រសាសន៍ថា
កម្ពុជាជាប្រទេសដែលពោរពេញដោយសក្តានុពលខាងវិស័យទេសចរណ៍
ខណៈដែលយើងមានសម្បត្តិបេតិកភណ្ឌពិភពលោកយ៉ាងច្រើន
រួមទាំងប្រាង្គប្រាសាទរាប់ពាន់នៅទូទាំងប្រទេស ។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា បច្ចុប្បន្ននេះ
កម្ពុជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរ
ពីមជ្ឈដ្ឋានអន្តរជាតិ និងអ្នកជំនាញក្នុងការអភិរក្ស
និងអភិវឌ្ឍន៍ប្រាង្គប្រាសាទនៅខេត្តសៀមរាប
ដែលបញ្ហានេះនឹងរួមចំណែកបន្ថែមទៀតលើការអភិវឌ្ឍន៍ប្រទេស
ហើយអ្វីដែលសំខាន់នោះគឺកំណើនភ្ញៀវទេសចរតែម្តង ។
0 comments:
Post a Comment