ភ្នំពេញ ៖ រថយន្តកូរ៉េដឹកអង្ករ ចំណុះ៥តោន បានដឹកអង្ករពេញរថយន្តតែម្តង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១៤
ឡើងចំណោតឆ្ពោះទៅផ្លូវ២៧១ ប៉ុន្តែដោយសារឡើងចំណោតមិនរួច រអិលមកក្រោយបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់
មួយផ្ទាំងធំ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១ ធ្នូ ២០១៣ ស្ថិតនៅក្រុមទី៣ ភូមិទី១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េចំណុះ ៥តោន ពណ៌សមួយគ្រឿង ពាក់ស្លាក
លេខភ្នំពេញ ៣A៧៦៨៨ ដឹកអង្ករពេញធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ៥១៤ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់
ផ្លូវចំណោតរថយន្ត បានបន្ថែមល្បឿនបំណងឆ្ពោះទៅផ្លូវ ២៧១ ប៉ុន្តែដោយសាររថយន្តដឹកធ្ងន់ពេកទើបមិនអាចបើកឡើង
ចំណោតនោះរួច ក៏រអិលធ្លាក់មកក្រោមបុករបងផ្ទះ ប្រជាពលរដ្ឋបាក់អស់មួយផ្ទាំងធំ ដោយរបងផ្ទះ និងគូទរថយន្ត
កៀបជាប់គ្នា ប៉ុន្តែហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសទេ ។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ពេជ្រ សង្វារ ភេទប្រុស អាយុ ៤៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ចំណែក
អ្នកបើកបររថយន្តបង្ក មិនស្គាល់ឈ្មោះទេ បានសម្របសម្រួលជាមួយភាគីម្ចាស់ផ្ទះ ដែលរងការខូចខាត ដោយចេញ
ថ្លៃជួសជុលរបងផ្ទះជូនវិញតែម្តង ៕
ប្រភពៈ កោះសន្តិភាព

0 comments:
Post a Comment