ប្រភពមកពីកោះសន្តិភាព

អគារថ្មីនេះនឹងបន្ថែមការិយាល័យកម្រិតA
ប្រហែល២លានម៉ែត្រការ៉េ នៅចន្លោះឆ្នាំ២០១៤ និង២០១៥
ពោលគឺច្រើនជាងការផ្គត់ផ្គង់កាលពីពីរឆ្នាំមុនដល់ទៅជាង
មួយទ្វេជាពីរ នេះបើយោងតាមក្រុមហ៊ុនអន្តរការីSavills
Plc ។ យោងតាមក្រុមហ៊ុនCBRE Group Incបានឲ្យដឹងថា
ការតាំងចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលចិនដើម្បីកែប្រែទី
ក្រុងសៀងហៃទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិញ្ញវត្ថុ
និងនាំចេញនៅក្នុងឆ្នាំ២០២០បាននាំទៅដល់កំណើនអគារការិយា
ល័យច្រើនដើម្បីបម្រើសេចក្តីត្រូវការរបស់ក្រុមហ៊ុនជាច្រើន
ដូចជា ក្រុមហ៊ុនCitygroup Inc.និងក្រុមហ៊ុនNike Incជាដើម
ដែលមានវត្តមាននៅក្នុងទីក្រុងនេះ ។
ការជួលការិយាល័យអាចធ្លាក់ចុះដល់ទៅ១៧%
ក្នុងអំឡុងពេល៣ឆ្នាំទៀត នៅគ្រាដែលគេបន្ថែមការិយាល័យទំនេរ ហើយ
ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើពិភពលោកមួយនេះស្វះស្វែងរក្សាកំណើនដែល
បានកើនឡើងជាមធ្យម១០,៥%ក្នុងរយៈ១០ឆ្នាំគិតត្រឹមដំណាច់ឆ្នាំ២០១២ ។
លោកAlex Chenសេដ្ឋវិទូជាន់ខ្ពស់ក្រុមហ៊ុនRET Propertyនិយាយថា
ការផ្គត់ផ្គង់ច្រើនបែបនេះនឹងដាក់សម្ពាធមកលើការជួលការិយាល័យនៅក្នុង
ទីតាំងប្រណីត ។
ចំនួននេះបង្ហាញថាអត្រាការិយាល័យទំនេរនិងការជួល
កំពុងបោះពួយទៅទៅក្នុងទិដៅអវិជ្ជមានយ៉ាងពិតប្រាកដ ទូទាំងទីក្រុង
។ការជួលការិយាល័យបានធ្លាក់ចុះ០,៣%ដល់៨,៤១យាន់ក្នុងមួួ
យម៉ែត្រការ៉ែក្នុងមួយថ្ងៃ កាលពីត្រីមាសទី៣
ដែលជាការធ្លាក់ចុះប្រចាំត្រីមាសលើកដំបូងចាប់តំាងពី
ឆ្នាំ២០១០មក ៕
0 comments:
Post a Comment