ប្រភពមកពីកោះសន្តិភាព

ការិយាល័យរដ្ឋអាជ្ញាកំពូលបាននិយាយថា
មានបុរសម្នាក់បានរៀបចំពាក្យបណ្តឹងជាផ្លូវការ
ប្តឹងតារាចម្រៀង រ៉េន
ដោយចោទប្រកាន់ពីបទមិនគោរពបទបញ្ជាផ្ទៃក្នុង
និងឈប់សម្រាកច្រើនក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធាគិតចាប់
ពីខែតុលា ឆ្នាំ២០១១ រហូតដល់ខែកក្កដា ឆ្នាំ២០១៣ ។
ការិយាល័យរដ្ឋអាជ្ញាកំពុងពិនិត្យមើលពាក្យបណ្តឹងនោះ
ថាតើមានភស្តុតាងត្រឹមត្រូវដែរឬទេ
ហើយប្រសិនបើការចោទប្រកាន់នោះពិតមែន តារាចម្រៀង Rain
ត្រូវចូលខ្លួនទៅបំភ្លឺ ។
កាលពីខែមករា រ៉េន
បានជួបមិត្តស្រីរបស់ខ្លួនគឺនាង Kim Tae Hee ជាញឹកញាប់
ហើយថែមទាំងឈប់សម្រាកចំនួន៧ថ្ងៃ
ដោយគ្មានការអនុញ្ញាតពីមេបញ្ជាការ ។
បន្ទាប់ពីតារាចម្រៀងរូបនេះបញ្ចប់កាតព្វកិច្ចយោធាកាលពីខែ
កក្កដារួចមក
ក្រសួងការពារជាតិរបស់កូរ៉េបានសើុបអង្កេតការចោទប្រកាន់ជាហូរហែ
ប៉ុន្តែមិនបានរកឃើញកំហុសណាមួយទេ ។ ភ្នាក់ងាររបស់ រ៉េន
អះអាងថា រដ្ឋអាជ្ញាមិនទាន់បានទាក់ទងមកលោកនៅឡើយទេ ។
រយៈកាលកន្លងមក
តារាចម្រៀងកូរ៉េដទៃទៀតត្រូវរកឃើញថា
មានកំហុសក្នុងពេលបំពេញកាតព្វកិច្ចយោធា
ដែលក្នុងនោះមានតារាចម្រៀង Se7en និងលោក Sangchu
ហើយត្រូវជាប់គុករយៈពេលខ្លីទៅតាមច្បាប់យោធារបស់ប្រទេសកូរ៉េ ៕
0 comments:
Post a Comment