រាជធានីភ្នំពេញ ៖
នៅតាមឃ្លាំងម៉ូតូជាច្រើននៅក្នុងរាជធានីភ្នំពេញមានសភាព
ស្ងប់ស្ងាត់ខុសពីធម្មតាដែលយើងសង្កេតឃើញធ្លាប់តែមាន
អតិថិជនច្រើនមកទិញហូរហែ
តែឥឡូវនេះហាក់ដូចជាគ្មានអតិថិជនមកទិញសោះ ។
មិនដឹងថាម៉ូតូនៅតាមឃ្លាំងឡើងថ្លៃ
ខណៈពេលគយពង្រឹងពន្ធឬយ៉ាងណា ។
ជួបជាមួយលោក សឿន ថៅកែម៉ូតូនៅឃ្លាំងរំសេវ
សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បាននិយាយថា
ក្នុងខែនេះនៅតាមឃ្លាំងម៉ូតូស្ងប់ស្ងាត់គ្មានអតិថិជនមករក
ទិញទេ
ដែលកាលពីមុនក្នុងមួយសប្ដាហ៍យ៉ាងហោចណាស់ក៏លក់បាន២
គ្រឿងដែរ
តែក្នុងខែនេះវិញរយៈពេលជិត២សប្ដាហ៍ទៅហើយមិនទាន់ដាច់១
គ្រឿងសោះ ប្រហែលជាអតិថិជនគិតថា
គយពង្រឹងពន្ធដូច្នោះអ្វីៗក៏ឡើងថ្លៃដែរ
ដែលជាមូលហេតុធ្វើឱ្យពួកគេគិតថាម៉ូតូឡើងថ្លៃដូចអីវ៉ាន់
ផ្សេងៗ
ប៉ុន្តែតាមពិតទៅនៅតាមឃ្លាំងម៉ូតូមិនបានដំឡើងថ្លៃទេ
ផ្ទុយទៅវិញបែរជាមានតម្លៃទាបជាងមុនទៀតផង ។
ជាក់ស្ដែងម៉ូតូម៉ាកគុបស៊េរី២០០៨
ពីមុនតម្លៃ២.២០០ដុល្លារ
តែឥឡូវនេះនៅតម្លៃត្រឹមតែ១.៧០០ដុល្លារតែប៉ុណ្ណោះ
ហើយនូវតែគ្មានមនុស្សមកទិញទាល់តែសោះ ។ លោកបានបន្តទៀតថា
បញ្ហាពិបាកនោះគឺគ្រឿងបន្លាស់ម៉ូតូបានឡើងថ្លៃ
ដែលធ្វើឱ្យពិបាកក្នុងការទិញចូល
ហើយគ្រឿងបន្លាស់វាមិនសូវចំណេញទេ ។
អ្វីជាបញ្ហាពេលនេះគឺកូនជាងសុំឡើងប្រាក់ខែដោយសារអ្វី
ៗក៏ឡើងថ្លៃ ។
ជាពិសេសការជួលឃ្លាំងវិញក៏មានការឡើងថ្លៃទ្វេដង
ដែលពីមុនក្នុងមួយខែត្រឹមតែ៨០០ដុល្លារតែ
ប្រភពមកពីកោះសន្តិភាព

ដោយឡែកលោក វ៉ា សៀង
ជាថៅកែលក់ម៉ូតូថ្មីគ្រប់ម៉ូដ ស្ថិតនៅសង្កាត់វាលវង់
ខណ្ឌ៧មករា បាននិយាយថា
ក្នុងខែនេះស្ងាត់អតិថិជនមកទិញម៉ូតូ
ធ្វើឱ្យការលក់របស់លោកមិនសូវដាច់សោះ ។
បច្ចុប្បន្នម៉ូតូមិនឡើងថ្លៃតាមដូចទំនិញផ្សេងៗនោះទេ
គឺនៅមានតម្លៃធម្មតា ។
ជាក់ស្តែងម៉ូតូធំតម្លៃ៣.០០០ដុល្លារ
ឯម៉ូតូស្គូពីតម្លៃចាប់ពី២.០៨០ដុល្លារដល់២.៣៥០ដុល្លារប៉ុណ្ណោះ
ហើយមូលហេតុដែលលក់មិនដាច់នេះប្រហែលជាអតិថិជនគិតថាឡើងថ្លៃ
តាមដូចទំនិញផ្សេងៗដែរ
និងម្យ៉ាងទៀតឥឡូវនេះយើងពិបាករកលុយណាស់
ដោយចំណាយខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ រីឯចំណូលទាប
ពិសេសអ្នករស់នៅតាមស្រុកស្រែចម្ការ ។ លោកបានបន្តទៀតថា
កាលពីខែមុនក្នុងមួយថ្ងៃលក់ដាច់បាន១ទៅ២គ្រឿង
ស្ទើររាល់ថ្ងៃ តែឥឡូវលក់មិនដាច់សោះ
ហើយបញ្ហាពិបាកមួយទៀតនោះគឺកាលពីមុនម៉ូតូដឹកមកដល់ឃ្លាំង
តែឥឡូវត្រូវទៅយកដល់ផែស្ងួតចោមចៅឯណោះវិញ ៕
0 comments:
Post a Comment