ប្រភពមកពីកោះសន្តិភាព

តារាពីរដួងនេះទៅណាមកណា
ពិសេសរាល់ពេលមានកម្មវិធីជប់លៀងរបស់អ្នកសិល្បៈ
តែងណាត់ជួបគ្នាទៅត្រសងឱ្យគេឃើញ ។ លើសពីនេះ នាងតូតា
និងលោករតនៈ ពិសិដ្ឋ
បញ្ចេញកាយវិការកៀកកិតគ្នាឱ្យអ្នកសារព័ត៌មានថតរូប
ហាក់ដូចជារុញរឿងចងមេត្រីស្នេហានឹងគ្នាឱ្យគេយល់ច្រឡំកាន់តែ
ខ្លាំងឡើង ។ តាមពិត ម្នាក់ៗសុទ្ធតែមានគូកំណាន់ចិត្តលាក់គេ
រៀងៗខ្លួន ។
ជាក់ស្តែងក្នុងពិធីរៀបការតារាសម្តែងសារ៉ាយ
សក្ខណា កាលពីថ្ងៃទី១២ ធ្នូ ២០១៣ លោករតនៈ ពិសិដ្ឋ និងនាងតូតា
បានបណ្តើរគ្នាទៅចូលរួម ។ គ្រាន់តែឃើញពួកគេទៅដល់
អ្នកកាសែតបានស្ទុះទៅថតរូប
ហើយតារាទាំងពីរនាក់កាន់តែបានចិត្ត បណ្តោយឱ្យគេថត
ដ្បិតពួកគេមិនមែនគូស្នេហាទេ ។ តារា
ល្បីៗបណ្តើរគ្នាទៅណាមកណាបែបនេះធ្វើឱ្យគេនឹកឃើញកន្លងមក ទូច
ស្រីលក្ខណ៍ ធ្លាប់ល្បីមានស្នេហាជាមួយលោកយូឌីស្កូ ឯប៉ែន
ចំរុង ស្រឡាញ់គ្នាជាមួយទឹម រដ្ឋា លុះយូរទើបដឹងថា
មិនមែនជាការណ៍ពិត ។ ជាក់ស្តែង ទូច ស្រីលក្ខណ៍
រៀបការជាមួយបុរសបរទេស ឯទឹម រដ្ឋា អះអាងថា
គូស្នេហ៍នាងជាអ្នកជំនួញ ។
ចំពោះលោករតនៈ ពិសិដ្ឋ និងកញ្ញាតូតា
មិនអាចកើតមានស្នេហាក្រៅពីមិត្តភក្តិក្នុងរង្វង់សិល្បៈឡើយ
ដោយសារតែលោករតនៈ ពិសិដ្ឋ ត្រូវគេផ្តល់ព័ត៌មានថា
មាននារីម្នាក់នៅប្រទេសអូស្ត្រាលីពេញចិត្តរូបលោក
ហើយបើលោកយល់ព្រមរៀបការនោះ នឹងបានទៅរស់នៅអូស្ត្រាលី
ហើយខាងស្រីនឹងចែកហាងមួយឱ្យមើលការខុសត្រូវ ។
ចង់ដឹងពីរឿងនេះពិត ឬយ៉ាងណា
ភ្នាក់ងារកោះសន្តិភាពបានសួរលោករតនៈ ពិសិដ្ឋ
គ្រាកំពុងឈរអេនអនពីរនាក់កញ្ញាតូតា ឱ្យអ្នកកាសែតថត
ហើយលោកបញ្ជាក់ថា ពិតជាមានរឿងដូចគេលើកឡើងមែន
ក្នុងអំឡុងពេលលោកទៅសម្តែងនៅអូស្ត្រាលីកន្លងមក ។
ទោះជាយ៉ាងណាក្តី
លោកនៅមិនទាន់សម្រេចចិត្តទទួលយកស្នេហាពីអ្នកនៅអូស្ត្រាលីទេ
គឺលោកកំពុងតែពិចារណា ។
ក្រុុមគ្រួសារនារីនោះ
ពិសេសឪពុកម្តាយនាងពេញចិត្តចំពោះរូបលោកយកជាកូនប្រសា
ហើយបើសិនជាលោកឯកភាពភ្ជាប់និស្ស័យនោះ លោកនឹងមាន
អ្វីៗគ្រប់យ៉ាង ព្រោះគេមានមុខរបរច្រើនគួរសម មានហាងពីរបី
ដូច្នេះអាចចែកមុខរបរឱ្យកូនចៅរកសុី ។ រឿងនេះលោកតំអក់សិន
ព្រោះចង់ប្រឡូកសិល្បៈឱ្យបានបីបួនឆ្នាំទៀតសិន
ម៉្យាងទៀតលោកកំពុងតែចង់រកសុីអ្វីមួយក្រៅពីសិល្បៈដែលត្រូវរង់
ចាំពេលយូរ ទើបមិនហ៊ានសម្រេចយកអ្នកណាមកពាក់ព័ន្ធបេះដូងទេ
។
ទោះជាយ៉ាងណាក្តី លោករតនៈ ពិសិដ្ឋ
ទទួលស្គាល់ថា ទឹកដីអូស្ត្រាលី ជាទីដែលលោកចង់ទៅរស់នៅ
ហើយយ៉ាងយូរ៤ ឬ៥ឆ្នាំទៀត លោកនឹងចេញទៅនៅទីនោះតាមបំណង ។
ទាក់ទិននឹងរឿងស្នេហាមានគេទាក់ទងដូចព័ត៌មានលេចឮនោះលោកសុំ
ពេលគិតសិន ។ ពេលលោកមានអាយុជាង៣០ឆ្នាំ ទើបគិតរឿងស្នេហា ។
ចំពោះការលើកឡើងពីរឿងស្នេហារវាងលោករតនៈ ពិសិដ្ឋ និងកញ្ញាតូតា
នោះ លោកពិសិដ្ឋ គ្រាន់តែបង្ហើបថា ពេញចិត្តអត្តចរិតតូតា
ក្នុងនាមជាមនុស្សម្នាក់ស្គាល់គ្នាដូចជាមិត្តភក្តិ ៕
0 comments:
Post a Comment