ប្រភពមកពីកោះសន្តិភាព

ដាវនេះប្រវែងជិត៧៩សង្ទីម៉ែត្រ
លក់បានក្នុងតម្លៃ៩៥៥.៤០០អឺរ៉ូ ។
ដាវមួយនេះជារង្វាន់ដែលព្រះមហាក្សត្រអាប់ឌុលអាស៊ីស ប៊ីនសាអ៊ូត
នៃចក្រភពអារ៉ាប៊ីសាអូឌីត ព្រះរាជទានដល់ព្រះអង្គម្ចាស់អាម៉ាត់
សាលាន នៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៥ ឧសភា ១៩៣២
និងក្រោយមកបានលក់ឱ្យបុគ្គលម្នាក់ ។
មជ្ឈមណ្ឌលដេញថ្លៃអូសេណា
បានប៉ាន់ប្រមាណលើតម្លៃដាវមួយដើមនេះពី៨០០.០០០ទៅ១.២០០.០០០អឺរ៉ូ
។
ដាវបុរាណនេះបានទទួលការចាប់អារម្មណ៍ពីអ្នកសន្សំវត្ថុបុរាណជា
ច្រើននៅមជ្ឈិមប្រទេស ។ លោកហ្សង់គ្រីស្ដូវ សាតេនីយេ
បុគ្គលិកនៅក្នុងមជ្ឈមណ្ឌលដេញថ្លៃអូសេណា និយាយថា
«ដាវនេះមានន័យជានិមិត្ដរូបសម្រាប់ប្រទេសអារ៉ាប់» ។
ការប្រគល់ដាវគឺជាការសច្ចាថា ជាមិត្ដនឹងគ្នាជារៀងរហូត
មានការស្មោះត្រង់ ទុកចិត្ដ
និងការពារគ្នាទៅវិញទៅមករវាងអ្នកផ្ដល់ និងអ្នកទទួល» ៕
0 comments:
Post a Comment