This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label សិល្ប:. Show all posts
Showing posts with label សិល្ប:. Show all posts

Tuesday, May 27, 2014

ឆ្លើយ​​តប​តាមសំណូមពរ​រឿង «គ្រាប់​ពេជ្រ» ត្រូវបាន​ដាក់​បញ្ចាំង​ជាថ្មី​

ប្រភពមកពីកោះសន្ដិភាព
ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០១៤ ម៉ោង ១៤:៤៧
រាជធានីភ្នំពេញ ៖ តាម​ការ​​សន្យា និង​ឆ្លើយ​តប​ទៅនឹង​សំណូម​ពរ​ជាច្រើន​ភាព​យន្ត​រឿង «គ្រាប់​ពេជ្រ» ឬ "GEMS ON THE RUN" បាន​វិល​មក​​បម្រើ​អារម្មណ៍​ទស្សនិក​ជន​ជាថ្មី នៅរោង​ភាព​យន្ត​លុច្ស ដែល​ការ​ចាក់​បញ្ចាំង​នឹង​ប្រព្រឹត្ត​ឡើង​​ពេញ​មួយ​សប្តាហ៍​ រហូត​ដល់​ថ្ងៃទី៣០ ឧសភា ។
លោកសុខ វិសាល ចាង​ហ្វាង​ផលិត​កម្ម​៣៩១ និង​ជាផលិត​ករ​ភាព​យន្ត​នេះ បាន​ឱ្យ​ដឹងថា ការ​ចាក់បញ្ចាំង​រឿង «គ្រាប់​ពេជ្រ» ម្តង​ទៀត គឺដើម្បី​បម្រើ​អារម្មណ៍​ទស្សនិក​ជន ពិសេស​មិត្ត​យុវវ័យ​បាន​សើចសប្បាយ​​ បំបាត់​ទុក្ខ​កង្វល់​ផ្សេងៗ​ក្នុង​កិច្ច​ការ​ងារ និង​ការ​សិក្សា​តាមរយៈ​ឈុត​ឆាក​កំប្លែង​ស្ងួត​ជាច្រើន ។
ផលិត​ករ​រូបនេះ​បន្តថា មិត្តភក្តិ​មួយ​ចំនួន​របស់​លោក​បាន​នាំ​សារ​មក​ប្រាប់ដែរថា គាត់​មិន​ទាន់​បាន​ទស្សនា និង​សូម្បី​អ្នក​ទស្សនា​រួចហើយ​មួយ​ចំនួន ក៏​ចង់​ទស្សនា​រឿង​ហ្នឹង​ម្តង​ទៀត ។ ដូច្នេះ​ទើប​លោកសម្រេចដាក់​បញ្ចាំងរឿង​នេះ​ម្តង​ទៀត នៅរោងភាព​យន្ត​លុច្ស​វិញម្តង បន្ទាប់​ពីចាក់​បញ្ចាំង​នៅរោងភាព​យន្ត Platinum Cineplex និង Legeng រួចមក ។
ក្រៅពី​មាន​ឈុត​ឆាកកំប្លែង​ស្ងួត​ជាច្រើន ដែល​ជាគន្លឹះ​ធ្វើ​​ឱ្យ​ទស្សនិក​ជន​​ផ្ទុះ​សំណើច​គ្រប់​គ្នា​នោះ រឿង «គ្រាប់ពេជ្រ» ក៏មាន​ដាក់​បញ្ចូល​មរតក​សំនៀង​ដើមរបស់​អធិរាជ​​សំឡេង​មាស លោក​ស៊ីន ស៊ីសាមុត ពីរោះៗ​​ឆ្លាស់គ្នា ដែល​ប្រិយ​មិត្ត​កម្រ​នឹង​បាន​ឮជាច្រើន​បទ​ទៀតផង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

Monday, May 26, 2014

វិធី​សាស្ត្រងាយ​ៗ 4យ៉ាង​ជួយដល់ការ​រក្សា​ស្បែក​ឱ្យ​ភ្លឺ​រលោង

ប្រភពមកពីកោះសន្ដិភាព

ភាព​តាន​តឹងក្នុង​អា​រម្មណ៍​ ក្តី​ទុក្ខ​ព្រួយ​និង​ការ​​អស់កម្លាំងអាច​ធ្វើ​ឱ្យ​ស្បែក​ស្រ​អាប់​និង​មើល​ទៅ​ចាស់​ជាង​វ័យ ។ ដើម្បី​ធ្វើ​ឱ្យភាព​​ភ្លឺ​ថ្លា​របស់​ស្បែក​ត្រ​ឡប់​មក​វិញ​ ចូរ​អនុវត្ត​នូវ​វិធី​សាស្ត្រ​​៤​ចំណុច​ដូច​ខាង​ក្រោម ៖

១- ទទួល​ទាន​ផ្លែ​ឈើ​និង​បន្លែ​ស្រស់​ឱ្យ​បាន​ច្រើន ៖
រាល់​អា​ហារ​ដែលទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​គឺ​សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ស្បែក ។ ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ស្រស់​ៗ​នឹង​ជួយ​ឱ្យ​ស្បែក​មាន​ជី​វិត​រស់​រវើក​និង​ស្រស់​បំ​ព្រង ។ ​ចំណែក​ឯ​អា​ហារ​ដែល​សម្បូរ​ដោយ​ប្រូ​តេអុីន​និង​វីតា​មីន​នឹង​ជួយ​រក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា ។

២- ប្រើគ្រឿង​សម្អាង​ធម្មជាតិ​ផ្សំ​ដោយ​ខ្លួន​ឯង ៖
ជំ​នួស​ឱ្យ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថែរក្សា​សម្រស់​ផលិត​ពី​សារ​ធាតុ​គី​មី គេ​អាច​ប្រើ​ផលិត​ផល​ធម្ម​ជាតិ​ដើម្បី​សម្អាតស្បែក​មុខ ។ គេ​អាច​ធ្វើ​ល្បាយ​លាប​មុខ​ដោយ​លាយ​ចូល​គ្នា​នូវ  ត្រសក់​ ទឹក​ត្រ​សក់​ស្រូវ និង​ទឹក​ក្រូច​ឆ្មារ​២-៣​ដំណក់ ខណៈ​​បំ​បាត់​ស្នាម​ជាំ​ដោយ​ប្រើ​ចំណិត​ចេក​​ទុំ​បិទពី​លើ ។ ដោយ​ឡែក ប៉េង​ប៉ោះ​អាច​ប្រើ​ទប់​ស្កាត់​មុន​លើ​ស្បែក ។ ចូរ​លាយ​បញ្ចូល​គ្នា​នូវ​ទឹក​ប៉េង​ប៉ោះចំណុះ​៣ស្លាប​ព្រា​កា​ហ្វេ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​១ស្លាប​ព្រា​កា​ហ្វេ​និង​ក្រែម​ទឹក​ដោះ​គោ​២ស្លាប​ព្រា​កា​ហ្វេ ។ ចូរ​លាប​លើ​ស្បែក​ក្នុង​រូប​ភាព​ជា​រង្វង់ ។

៣-ចូរ​លាង​សម្អាត​ស្បែក​ដោយ​ទឹកត្រជាក់ ៖
ជានិច្ច​កាល ចូរ​ប្រើ​ប្រាស់​ទឹក​ត្រ​ជាក់​លាង​ជម្រះ​ស្បែក​ (ជា​ពិ​សេស​ស្បែក​មុខ​)ខណៈ​ទឹក​ក្តៅ​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត ។​

៤- ​ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់  ៖
ការ​បែក​ញើសពេញ​ខ្លួន​​​មិន​ត្រឹម​តែផ្តល់​ផល​ល្អ​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ ​ប៉ុនែ​្តថែម​ទាំង​ផ្តល់​ផល​ល្អ​ដល់​ស្បែក​ផងដែរ ។ ​ចូរ​ចាប់​យក​ប្រ​ភេទ​លំ​ហាត់​ប្រាណ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ហើយ​រាង​កាយ​អំណោយ​ផល ។ ​ដោយ​ឡែក ចំពោះ​ការ​ធ្វើ​លំ​ហាត់​ប្រាណបែប​សមា​ធិ​ក៏​អាច​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​បាន​ផងដែរ ​​ខណៈលំ​ហាត់​ប្រាណ​ប្រ​ភេទ​នេះ​បាន​ជំ​រុញ​ដល់​ការ​ច​រា​ចរ​ឈាមក្នុង​រាង​កាយ​ ៕

បាន​តំណែង​មេការ​ឃ្លាត​ពី​អាជីព​សិល្បៈ​សម្តែង​ឡុង​ ប៊ុន​ហេង​ រៀប​ចំ​ខួប​កំណើត​បំពេញ​ចិត្ត​ថៅកែ​ស្រី​

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ​ ៖ តារា​ល្បី​ឈ្មោះ​មួយ​ចំនួន​ មាន​នាង​មាស​ សុខ​សោភា​ នាង​សាន​ សុមាលី​ នាង​ញឹម​ ចាន់​ថន​ នាង​សុខ​ សោមា​វត្តី​ និង​​លោក​ជួប​ សុភ័ក្ត្រ​ ជាដើម​ បាន​ចូល​រួម​រីក​រាយ​ក្នុង​រាត្រី​ខួប​កំណើត​របស់​ថៅកែ​ស្រី​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ​ RCA ។​ ពិធី​ខួប​កំណើត​នេះ​ រៀប​ចំ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៣​ ឧសភា​ ឆ្នាំ​២០១៤​ ដោយ​តារា​សម្តែង​លោក​ឡុង ប៊ុន​ហេង​ ដើម្បី​បំពេញ​ចិត្ត​ថៅកែ​ស្រី​ ដែល​ផ្តល់​តំណែង​ជា​មេការ​ក្លឹប​ដល់​ខ្លួន​ ។​

លោក​ឡុង​ ប៊ុន​ហេង​ ដែល​ឃ្លាត​ពី​អាជីព​សិល្បៈ​ ព្រោះ​រវល់​ការ​ងារ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ប្រចាំ​ក្លឹប​កម្សាន្ត​ RCA ឱ្យ​ដឹង​ថា​ លោក​រៀប​ចំ​កម្ម​វិធី​ពិសេស​ជូន​ថៅកែ​ក្លឹប​ គឺ​ពិធី​ខួប​កំណើត​ដើម្បី​ឱ្យ​កាន់​តែ​មាន​ហុង​ស៊ុយ​ក្នុង​ជីវិត​ ពិសេស​ចង់​ឱ្យ​មុខ​របរ​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិ​ជន​ច្រើន​ឡើង​ នៅ​ពេល​ដែល​សព្វ​ថ្ងៃ​នេះ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​កុះករ​ ។​ ការ​គាំទ្រ​នេះ​ដោយ​សារ​តែ​ក្លឹប​ចាត់​ចែង​កម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ ដើម្បី​ឱ្យ​មាន​ភាព​ ប្លែកៗ​រហូត​ ក្នុង​ន័យ​ចែក​រំលែក​ការ​កម្សាន្ត​ជូន​ភ្ញៀវ​ដើម្បី​បំបាត់​ទុក្ខ​ ឬ​ការ​នឿយ​ហត់​ពី​ការ​ងារ​ពេល​ថ្ងៃ​ ។​

លោក​ឡុង​ ប៊ុន​ហេង​ ថ្លែង​អំណរ​គុណ​ភ្ញៀវ​ទាំង​អស់​ដែល​ចូល​រួម​កម្សាន្ត​នៅ​ក្លឹប​ RCA តាំង​ពី​បើក​ដំណើរ​ការមក​ ពិសេស​នា​ឱកាស​ខួប​កំណើត​ថៅកែ​ក្លឹប​ ក៏​ដូច​ជា​តារា​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ជួយ​ឱ្យ​កម្ម​វិធី​មាន​កិត្តិយស​ និង​សប្បាយ​រីក​រាយ​ ។

ក្លឹប​កម្សាន្ត​ RCA ជា​ក្លឹប​ថ្មី​មួយ​កំពុង​ទាក់​ទាញ​បាន​ភ្ញៀវ​ជា​ច្រើន​ ដែល​មាន​មុខ​មាត់​និយម​ទៅ​កម្សាន្ត​បំបាត់​ភាព​នឿយ​ហត់ ក្រោយ​បំពេញ​ការ​ងារ​ ដោយ​សារ​តែ​ក្លឹប​នោះ​រៀប​ចំ​ល្អ​ប្រណីត​ មាន​អ្នក​ចម្រៀង​ ល្បីៗ​ និង​បំពាក់​ដោយ​ឧបករណ៍​ភ្លើង​ពណ៌​ទាន់​សម័យ​ រចនា​ពេញ​ផ្ទៃ​ខាង​ក្នុង​ ។​

ក្នុង​ឱកាស​រៀប​ចំ​កម្ម​វិធី​ខួប​កំណើត​របស់​ថៅកែ​ស្រី​នោះ​ ក្លឹប​ RCA បាន​បញ្ចុះ​តម្លៃ​ពិសេស​ជូន​អតិថិ​ជន​ ។​ អតិថិ​ជន​ជា​ច្រើន​បាន​រាំ​កម្សាន្ត​យ៉ាង​រីក​រាយ​ និង​ជូន​ពរ​ម្ចាស់​ក្លឹប​ផង​  ដែរ ។​ ចំពោះ​តារា​ល្បី​ឈ្មោះ​ចូល​រួម​នា​រាត្រី​នោះ​ មាន​នាង​មាស​ សុខ​សោភា​ នាង​សុខ​ សោម៉ា​វត្តី​ លោក​ជួប​ សុភ័ក្ត្រ​ នាង​ញឹម​ ចាន់​ថន​ នាង​សាន​ សុម៉ាលី​ នាង​ឱក សុមាវត្តី​ និង​លោក​វណ្ណ​   មករា ៕

គឹម លីហ្សា ចាប់​ផ្តើម​រៀបចំ​បង្វិច​ចេញទៅតាម​ប្តី​នៅ​ប្រទេស​អូស្ត្រាលី

ប្រភពមកពីកោះសន្ដិភាព

រាជធានីភ្នំពេញ ៖ តាំងពីរៀប​ការ​ជាមួយស្វាមី​ជាអាណិក​ជន​នៅ​ប្រទេស​​អូស្ត្រាលី លោក​គីវ វុទ្ធី ស្វាមី​គឹម លីហ្សា តារា​សម្តែង​រូប​នេះ ទើប​តែ​បានសិទ្ធិ​ចាកចេញទៅ​តាម​ស្វាមី ដើម្បី​សាង​ទំព័រ​ជីវិត​ថ្មី​នៅ​លើ​ទឹក​ដី​ទំនើប​មួយ បន្ទាប់​ពី​រង់​ចាំ​ពេល​វេលា​អស់​​ជាច្រើន​ខែ​ក្នុង​ពេល​ចាំឯក​សារ​រត់​ការ ។ គឹម លីហ្សា សន្យាថា នាង​និង​ព្យាយាម​មក​លេង​ស្រុកកំណើតឱ្យ​បាន​ញឹក​ញាប់ និង​បង្ហាញ​មុខលើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ឱ្យ​មហា​ជន​បានដឹង ទោះ​បី​ជានាង​ចេញ​ទៅ​​សាង​ជីវិត​ថ្មីក៏ដោយ ។
អ្នក​នាង​គឹម លីហ្សា តារា​សម្តែង​មានស្នាម​ញញឹម​ស្រស់​ស្អាត និង​សាច់សខ្ចី​ធ្លាប់​បាន​អះអាង​កាលពី​អំឡុងពេល​រៀបការ​ជាមួយ​ស្វាមី​មានតួនាទី​​ជា​ពេទ្យ​នៅ​​អូស្ត្រាលី​ថា នាង​រៀប​ការ ហើយ​អត់​ទាន់​បាន​ចេញទៅ​រស់​នៅភ្លាមៗ​ដូច​តារា​សម្តែង​មួយចំនួន​ទេ ដោយ​សារ​តែ​មាន​ឯកសារ​មួយ​ចំនួន​នៅ​មិន​ទាន់​រត់​ការ​ចេញរួច យ៉ាង​ហោច​ណាស់​ក៏​ជិត​កន្លះឆ្នាំទៀត ។ ក្នុងអំឡុង​ពេល​រត់​ចាំ​រត់​ការ​តារា​សម្តែង​រូបនេះ បាន​បង្ហាញ​នូវវត្ត​មាន​ជាបន្ត​បន្ទាប់​នៅលើ​ទំព័រ​សិល្បៈ​មុន​នឹង​ចាកចេញនាង​បានចូលរួម​ថត​រឿង និង​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ពី​មួយ​ទៅ​មួយ​ក្នុង​ន័យ​ចង់​ឱ្យ​មហា​ជន​គាំទ្រ​នាង​បន្ត​ទៀត ក្នុង​ពេល​ដែល​នាង​ក៏​មិន​ទាន់​ចិត្ត​ដាច់ចិត្ត​ចេញ​ទៅចោល​អ្នក​គាំទ្រ​ ទើប​ពេល​វេលា​មិន​ទាន់​វេច​អីវ៉ាន់​ទៅ​តាម​ស្វា​មី​នោះ​ ជា​ពេល​វេលាល្អ​មួយដែល​គឹម លីហ្សា បាន​សាង​ស្នាដៃ​ចុងក្រោយ​​ក្នុង​ទំព័រ​សិល្បៈ​មុន​និង​លា​ឈប់​ជាផ្លូវការ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

Monday, March 3, 2014

អ្នក​នាងច័ន្ទ សុធារ័ត្ន ធ្វើខួបកំណើត​កូនស្រី ស្របពេលបើ​សម្ពោធភោជនីយដ្ឋាន​តម្លៃជិត​កន្លះ​លាន​ដុល្លារ

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ ៖ កាលពី​រាត្រីថ្ងៃទី​២ មីនា ២០១៤ កន្លងទៅ អ្នកនាង​ច័ន្ទ សុធារ័ត្ន អតីតតារាបង្ហាញ​ម៉ូដ​ប្រចាំ​ក្រុម​សាន់ម៉ូ​ដែល​ បាន​រៀបចំ​​កម្មវិធី២​ គឺខួបកំណើតកូនស្រីគម្រប់១ខែ​ និង​បើកសម្ពោធភោជនីដ្ឋាន​មីងហ្គោមីងហ្គោ​ ដែលមានទីតាំង​ស្ថិតនៅខាង​ក្រោយ​ស្ថានទូត​រុស្សីរាជធានីភ្នំពេញ ។
អ្វីដែល​ធ្វើឱ្យ​មហាជនចាប់អារម្មណ៍នោះ គឺអ្នកនាងច័ន្ទ សុធារ័ត្ន​ បានធ្វើឱ្យគេភ្ញាក់ផ្អើល ​ដោយសារតែភោជ​នីយដ្ឋាន​ដែល​ជា​របស់​នាង គឺបាន​ចំណាយ​​អស់ចំនួនកន្លះលានដុល្លារ​ ទើបបានជាមើលទៅក្នុងបរិវេណ​មានការ​រៀបចំ​ក្នុងសភាព​ទំនើបទាន់​សម័យ​ជាមួយ​ភ្លើង​ពណ៌យ៉ាងស្រស់ប្រណីត ។
    ​​
អ្នកនាង​បាន​និយាយថា​ ស្វាមីនាង​គឺជាអាណិកជនខ្មែរ​-បារាំង ​ពួកយើងបានស្រលាញ់​ អស់រយៈពេល១ឆ្នាំមកហើយ​ទើប​ឆ្លង​ដល់​ថ្ងៃ​រៀបការ ។ ស្វាមីនាងជាមនុស្សចូលចិត្តសិល្បៈ ​បើទោះជាគាត់មាន​លុយគ្រប់គ្រាន់​សម្រាប់ចិញ្ចឹមកូនចៅ​ក៏នាងអាចមានសិទ្ធិ​ប្រឡូក​សិល្បៈ​បានពេញទំហឹងដូចនៅ​លីវដែរ ។

ផលិត​កម្ម​សាន់​ដេ ថត​ខារ៉ាអូខេ​ត្រៀម​ចេញ​លក់​ថ្ងៃ​ចូល​ឆ្នាំ​

ប្រភពមកពីកោះសន្តិភាព
រាជធានីភ្នំពេញ ៖ ផលិត​កម្ម​សាន់ដេ បាន​ប្រមូល​ផ្តុំ​តារា​ល្បីថ្មី​ចាស់​ជា​ច្រើន​ដួង​មក​ជួប​ជុំ​គ្នា​ថត​បទ​ចម្រៀង​រាំ​វង់ រាំ​ក្បាច់ កន្ទ្រឹម យ៉ាង​រីក​រាយ​ កាល​ពីព្រឹក​​ថ្ងៃទី​២ មីនា ២០១៤ នៅ​បរិវេណ​វត្ត​ជ្រោយ​អំពិល ដោយ​ក្នុង​បរិវេណ​នោះ​ក៏​មាន​ឃើញ​មហា​ជន​មក​មើល​ការ​ថត​នេះ​ជាច្រើន​កុះ​ករ​ផង​ដែរ ។
តារា​ចូល​រួម​មានខេមរៈ សិរីមន្ត, ខេមរៈ ស្រីពៅ, កញ្ញាសុខ ពិសី, ឆាយ​ វិរៈយុទ្ធ, អ៊េនជី, មាស សាលី, សុខ រក្សា, កុល ដាវី, នាយ​វីតតាមីនសេ, ប៉ុមប៉ុយ, សុវណ្ណ លីនដា, កញ្ញា លីលី, គង់ វង្សយ៉ាទី, សាយ សៀរ៉ា. អង់ ឆាយទី, លោក​ម៉ារីអូ ដុកទ័ររីទ្ធិ, អេឡិច ហ្សូរ៉ា ជាដើម ។
តាម​ប្រភព​ពី​​ម្ចាស់​ផលិត​កម្ម​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ សាន់ដេ​បាន​ផលិត​ចម្រៀង​ចូល​​ឆ្នាំចំនួន​៥​វ៉ុល ​មាន​ជាង​៥០​បទ សម្រាប់​កម្សាន្ត​ក្នុង​ឆ្នាំ​ថ្មី ដោយ​រំពឹង​ថា មហា​ជន​ពិត​ជា​រីករាយ ហើយសង្ឃឹមថា បង​ប្អូន​ និង​​ជួយ​​គាំទ្រ​​​​ផលិត​កម្ម​សាន់ដេ​បន្ត​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដែល​ខិត​ខំផលិត ។

Tuesday, February 25, 2014

ផលិត​កម្ម​ថោន​ប្រមូល​តារា​ល្បីៗថត​ចម្រៀង​ខារ៉ា​អូខេ​ត្រៀម​អប​អរ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

ប្រភពមកពីកោះសន្តិភាព

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ ផលិត​កម្ម​ថោន​ដែល​ជា​ផលិត​កម្ម​ល្បី​ឈ្មោះ​នៅ​ក្នុង​ស្រុក​បាន​រៀប​ចំ​ថត​ចម្រៀង​ខារ៉ា​អូខេ​ក្នុង​ទ្រង់​ទ្រាយ​ធំ​មួយនៅ​ក្នុង​ទីតាំង​រមណីយ​ដ្ឋាន​ទន្លេ​បាទី​ និង​នៅ​មុខ​ប្រាសាទ​តា​ព្រហ្ម​​ ដែល​​ប្រមូល​ផ្តុំ​ទៅ​ដោយ​តារា​សម្តែង តារា​ចម្រៀង​ និង​កំប្លែង​ជា​ច្រើន​ដួងរំលេច​ដោយ​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ និង​ប្លែក​ជាង​មុន។
​នា​ឱកាស​នោះ​គេ​ឃើញ​វត្ត​មាន​តារា​ល្បីៗដូចជា អ្នក​នាង មាស សុខ​សោភា​, លោក​ករុណា ពេជ្រ, អេនី​ហ្សាម, លី អ៊ីវ៉ាធីណា​, សុគន្ធ នីសា​, សុខ​ រក្សា, សុគន្ធ ថេរ៉ាយុ, អ៊ឹង និមល, ឌួង ហ្សូរីម៉ា​, អាលីហ្សា​, ឆៃ​លី​ដា​ឡែន​, ស្រី​ពេជ្រ, ប៉េង​ប៉ោង, នាយ​វីត​តាមីនសេ, នាយ​ផ្លយ​, ឆ័យ, ផាន់ ស្រីរ័ត្ន​, គង់​ វង្សយ៉ា​ទី, តូតា, រតនៈ ពិសិដ្ឋ, សុធា ពិសិដ្ឋ, គង់​ វិច្ឆិកា, សុវណ្ណ​ លីនដា, មាច ស្រី​ខួច, ឃឹម​ ចរិយា, កុល​ ដាវី, ឡោម លក្ខិណា, ញឹម ចាន់ថន និង​កញ្ញា សាន សុម៉ាលី ជាដើម។
ការ​ថត​ចម្រៀង​ខារ៉ា​អូខេ​របស់​ផលិត​កម្ម​ថោន​ឆ្នាំ​នេះ​ធ្វើ​ឡើងក្នុង​គោល​បំណងបង្ហាញ​នូវ​បទ​ចម្រៀង​រាំ​វង់​ រាំ​ក្បាច់​ កន្ទ្រឹម ឡាំលាវ ដើម្បី​​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរដែល​ជិតនឹង​ឈាន​មក​ដល់នាពេល​ខាង​មុខ​នេះ។

Monday, February 17, 2014

ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ

ប្រភពមកពីកោះសន្តិភាព
រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​យេៗ នាង​ឆៃ​លី​ ដាឡែន កាល​ពី​រាត្រី​ថ្ងៃ​ទី១៧ កុម្ភៈ​២០១៤ ​បាន​រៀប​ចំ​ពិធី​ខួប​កំណើត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ល្ម​មមួយនៅ​ក្នុង​ភោជនីយ​ដ្ឋាន​វីហ្វ្រែន​ខាង​ក្រោយ​បុរី​កីឡា​​ ដោយ​មាន​ការ​ចូល​រួម​ពីតារា​ល្បីៗ​មួយចំនួន​ផង​ដែរ​។
នាង​ឆៃ​លី ដាឡែន ដែល​តុប​តែង​ខ្លួន​យ៉ាង​ឆើត​ឆាយ​ និង​ញញឹម​ស្រស់​ក្នុង​ពិធី​ខួប​កំណើត​បាន​ឱ្យ​ដឹង​ថា នាង​ធ្វើ​ខួប​កំណើត​ដើម្បី​ជូន​ពរ​ខ្លួន​ឯង​ដែល​មាន​ឱកាស​ឡើង​សម្តែង​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​វិញ​ ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ បន្ទាប់​ពី​បែក​ធ្លាយ​រូប​ភាព​សិច​ស៊ី​ជ្រុល​របស់​នាង​។
ដើម្បី​ឆ្លង​ផុត​ភាព​អាប់​អួរ​នាង​ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​ខួប​កំណើត​នេះ​ឡើង​ ដោយ​រៀប​ចំ​ចំនួន​១០​តុ​ ហើយ​អញ្ជើញ​តែ​ភ្ញៀវ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ។
សូម​បញ្ជាក់​ថា តារា​ដែល​បាន​បង្ហាញ​វត្ត​មាន​នារាត្រី​នោះ​ រួម​មាន​ លោក​ករុណា ពេជ្រ, លោក​សុគន្ធ ថេរ៉ាយុ, អ្នក​នាង​ឈួន ស្រីម៉ៅ, ម៉ាដូណា, កញ្ញាស្រីពេជ្រ កញ្ញា, ឡោម លក្ខិណា​, កញ្ញា​លី ច័ន្ទសីហា​,​ថន តារា និង​ម្ចាស់​ផលិត​កម្ម​រៃ​មាស​ តោមាស​ជា​ដើម​៕

រូបកាយ ក្នុងរឿង The Parallel

ប្រភពមកពីកោះសន្ដិភាព
មកដល់​ថ្មីទៀត​ហើយ​ខ្សែភាព​យន្តថៃ មានចំណ​ងជើង​ថា The Parallel ដែលនាំចូល និងចែក​ចាយដោយ​ក្រុមហ៊ុន Westec Media Limited។ ខ្សែភាព​យន្តនេះផង​ដែល​ គឺជាខ្សែ​ភាពយន្ត​ដែលបង្កប់​ទៅដោយ​ឈុត​ឆាក ភ័យ ខ្លាច រន្ធត់ គ្រប់​សកម្មភាព ។
តែមួយភ្លាត​សោះ Emmy (ឈ្មោះពិត Paula Taylor) បានផ្លាស់ប្តូរ​ជិវិត​របស់​នាង ពេលនាង​មានផ្ទៃពោះ​បែបទំមុន​ស្រកៀល​ជា​មួយ​មិត្តប្រុសនាង។ មិត្តប្រុស Emmy បានបោក​ប្រាស់នាងឱ្យ​យកកូន​ចេញ ហើយ​ក្រោយ​មក Emmy ក៏ត្រូវ​ដើរដល់​ផ្លូវបំបែក​ជាមួយ​មិត្ត​ប្រុស។ ជាអកុសល្យ Emmy ទទួល​រងនូវ​ព័ត៌មាន​មិនល្អ​ពីបញ្ហា​ស្បូន​របស់នាង ព្រោះការ​យកកូន​ចេញ។ ទីបំផុត នាង​មិន​អាច​មាន​កូន​ទៀត​បាន។ Emmy មាន​អារម្មណ៍​ទុក្ខព្រួយ និង​ខូច​សតិ ព្រោះបាត់​បង់​កូន។ នាងរង់នៅ​យ៉ាង​ឈឺចាប់ និង​ខ្លោច​ផ្សារ រហូតថ្ងៃ​មួយ នាង​ជួបក្មេង​ស្រីម្នាក់​ឈ្មោះ​ថា Mobile  ដែល​កំព្រាម្តាយ។
Mobile (ឈ្មោះពិត VanisaNuchchanon) កំព្រាម្តាយ​ដោយសារការ​ឆក់​ប្លន់។ តាំងពី​ពួកចោរ​លួច​ឆក់ ចូល​លួចក្នុង​ហាងដ៏តូច​មួយ​របស់​ក្មេងស្រី និងម្តាយ​នាង។ Mobile មិនដែល​និយាយ​រកអ្នកណាទេ តាំងពីពេល​នោះមក។
Emmy មានអារម្មណ៍​អាណិត​អាសូរ Mobile ចឹងទើបEmmy យលនាង​មកចិញ្ចឹម​នាពេល​នោះ ព្រោះអ្នក​ទាំងពីរ​សុទ្ធមាន​អារម្មណ៍​បាត់​បង់នូវ​មនុស្ស​ដែលខ្លួន​ស្រលាញ់។ នៅ​ពេល​ដែល អតីត​កាលឈឺ​ចាប់ នៅតែ​ដើរតាម Emmy មានអី​ម្យ៉ាង​ដើរតាម​Mobile នោះ​ជា​ខ្មោចម្តាយ​របស់​នាង ដែល​ព្រួយ​បារម្ភ​ពីកូន​ខ្លួន។ សាច់រឿង​បរិយាយ​ពីក្តី​ស្រលាញ់ និង​ការទំនាក់​ទំនង​របស់​ម្តាយ ចា​ប់ផ្តើម​ដោយ​ភាព​រន្ធត់ ដែលកើត​ឡើង​ភ្លាមៗ។
​ចង់ដឹងថា​ តើខ្សែភាព​យន្តនេះ មានអត្ថ​ន័យយ៉ាង​ណាជាមួយ​នឹង​ការភ័យ ខ្លាច រន្ធត់ គ្រប់សកម្មភាព​នៅក្នុងរឿង​នេះនោះ ? មាន​តែចូល​រួមតាមដាន​ទស្សនាទាំង​អស់គ្នានៅ​រោងភាពយន្ត Legend Cinema ។
ខ្សែភាព​យន្តនេះផងដែរ នឹងចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី ​20 ខែកុម្ភ: ឆ្នាំ 2014 តទៅ នៅរោងភាព​យន្ត លេជេន (Legend Cinema) ទូរស័ព្ទ​ទំនាក់ទំនង 078 300 400 ។

Thursday, February 13, 2014

«មនុស្ស​​ពីង​ពាង និង​កម្មវិធី​បិទ​​ចរន្ត​អគ្គិសនី​ (Earth Hour) ចូលរួម​គ្នា ដើម្បី​ការ​ពារ​ពិភព​​លោក​»

ប្រភពមកពីកោះសន្ដិភាព
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ ឆ្នាំ​២០១៤ មាន​ការ​ចូលរួម​សហ​ការ​ដ៏​អស្ចារ្យ​ជា​លើក​ដំបូង​មួយ​ គឺ​វីរ​បុរស​ពីង​ពាង Spider-Man ត្រូវ​​បាន​ជ្រើស​​តាំង​ឱ្យ​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​បិទ​​ចរន្ត​អគ្គិសនី "Earth Hour" ដែល​ត្រូវ​បាន​រៀបចំ​ដោយ​​​អង្គ​ការ WWF (World Wide Fund for Nature) ជា​មួយ​នឹង​សារ​ជំរុញ​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ទាំង​អស់​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ ដើម្បី​ក្លាយ​ជា​វីរ​បុរស​ការ​ពារ​ពិភព​លោក​ដូច​មនុស្ស​ពីង​ពាង​ដែរ ។
លោក Andy Ridley ជា CEO និង Co-Founder នៃ​កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី​ “Earth Hour” ​និង​លោក​ Jeff Blake ជា Chairman នៃ​ផ្នែក​ទីផ្សារ និង​ចែក​ចាយ​អន្តរ​ជាតិ​នៃ​ផលិត​កម្ម Sony Pictures Entertainment បាន​ចូលរួម​បង្កើត​ឱ្យ​មាន​កម្ម​វិធី​មួយ គឺ Earth Hour Blue សម្រាប់​​អនុ​ញ្ញាត​ឱ្យ​មនុស្ស​ទាំង​អស់​ជុំវិញ​ពិភព​លោក​ចូលរួម​ជា​មួយ​គ្នា​ក្នុង​កម្មវិធី​បិទ​ចរន្ត​អគ្គិសនី​ដ៏​ល្បី​ដែល​ឆ្នាំនេះ និង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មីនា ថ្ងៃទី​២៩ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ។
Earth Hour ជាកម្ម​វិធី​ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដែល​តម្រូវ​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​ផ្អាក​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​​​រយៈ​ពេល​ចំនួន​​មួយ​ម៉ោង ក្នុង​គោល​បំណង​ចូលរួមចំណែក​ក្នុងការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី ដើម្បី​ជួយ​រក្សា​ការ​ពារ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង ។ ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ចំនួន​អ្នកដែល​បាន​ចូលរួម​ គឺ​កាន់​តែ​ច្រើន​ឡើងៗ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។
នៅ​ក្នុង​ឆ្នាំ​នេះ​ កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី Earth Hour នឹង​ត្រូវបាន​ចូលរួម​ដោយ​វីរ​បុរស​ពីង​ពាង​ Spider-Man នៅ​ក្នុង​ភាព​យន្ត The Amazing Spider-Man 2 ក៏ដូច​ជា​តួអង្គ​សម្តែង​រឿង​ផ្ទាល់​ ដូចជា Andrew Garfield, Emma Stone, Jamie Foxx និង​អ្នក​ដឹក​នាំ​រឿង​លោក Marc Webb ។ Andrew Garfield តួអង្គ​សម្តែង​ជា​វីរ​បុរស​ពីង​ពាង​បាន​និយាយថា «ខ្ញុំ​ពិតជា​មាន​មោទន​ភាព​ណាស់​ដែល​វីរ​បុរស​ពីង​ពាង​បាន​ក្លាយ​ទៅ​ជា​វីរ​បុរស​អគ្គ​រាជ​ទូត​ដំបូង​គេ​បង្អស់​តំណាង​ឱ្យ​កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី​ Earth Hour ដែល​គាត់​កំពុងតែ​បង្ហាញ​ទៅ​មនុស្ស​ទាំង​អស់​ថា យើង​អាច​ក្លាយ​ទៅ​ជា​វីរ​បុរស​បាន ពេល​ដែល​យើង​បាន​ប្រើថាម​ពល​ដែល​យើងមាន​ទៅ​ជួយ​ពិភព​លោក» ។ គាត់​ក៏​បាន​បន្ថែម​ទៀតថា «កម្មវិធី​បិទ​ចរន្ត​អគ្គិសនី Earth Hour នេះ​បាន​ក្លាយ​ទៅជា​ហេតុ​ផល​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​គួរឱ្យ​កត់​សម្គាល់​ជុំវិញ​​ពិភព​លោក​ ដូច្នោះ​ហើយ​វា​ក៏​ជា​ហេតុ​ផល​មួយ​ដែល​បានធ្វើ​ឱ្យ​ក្រុម​ការងារ​ផលិត​ភាព​យន្ត​មនុស្សពីង​ពាង Spider–Man របស់​យើង​ចូលរួម​នូវ​សកម្ម​ភាព​ដ៏​រំភើប​នេះ​ផង​ដែរ» ។
អំឡុង​ពេល​នេះ​ ក៏​មាន​កម្មវិធីរ៉ៃ​អង្គាស​ប្រាក់ Earth Hour Blue ថ្មី​ដែល​ជា​ចំណែក​មួយ​អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​ជួយ​ផ្តល់​ជា​ប្រាក់តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​យក​ទៅ​ជួយ​មនុស្សទូទាំង​ពិភព​លោក​ដូច​ជា ផ្តល់​នូវចង្ក្រាន​ថាមពល​ទៅ​ដល់​គ្រួសារ​នៅ Madagascar, ជួយ​សហគមន៍​​នៅ​ប្រទេស Philippines កសាង​ទូក fiberglass ដើម្បី​ការពារ​ទប់​ទល់​ពី​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ ដូចជា គ្រោះរលក Typoon Haiyan និង​យក​​ប្រាក់​ទៅ​ប្រើ​ជា​ទំនុក​បម្រុង​សម្រាប់​ប្រើ​ប្រាស់នៅក្នុងសួន Table Mountain National Park នៅ​អាហ្វ្រិក​ខាង​ត្បូង និង​សម្រាប់​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​កំពុង​រៀបចំ​សម្រាប់​អនាគត​ដ៏​ឆាប់។
អ្វីដែល​ធ្វើ​ឱ្យ​វីរ​បុរស​ពីងពាង​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​ដ៏​អស្ចារ្យ​នេះ គឺដោយ​សារ​តែ​ការផលិត​​ភាព​យន្ត The Amazing Spider-Man 2 ថ្មី​ត្រូវ​ផលិត​ឡើង​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផលិត​ផល​ដែល​ប៉ះពាល់​បរិស្ថាន ដូចជា ចៀស​វាង​មិន​ប្រើ​ដប​ជ័រ​ប្លាស្ទិក​បាន​ចំនួន​១៩៣.០០០​ដប, បរិ​ច្ចាគនូវការ​ដ្ឋាន​ និង​គ្រឿង​តុប​តែង​ឆាក បន្ទាប់​ពី​ថត​ចប់​បាន​ចំនួន​៤៩​តោន និង​កាត់​បន្ថយ​ចំណី​អាហារ​ក្នុង​ពេល​ថត​ដែល​អាច​បម្រើ​ដល់​មនុស្ស​បាន​៥.៦២០​នាក់​ផង​ដែរ ។ នេះជា​ហេតុ​ផល​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា តួអង្គ​វីរបុរស​ពីង​ពាង​ពីភាព​យន្ត The Amazing Spider-Man 2 ពិត​ជា​តួអង្គ​តែ​មួយ​គត់​ដែល​សាកសម​ធ្វើ​ជាតំណាង​​ឱ្យ​ការ​ការពារ​បរិស្ថាន​សម្រាប់​ពិភព​លោក​ដ៏​ប្រសើរ​ជាង​មុន ។ 
កម្ម​វិធីបិទ​ចរន្ត​អគ្គិសនី និង​អគ្គរាជ​ទូត​វីរ​បុរស​ពីង​ពាង​របស់​ខ្លួន និង​រួម​គ្នា​ជំរុញ​ទឹកចិត្ត​ទៅ​មនុស្ស​ទាំង​អស់​ឱ្យចូលរួម​ការ​ពារ​ពិភព​លោក ដើម្បី​ក្លាយ​ជា​វីរ​បុរស ​ទោះ​បី​​អ្នក​​ជា​មនុស្ស​ធម្មតា​ក៏ដោយ ៕

Wednesday, February 12, 2014

ម៉ៅ ស៊ីណាត​ ប្រកាស​ឱ្យ​អ្នក​លេង​ហ្វេ​សប៊ុក​ប្រុង​ប្រយ័ត្ន​រឿង​គេ​យក​ឈ្មោះ​លោក​ហេង ប៊ុន​លាភ​ ​​បោក​ប្រាស់​លុយ

ប្រភពមកពីកោះសន្ិភាព

រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​ អ្នក​នាង​ម៉ៅ ស៊ីណាត បានប្រកាសដល់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្វេស​ប៊ុក​ទាំង​អស់ ជា​ពិសេស​តារាសិល្បៈឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គណ​នេយ្យ​ហ្វេស​ប៊ុក​មួយ​ដែល​បាន​ប្រើ​ប្រាស់​រូប​ភា​ព​អតីត​តារា​ចម្រៀង​លោក​ហេង ប៊ុន​លាភ​ ដើម្បី​បោក​ប្រាស់​លុយ​។
តារាចម្រៀង​រូប​នេះ​បានប្រកាស​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ Profile ហ្វេស​ប៊ុក​​របស់​នាង បន្ទាប់​ពី​រូប​នាង​ផ្ទាល់​បាន​ជួប​ប្រទះ​នូវ​រឿង​មួយ​នេះ​ដោយ​មិន​នឹក​ស្មាន​ដល់​ ខណៈ​ពេល​ដែល​តារា​សម្តែង​ កញ្ញា លី ចាន់​សីហា ក៏បានពើប​ប្រទះ​រឿង​នេះ​ដែរ​។
ក្នុង​សារ​ដែល​អ្នក​​នាង​ ម៉ៅ ស៊ីណាត បាន​សរ​សេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ រួម​ទាំង​មាន​ភ្ជាប់​ផ្ទាំង​រូប​ភាព​គណ​នេយ្យ​ហ្វេស​ប៊ុក​ដែល​ជន​នោះ​បាន​ប្រើ​ប្រាស់​បន្លំ ​បាន​បញ្ជាក់​​ថា «សូម​ប្រយ័ត្ន​ប្រូហ្វាល់​មួយ​នេះ​វា​ដើរ​បោក​គេ​ថា ជា​លោក​ហេង ប៊ុន​លាភ​ ដើរ​ខ្ចី​លុយ​គេ​។ ថ្ងៃ​នេះ​វា​ខ្ចី​លុយ​ខ្ញុំ៣០០​ដុល្លារ ថា វា​ខូច​រថ​យន្ត​នៅ​សៀម​រាប​ ហើយ​ថ្ងៃ​នេះ​ដែរ​ វា​ក៏​បោក​លី ចាន់​សីហា ដែរ សូម​មិត្ត​ក្នុង​ហ្វេស​ប៊ុក​ទាំង​អស់​គ្នា​ប្រុង​ប្រយ័ត្ន​​ ជា​ពិសេស​​តារា​សិល្បៈ​។ វា​ធ្វើ​ដូច​ស្គាល់​យើង​ចឹង វា​ឱ្យ​យើង​ផ្ញើលុយ​តាម​វីង»​។
ទោះ​ជា​យ៉ាង​ណា​ អ្នក​នាង​ម៉ៅ ស៊ីណាត បាន​បញ្ជាក់​ថា នាង​មិន​បាន​ចាញ់​បោក​ជន​ម្នាក់​នេះ​ឡើយ ដោយ​សារ​តែ​នាង​មាន​ការ​សង្ស័យ​តាំង​ពី​ដំបូង​ ហើយ​រឿង​ហេតុ​នេះ​នាង​ក៏​បាន​ទំនាក់​ទំនង​ទៅ​លោក​ហេង ប៊ុន​លាភ​ ដែរ ដែល​លោក​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​នាម​លោក​ជា​សាម៉ីខ្លួន​មិន​បាន​ដឹង​រឿង​អ្វី​បន្តិច​សោះ៕

Monday, January 13, 2014

ពៅ​ លីដា​ រវល់​ច្រើន​ក្នុង​ស្រុក​ បដិសេធ​ចេញ​សម្តែង​នៅ​បរទេស​

ប្រភពពីកោះសន្ដិភាព

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​សម្បុរ​ខ្មៅ​ស្រអែម​ កញ្ញា​ពៅ​ លីដា​ ត្រូវ​បង​ប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ ស្នើ​សុំ​ឱ្យ​នាង​ទៅ​សម្តែង​ ប្រសិន​ជា​នាង​មាន​ពេល​គ្រប់​គ្រាន់​ ។​ ដំណឹង​ល្អ​នេះ​ ពៅ​ លីដា​ មិន​អាច​បំពេញ​បាន​ទេ​ ពេញ​១​ឆ្នាំ​២០១៤​នេះ​ ដោយ​សារ​តែ​នាង​សម្លឹង​ឃើញ​ឱកាស​សិល្បៈ​នៅ​ក្នុង​ប្រទេស​ល្អ​ជាង​ក្រៅ​ប្រទេស​ ។​
តារា​សម្តែង​មាន​ទម្រង់​មុខ​បែប​ខ្មែរ​ ពិតៗ​នាង​ពៅ​ លីដា​ បាន​ច្រាន​ចោល​គម្រោង​ស្រូប​យក​ប្រាក់​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ចង់​ទៅ​ខ្លាំង​ដូច​តារា​មួយ​ចំនួន​ឡើយ​ ។​ ចំណុច​ដែល​លីដា​ច្រាន​ចោល​ការ​សម្តែង​នៅ​បរទេស​ ដោយ​សារ​តែ​ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មី​២០១៤​នេះ​ នាង​ត្រូវ​ទទួល​ការ​ងារ​ជា​បន្ត​បន្ទាប់​ ដែល​សុទ្ធ​សឹង​តែ​ជា​ការ​ងារ​សិល្បៈ​មាន​ភាព​ល្អ​ប្រសើរ​ មិន​ថា​តែ​ខ្សែ​ភាព​យន្ត​ ច្រៀង​តាម​ស្ថានីយ​ទូរ​ទស្សន៍​ ឬ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឡើយ​ គឺ​នាង​ចង់​ទុក​ពេល​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ ដើម្បី​ស្ទាប​ស្ទង់​ប្រជា​ប្រិយ​ភាព​ឆ្នាំ​ថ្មី​នេះ​ស្ទុះ​ដល់​កម្រិត​ណា​ ។​
លើស​ពី​នេះ​បើ​និយាយ​ពី​កម្ម​វិធី​ប្រកួត​លើក​ពាន​រង្វាន់​អប្សរា​ឆ្នាំ​២០១៤​ វគ្គ​ថ្មី​នេះ​ គឺ​តម្រូវ​ឱ្យ​នាង​ប្រកួត​ពេញ​មួយ​ឆ្នាំ​តែ​ម្តង​ មុន​នឹង​ឆ្លង​ទៅ​យក​ជ័យ​លាភី​លើក​ពាន​រង្វាន់​នា​ចុង​ឆ្នាំ​ ។​ ការ​ពិត​លោក​ហ្វៃ​ សំអាង​ មិន​បាន​ហាម​ឃាត់​ ឬ​បិទ​ផ្លូវ​មិន​ឱ្យ​ច្រៀង​ សម្តែង​នៅ​ក្រៅ​ប្រទេស​ទេ​ តែ​មក​ពី​នាង​យល់​ថា​ ចង់​នៅ​ប្រកួត​ឱ្យ​បាន​ពេញ​មុខ​ និង​ចង់​ដក​បទ​ពិសោធន៍​ជាមួយ​ទម្រង់​សិល្បៈ​ ប្លែកៗ​ផង​នោះ​ ទើប​នាង​សម្រេច​ចិត្ត​មិន​ចេញ​ទៅ​សម្តែង​នៅ​បរទេស​ ។​
តារា​សម្តែង​ដែល​ប្រសូត​ចេញ​ពី​កម្ម​វិធី​ប្រឡង​កញ្ញា​ឯក​ប្រ៊ីត​ស្តុន​រូប​នេះ​លើក​ឡើង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ នាង​លើក​ហេតុ​ផល​បែប​នេះ​មិន​មែន​មក​ពី​លើក​តម្លៃ​ខ្លួន​រហូត​មិន​ចេញ​សម្តែង​នៅ​ក្រៅ​ប្រទេស​ឡើយ​ ការណ៍​ពិត​នាង​ក៏​ទៅ​សម្តែង​ជូន​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែរ​ ដើម្បី​ស្រូប​យក​ប្រជា​ប្រិយ​ភាព​ តែ​មក​ពី​ឆ្នាំ​នេះ​ទៅ​មិន​រួច​ រក​ចន្លោះ​មិន​ឃើញ​ ។​ នាង​នឹង​បន្ត​ការ​សម្តែង​នៅ​ប្រទេស​ក្រៅ​នៅ​ឆ្នាំ​ក្រោយ​ដោយ​មាន​អ្នក​រៀប​ចំ​កម្ម​វិធី​មួយ​នៅ​អាមេរិក​ បាន​មក​ទាក់​ទង​ ហើយ​ទុក​ពេល​ឱ្យ​នាង​ប្រឡូក​ការ​ងារ​ក្នុង​ស្រុក​ពេញ​១ឆ្នាំ​២០១៤​ ។
លើស​ពី​នេះ​ខណៈ​បិទ​ផ្លូវ​ចេញ​ទៅ​នាយ​សមុទ្រ​ នាង​បាន​សម្រុក​ថត​តាម​ផលិត​កម្ម​ជា​បន្ត​បន្ទាប់​ ដូច​ជា​ថត​បទ​ចម្រៀង​ពី​ជំនាន់​មុន​ឱ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ហើយ​មាន​ផលិត​កម្ម​ផ្សេង​ទៀត​ដូច​ជា​សាន់​ដេ​ ថោន​ ក៏​នាង​ចូល​រួម​ថត​ជា​ហូរ​ហែ​ បូក​រួម​ទាំង​ធ្វើ​ជា​ពិធី​ការិនី​មួយ​ទៀត​ ។ រវល់​ច្រើន​បែប​នោះ​ហើយ​ ទើប​ចង​ជើង​នាង​មិន​អាច​ទៅ​ណា​កើត​ ។​ ពៅ​ លីដា​ រំពឹង​ថា​ នាង​ប្រឹង​បញ្ចេញ​ទេព​កោ​សល្យ​ក្នុង​ឆ្នាំ​នេះ​ ពិត​ជា​អាច​ស្រូប​យក​ប្រជា​ប្រិយ​ភាព​បាន​លើស​ពេល​ណា​ទាំង​អស់​ជាក់​ជា​មិន​ខាន​ ៕

Tuesday, January 7, 2014

តា​រា​ស្រី​10​ដួង​ចូល​រួម​បញ្ចេញ​ទេព​កោ​សល្យ​ដណ្តើម​ពាន​រង្វាន់​អប្ស​រា​ឆ្នាំ​2014​

ប្រភពមកពីកោះសន្ដិភាព
រាជធានី​ភ្នំពេញ ៖ កម្ម​វិធី​ប្រកួត​យក​ពាន​រង្វាន់​អប្ស​រា​​ឆ្នាំ​២០១៣​បាន​បញ្ចប់​ហើយ​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ ដោយ​តា​រា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​បាន​ទទួល​ពាន​រង្វាន់​តាម​​ទេព​កោ​សល្យ​រៀង​ៗ​ខ្លួន​ ។ ដោយ​សារ​តែ​មាន​ការ​គាំ​ទ្រ​ពី​មហា​ជន​ នៅ​ពេល​នេះ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​ ពិសេស​លោក​ហ្វៃ​ សំអាង​ ដែល​ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ពាន​រង្វាន់​អប្ស​រា​ផ្ទាល់​ បាន​រៀប​ចំ​កម្ម​វិធី​ប្រកួត​រដូវ​កាល​ថ្មី​វគ្គ​២​ឆ្នាំ​២០១៤​បន្ត​ទៀត​ ដោយ​តម្រូវ​ឱ្យ​តា​រា​មាន​ឈ្មោះ​បោះ​សំឡេង​ប្រុស​ស្រី​ចំនួន​២០​រូប​ចូល​រួម​ប្រលង​ដូច​រដូវ​កាល​ចាស់​ដែរ ។ កម្ម​វិធី​ប្រកួត​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​១០​ មករា ទៅ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា ។
តា​រា​ស្រី​​ទាំង​១០​រូប​ ដែល​ចូល​ខ្លួន​ប្រកួត​ប្រជែង​យក​ពាន​ឆ្នាំ​២០១៤​នេះ​រួម​មាន​នាង​ព្រីម​ មន្ថា​ កញ្ញា​អា​លី​ហ្សា​ កញ្ញា​ថន លក្ខិណា​ នាង​ឡោម​ លក្ខិណា​ កញ្ញា​លី​ ច័ន្ទ​សីហា នាង​ចាន់​ស្រី​រ័ត្ន​ កញ្ញា​ដួង​ មា៉​ណា​ នាង​ពៅ​ លី​ដា​ តា​រា​កំប្លែង​នាង​លន់ ដា​ណេ​ និង​កញ្ញា​នៅ​ សុ​នី​តា​ ។តាម​ការ​ឱ្យ​ដឹង​ពី​ជំនួយ​ការ​កម្ម​វិធី​ពានរង្វាន់​អប្សរា​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ថា​ ដើម្បី​ឆ្លើយ​តប​ការ​គាំ​ទ្រ​ពី​ទស្ស​និក​ជន​នោះ​ ទូរ​ទស្សន៍​អប្ស​រា​ដែល​មាន​លោក​ហ្វៃ​ សំអាង​ ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​អប្ស​រា​​ សម្រេច​រៀប​ចំ​កម្ម​វិធី​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៤​ទៀត​។ តា​រា​ប្រុស​១០​រូប​ និង​តា​រា​ស្រី​១០​រូប​ត្រូវ​លោក​ហ្វៃ​ សំអាង​ ជ្រើស​រើស​រួច​រាល់​ហើយ​ ឱ្យ​ពួក​គេ​បញ្ចេញ​ទេព​កោ​សល្យ​ដើម្បី​ដណ្តើម​ពាន​អប្សរា​វគ្គ​២ ។
ថ្វី​ដ្បិត​តែ​វគ្គ​១​ចប់​ទៅ​មែន​ តែ​នៅ​បន្ត​វគ្គ​ថ្មី​ ។ ដូច្នេះ​តា​រា​ទាំង​អស់​ដែល​មហា​ជន​បាន​ស្គាល់​យា៉ង​ច្បាស់​រួច​ទៅ​ហើយ​នោះ​ ត្រូវ​លោក​ហ្វៃ​ សំអាង​ ឱ្យ​បញ្ចេញ​ទេព​កោ​សល្យ​ជា​មួយ​ភាព​តស៊ូ​អត់​ធ្មត់​ និង​គោ​រព​ពេល​វេលា​ ។ តា​រា​ទាំង​អស់​នៅ​ពេល​ប្រកួត​មាន​ការ​ពិនិត្យ​ពិច័យ​យា៉ង​ខ្លាំង​តាំង​ពី​ការ​សម្តែង​ ពេល​វេលា​បង្ហាញ​មុខ​ និង​ភាព​ព្យា​យាម​ ព្រោះ​កម្ម​វិធី​ប្រលង​នោះ​ដូច​ឆ្នាំ​ចាស់​អីុ​ចឹង​ ។ ការ​ប្រកួត​ពេញ​មួយ​ឆ្នាំ​២០១៤​ដែល​ជា​ពេល​វេលា​យូរ​ បើ​ចង់​បាន​ពាន​ត្រូវ​តែ​ខំ​ អ្នក​ណា​ខំ​ពិត​ជា​មាន​អនា​គត​ល្អ​ ហើយ​បាន​ទទួល​ការ​កោត​សរ​សើរ​ និង​មាន​ស្នា​ដៃ​នៅ​ក្នុង​ទំព័រ​សិល្បៈ​ទុក​ថ្ងៃ​ក្រោយ​សម្រាប់​បង្ហាញ​អ្នក​ជំនាន់​ថ្មី​ ឬ​កូន​ចៅ​របស់​ខ្លួន​ ។
វិញ្ញា​សា​ដែល​តម្រូវ​ឱ្យ​ប្រកួត​ប្រជែង​ក្រោម​ការ​ដាក់​ពិន្ទុ​ពី​គណៈ​កម្ម​ការ​ និង​ការ​ផ្ញើ​សារ​គាំ​ទ្រ​ពី​មហា​ជន​គ្រប់​ទី​កន្លែង​នោះ​រួម​មាន​របាំ​បុរាណ​ ចម្រៀង​យី​កេ​ និង​បាសាក់​ ចម្រៀង​សម័យ​ ការ​សម្តែង​រឿង​ខ្លី​បែប​បុរាណ​ និង​សម័យ​ដែល​បង្ហាញ​ពី​ការ​អប់​រំ​ សម្តែង​សៀក​ និង​ច្រៀង​ត្រាប់​តាម​តា​រា​ចម្រៀង​បរ​ទេស​ជា​ដើម​ ។ កញ្ញា​ដួង​ ម៉ា​ណា​ ដែល​ប្រសូត​ចេញ​ពី​កម្ម​វិធី​ប្រលង​ស្រី​ស្រស់​ប្រុស​ស្អាត​ជាប់​តំណែង​ជា​ស្រី​ស្អាត​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ និង​បច្ចុ​ប្បន្ន​ជា​ពិធី​ការិនី​នៅ​ទូរ​ទស្សន៍​អប្សរា​ឱ្យ​ដឹង​ថា​ ពី​ដំបូង​នាង​មិន​ចង់​ប្រកួត​ប្រជែង​ទេ​ តែ​មក​ពី​រៀម​ច្បង​ប្រាប់​ថា​ ឱ្យ​សាក​ល្បង​ទៅ​ដើម្បី​ចង់​ដឹង​ថា​ ខ្លួន​ពូ​កែ​សម្តែង​ក្នុង​ឈុត​ឆាក​របៀប​ណា​នោះ​ ទើប​នា​ង​សម្រេច​ចិត្ត​ប្រកួត​ ។ 
ម្យ៉ាងទៀត​គិត​ថា​ មាន​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ដូច​គេ​ដែរ​ បើ​បាន​ប្រកួត​ប្រជែង​យក​ពាន​នឹង​គេ​នោះ​ជា​រឿង​មួយ​ល្អ​ គ្រាន់​ទុក​ជា​ភស្តុ​តាង​ទៅ​ថ្ងៃ​ក្រោយ​​ប្រាប់​គេ​ឯង​ ឬ​កូន​ចៅ​ថា​កាល​នៅ​ក្មេង​មាន​ប្រវត្តិ​បាន​ពាន​រង្វាន់​សិល្បៈ​៕

Friday, January 3, 2014

សុភ័ក្ត្រ​​ កុសុមៈ​​ វិល​មក​រក​ពិ​ភព​សិល្បៈ​​ចម្រៀង​​ដូច​កាល​នៅ​វ័យ​កុមារ​

ប្រភពមកពីកោះសន្ដិភាព
​រាជធា​នី​ភ្នំពេញ​ ៖​​​ ​​​តា​រា​ចម្រៀង​ដែល​ចាប​់​អាជីព​​​តាំង​​ពី​នៅ​វ័យ​​​​​កុមារ​​ប្រចាំ​ផលិត​​កម្ម​ឆ្លង​ដែន​ ​កញ្ញា សុភ័ក្រ្ត​ កុសុមៈ​​ ពេល​នេះ​​ពេញ​ក្រមុំ​​លូត​លាស់​​ជាមួយ​រូបសម្រស់​​ផូរ​ផង់​​​ និង​នៅ​តែ​ប្រកប​​អាជីព​សិល្បៈ​​​ដូច​មុន​​ដដែល​ក្រោយ​​ពី​បាត់​មុខ​​​​​​ជា​យូរ​​កន្លង​មក​​ ។​ តាំង​​ពីលា​ឈប់​​ពី​ផលិត​កម្ម​​ឆ្លង​ដែន​ និង​រស្មី​នាគ​មាស​​​មក ​សុភ័ក្ត្រ​កុសុមៈ​ ​​​នៅមិន​ទាន់​រក​ឃើញ​ទ្រនំ​ថ្មី​​​​នៅ​ឡើយ​​ទេ ទោះ​​ជា​នាង​មាន​ទេព​កោ​សល្យ​​ល្អ​បែប​ណា​ក៏​ដោយ​ ។ ដោយ​សារ​តែ​មាន​​ប្រវត្តិ​ច្រៀង​​ក្នុង​ផលិត​កម្ម​​ល្បី​ឈ្មោះ​​ កុសុមៈ​​​ប្រកាន់​​គោល​ជំហរ​​រឹង​​មាំ​​ថា នាង​មិន​​ច្រៀង​ឱ្យ​ផលិត​កម្ម​​ក្នុង​ស្រុក​ណា​​ទេ​ បើមិន​បាន​ផលិត​កម្ម​ពេញ​និយម​​​ ។​
​នាង​សុភ័ក្ត្រ​​ កុសុមៈ​ ​​បាន​សាង​ជីវិត​​​នៅ​​​លើ​វិថី​​សិល្បៈ​​ចម្រៀង​​តាំង​ពី​វ័យ​កុមារ​មក​ម្លេ៉ះ​​ ។ កាល​នៅ​តូច​​​​នាង​ធ្វើ​ឱ្យ​គេ​កោត​សរសើរ​​ណាស់​ដោយ​សារ​តែនាងជា​ក្មេង​​តូច​ល្អិត​​​​​ តែ​សំឡេង​ពីរោះ​​​​​រណ្ដំ​​ដូចមនុស្ស​​ចាស់ ។ ​ក្នុង​ពេល​ដែល​ពេល​វេលា​​​ប្ដូរ​ផ្លាស់ ​សុភ័ក្ត្រ​​​ កុសុមៈ​ បាន​បាត់​មុខ​ពី​វេ​ទិកា​សិល្បៈ​​​អស់​ជា​ច្រើន​​ឆ្នាំ ​បន្ទាប់​ពី​ទ្រនំ​​ល្បី​ឈ្មោះ​​របស់​នាង​​​ដួល​រលំ​​បិទមុខ​​ជំនួញមក​​ ។ លុះ​​រយៈ​ប្រមាណ​​​ជា​ជិត​​២ឆ្នាំ​​ចុងក្រោយ​នេះ​​កុសុមៈ​បាន​​វិល​ត្រឡប់មក​​វិញ​បង្ហាញ​​ទាំង​រូបសម្រស់​ស្រស់​សោភា​​​ពេ​ញវ័យ​ក្រមុំ​ ​ដោយ​អ្នក​ណា​​ក៏​ថា​នាង​ជានារីវ័យ​ក្មេង​ស្រស់ស្អាត​​​ខុស​ដាច់ឆ្ងាយ​កាល​ពី​នៅកុមារ​ ។ ជាមួយ​នឹង​ការ​ប្រកាស​ខ្លួន​​វិល​ត្រឡប់​មក​​ពិ​ភព​​សិល្បៈ​​វិញ ​​កុសុមៈ​​​​​ដែល​​​​​​ធ្លាប់​មាន​ប្រវត្តិ​​ច្រៀង​ពី​រោះ​​តាំង​​ពីក្មេង​​​ត្រូវ​ស្ថានីយ​​​ទូរទស្សន៍​​ជា​ច្រើន​​​ជ្រើស​រើស​​​ឱ្យ​​ចូល​រួម​​សម្ដែង​​​ដើម្បី​ទទួល​​យក​ភាព​​ទាក់​ទាញ​​ក្រោយ​ឃ្លាត​ឆ្ងាយ​​​​ព​ី​ពិ​ភព​សិល្បៈ​​​​​យូរ​ឆ្នាំ​​ ។
ក្នុងជំនួប​​​ជាមួយអ្នក​យក​ព័ត៌មាន​​​កោះសន្ដិ​ភាព​​កាល​ពី​ថ្ងៃទី​​៣០ ខែ​ធ្នូ​ ឆ្នាំ​​​២០១៣ ​​សុភ័ក្រ្ត កុសុមៈ​​ ​បាន​ថ្លែ​ង​​​ទាំង​សម្ដី​​សំដៅ​​​សមជានារី​ខ្មែរ​​ពេញ​វ័យ​​​​​ក្រមុំ​ និង​ទឹក​មុខ​ស្រស់​​​​ថ្លា​ថា​នាង​​ឃ្លាត​ឆ្ងាយ​​​មួយ​រយៈធំ​​​ពី​ការ​ងារ​សិល្បៈ​​ដោយ​សារ​តែ​​ទុក​ពេល​​​សិក្សា​​ឱ្យ​ពេញ​លេញ​ដូច​​​​​យុវ​វ័យ​ទូទៅ​​ឱ្យ​បាន​​​​ចប់​សព្វ​​គ្រប់​​​​ ។​​ ម្យ៉ាង​​ទៀត​​ក្រៅ​ពី​​រៀន​នា​ង​​​ឆ្លៀត​ពេល​​សិក្សា​​​មុខ​ជំនាញ​​ខាង​កែ​​សម្រស់​​​ដើម្បីមាន​ជំនាញ​មួយ​​ច្បាស់​ ។​ ព្រោះ​តែ​ស្រឡាញ់​​សិល្បៈ​​​​​តាំង​ពីតូ​ច ​​​ហើយ​​នៅ​តែ​នឹក​​​សិល្បៈ​​​រហូត ​​​ដូច្នេះ​​ហើយ​​ពេល​នាង​នៅ​​រៀន​​​​បន់​​ឱ្យ​តែ​​​ឆាប់​ចប់​​ដើម្បី​បា​ន​បំពេញ​​តួនាទី​​ដូច​កាល​​​ពី​​នៅ​​ពីក្មេង​​​​ ។ សិល្បៈ​​នាង​មិនចោល​ទេ​​​ព្រោះ​ជា​​របស់​បាន​មក​ពីធម្ម​ជាតិ​​​​ដែល​មនុស្ស​ណា​​​​​​ក៏​ចង់​បាន​​​​ ។
អតីត​សមាជិក​​ចម្រៀង​ផលិត​កម្ម​ឆ្លង​ដែន​​​រូប​នេះ​និយាយ​​​ថា នាង​ចូល​ច្រៀង​វិញ​​​យូរ​ខែមក​ហើយ​​ តែ​អត់​ទាន់​​បាន​ចូល​ច្រៀង​​ប្រចាំ​ផលិត​កម្ម​​​ល្បី​​ក្នុង​ស្រុក​​ណា​មួយ​​ឡើយ​ ។
ទោះ​ជា​នាង​មិន​បាន​​ចូល​ច្រៀង​​​ប្រចាំ​​ផលិត​កម្ម​ធំក៏​នាងមិន​​អន់​ចិត្ត​​​​ទេ​​ ព្រោះ​ស្ថិត​​​នៅ​លើ​កាសម្លឹង​​ឃើញ​របស់​​ម្ចាស់​ផលិត​កម្ម​​​​ ម្យ៉ាង​​​​​សម្រាប់​​​នាង​​បើ​ឱ្យ​​ទៅទំ​លើ​ក​ន្លែង​​​​ថ្មី​ពេក​នាង​​យល់​​ថាមិន​ល្អទេ ។ ​​នាង​មិន​គិត​ថា​​​តម្កើង​​តម្លៃ​ខ្លួន​​​ទេ ​តែ​​ជាការ​​យល់​ឃើញ​ផ្ទាល់​​ខ្លួន​​​​ ហើយ​​នាង​​ក៏ធ្លាប់​​​ប្រឡូក​ក្នុង​ផលិត​កម្ម​ល្បី​ដែរ​ ទើប​ប្រកាន់​​គោល​ជំហ​រ​បែប​​នេះ ។ ​​សូម្បី​​តែ​ផលិត​​កម្ម​ក្រៅ​ស្រុក​​ក៏នាង​ច្រៀង​ឱ្យ​ផលិត​កម្ម​​ដែល​គេ​ស្គាល់​​ដូច​ជា​រៃមាស​​​ តោ​មា​ស​​​ជា​ដើម ។​តា​រាដែល​​ប្រកាន់​​គោល​ជំហរ​​​មិន​ច្រៀង​​​ឱ្យ​ផលិត​កម្ម​មិនល្បីរូបនេះ​​ថ្លែង​​ថា ​​ទោះ​បី​​នាង​មិនទាន់​បាន​ចូល​​​​ផលិត​កម្ម​​​​​ល្បី​ណា​មួយ​ក្ដី​​​តែ​គោល​​​ដៅ​​​សិល្បៈ​​​របស់​នាង​បាន​សម្រេច​​​ដូច​ការ​គិត​​​ហើយ​ ព្រោះ​​ពេល​នេះ​​នាង​​វិលមក​ច្រៀង​វិញ​​បម្រើ​អារម្មណ៍​​​មហាជន​ដូចមុន ៕ 

Wednesday, December 18, 2013

រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ពញ្ញាក់​អារម្មណ៍​ទស្សនិក​ជន​ឱ្យ​ស្រឡាញ់​ព្រៃ​ឈើ​

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ​ ៖ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ដែល​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៧​ ធ្នូ​ ឆ្នាំ​២០១៣​ នៅ​រោង​ភាព​យន្ត​ Platinum Cineplex ស្ថិត​នៅ​ជាន់​ទី​៥​ ផ្សារ​ទំនើប​សូរិយា​ ផលិត​ករ​ និង​តួ​សម្តែង​បាន​បង្ហាញ​ការ​លំបាក​មួយ​ចំនួន​ក្នុង​ការ​ផលិត​ និង​សម្តែង​នៅ​ក្នុង​រឿង​ «វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​» ដែល​បាន​ផលិត​ចប់​រួច​រាល់​ហើយ​នោះ​ ។​
ផលិត​ករ​ និង​អ្នក​ដឹក​នាំ​រឿង​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ បាន​និយាយ​ថា​ ទម្រាំ​បាន​ចេញ​ជា​ខ្សែ​រឿង​មួយ​នេះ​ គឺ​អ្នក​ស្រី​ជួប​ការ​លំបាក​ច្រើន​ ព្រោះ​នេះ​ជា​រឿង​បុរាណ​ដំបូង​របស់​អ្នក​ស្រី​ ក្នុង​ការ​ងារ​ជា​ផលិត​ករ​ជាង​២០​ឆ្នាំ​មក​នេះ​ ។​ អ្វី​ដែល​ពិបាក​ទៀត​នោះ​ គឺ​ក្នុង​រឿង​នេះ​អ្នក​ស្រី​ត្រូវ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង ​សម័យ​កាល​ ការ​ស្លៀក​ពាក់​ និង​ការ​តុប​តែង​ខ្លួន​ ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ ព្រោះ​សម័យ​នោះ​អ្នក​ស្រី​កើត​មិន​ទាន់​ឡើយ​ ។​ ម៉្យាង​វិញ​ទៀត​ នៅ​ក្នុង​ប្រទេស​របស់​យើង​ ការ​ថត​ភាព​យន្ត​បុរាណ​គឺ​ជួប​បញ្ហា​ ដោយ​សារ​តែ​ខ្វះ​ស្ទូឌី​យោ​ថត​ និង​ឧករណ៍​សម្ភារ​ ។​
អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ និយាយ​ថា​ «ដោយ​សារ​តែ​យើង​គ្មាន​ស្ទូឌីយោ​ថត​នេះ​ហើយ​ ដែល​ខ្ញុំ​ត្រូវ​ស្វែង​រក​ទីកន្លែង​ណា​ដែល​សម​រម្យ​ និង​មាន​សភាព​ស្ងប់​ស្ងាត់​ ប៉ុន្តែ​​យើង​នៅ​តែ​ជួប​បញ្ហា​ដោយ​សារ​ពេល​កំពុង​តែ​ថត​នោះ​ ពេល​ខ្លះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ម៉ូតូ​ រថយន្ត​ និង​ត្រាក់​ទ័រ​កំពុង​តែ​បើក​ ហេតុ​នេះ​យើង​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ថត​មួយ​ ប្លង់ៗ​ ។​ ពិបាក​ដែរ​ដោយ​សារ​តែ​ប្រទេស​យើង​ឥឡូវ​នេះ​ទោះ​នៅ​តំបន់​ដាច់​ស្រយាល​ក៏​មាន ​ម៉ូតូ​ជិះ​ ហើយ​កសិករ​យើង​ឥឡូវ​ក៏​មិន​សូ​វ​ប្រើ​គោ​ ក្របី​ដើម្បី​ភ្ជួរ​ស្រែ​ទៀត​ គឺ​គេ​ច្រើន​ប្រើ​ត្រាក់​ទ័រ​ និង​ឧបករណ៍​ទំនើប​ ផ្សេងៗ​ទៀត​ ដែល​សំឡេង​ទាំង​នោះ​នាំ​ឱ្យ​រំខាន​នៅ​ក្នុង​ការ​ថត​» ។​
អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ មាន​មោទន​ភាព​នឹង​វណ្ណ​កម្ម​ថ្មី​នេះ​ ព្រោះ​រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ ជា​សារព​ញ្ញាក់​អារម្មណ៍​ទស្សនិក​ជន​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃ​ឈើ​ ពិសេស​គឺ​ឆ្លុះ​បង្ហាញ​ពី​រឿង​មួយ​ដែល​មនុស្ស​យើង​ទំនង​មិន​បាន​នឹក​ដល់​ គឺ​ទុក្ខ​ខ្លោច​ផ្សារបស់​ឈើ​គ្រញូង​ ដែល​ត្រូវ​គេ​កាប់​បំផ្លាញ​ ។​ អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ រំពឹង​ថា​ «វិញ្ញាណ​លោក​ម្ចាស់​គ្រញូង»​ នឹង​ក្លាយ​ជា​ចំណែក​តូច​មួយ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ឈើ​ គ្រញូង​ បើ​ទោះ​បី​ជា​ខ្សែ​ភាព​យន្ត​ដែល​មាន​រយៈ​ពេល​ត្រឹម​២ម៉ោង​នេះ​មិន​អាច​ទប់​ ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​ស្រុង​ក្តី​ ។​
កញ្ញា​ម៉ាក​ សែន​សូនីតា​ ហៅ​តូតា​ ដែល​ជា​តួ​អង្គ​ឯក​ស្រី​នៅ​ក្នុង​រឿង​ និយាយ​ថា​ នេះ​ជា​រឿង​លើក​ដំបូង​ហើយ​ដែល​នាង​យល់​ថា​ វា​មាន​ភាព​លំបាក​សម្រាប់​អាជីព​សម្តែង​របស់​នាង​ ។​ លំបាក​ត្រង់​ថា​ នេះ​ជា​លើក​ទី​មួយ​ដែល​នាង​ត្រូវ​សម្តែង​ ដោយ​យក​សំឡេង​ផ្ទាល់​ ហើយ​ជា​រឿង​បុរាណ​ដែល​តម្រូវ​ឱ្យ​នាង​រៀប​ចំ​ការ​និយាយ មួយៗ​ សុភាព​រាប​សា តាម​មនុស្ស​សម័យ​បុរាណ​ ដែល​វា​ខុស​ពី​លក្ខណៈ​ដើម​របស់​នាង​ដែល​និយាយ​ ញាប់ៗ​ ។​ ក្នុង​នោះ​ក៏​មាន​ឈុត​មួយ​ដែល​ធ្វើ​ឱ្យ​នាង​មាន​ការ​បារម្ភ​ផង​ដែរ​ គឺ​ឈុត​ដុត​ទីង​មោង​ដែល​តម្រូវ​ឱ្យ​នាង​រត់​កាត់​ភ្លើង​ ដែល​អាច​ឱ្យ​នាង​រលាក​ប្រសិន​បើ​មាន​ការ​​ប្រហែស​បន្តិច​ ។​ យ៉ាង​ណា​ក៏​ដោយ​ នាង​មាន​ទំនុក​ចិត្ត​ដោយ​សារ​តែ​អ្នក​ដឹក​នាំ​រឿង​បាន​ត្រៀម​រៀប​ចំ​ជា​ ស្រេច​នូវ​សម្ភារ​មួយ​ចំនួន​ក្នុង​ករណី​ដែល​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ ។​ ក្នុង​នាម​ជា​តារា​សម្តែង​មួយ​រូប​ នាង​នៅ​តែ​អាច​ធ្វើ​បាន​ និង​សង្ឃឹម​ថា​ រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិក​ជន​ ។​
ដោយ​ឡែក​តួ​អង្គ​ឯក​ប្រុស​នៅ​ក្នុង​រឿង​លោក​អ៊ុន​ សុធា​ និយាយ​ថា​ រឿង​នេះ​លោក​ក៏​មាន​ការ​លំបាក​ដែរ​ ដោយ​សារ​នេះ​ជា​រឿង​ទីមួយ​ហើយ​ ដែល​លោក​បាន​សម្តែង​ជា​តួអង្គ​ដួង​ព្រលឹង​ ដែល​លោក​មិន​ធ្លាប់​បាន​សម្តែង​ពី​មុន​មក​ឡើយ​ ។​ ប៉ុន្តែ​ដោយ​សារ​តែ​បាន​ការ​បង្ហាត់​បង្ហាញ​ពី​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ទើប​លោក​អាច​សម្រេច​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​សម្តែង​ក្នុង​​ខ្សែ​ភាព​យន្ត​ មួយ​នេះ​ ។​
វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​២០១៣​នេះ​ ក្រោម​ការ​វិនិយោគ​ផលិត​ពី​ក្រុម​ហ៊ុន​ Sabay Digital Corporation ជាមួយ​ផលិត​កម្ម​ផ្កាយ​ប្រាំ​របស់​អ្នក​ស្រី​ពាន់​ ភួង​បុប្ផា​ ។ រឿង​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ឆ្នាំ​២០១៣​តទៅ​ នៅ​រោង​ភាព​យន្ត​លុច្ស​ និង​រោង​ភាព​យន្ត​បារាយណ៍​អណ្តែត​ ខេត្ត​សៀម​រាប​ និង​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៤​ បញ្ចាំង​នៅ​រោង​ភាព​យន្ត​ Platinum Cineplex និង​ Legend ៕​

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់