ប្រភពមកពីកោះសន្ដិភាព

តែមួយភ្លាតសោះ Emmy (ឈ្មោះពិត Paula Taylor) បានផ្លាស់ប្តូរជិវិតរបស់នាង ពេលនាងមានផ្ទៃពោះបែបទំមុនស្រកៀលជាមួយមិត្តប្រុសនាង។ មិត្តប្រុស Emmy បានបោកប្រាស់នាងឱ្យយកកូនចេញ ហើយក្រោយមក Emmy ក៏ត្រូវដើរដល់ផ្លូវបំបែកជាមួយមិត្តប្រុស។ ជាអកុសល្យ Emmy ទទួលរងនូវព័ត៌មានមិនល្អពីបញ្ហាស្បូនរបស់នាង ព្រោះការយកកូនចេញ។ ទីបំផុត នាងមិនអាចមានកូនទៀតបាន។ Emmy មានអារម្មណ៍ទុក្ខព្រួយ និងខូចសតិ ព្រោះបាត់បង់កូន។ នាងរង់នៅយ៉ាងឈឺចាប់ និងខ្លោចផ្សារ រហូតថ្ងៃមួយ នាងជួបក្មេងស្រីម្នាក់ឈ្មោះថា Mobile ដែលកំព្រាម្តាយ។
Mobile (ឈ្មោះពិត VanisaNuchchanon) កំព្រាម្តាយដោយសារការឆក់ប្លន់។ តាំងពីពួកចោរលួចឆក់ ចូលលួចក្នុងហាងដ៏តូចមួយរបស់ក្មេងស្រី និងម្តាយនាង។ Mobile មិនដែលនិយាយរកអ្នកណាទេ តាំងពីពេលនោះមក។
Emmy មានអារម្មណ៍អាណិតអាសូរ Mobile ចឹងទើបEmmy យលនាងមកចិញ្ចឹមនាពេលនោះ ព្រោះអ្នកទាំងពីរសុទ្ធមានអារម្មណ៍បាត់បង់នូវមនុស្សដែលខ្លួនស្រលាញ់។ នៅពេលដែល អតីតកាលឈឺចាប់ នៅតែដើរតាម Emmy មានអីម្យ៉ាងដើរតាមMobile នោះជាខ្មោចម្តាយរបស់នាង ដែលព្រួយបារម្ភពីកូនខ្លួន។ សាច់រឿងបរិយាយពីក្តីស្រលាញ់ និងការទំនាក់ទំនងរបស់ម្តាយ ចាប់ផ្តើមដោយភាពរន្ធត់ ដែលកើតឡើងភ្លាមៗ។
ចង់ដឹងថា តើខ្សែភាពយន្តនេះ មានអត្ថន័យយ៉ាងណាជាមួយនឹងការភ័យ ខ្លាច រន្ធត់ គ្រប់សកម្មភាពនៅក្នុងរឿងនេះនោះ ? មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend Cinema ។
ខ្សែភាពយន្តនេះផងដែរ នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី 20 ខែកុម្ភ: ឆ្នាំ 2014 តទៅ នៅរោងភាពយន្ត លេជេន (Legend Cinema) ទូរស័ព្ទទំនាក់ទំនង 078 300 400 ។
0 comments:
Post a Comment