This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label សិល្ប៏. Show all posts
Showing posts with label សិល្ប៏. Show all posts

Tuesday, May 27, 2014

ឆ្លើយ​​តប​តាមសំណូមពរ​រឿង «គ្រាប់​ពេជ្រ» ត្រូវបាន​ដាក់​បញ្ចាំង​ជាថ្មី​

ប្រភពមកពីកោះសន្ដិភាព
ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០១៤ ម៉ោង ១៤:៤៧
រាជធានីភ្នំពេញ ៖ តាម​ការ​​សន្យា និង​ឆ្លើយ​តប​ទៅនឹង​សំណូម​ពរ​ជាច្រើន​ភាព​យន្ត​រឿង «គ្រាប់​ពេជ្រ» ឬ "GEMS ON THE RUN" បាន​វិល​មក​​បម្រើ​អារម្មណ៍​ទស្សនិក​ជន​ជាថ្មី នៅរោង​ភាព​យន្ត​លុច្ស ដែល​ការ​ចាក់​បញ្ចាំង​នឹង​ប្រព្រឹត្ត​ឡើង​​ពេញ​មួយ​សប្តាហ៍​ រហូត​ដល់​ថ្ងៃទី៣០ ឧសភា ។
លោកសុខ វិសាល ចាង​ហ្វាង​ផលិត​កម្ម​៣៩១ និង​ជាផលិត​ករ​ភាព​យន្ត​នេះ បាន​ឱ្យ​ដឹងថា ការ​ចាក់បញ្ចាំង​រឿង «គ្រាប់​ពេជ្រ» ម្តង​ទៀត គឺដើម្បី​បម្រើ​អារម្មណ៍​ទស្សនិក​ជន ពិសេស​មិត្ត​យុវវ័យ​បាន​សើចសប្បាយ​​ បំបាត់​ទុក្ខ​កង្វល់​ផ្សេងៗ​ក្នុង​កិច្ច​ការ​ងារ និង​ការ​សិក្សា​តាមរយៈ​ឈុត​ឆាក​កំប្លែង​ស្ងួត​ជាច្រើន ។
ផលិត​ករ​រូបនេះ​បន្តថា មិត្តភក្តិ​មួយ​ចំនួន​របស់​លោក​បាន​នាំ​សារ​មក​ប្រាប់ដែរថា គាត់​មិន​ទាន់​បាន​ទស្សនា និង​សូម្បី​អ្នក​ទស្សនា​រួចហើយ​មួយ​ចំនួន ក៏​ចង់​ទស្សនា​រឿង​ហ្នឹង​ម្តង​ទៀត ។ ដូច្នេះ​ទើប​លោកសម្រេចដាក់​បញ្ចាំងរឿង​នេះ​ម្តង​ទៀត នៅរោងភាព​យន្ត​លុច្ស​វិញម្តង បន្ទាប់​ពីចាក់​បញ្ចាំង​នៅរោងភាព​យន្ត Platinum Cineplex និង Legeng រួចមក ។
ក្រៅពី​មាន​ឈុត​ឆាកកំប្លែង​ស្ងួត​ជាច្រើន ដែល​ជាគន្លឹះ​ធ្វើ​​ឱ្យ​ទស្សនិក​ជន​​ផ្ទុះ​សំណើច​គ្រប់​គ្នា​នោះ រឿង «គ្រាប់ពេជ្រ» ក៏មាន​ដាក់​បញ្ចូល​មរតក​សំនៀង​ដើមរបស់​អធិរាជ​​សំឡេង​មាស លោក​ស៊ីន ស៊ីសាមុត ពីរោះៗ​​ឆ្លាស់គ្នា ដែល​ប្រិយ​មិត្ត​កម្រ​នឹង​បាន​ឮជាច្រើន​បទ​ទៀតផង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

Monday, May 26, 2014

វិធី​សាស្ត្រងាយ​ៗ 4យ៉ាង​ជួយដល់ការ​រក្សា​ស្បែក​ឱ្យ​ភ្លឺ​រលោង

ប្រភពមកពីកោះសន្ដិភាព

ភាព​តាន​តឹងក្នុង​អា​រម្មណ៍​ ក្តី​ទុក្ខ​ព្រួយ​និង​ការ​​អស់កម្លាំងអាច​ធ្វើ​ឱ្យ​ស្បែក​ស្រ​អាប់​និង​មើល​ទៅ​ចាស់​ជាង​វ័យ ។ ដើម្បី​ធ្វើ​ឱ្យភាព​​ភ្លឺ​ថ្លា​របស់​ស្បែក​ត្រ​ឡប់​មក​វិញ​ ចូរ​អនុវត្ត​នូវ​វិធី​សាស្ត្រ​​៤​ចំណុច​ដូច​ខាង​ក្រោម ៖

១- ទទួល​ទាន​ផ្លែ​ឈើ​និង​បន្លែ​ស្រស់​ឱ្យ​បាន​ច្រើន ៖
រាល់​អា​ហារ​ដែលទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​គឺ​សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ស្បែក ។ ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ស្រស់​ៗ​នឹង​ជួយ​ឱ្យ​ស្បែក​មាន​ជី​វិត​រស់​រវើក​និង​ស្រស់​បំ​ព្រង ។ ​ចំណែក​ឯ​អា​ហារ​ដែល​សម្បូរ​ដោយ​ប្រូ​តេអុីន​និង​វីតា​មីន​នឹង​ជួយ​រក្សា​ស្បែក​ឱ្យ​ភ្លឺ​ថ្លា ។

២- ប្រើគ្រឿង​សម្អាង​ធម្មជាតិ​ផ្សំ​ដោយ​ខ្លួន​ឯង ៖
ជំ​នួស​ឱ្យ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថែរក្សា​សម្រស់​ផលិត​ពី​សារ​ធាតុ​គី​មី គេ​អាច​ប្រើ​ផលិត​ផល​ធម្ម​ជាតិ​ដើម្បី​សម្អាតស្បែក​មុខ ។ គេ​អាច​ធ្វើ​ល្បាយ​លាប​មុខ​ដោយ​លាយ​ចូល​គ្នា​នូវ  ត្រសក់​ ទឹក​ត្រ​សក់​ស្រូវ និង​ទឹក​ក្រូច​ឆ្មារ​២-៣​ដំណក់ ខណៈ​​បំ​បាត់​ស្នាម​ជាំ​ដោយ​ប្រើ​ចំណិត​ចេក​​ទុំ​បិទពី​លើ ។ ដោយ​ឡែក ប៉េង​ប៉ោះ​អាច​ប្រើ​ទប់​ស្កាត់​មុន​លើ​ស្បែក ។ ចូរ​លាយ​បញ្ចូល​គ្នា​នូវ​ទឹក​ប៉េង​ប៉ោះចំណុះ​៣ស្លាប​ព្រា​កា​ហ្វេ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​១ស្លាប​ព្រា​កា​ហ្វេ​និង​ក្រែម​ទឹក​ដោះ​គោ​២ស្លាប​ព្រា​កា​ហ្វេ ។ ចូរ​លាប​លើ​ស្បែក​ក្នុង​រូប​ភាព​ជា​រង្វង់ ។

៣-ចូរ​លាង​សម្អាត​ស្បែក​ដោយ​ទឹកត្រជាក់ ៖
ជានិច្ច​កាល ចូរ​ប្រើ​ប្រាស់​ទឹក​ត្រ​ជាក់​លាង​ជម្រះ​ស្បែក​ (ជា​ពិ​សេស​ស្បែក​មុខ​)ខណៈ​ទឹក​ក្តៅ​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត ។​

៤- ​ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់  ៖
ការ​បែក​ញើសពេញ​ខ្លួន​​​មិន​ត្រឹម​តែផ្តល់​ផល​ល្អ​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ ​ប៉ុនែ​្តថែម​ទាំង​ផ្តល់​ផល​ល្អ​ដល់​ស្បែក​ផងដែរ ។ ​ចូរ​ចាប់​យក​ប្រ​ភេទ​លំ​ហាត់​ប្រាណ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ហើយ​រាង​កាយ​អំណោយ​ផល ។ ​ដោយ​ឡែក ចំពោះ​ការ​ធ្វើ​លំ​ហាត់​ប្រាណបែប​សមា​ធិ​ក៏​អាច​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​បាន​ផងដែរ ​​ខណៈលំ​ហាត់​ប្រាណ​ប្រ​ភេទ​នេះ​បាន​ជំ​រុញ​ដល់​ការ​ច​រា​ចរ​ឈាមក្នុង​រាង​កាយ​ ៕

បាន​តំណែង​មេការ​ឃ្លាត​ពី​អាជីព​សិល្បៈ​សម្តែង​ឡុង​ ប៊ុន​ហេង​ រៀប​ចំ​ខួប​កំណើត​បំពេញ​ចិត្ត​ថៅកែ​ស្រី​

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ​ ៖ តារា​ល្បី​ឈ្មោះ​មួយ​ចំនួន​ មាន​នាង​មាស​ សុខ​សោភា​ នាង​សាន​ សុមាលី​ នាង​ញឹម​ ចាន់​ថន​ នាង​សុខ​ សោមា​វត្តី​ និង​​លោក​ជួប​ សុភ័ក្ត្រ​ ជាដើម​ បាន​ចូល​រួម​រីក​រាយ​ក្នុង​រាត្រី​ខួប​កំណើត​របស់​ថៅកែ​ស្រី​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ​ RCA ។​ ពិធី​ខួប​កំណើត​នេះ​ រៀប​ចំ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៣​ ឧសភា​ ឆ្នាំ​២០១៤​ ដោយ​តារា​សម្តែង​លោក​ឡុង ប៊ុន​ហេង​ ដើម្បី​បំពេញ​ចិត្ត​ថៅកែ​ស្រី​ ដែល​ផ្តល់​តំណែង​ជា​មេការ​ក្លឹប​ដល់​ខ្លួន​ ។​

លោក​ឡុង​ ប៊ុន​ហេង​ ដែល​ឃ្លាត​ពី​អាជីព​សិល្បៈ​ ព្រោះ​រវល់​ការ​ងារ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ប្រចាំ​ក្លឹប​កម្សាន្ត​ RCA ឱ្យ​ដឹង​ថា​ លោក​រៀប​ចំ​កម្ម​វិធី​ពិសេស​ជូន​ថៅកែ​ក្លឹប​ គឺ​ពិធី​ខួប​កំណើត​ដើម្បី​ឱ្យ​កាន់​តែ​មាន​ហុង​ស៊ុយ​ក្នុង​ជីវិត​ ពិសេស​ចង់​ឱ្យ​មុខ​របរ​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិ​ជន​ច្រើន​ឡើង​ នៅ​ពេល​ដែល​សព្វ​ថ្ងៃ​នេះ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន​កុះករ​ ។​ ការ​គាំទ្រ​នេះ​ដោយ​សារ​តែ​ក្លឹប​ចាត់​ចែង​កម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ ដើម្បី​ឱ្យ​មាន​ភាព​ ប្លែកៗ​រហូត​ ក្នុង​ន័យ​ចែក​រំលែក​ការ​កម្សាន្ត​ជូន​ភ្ញៀវ​ដើម្បី​បំបាត់​ទុក្ខ​ ឬ​ការ​នឿយ​ហត់​ពី​ការ​ងារ​ពេល​ថ្ងៃ​ ។​

លោក​ឡុង​ ប៊ុន​ហេង​ ថ្លែង​អំណរ​គុណ​ភ្ញៀវ​ទាំង​អស់​ដែល​ចូល​រួម​កម្សាន្ត​នៅ​ក្លឹប​ RCA តាំង​ពី​បើក​ដំណើរ​ការមក​ ពិសេស​នា​ឱកាស​ខួប​កំណើត​ថៅកែ​ក្លឹប​ ក៏​ដូច​ជា​តារា​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ជួយ​ឱ្យ​កម្ម​វិធី​មាន​កិត្តិយស​ និង​សប្បាយ​រីក​រាយ​ ។

ក្លឹប​កម្សាន្ត​ RCA ជា​ក្លឹប​ថ្មី​មួយ​កំពុង​ទាក់​ទាញ​បាន​ភ្ញៀវ​ជា​ច្រើន​ ដែល​មាន​មុខ​មាត់​និយម​ទៅ​កម្សាន្ត​បំបាត់​ភាព​នឿយ​ហត់ ក្រោយ​បំពេញ​ការ​ងារ​ ដោយ​សារ​តែ​ក្លឹប​នោះ​រៀប​ចំ​ល្អ​ប្រណីត​ មាន​អ្នក​ចម្រៀង​ ល្បីៗ​ និង​បំពាក់​ដោយ​ឧបករណ៍​ភ្លើង​ពណ៌​ទាន់​សម័យ​ រចនា​ពេញ​ផ្ទៃ​ខាង​ក្នុង​ ។​

ក្នុង​ឱកាស​រៀប​ចំ​កម្ម​វិធី​ខួប​កំណើត​របស់​ថៅកែ​ស្រី​នោះ​ ក្លឹប​ RCA បាន​បញ្ចុះ​តម្លៃ​ពិសេស​ជូន​អតិថិ​ជន​ ។​ អតិថិ​ជន​ជា​ច្រើន​បាន​រាំ​កម្សាន្ត​យ៉ាង​រីក​រាយ​ និង​ជូន​ពរ​ម្ចាស់​ក្លឹប​ផង​  ដែរ ។​ ចំពោះ​តារា​ល្បី​ឈ្មោះ​ចូល​រួម​នា​រាត្រី​នោះ​ មាន​នាង​មាស​ សុខ​សោភា​ នាង​សុខ​ សោម៉ា​វត្តី​ លោក​ជួប​ សុភ័ក្ត្រ​ នាង​ញឹម​ ចាន់​ថន​ នាង​សាន​ សុម៉ាលី​ នាង​ឱក សុមាវត្តី​ និង​លោក​វណ្ណ​   មករា ៕

គឹម លីហ្សា ចាប់​ផ្តើម​រៀបចំ​បង្វិច​ចេញទៅតាម​ប្តី​នៅ​ប្រទេស​អូស្ត្រាលី

ប្រភពមកពីកោះសន្ដិភាព

រាជធានីភ្នំពេញ ៖ តាំងពីរៀប​ការ​ជាមួយស្វាមី​ជាអាណិក​ជន​នៅ​ប្រទេស​​អូស្ត្រាលី លោក​គីវ វុទ្ធី ស្វាមី​គឹម លីហ្សា តារា​សម្តែង​រូប​នេះ ទើប​តែ​បានសិទ្ធិ​ចាកចេញទៅ​តាម​ស្វាមី ដើម្បី​សាង​ទំព័រ​ជីវិត​ថ្មី​នៅ​លើ​ទឹក​ដី​ទំនើប​មួយ បន្ទាប់​ពី​រង់​ចាំ​ពេល​វេលា​អស់​​ជាច្រើន​ខែ​ក្នុង​ពេល​ចាំឯក​សារ​រត់​ការ ។ គឹម លីហ្សា សន្យាថា នាង​និង​ព្យាយាម​មក​លេង​ស្រុកកំណើតឱ្យ​បាន​ញឹក​ញាប់ និង​បង្ហាញ​មុខលើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ឱ្យ​មហា​ជន​បានដឹង ទោះ​បី​ជានាង​ចេញ​ទៅ​​សាង​ជីវិត​ថ្មីក៏ដោយ ។
អ្នក​នាង​គឹម លីហ្សា តារា​សម្តែង​មានស្នាម​ញញឹម​ស្រស់​ស្អាត និង​សាច់សខ្ចី​ធ្លាប់​បាន​អះអាង​កាលពី​អំឡុងពេល​រៀបការ​ជាមួយ​ស្វាមី​មានតួនាទី​​ជា​ពេទ្យ​នៅ​​អូស្ត្រាលី​ថា នាង​រៀប​ការ ហើយ​អត់​ទាន់​បាន​ចេញទៅ​រស់​នៅភ្លាមៗ​ដូច​តារា​សម្តែង​មួយចំនួន​ទេ ដោយ​សារ​តែ​មាន​ឯកសារ​មួយ​ចំនួន​នៅ​មិន​ទាន់​រត់​ការ​ចេញរួច យ៉ាង​ហោច​ណាស់​ក៏​ជិត​កន្លះឆ្នាំទៀត ។ ក្នុងអំឡុង​ពេល​រត់​ចាំ​រត់​ការ​តារា​សម្តែង​រូបនេះ បាន​បង្ហាញ​នូវវត្ត​មាន​ជាបន្ត​បន្ទាប់​នៅលើ​ទំព័រ​សិល្បៈ​មុន​នឹង​ចាកចេញនាង​បានចូលរួម​ថត​រឿង និង​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ពី​មួយ​ទៅ​មួយ​ក្នុង​ន័យ​ចង់​ឱ្យ​មហា​ជន​គាំទ្រ​នាង​បន្ត​ទៀត ក្នុង​ពេល​ដែល​នាង​ក៏​មិន​ទាន់​ចិត្ត​ដាច់ចិត្ត​ចេញ​ទៅចោល​អ្នក​គាំទ្រ​ ទើប​ពេល​វេលា​មិន​ទាន់​វេច​អីវ៉ាន់​ទៅ​តាម​ស្វា​មី​នោះ​ ជា​ពេល​វេលាល្អ​មួយដែល​គឹម លីហ្សា បាន​សាង​ស្នាដៃ​ចុងក្រោយ​​ក្នុង​ទំព័រ​សិល្បៈ​មុន​និង​លា​ឈប់​ជាផ្លូវការ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

Monday, March 3, 2014

អ្នក​នាងច័ន្ទ សុធារ័ត្ន ធ្វើខួបកំណើត​កូនស្រី ស្របពេលបើ​សម្ពោធភោជនីយដ្ឋាន​តម្លៃជិត​កន្លះ​លាន​ដុល្លារ

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ ៖ កាលពី​រាត្រីថ្ងៃទី​២ មីនា ២០១៤ កន្លងទៅ អ្នកនាង​ច័ន្ទ សុធារ័ត្ន អតីតតារាបង្ហាញ​ម៉ូដ​ប្រចាំ​ក្រុម​សាន់ម៉ូ​ដែល​ បាន​រៀបចំ​​កម្មវិធី២​ គឺខួបកំណើតកូនស្រីគម្រប់១ខែ​ និង​បើកសម្ពោធភោជនីដ្ឋាន​មីងហ្គោមីងហ្គោ​ ដែលមានទីតាំង​ស្ថិតនៅខាង​ក្រោយ​ស្ថានទូត​រុស្សីរាជធានីភ្នំពេញ ។
អ្វីដែល​ធ្វើឱ្យ​មហាជនចាប់អារម្មណ៍នោះ គឺអ្នកនាងច័ន្ទ សុធារ័ត្ន​ បានធ្វើឱ្យគេភ្ញាក់ផ្អើល ​ដោយសារតែភោជ​នីយដ្ឋាន​ដែល​ជា​របស់​នាង គឺបាន​ចំណាយ​​អស់ចំនួនកន្លះលានដុល្លារ​ ទើបបានជាមើលទៅក្នុងបរិវេណ​មានការ​រៀបចំ​ក្នុងសភាព​ទំនើបទាន់​សម័យ​ជាមួយ​ភ្លើង​ពណ៌យ៉ាងស្រស់ប្រណីត ។
    ​​
អ្នកនាង​បាន​និយាយថា​ ស្វាមីនាង​គឺជាអាណិកជនខ្មែរ​-បារាំង ​ពួកយើងបានស្រលាញ់​ អស់រយៈពេល១ឆ្នាំមកហើយ​ទើប​ឆ្លង​ដល់​ថ្ងៃ​រៀបការ ។ ស្វាមីនាងជាមនុស្សចូលចិត្តសិល្បៈ ​បើទោះជាគាត់មាន​លុយគ្រប់គ្រាន់​សម្រាប់ចិញ្ចឹមកូនចៅ​ក៏នាងអាចមានសិទ្ធិ​ប្រឡូក​សិល្បៈ​បានពេញទំហឹងដូចនៅ​លីវដែរ ។

ផលិត​កម្ម​សាន់​ដេ ថត​ខារ៉ាអូខេ​ត្រៀម​ចេញ​លក់​ថ្ងៃ​ចូល​ឆ្នាំ​

ប្រភពមកពីកោះសន្តិភាព
រាជធានីភ្នំពេញ ៖ ផលិត​កម្ម​សាន់ដេ បាន​ប្រមូល​ផ្តុំ​តារា​ល្បីថ្មី​ចាស់​ជា​ច្រើន​ដួង​មក​ជួប​ជុំ​គ្នា​ថត​បទ​ចម្រៀង​រាំ​វង់ រាំ​ក្បាច់ កន្ទ្រឹម យ៉ាង​រីក​រាយ​ កាល​ពីព្រឹក​​ថ្ងៃទី​២ មីនា ២០១៤ នៅ​បរិវេណ​វត្ត​ជ្រោយ​អំពិល ដោយ​ក្នុង​បរិវេណ​នោះ​ក៏​មាន​ឃើញ​មហា​ជន​មក​មើល​ការ​ថត​នេះ​ជាច្រើន​កុះ​ករ​ផង​ដែរ ។
តារា​ចូល​រួម​មានខេមរៈ សិរីមន្ត, ខេមរៈ ស្រីពៅ, កញ្ញាសុខ ពិសី, ឆាយ​ វិរៈយុទ្ធ, អ៊េនជី, មាស សាលី, សុខ រក្សា, កុល ដាវី, នាយ​វីតតាមីនសេ, ប៉ុមប៉ុយ, សុវណ្ណ លីនដា, កញ្ញា លីលី, គង់ វង្សយ៉ាទី, សាយ សៀរ៉ា. អង់ ឆាយទី, លោក​ម៉ារីអូ ដុកទ័ររីទ្ធិ, អេឡិច ហ្សូរ៉ា ជាដើម ។
តាម​ប្រភព​ពី​​ម្ចាស់​ផលិត​កម្ម​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ សាន់ដេ​បាន​ផលិត​ចម្រៀង​ចូល​​ឆ្នាំចំនួន​៥​វ៉ុល ​មាន​ជាង​៥០​បទ សម្រាប់​កម្សាន្ត​ក្នុង​ឆ្នាំ​ថ្មី ដោយ​រំពឹង​ថា មហា​ជន​ពិត​ជា​រីករាយ ហើយសង្ឃឹមថា បង​ប្អូន​ និង​​ជួយ​​គាំទ្រ​​​​ផលិត​កម្ម​សាន់ដេ​បន្ត​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដែល​ខិត​ខំផលិត ។

Tuesday, February 25, 2014

ផលិត​កម្ម​ថោន​ប្រមូល​តារា​ល្បីៗថត​ចម្រៀង​ខារ៉ា​អូខេ​ត្រៀម​អប​អរ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

ប្រភពមកពីកោះសន្តិភាព

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ ផលិត​កម្ម​ថោន​ដែល​ជា​ផលិត​កម្ម​ល្បី​ឈ្មោះ​នៅ​ក្នុង​ស្រុក​បាន​រៀប​ចំ​ថត​ចម្រៀង​ខារ៉ា​អូខេ​ក្នុង​ទ្រង់​ទ្រាយ​ធំ​មួយនៅ​ក្នុង​ទីតាំង​រមណីយ​ដ្ឋាន​ទន្លេ​បាទី​ និង​នៅ​មុខ​ប្រាសាទ​តា​ព្រហ្ម​​ ដែល​​ប្រមូល​ផ្តុំ​ទៅ​ដោយ​តារា​សម្តែង តារា​ចម្រៀង​ និង​កំប្លែង​ជា​ច្រើន​ដួងរំលេច​ដោយ​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ និង​ប្លែក​ជាង​មុន។
​នា​ឱកាស​នោះ​គេ​ឃើញ​វត្ត​មាន​តារា​ល្បីៗដូចជា អ្នក​នាង មាស សុខ​សោភា​, លោក​ករុណា ពេជ្រ, អេនី​ហ្សាម, លី អ៊ីវ៉ាធីណា​, សុគន្ធ នីសា​, សុខ​ រក្សា, សុគន្ធ ថេរ៉ាយុ, អ៊ឹង និមល, ឌួង ហ្សូរីម៉ា​, អាលីហ្សា​, ឆៃ​លី​ដា​ឡែន​, ស្រី​ពេជ្រ, ប៉េង​ប៉ោង, នាយ​វីត​តាមីនសេ, នាយ​ផ្លយ​, ឆ័យ, ផាន់ ស្រីរ័ត្ន​, គង់​ វង្សយ៉ា​ទី, តូតា, រតនៈ ពិសិដ្ឋ, សុធា ពិសិដ្ឋ, គង់​ វិច្ឆិកា, សុវណ្ណ​ លីនដា, មាច ស្រី​ខួច, ឃឹម​ ចរិយា, កុល​ ដាវី, ឡោម លក្ខិណា, ញឹម ចាន់ថន និង​កញ្ញា សាន សុម៉ាលី ជាដើម។
ការ​ថត​ចម្រៀង​ខារ៉ា​អូខេ​របស់​ផលិត​កម្ម​ថោន​ឆ្នាំ​នេះ​ធ្វើ​ឡើងក្នុង​គោល​បំណងបង្ហាញ​នូវ​បទ​ចម្រៀង​រាំ​វង់​ រាំ​ក្បាច់​ កន្ទ្រឹម ឡាំលាវ ដើម្បី​​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរដែល​ជិតនឹង​ឈាន​មក​ដល់នាពេល​ខាង​មុខ​នេះ។

Monday, February 17, 2014

ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ

ប្រភពមកពីកោះសន្តិភាព
រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​យេៗ នាង​ឆៃ​លី​ ដាឡែន កាល​ពី​រាត្រី​ថ្ងៃ​ទី១៧ កុម្ភៈ​២០១៤ ​បាន​រៀប​ចំ​ពិធី​ខួប​កំណើត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ល្ម​មមួយនៅ​ក្នុង​ភោជនីយ​ដ្ឋាន​វីហ្វ្រែន​ខាង​ក្រោយ​បុរី​កីឡា​​ ដោយ​មាន​ការ​ចូល​រួម​ពីតារា​ល្បីៗ​មួយចំនួន​ផង​ដែរ​។
នាង​ឆៃ​លី ដាឡែន ដែល​តុប​តែង​ខ្លួន​យ៉ាង​ឆើត​ឆាយ​ និង​ញញឹម​ស្រស់​ក្នុង​ពិធី​ខួប​កំណើត​បាន​ឱ្យ​ដឹង​ថា នាង​ធ្វើ​ខួប​កំណើត​ដើម្បី​ជូន​ពរ​ខ្លួន​ឯង​ដែល​មាន​ឱកាស​ឡើង​សម្តែង​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​វិញ​ ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ បន្ទាប់​ពី​បែក​ធ្លាយ​រូប​ភាព​សិច​ស៊ី​ជ្រុល​របស់​នាង​។
ដើម្បី​ឆ្លង​ផុត​ភាព​អាប់​អួរ​នាង​ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​ខួប​កំណើត​នេះ​ឡើង​ ដោយ​រៀប​ចំ​ចំនួន​១០​តុ​ ហើយ​អញ្ជើញ​តែ​ភ្ញៀវ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ។
សូម​បញ្ជាក់​ថា តារា​ដែល​បាន​បង្ហាញ​វត្ត​មាន​នារាត្រី​នោះ​ រួម​មាន​ លោក​ករុណា ពេជ្រ, លោក​សុគន្ធ ថេរ៉ាយុ, អ្នក​នាង​ឈួន ស្រីម៉ៅ, ម៉ាដូណា, កញ្ញាស្រីពេជ្រ កញ្ញា, ឡោម លក្ខិណា​, កញ្ញា​លី ច័ន្ទសីហា​,​ថន តារា និង​ម្ចាស់​ផលិត​កម្ម​រៃ​មាស​ តោមាស​ជា​ដើម​៕

រូបកាយ ក្នុងរឿង The Parallel

ប្រភពមកពីកោះសន្ដិភាព
មកដល់​ថ្មីទៀត​ហើយ​ខ្សែភាព​យន្តថៃ មានចំណ​ងជើង​ថា The Parallel ដែលនាំចូល និងចែក​ចាយដោយ​ក្រុមហ៊ុន Westec Media Limited។ ខ្សែភាព​យន្តនេះផង​ដែល​ គឺជាខ្សែ​ភាពយន្ត​ដែលបង្កប់​ទៅដោយ​ឈុត​ឆាក ភ័យ ខ្លាច រន្ធត់ គ្រប់​សកម្មភាព ។
តែមួយភ្លាត​សោះ Emmy (ឈ្មោះពិត Paula Taylor) បានផ្លាស់ប្តូរ​ជិវិត​របស់​នាង ពេលនាង​មានផ្ទៃពោះ​បែបទំមុន​ស្រកៀល​ជា​មួយ​មិត្តប្រុសនាង។ មិត្តប្រុស Emmy បានបោក​ប្រាស់នាងឱ្យ​យកកូន​ចេញ ហើយ​ក្រោយ​មក Emmy ក៏ត្រូវ​ដើរដល់​ផ្លូវបំបែក​ជាមួយ​មិត្ត​ប្រុស។ ជាអកុសល្យ Emmy ទទួល​រងនូវ​ព័ត៌មាន​មិនល្អ​ពីបញ្ហា​ស្បូន​របស់នាង ព្រោះការ​យកកូន​ចេញ។ ទីបំផុត នាង​មិន​អាច​មាន​កូន​ទៀត​បាន។ Emmy មាន​អារម្មណ៍​ទុក្ខព្រួយ និង​ខូច​សតិ ព្រោះបាត់​បង់​កូន។ នាងរង់នៅ​យ៉ាង​ឈឺចាប់ និង​ខ្លោច​ផ្សារ រហូតថ្ងៃ​មួយ នាង​ជួបក្មេង​ស្រីម្នាក់​ឈ្មោះ​ថា Mobile  ដែល​កំព្រាម្តាយ។
Mobile (ឈ្មោះពិត VanisaNuchchanon) កំព្រាម្តាយ​ដោយសារការ​ឆក់​ប្លន់។ តាំងពី​ពួកចោរ​លួច​ឆក់ ចូល​លួចក្នុង​ហាងដ៏តូច​មួយ​របស់​ក្មេងស្រី និងម្តាយ​នាង។ Mobile មិនដែល​និយាយ​រកអ្នកណាទេ តាំងពីពេល​នោះមក។
Emmy មានអារម្មណ៍​អាណិត​អាសូរ Mobile ចឹងទើបEmmy យលនាង​មកចិញ្ចឹម​នាពេល​នោះ ព្រោះអ្នក​ទាំងពីរ​សុទ្ធមាន​អារម្មណ៍​បាត់​បង់នូវ​មនុស្ស​ដែលខ្លួន​ស្រលាញ់។ នៅ​ពេល​ដែល អតីត​កាលឈឺ​ចាប់ នៅតែ​ដើរតាម Emmy មានអី​ម្យ៉ាង​ដើរតាម​Mobile នោះ​ជា​ខ្មោចម្តាយ​របស់​នាង ដែល​ព្រួយ​បារម្ភ​ពីកូន​ខ្លួន។ សាច់រឿង​បរិយាយ​ពីក្តី​ស្រលាញ់ និង​ការទំនាក់​ទំនង​របស់​ម្តាយ ចា​ប់ផ្តើម​ដោយ​ភាព​រន្ធត់ ដែលកើត​ឡើង​ភ្លាមៗ។
​ចង់ដឹងថា​ តើខ្សែភាព​យន្តនេះ មានអត្ថ​ន័យយ៉ាង​ណាជាមួយ​នឹង​ការភ័យ ខ្លាច រន្ធត់ គ្រប់សកម្មភាព​នៅក្នុងរឿង​នេះនោះ ? មាន​តែចូល​រួមតាមដាន​ទស្សនាទាំង​អស់គ្នានៅ​រោងភាពយន្ត Legend Cinema ។
ខ្សែភាព​យន្តនេះផងដែរ នឹងចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី ​20 ខែកុម្ភ: ឆ្នាំ 2014 តទៅ នៅរោងភាព​យន្ត លេជេន (Legend Cinema) ទូរស័ព្ទ​ទំនាក់ទំនង 078 300 400 ។

Thursday, February 13, 2014

«មនុស្ស​​ពីង​ពាង និង​កម្មវិធី​បិទ​​ចរន្ត​អគ្គិសនី​ (Earth Hour) ចូលរួម​គ្នា ដើម្បី​ការ​ពារ​ពិភព​​លោក​»

ប្រភពមកពីកោះសន្ដិភាព
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ ឆ្នាំ​២០១៤ មាន​ការ​ចូលរួម​សហ​ការ​ដ៏​អស្ចារ្យ​ជា​លើក​ដំបូង​មួយ​ គឺ​វីរ​បុរស​ពីង​ពាង Spider-Man ត្រូវ​​បាន​ជ្រើស​​តាំង​ឱ្យ​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​បិទ​​ចរន្ត​អគ្គិសនី "Earth Hour" ដែល​ត្រូវ​បាន​រៀបចំ​ដោយ​​​អង្គ​ការ WWF (World Wide Fund for Nature) ជា​មួយ​នឹង​សារ​ជំរុញ​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ទាំង​អស់​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ ដើម្បី​ក្លាយ​ជា​វីរ​បុរស​ការ​ពារ​ពិភព​លោក​ដូច​មនុស្ស​ពីង​ពាង​ដែរ ។
លោក Andy Ridley ជា CEO និង Co-Founder នៃ​កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី​ “Earth Hour” ​និង​លោក​ Jeff Blake ជា Chairman នៃ​ផ្នែក​ទីផ្សារ និង​ចែក​ចាយ​អន្តរ​ជាតិ​នៃ​ផលិត​កម្ម Sony Pictures Entertainment បាន​ចូលរួម​បង្កើត​ឱ្យ​មាន​កម្ម​វិធី​មួយ គឺ Earth Hour Blue សម្រាប់​​អនុ​ញ្ញាត​ឱ្យ​មនុស្ស​ទាំង​អស់​ជុំវិញ​ពិភព​លោក​ចូលរួម​ជា​មួយ​គ្នា​ក្នុង​កម្មវិធី​បិទ​ចរន្ត​អគ្គិសនី​ដ៏​ល្បី​ដែល​ឆ្នាំនេះ និង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មីនា ថ្ងៃទី​២៩ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ។
Earth Hour ជាកម្ម​វិធី​ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដែល​តម្រូវ​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​ផ្អាក​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​​​រយៈ​ពេល​ចំនួន​​មួយ​ម៉ោង ក្នុង​គោល​បំណង​ចូលរួមចំណែក​ក្នុងការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី ដើម្បី​ជួយ​រក្សា​ការ​ពារ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង ។ ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ចំនួន​អ្នកដែល​បាន​ចូលរួម​ គឺ​កាន់​តែ​ច្រើន​ឡើងៗ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។
នៅ​ក្នុង​ឆ្នាំ​នេះ​ កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី Earth Hour នឹង​ត្រូវបាន​ចូលរួម​ដោយ​វីរ​បុរស​ពីង​ពាង​ Spider-Man នៅ​ក្នុង​ភាព​យន្ត The Amazing Spider-Man 2 ក៏ដូច​ជា​តួអង្គ​សម្តែង​រឿង​ផ្ទាល់​ ដូចជា Andrew Garfield, Emma Stone, Jamie Foxx និង​អ្នក​ដឹក​នាំ​រឿង​លោក Marc Webb ។ Andrew Garfield តួអង្គ​សម្តែង​ជា​វីរ​បុរស​ពីង​ពាង​បាន​និយាយថា «ខ្ញុំ​ពិតជា​មាន​មោទន​ភាព​ណាស់​ដែល​វីរ​បុរស​ពីង​ពាង​បាន​ក្លាយ​ទៅ​ជា​វីរ​បុរស​អគ្គ​រាជ​ទូត​ដំបូង​គេ​បង្អស់​តំណាង​ឱ្យ​កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី​ Earth Hour ដែល​គាត់​កំពុងតែ​បង្ហាញ​ទៅ​មនុស្ស​ទាំង​អស់​ថា យើង​អាច​ក្លាយ​ទៅ​ជា​វីរ​បុរស​បាន ពេល​ដែល​យើង​បាន​ប្រើថាម​ពល​ដែល​យើងមាន​ទៅ​ជួយ​ពិភព​លោក» ។ គាត់​ក៏​បាន​បន្ថែម​ទៀតថា «កម្មវិធី​បិទ​ចរន្ត​អគ្គិសនី Earth Hour នេះ​បាន​ក្លាយ​ទៅជា​ហេតុ​ផល​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​គួរឱ្យ​កត់​សម្គាល់​ជុំវិញ​​ពិភព​លោក​ ដូច្នោះ​ហើយ​វា​ក៏​ជា​ហេតុ​ផល​មួយ​ដែល​បានធ្វើ​ឱ្យ​ក្រុម​ការងារ​ផលិត​ភាព​យន្ត​មនុស្សពីង​ពាង Spider–Man របស់​យើង​ចូលរួម​នូវ​សកម្ម​ភាព​ដ៏​រំភើប​នេះ​ផង​ដែរ» ។
អំឡុង​ពេល​នេះ​ ក៏​មាន​កម្មវិធីរ៉ៃ​អង្គាស​ប្រាក់ Earth Hour Blue ថ្មី​ដែល​ជា​ចំណែក​មួយ​អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​ជួយ​ផ្តល់​ជា​ប្រាក់តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​យក​ទៅ​ជួយ​មនុស្សទូទាំង​ពិភព​លោក​ដូច​ជា ផ្តល់​នូវចង្ក្រាន​ថាមពល​ទៅ​ដល់​គ្រួសារ​នៅ Madagascar, ជួយ​សហគមន៍​​នៅ​ប្រទេស Philippines កសាង​ទូក fiberglass ដើម្បី​ការពារ​ទប់​ទល់​ពី​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ ដូចជា គ្រោះរលក Typoon Haiyan និង​យក​​ប្រាក់​ទៅ​ប្រើ​ជា​ទំនុក​បម្រុង​សម្រាប់​ប្រើ​ប្រាស់នៅក្នុងសួន Table Mountain National Park នៅ​អាហ្វ្រិក​ខាង​ត្បូង និង​សម្រាប់​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​កំពុង​រៀបចំ​សម្រាប់​អនាគត​ដ៏​ឆាប់។
អ្វីដែល​ធ្វើ​ឱ្យ​វីរ​បុរស​ពីងពាង​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​ដ៏​អស្ចារ្យ​នេះ គឺដោយ​សារ​តែ​ការផលិត​​ភាព​យន្ត The Amazing Spider-Man 2 ថ្មី​ត្រូវ​ផលិត​ឡើង​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផលិត​ផល​ដែល​ប៉ះពាល់​បរិស្ថាន ដូចជា ចៀស​វាង​មិន​ប្រើ​ដប​ជ័រ​ប្លាស្ទិក​បាន​ចំនួន​១៩៣.០០០​ដប, បរិ​ច្ចាគនូវការ​ដ្ឋាន​ និង​គ្រឿង​តុប​តែង​ឆាក បន្ទាប់​ពី​ថត​ចប់​បាន​ចំនួន​៤៩​តោន និង​កាត់​បន្ថយ​ចំណី​អាហារ​ក្នុង​ពេល​ថត​ដែល​អាច​បម្រើ​ដល់​មនុស្ស​បាន​៥.៦២០​នាក់​ផង​ដែរ ។ នេះជា​ហេតុ​ផល​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា តួអង្គ​វីរបុរស​ពីង​ពាង​ពីភាព​យន្ត The Amazing Spider-Man 2 ពិត​ជា​តួអង្គ​តែ​មួយ​គត់​ដែល​សាកសម​ធ្វើ​ជាតំណាង​​ឱ្យ​ការ​ការពារ​បរិស្ថាន​សម្រាប់​ពិភព​លោក​ដ៏​ប្រសើរ​ជាង​មុន ។ 
កម្ម​វិធីបិទ​ចរន្ត​អគ្គិសនី និង​អគ្គរាជ​ទូត​វីរ​បុរស​ពីង​ពាង​របស់​ខ្លួន និង​រួម​គ្នា​ជំរុញ​ទឹកចិត្ត​ទៅ​មនុស្ស​ទាំង​អស់​ឱ្យចូលរួម​ការ​ពារ​ពិភព​លោក ដើម្បី​ក្លាយ​ជា​វីរ​បុរស ​ទោះ​បី​​អ្នក​​ជា​មនុស្ស​ធម្មតា​ក៏ដោយ ៕

Wednesday, February 12, 2014

ម៉ៅ ស៊ីណាត​ ប្រកាស​ឱ្យ​អ្នក​លេង​ហ្វេ​សប៊ុក​ប្រុង​ប្រយ័ត្ន​រឿង​គេ​យក​ឈ្មោះ​លោក​ហេង ប៊ុន​លាភ​ ​​បោក​ប្រាស់​លុយ

ប្រភពមកពីកោះសន្ិភាព

រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​ អ្នក​នាង​ម៉ៅ ស៊ីណាត បានប្រកាសដល់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្វេស​ប៊ុក​ទាំង​អស់ ជា​ពិសេស​តារាសិល្បៈឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គណ​នេយ្យ​ហ្វេស​ប៊ុក​មួយ​ដែល​បាន​ប្រើ​ប្រាស់​រូប​ភា​ព​អតីត​តារា​ចម្រៀង​លោក​ហេង ប៊ុន​លាភ​ ដើម្បី​បោក​ប្រាស់​លុយ​។
តារាចម្រៀង​រូប​នេះ​បានប្រកាស​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ Profile ហ្វេស​ប៊ុក​​របស់​នាង បន្ទាប់​ពី​រូប​នាង​ផ្ទាល់​បាន​ជួប​ប្រទះ​នូវ​រឿង​មួយ​នេះ​ដោយ​មិន​នឹក​ស្មាន​ដល់​ ខណៈ​ពេល​ដែល​តារា​សម្តែង​ កញ្ញា លី ចាន់​សីហា ក៏បានពើប​ប្រទះ​រឿង​នេះ​ដែរ​។
ក្នុង​សារ​ដែល​អ្នក​​នាង​ ម៉ៅ ស៊ីណាត បាន​សរ​សេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ រួម​ទាំង​មាន​ភ្ជាប់​ផ្ទាំង​រូប​ភាព​គណ​នេយ្យ​ហ្វេស​ប៊ុក​ដែល​ជន​នោះ​បាន​ប្រើ​ប្រាស់​បន្លំ ​បាន​បញ្ជាក់​​ថា «សូម​ប្រយ័ត្ន​ប្រូហ្វាល់​មួយ​នេះ​វា​ដើរ​បោក​គេ​ថា ជា​លោក​ហេង ប៊ុន​លាភ​ ដើរ​ខ្ចី​លុយ​គេ​។ ថ្ងៃ​នេះ​វា​ខ្ចី​លុយ​ខ្ញុំ៣០០​ដុល្លារ ថា វា​ខូច​រថ​យន្ត​នៅ​សៀម​រាប​ ហើយ​ថ្ងៃ​នេះ​ដែរ​ វា​ក៏​បោក​លី ចាន់​សីហា ដែរ សូម​មិត្ត​ក្នុង​ហ្វេស​ប៊ុក​ទាំង​អស់​គ្នា​ប្រុង​ប្រយ័ត្ន​​ ជា​ពិសេស​​តារា​សិល្បៈ​។ វា​ធ្វើ​ដូច​ស្គាល់​យើង​ចឹង វា​ឱ្យ​យើង​ផ្ញើលុយ​តាម​វីង»​។
ទោះ​ជា​យ៉ាង​ណា​ អ្នក​នាង​ម៉ៅ ស៊ីណាត បាន​បញ្ជាក់​ថា នាង​មិន​បាន​ចាញ់​បោក​ជន​ម្នាក់​នេះ​ឡើយ ដោយ​សារ​តែ​នាង​មាន​ការ​សង្ស័យ​តាំង​ពី​ដំបូង​ ហើយ​រឿង​ហេតុ​នេះ​នាង​ក៏​បាន​ទំនាក់​ទំនង​ទៅ​លោក​ហេង ប៊ុន​លាភ​ ដែរ ដែល​លោក​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​នាម​លោក​ជា​សាម៉ីខ្លួន​មិន​បាន​ដឹង​រឿង​អ្វី​បន្តិច​សោះ៕

Tuesday, February 11, 2014

សាលា​ឧទ្ធរ​ណ៍សម្រេច​​ឱ្យ​ភាគី​ក្រុម​ហ៊ុន​SK សងសំណង​ជនរងគ្រោះ​ក្នុង​រថយន្ត​តារា​ចម្រៀង​​ខេមរៈ សិរី​មន្ត​

ប្រភពមកពីកោះសន្ដិភាព
រាជធានី​ភ្នំ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​១២ កុម្ភៈ ២០១៤ សាលា​ឧទ្ធរ​ណ៍ ​​បាន​ប្រកាសសាល​ក្រម​សំណង​ជនរងគ្រោះ​ក្នុង​រថយន្ត​តារា​ចម្រៀង​​ខេមរៈ សិរី​មន្ត​ ដោយ​​សម្រេច​តាម​សាលក្រម​របស់​តុលាការ​ខេត្ត​ព្រះ​សីហនុ​ គឺ​​​ឱ្យ​ភាគី​ក្រុម​ហ៊ុន​SK សងសំណង​តាមការ​ទាម​ទារ​​ទៅ​ភាគី​ជនរងគ្រោះ ។
បើតាមសេចក្តី​រាយការណ៍​បាន​ឱ្យដឹង​ថា សាល​ក្រម​នេះធ្វើ​ឡើង​ ក្រោម​ការ​ចូល​រួម​ពី​ភាគី​ជន​រងគ្រោះ​មាន លោក​ខេម​រៈ ភារុណ បងប្រុស​តារាចម្រៀង​ខេមរៈ សិរីមន្ត​​ និង​មេ​ធាវី​របស់លោក និង​មេ​ធាវី​តំណាង​ក្រុម​ហ៊ុន​SK ៕

Tuesday, December 17, 2013

រតនៈ​ ពិសិដ្ឋ​ និង​តូតា​ ស្និទ្ធ​ស្នាល​គ្នា​ឱ្យ​គេ​ច្រឡំ​ថា​គូ​សង្សារ

ប្រភពមកពីកោះសន្តិភាព

រាជធានីភ្នំពេញ​ ៖ កន្លង​មក​តារា​សម្តែង​ និង​តារា​បង្ហាញ​​ម៉ូដ​ លោក​រតនៈ​ ពិសិដ្ឋ​ និង​នាង​ម៉ាក​ សែន​សូនីតា​ ហៅ​តូតា​ ត្រូវ​គេ​និយាយ​ថា​ កំពុង​តែ​ស្វែង​យល់​ចិត្ត​គំនិត​គ្នា​ ។​ លោក​រតនៈ​ ពិសិដ្ឋ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពេញ​ចិត្ត​កញ្ញា​តូតា​ ដោយ​សរសើរ​ថា​ នាង​មាន​គុណ​សម្បត្តិ​ទាក់​ទាញ​ចិត្ត​លោក​ជា​ខ្លាំង​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ តារា​ទាំង​២​ដួង​នេះ​បណ្តើរ​គ្នា​ទៅ​ណា​តែ​ពីរ​នាក់​ឱ្យ​គេ​ឯង​ឃើញ​នោះ​ជា​ រឿង​បោក​ភ្នែក​មហា​ជន​ទេ​ ព្រោះ​លោក​ពិសិដ្ឋ​ កំពុង​ពិចារណា​នារី​ម្នាក់​រស់​នៅ​ប្រទេស​អូស្ត្រាលី​ ។​
តារា​ពីរ​ដួង​នេះ​ទៅ​ណា​មក​ណា​ ពិសេស​រាល់​ពេល​មាន​កម្ម​វិធី​ជប់​លៀង​របស់​អ្នក​សិល្បៈ​ តែង​ណាត់​ជួប​គ្នា​ទៅ​ត្រសង​ឱ្យ​គេ​ឃើញ​ ។ លើស​ពី​នេះ​ នាង​តូតា​ និង​លោក​រតនៈ​ ពិសិដ្ឋ​ បញ្ចេញ​កាយ​វិការ​កៀក​កិត​គ្នា​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ថត​រូប​ ហាក់​ដូច​ជា​រុញ​រឿង​ចង​មេត្រី​ស្នេហា​នឹង​គ្នា​ឱ្យ​គេ​យល់​ច្រឡំ​កាន់​តែ​ ខ្លាំង​ឡើង​ ។​ តាម​ពិត​ ម្នាក់ៗ​សុទ្ធ​តែ​មាន​គូ​កំណាន់​ចិត្ត​លាក់​គេ​ រៀងៗ​ខ្លួន​ ។​
ជាក់​ស្តែង​ក្នុង​ពិធី​រៀប​ការ​តារា​សម្តែង​សារ៉ាយ​ សក្ខណា​ កាល​ពី​ថ្ងៃ​ទី​១២​ ធ្នូ​ ២០១៣​ លោក​រតនៈ​ ពិសិដ្ឋ​ និង​នាង​តូតា​ បាន​បណ្តើរ​គ្នា​ទៅ​ចូល​រួម​ ។​ គ្រាន់​តែ​ឃើញ​ពួក​គេ​ទៅ​ដល់​ អ្នក​កាសែត​បាន​ស្ទុះ​ទៅ​ថត​រូប​ ហើយ​តារា​ទាំង​ពីរ​​នាក់​កាន់​តែ​បាន​ចិត្ត​ បណ្តោយ​ឱ្យ​គេ​ថត​ ដ្បិត​ពួក​គេ​មិន​មែន​គូ​ស្នេហា​ទេ​ ។ តារា​ ល្បីៗ​បណ្តើរ​គ្នា​ទៅ​ណា​មក​ណា​បែប​នេះ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​កន្លង​មក​ ទូច​ ស្រី​លក្ខណ៍​ ធ្លាប់​ល្បី​មាន​ស្នេហា​ជាមួយ​លោក​យូ​ឌី​ស្កូ​ ឯ​ប៉ែន​ ចំរុង​ ស្រឡាញ់​គ្នា​ជាមួយ​ទឹម​​ រដ្ឋា​ លុះ​យូរ​ទើប​ដឹង​ថា​ មិន​មែន​ជា​ការណ៍​ពិត​​ ។ ជាក់​ស្តែង​ ទូច​ ស្រី​លក្ខណ៍​ រៀប​ការ​ជាមួយ​បុរស​បរទេស​ ឯ​ទឹម​ រដ្ឋា​ អះ​អាង​ថា​ គូ​ស្នេហ៍​នាង​ជា​អ្នក​ជំនួញ​ ។​
ចំពោះ​លោក​រតនៈ​ ពិសិដ្ឋ​ និង​កញ្ញា​តូតា​ មិន​អាច​កើត​មាន​ស្នេហា​ក្រៅ​ពី​មិត្ត​ភក្តិ​ក្នុង​រង្វង់​សិល្បៈ​ឡើយ​ ដោយ​សារ​តែ​លោក​រតនៈ​ ពិសិដ្ឋ​ ត្រូវ​គេ​ផ្តល់​ព័ត៌​មាន​ថា​ មាន​នារី​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី​ពេញ​ចិត្ត​រូប​លោក​ ហើយ​បើ​លោក​យល់​ព្រម​រៀប​ការ​នោះ​ នឹង​បាន​ទៅ​រស់​នៅ​អូស្ត្រាលី​ ហើយ​ខាង​ស្រី​នឹង​ចែក​ហាង​មួយ​ឱ្យ​មើល​ការ​ខុស​ត្រូវ​ ។​ ចង់​ដឹង​ពី​រឿង​នេះ​ពិត​ ឬ​យ៉ាង​ណា​ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​សួរ​លោក​រតនៈ​ ពិសិដ្ឋ​ គ្រា​កំពុង​ឈរ​អេន​អន​ពីរ​នាក់​កញ្ញា​តូតា​ ឱ្យ​អ្នក​កាសែត​ថត​ ហើយ​លោក​បញ្ជាក់​ថា​ ពិត​ជា​មាន​រឿង​ដូច​គេ​លើក​ឡើង​មែន​ ក្នុង​អំឡុង​ពេល​លោក​ទៅ​សម្តែង​នៅ​អូស្ត្រាលី​កន្លង​មក​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ទទួល​យក​ស្នេហា​ពី​អ្នក​នៅ​អូស្ត្រាលី​ទេ​ គឺ​លោក​កំពុង​តែ​ពិចារណា​ ។
​ ក្រុុម​គ្រួសារ​នារី​នោះ​​ ពិសេស​ឪពុក​ម្តាយ​នាង​ពេញ​ចិត្ត​ចំពោះ​រូប​លោក​យក​ជា​កូន​ប្រសា​ ហើយ​បើ​សិន​ជា​លោក​ឯក​ភាព​ភ្ជាប់​និស្ស័យ​នោះ​ លោក​នឹង​មាន​ អ្វីៗ​គ្រប់​យ៉ាង​ ព្រោះ​គេ​មាន​មុខ​របរ​ច្រើន​គួរ​សម​ មាន​ហាង​ពីរ​បី​ ដូច្នេះ​អាច​ចែក​មុខ​របរ​ឱ្យ​កូន​ចៅ​រក​សុី​ ។ រឿង​នេះ​លោក​តំអក់​សិន​ ព្រោះ​ចង់​ប្រឡូក​សិល្បៈ​ឱ្យ​បាន​បី​បួន​ឆ្នាំ​ទៀត​សិន​ ម៉្យាង​ទៀត​លោក​កំពុង​តែ​ចង់​រក​សុី​អ្វី​មួយ​ក្រៅ​ពី​សិល្បៈ​ដែល​ត្រូវ​រង់ ​ចាំ​ពេល​យូរ​ ទើប​មិន​ហ៊ាន​សម្រេច​យក​អ្នក​ណា​មក​ពាក់​ព័ន្ធ​បេះ​ដូង​ទេ​ ។​
ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​រតនៈ​ ពិសិដ្ឋ​ ទទួល​ស្គាល់​ថា​ ទឹក​ដី​អូស្ត្រាលី​ ជា​ទី​ដែល​លោក​ចង់​ទៅ​រស់​នៅ​ ហើយ​យ៉ាង​យូរ​៤​ ឬ​៥​ឆ្នាំ​ទៀត​ លោក​នឹង​ចេញ​ទៅ​នៅ​ទី​នោះ​តាម​បំណង​ ។​ ទាក់​ទិន​នឹង​រឿង​ស្នេហា​មាន​គេ​ទាក់​ទង​ដូច​ព័ត៌​មាន​លេច​ឮ​នោះ​លោក​សុំ​ ពេល​គិត​សិន​ ។​ ពេល​លោក​មាន​អាយុ​ជាង​៣០​ឆ្នាំ​ ទើប​គិត​រឿង​ស្នេហា​ ។​ ចំពោះ​ការ​លើក​ឡើង​ពី​រឿង​ស្នេហា​រវាង​លោក​រតនៈ​ ពិសិដ្ឋ​ និង​កញ្ញា​តូតា​ នោះ​ លោក​ពិសិដ្ឋ​ គ្រាន់​តែ​បង្ហើប​ថា​ ពេញ​ចិត្ត​អត្ត​ចរិត​តូតា​ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ស្គាល់​គ្នា​ដូច​ជា​មិត្ត​ភក្តិ​ ៕

តារា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ច្រើន​នាក់​​ចេញ​ទៅ​សម្តែង​​រួម​គ្នា​​នៅ​អូ​ស្ត្រា​លី​​

ប្រភពមកពីកោះសន្តិភាព
រាជ​ធានី​ភ្នំពេញ​​​ ​៖ នៅ​ដើម​ឆ្នាំ​​២០១៤​ខាង​មុខ​នេះ​ តារា​ចម្រៀង​ តា​រា​សម្តែង​​ និង​តារា​បង្ហាញ​ម៉ូដ​ល្បី​ឈ្មោះ​មួយ​ចំនួន​​​នាំ​គ្នា​ចេញ​ទៅ​សម្តែង​​​​នៅ ​​ប្រទេស​​​អូ​ស្ត្រា​លី​​ ដើ​ម្បី​​បម្រើ​​អារម្ម​ណ៍​​​​​បង​ប្អូន​​​​ខ្មែរ​​​​យើង​រស់​នៅ​​ទី​​នោះ​​ ។​ ការ​​ចាក​ចេញ​​ទៅ​សម្តែង​​នៅ​ប្រទេស​អូ​ស្ត្រា​លី​​នេះ​ គឺ​ហាក់​ប្លែក​​បន្តិ​ច​​ ដោយ​សារ​​តែ​ទៅ​ជា​ក្រុម​​ច្រើន​​នាក់​ មាន​លោក​យ៉ែម​ សំអូន​ ​និង​ភរិយា​អ្នក​នាង​យ៉ាន​​ លី​ន​​ដា​ កញ្ញា​ទឹម​ រដ្ឋា​ កញ្ញា​ទឹម​ វត្តី​ លោក​​​បឺរី​​ នាង​គង់​ ច័ន្ទ​ស្រី​មុំ​ និង​កញ្ញា​​មា​ន​សូនី​តា​ ។
សម្រាប់​ការ​ទៅ​សម្តែង​​នៅ​លើ​ទឹក​ដីអូ​​ស្ត្រាលី​​​ នេះ​ តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀប​ចំ​កម្ម​វិធី​​ឱ្យ​ដឹង​ថា​ ជា​ការ​សម្តែង​​មួយ​​មាន​លក្ខណៈ
ពិ​សេស​​​ជាង​លើក​​ណាទាំង​អស់​ ពី​ព្រោះ​មិន​ត្រឹម​​តែ​ដាក់​​បញ្ចូល​ការ​​ច្រៀង​រាំ​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​តម្រូវ​ឱ្យ​​ក្រុម​សិល្បករ​​ទាំង​នោះ​ ដើរ​បង្ហាញ​​ម៉ូដ​​​​សម្លៀក​បំពាក់​​​​ក្រណាត់​ប៉ាក​់​របស់​​ខ្មែរ​​ចែ​ក​ ជូន​​ដល់​បង​ប្អូន​​ខ្មែរ​​នៅ​ទី​នោះ​​ទស្សនា​ ។ ​មិន​ថា​តែ​ជន​ជាតិ​​​ខ្មែរ​យើង​​ទេ​ សំខាន់​​ចែក​​រំលែក​​ដល​់​​ជន​បរទេស​​ផង​ដែរ​ ដើម្បី​ឈ្វេង​យល់​ពី​ការ​ច្នៃ​​ម៉ូដ​របស់​កូន​ខ្មែរ​​ ដែល​សព្វ​ថ្ងៃ​​​កំពុង​​តែ​ទទួល​បាន​ការ​​ពេញ​និយម​​​ ។
​​​ពេល ​ថ្មីៗ​នេះ​ ​​តា​រា​​សម្តែង​​ និង​តា​រា​បង្ហាញ​​ម៉ូដ​ល្បី​ឈ្មោះ​​នាង​ទឹម​ រដ្ឋា​ ​ឱ្យ​ដឹង​ថា​ ក្រុម​របស់​នាង​​ទៅ​សម្តែង​​លើក​នេះ​ ពិ​ត​ជា​មាន​​សមា​ជិក​ច្រើន​​មែន​​ ។ នេះ​​ជាលើក​ទី១​ហើយ​ ដែល​នាំ​គ្នា​​ទៅ​សម្តែង​​នៅ​បរទេស​​ជា​ក្រុម​​ច្រើន​នាក់​បែ​ប​​​នេះ​ ។ បើ​សុទ្ធ​តែ​ជា​អ្ន​ក​ល្បី​​បែប​នេះ​ ពិ​ត​ជាមាន​​កម្ម​វិធី​​ប្លែក​​មិន​ខាន​​ ព្រោះ​មិន​ទាន់​​ទៅ​សម្តែង​​ផង​ នាងឮ​​ថា​ មាន​រៀប​ចំ​​ការ​សម្តែង​ ពិសេស​ៗ​នៅទី​នោះ​​ ។ អ្វី​ដែល​​នាង​រំភើប​​ចិត្ត​នោះ​ គឺ​​ការ​សម្តែង​​បែប​បង្ហាញ​​ម៉ូដ​ ដែល​មិន​​រំលេច​​ស្នា​ដៃ​​សម្លៀក​បំពាក់​បរទេស​​ទេ​ ពោល​ជា​ស្នា​ដៃ​​របស់​កូន​ខ្មែរ​ជូន​បរទេស​​មើល​កម្សាន​្ត​​ ទើប​នាង​​សម្រេច​ចិត្ត​​ចេញ​ទៅ​សម្តែង​​នៅ​ទី​នោះ​ម្តង​ទៀត​ ។ ​
ចំណែក​​លោក​យ៉ែម​ សំអូន​ ​ដែល​ជា​អ្នក​រួម​ដំណើរ​ និង​មាន​ផែន​ការ​ច្រើន​​នៅ​ទី​នោះ​ ព្រោះ​តែ​​ជា​កន្លែង​​ភរិយា​​រស់នៅ​​បាន​ថ្លែង​ថា​ លោក​​សប្បាយ​ចិត្ត​ ដែល​បាន​នាំ​ក្រុម​​បង្ហាញ​​ម៉ូដ​លំដាប់​ប្រទេស​ចាក​ចេញ​​ទៅ​សម្តែង​​នៅ​ ប្រទេស​អូ​ស្ត្រាលី​​ម្តង​ទៀត​ ​ក្នុង​រូ​ប​ភាព​​ធំដុំ​​ជាង​មុន​ មាន​តារា​ល្បី​ឈ្មោះ​ច្រើន​ចូល​រួម​ ។ លោក​សង្ឈ​ឹម​ថា​ ​ក្រុម​របស់​​លោក​ នឹង​មាន​អ្នក​​​ឱ្យ​តម្លៃ​​ច្រើន​​ ពិសេស​​ការ​បង្ហាញ​​ម៉ូដ​​សម្លៀក​បំពាក់​​ក្រណាត់​ហូល​ផាមួង​របស់​ខ្មែរ​យើង ​ ៕

Friday, December 13, 2013

ឈិត សុជា​តា​ ខំ​កសាង​ខ្លួន​ឱ្យ​មាន​ជំនាញ​​ច្រើន

ប្រភពមកពីកោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ និង​ជា​តារា​សម្តែង​ ឈិត​ សុជា​តា​ មួយ​រយៈ​នេះ​បាន​ផ្លាស់​ប្តូរ​ស្ទីល​សម្តែង​ ថ្មី​ៗ​គួរ​ឱ្យ​ចាប់​អារម្ម​ណ៍​ ។ ពី​មុន​សុជា​តា​ គ្រាន់​តែ​ជា​អ្នក​ចាប់​អាជីព​អត្ថា​ធិប្បាយ​ទូរ​ទស្សន៍​ និង​សម្តែង​​ប៉ុណ្ណោះ​ ប៉ុន្តែ​ចុង​​ក្រោយ​នេះ​ នាង​ក្តាប់​មុខ​របរ​សិល្បៈ​ថ្មី​មួយ​ចំនួន​ទៀត​ដូច​​ជា​ច្រៀង​ និង​បង្ហាញ​ម៉ូដ​នៅ​ក្រុម​សុ៊ប​ពើ​ម៉ូដែល​របស់​កញ្ញា​ឌួង​ ហ្សូ​រី​ដា​ ។ ខណៈ​ពេល​កំពុង​អភិ​វឌ្ឍ​ខ្លួន​នេះ​​ឈិត​ សុជា​តា​ បង្ហាញ​អារម្មណ៍​ព្រួយ​ចិត្ត​ខ្លះ​ នៅ​ពេល​ការ​ច្រៀង​របស់​នាង​នៅ​មាន​កម្រិត​ ហើយ​បូក​រួម​ការ​ច្រៀង​ផង​ រាំ​ផង​ ជា​កត្តា​ដែល​ធ្វើ​ឱ្យ​នាង​ពិបាក​ក្នុង​ការ​ហាត់​រៀន​ ស្រប​ពេល​ដែល​នាង​មិន​សូវ​មាន​ជំនាញ​នោះ​ ។
សម្រាប់​តា​រា​សម្តែង​ ឈិត​ សុជាតា​ ការ​ច្រៀង​គឺ​ជា​អាជីព​មួយ​ដែល​នាង​មិន​សូវ​​ទុក​ចិត្ត​ខ្លួន​ឯង​ដូច​ជា​ការ ​​សម្តែង​ប៉ុន្មាន​ឡើយ​ ព្រោះ​ការ​ច្រៀង​រាំ​នាង​មិន​សូវ​ជា​មាន​ជំនាញ​ ។ កន្លង​មក​​ សុជាតា​មិន​សូវ​អើ​ពើ​ជាមួយ​ការ​ច្រៀង​រាំ​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ ប៉ុន្មាន​ទេ​ បើ​ទោះ​ជា​មាន​គេ​ទាក់​ទង​ឡើង​សម្តែង​ក្នុង​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​ ម្តង​ៗ​ក្តី​ ដូច្នេះ​ហើយ​ទើប​ យូរ​ៗ​​គេ​ឃើញ​នាង​ឡើង​ច្រៀង​ម្តង​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​ ដោយ​មើល​ឃើញ​ថា​ អ្នក​សិល្បៈ​នា​ពេល​បច្ចុ​ប្បន្ន​ ម្នាក់​ៗ​ ចេះ​​ច្រើន​ជំនាញ​នោះ​ ឈិត​ សុជា​តា​ ចាប់​ផ្តើម​បោះ​ជំហាន​​រៀប​ចំ​វិវឌ្ឍ​ខ្លួន​ឱ្យ​ដូច​គេ​ដែរ​ ។ ការ​ខំ​ប្រឹង​ប្រែង​របស់​សុជា​តា​រីក​លូត​លាស់​ទៅ​មុខ​ ហើយ​មាន​ឱកាស​ឡើង​ច្រៀង​តាម​ទូរ​ទស្សន៍​ជា​រឿយ​ៗ​ ។
តា​រា​សម្តែង​មាន​ប្រភព​កំណើត​នៅ​ខេត្ត​តា​កែវ​រូប​ នេះ​បញ្ជាក់​ថា​ ពី​មុន​នាង​កម្រ​ឡើង​ច្រៀង​ណាស់​ ព្រោះ​សំឡេង​របស់​នាង​មិន​សូវ​ល្អ​ទេ​ បាន​សម្តែង​ និង​កា​រ​តុប​តែ​ខ្លួន​យោង​ ។ ពេល​គេ​ហៅ​ច្រៀង​តាម​ទូរ​ទស្សន៍​ ម្តង​ៗ​នាង​បុក​ពោះ​ណាស់​ខ្លាច​ច្រៀង​ខុស​ចង្វាក់​ ។ ប៉ុន្តែ​ខណៈ​ដែល​មិត្ត​សិល្បៈ​មួយ​ចំនួន​គេ​ប្រឹង​ប្រែង​ចេះ​ច្រៀង​គ្រប់​ គ្នា​ ទើប​សុជា​តា​ ខំ​ហាត់​រៀន​រាំ​និង​ច្រៀង​ដើម្បី​ឱ្យ​មើល​ទៅ​នៅ​លើ​ឆាក​ឱ្យ​រស់​រវើក​ដូច​ គេ​ដូច​ឯង​ ។ ឱ្យ​តែ​ច្រៀង​បទ​ញាក់​ ម្តង​ៗ​នាង​បា​រម្ភ​ណាស់​ព្រោះ​បទ​ញាក់​ត្រូវ​ឱ្យ​​មាន​ភាព​រហ័ស​រហួន​ រាំ​ផង​ ច្រៀង​ផង​ គឺ​ហត់​ណាស់​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​អាជីព​ថ្មី​ បើ​ទោះ​ជា​នាង​នៅ​ខ្វះ​ខាត​មួយ​ចំនួន​ តែ​នាង​នឹង​ព្យាយាម​ ហើយ​យូរ​ទៅ​គង់​តែ​បាន​សម្រេច​ និង​សាំុ​​ជា​មួយ​អាជីព​នេះ​មិន​ខាន​ ។​ ការ​ច្រៀង​រាំ​ និង​ដើរ​ម៉ូដ​ស្រួល​ម្យ៉ាង​ដែរ​ចំណាយ​ពេល​ មួយ​ភ្លែត​ៗ ​អត់​ចំណាយ​ពេល​យូរ​ឡើយ​ គឺ​ស្រួល​យក​លុយ​ បើ​សម្តែង​វិញ​ចាយ​ពេល​ច្រើន​​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ នាង​យល់​ថា​ សិល្បៈ​មិន​ថា​ផ្នែក​អ្វី​ទេ​ គឺ​កើត​ចេញ​ពី​ការ​តស៊ូ​ និង​អត់​ធ្មត់​ទើ​ប​ទទួល​បាន​ជោគ​ជ័យ​ និង​មាន​ប្រជា​ប្រិយ​ភាព​ ។
បេក្ខ​នារី​ប្រចាំ​កម្ម​វិធី​ពាន​រង្វាន់​អប្សរា​ ឈិត​ សុជា​តា​ ថ្លែង​ថា​ ឆ្លង​កាត់​ការ​បង្ហាញ​សមត្ថ​ភាព​ប្រជែង​គ្នា​ដណ្តើម​យក​ពាន​រង្វាន់​ឆ្នើម​ ប្រចាំ​ទូរ​ទស្សន៍​អប្សរា​ នាង​ចេះ​ទម្រង់​សិល្បៈ​បាន​ច្រើន​គួរ​សម​ មាន​ទាំង​យី​កេ របាំ​ សៀក​ និង​ច្រៀង​ ដោយ​បាន​អ្នក​ដឹក​នាំ​បង្ហាត់​បង្រៀន ។ ពិសេស​ផ្នែក​ចម្រៀង​នាង​រី​ក​ចម្រើន​ជាង​មុន​ ហើយ​ហា៊ន​ឡើង​ច្រៀង​តាម​ទូរ​ទស្ស​ន៍​ញឹក​ញាប់​ដូច​គេ​ ។ ពី​មុន​ឱ្យ​តែ​គេ​ហៅ​ច្រៀង​ នាង​បដិ​សេធ​អត់​ទៅ​​ទេប្រាប់​គេ​ថា​ ច្រៀង​មិន​កើត​ តែ​ឥឡូវ​ឱ្យ​តែ​​គេហៅ​ច្រៀង​ទៅ​យ៉ាង​លឿន​ដូច​ជា​ហាត់​ផង​ច្រៀង​ផង​យូរ​ទៅ​ ពិត​ជា​ស្ទាត់​៕

សារ៉ាយ សក្ខណា សម្រក់​ទឹក​ភ្នែក​ក្រោយ​គ្រង​ឈុត​អាពាហ៍​ពិពាហ៍​​តម្លៃ​១​ម៉ឺន​ដុល្លារ​


រាជធានីភ្នំពេញ ៖ ក្តី​រំពឹង​ទុក​របស់​មហា​ជន​ទូទៅ​បាន​ស្តែង​ឱ្យ​ឃើញ​ហើយ បន្ទាប់​ពី​តារា​សម្តែង​ និង​ម៉ូដែល​លំដាប់​​ប្រទេស​​នាង សារ៉ាយ សក្ខណា ប្រកាស​​ថា នាង​បាន​កាត់​រ៉ូប​សម្លៀក​​បំពាក់​យ៉ាង​ពិសេស​​ប្រណីត​បំផុត​តម្លៃ​១ម៉ឺន​ ដុល្លារ​ ដែល​រចនាម៉ូដពី​ហាង​កាត់​ដេរ «ប៉ារ៉ាឌី» ។
សក្ខណា​បាន​គ្រង ​រ៉ូ​ប​តម្លៃ​១​ម៉ឺន​ដុល្លារ​មែន នៃ​នាទី​ចុង​ក្រោយ​នៃ​រៀប​ការ​ក្នុង​ពិធី​កាត់​នំ​ដោយ​យប់​ជិត​ម៉ោង​១០​ទៅ​ ហើយ បណ្តា​ភ្ញៀវ​ដែល​ចូលរួម​កក​កុញ​នៅ​ទីនោះ​ម្នាក់​តំអក់​អត់​​ទៅណា​ទេ ព្រោះ​ចង់​ឃើញនាង​នាង​គ្រង​ឈុត​នោះ​តើ​ពិសេស​បែប​ណា ។ បន្ទាប់​ពីនាង​បង្ហាញ​ជា​ផ្លូវ​ការ​មក​ ភ្ញៀវ​នៅទី​នោះ​ម្នាក់ៗ​លាន់​​មាត់​ថា ក្រណាត់​ប៉ាក់​ពណ៌​កាក​អំពៅ ជា​ក្រណាត់​ប៉ាក់​ធម្មតា តែមានតម្លៃ​ខ្លាំង​​លើ​ការ​រចនា​ម៉ូដ និង​​ប៉ាក់​ដិន​ត្បូង​នៅ​លើ​ដង​ខ្លួន​យ៉ាង​ពិសេស​ច្រើន​គ្រាប់ដែល​បង្ហាញ​ ពីភាព​អត់​ធ្មត់​ខ្លាំងពី​អ្នក​​ស្ថាបនា ។ គ្រា​នោះ​ម្នាក់ៗ​​នាំ​គ្នា​យក​ម៉ាស៊ីន​ថត​រូប​គ្រប់ៗ​គ្នា​​ប្រដេញ​គ្នា​ តាម​ថត​រ៉ូប​​ការ​របស់​នាង​ ឯអ្នក​កាសែត​មក​ពី​គ្រប់​ស្ថាប័ន​​​ក៏​នាំ​គ្នាស្ទុះ​ទៅ​ថង​រ៉ូប​យ៉ាង​ញាប់​ ដៃ​​ជើង​យក​មក​ចែក​ជូន​អ្នក​តាមដាន ។
អ្វីកាន់​តែ​ប្លែក សារ៉ាយ សក្ខណា បាន​ស្រក់​ទឹក​ភ្នែក​​សាជា​ថ្មី​ពេល​កំពុង​គ្រង​ឈុត​ដ៏​មាន​តម្លៃ​នោះ​ ដោយ​សារ​ទប់​អារម្មណ៍​មិន​បាន ហើយ​នាង​ថែម​ទាំង​លើក​ដៃ​សំពះ​ក្រាប​ក្បាល​ដល់​ចុង​ជើង​ឪពុក​ម្តាយ​បង្កើត​ របស់​នាង ដើម្បី​​សុំ​ខមាទោស​​រាល់​​ការ​ខុស​ឆ្គង​កន្លងមក នៅចំពោះ​មុខភ្ញៀវ​យ៉ាង​ច្រើន​ធ្វើ​ឱ្យ​ម្តាយ​ និង​ឪពុក​នាង​ស្រក់​​ទឹកភ្នែក​​នៅចំពោះ​មុខកូន​ទាំង​២​​ដោយ​មិន​ដឹង​ខ្លួន ។ ទោះ​យ៉ាងណា​បរិយា​កាស​ប្រែ​មក​ល្អ​រីករាយ​ឡើងវិញ ដោយ​​សារតែ​ស្វាមី​​របស់​សក្ខណា​ លោក​មេត្រី សន្យា​ថា ស្រឡាញ់​ពេញ​មួយ​ជីវិត​មិន​ឱ្យ​ភរិយា​ដ៏​ស្រស់​ស្អាត​នេះ​ខក​ចិត្ត​ឡើយ ។

រូប​រាង​ស្គម​ខុស​ធម្មតា​របស់​ស្វែង សុជាតា បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​សិល្បៈ​ក្នុង​ថ្ងៃ​មង្គល​ការ​សារ៉ាយ សក្ខណា

ប្រភពមកពីកោះសន្តិភាព

រាជ​ធានី​ភ្នំពេញ​ ៖ មានការ​ភ្ញាក់​ផ្អើល​ស្ទើរ​នឹង​ស្មាន​មិន​ដល់​​​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ ដូច​គ្នា​ ខណៈពេល​​​បាន​ឃើញ​វត្ត​មាន​តារា​សម្តែង នាង​ស្វែង សុជាតា ឈាន​ជើង​ដើរ​ចូល​ក្នុង​រោង​ការ​របស់​អ្នក​នាង​សារ៉ាយ​ សក្ខណា ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ២០១៣ កន្លង​ទៅ​នេះ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពិព័រណ៌កោះ​ពេជ្រ​។
ការ​ភ្ញាក់​ផ្អើល​នោះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​តារា​សម្តែង​រូប​នេះ​ប​ង្ហាញ​ខ្លួន​ក្នុង​រូប​ភាព​ស្លេក​ស្លាំង​ និង​ស្គម​ខុស​ពី​ធម្មតា​ បន្ទាប់​ពី​គេ​ដឹង​ថា នាង​បាន​កើត​ជំងឺ​ដុះ​សាច់​ក្នុង​ខួ​រ​ក្បាល​ដែល​បាន​ធ្វើ​ឱ្យ​នាង​វិវត្តន៍ ​ខ្លួន​ទៅ​ជា​បែប​នេះ។
បើ​ទោះ​​បី​ជា​ពេល​នេះ ស្វែង​ សុជាតា បាន​ដឹង​ថា ខ្លួន​នាង​បាន​ធ្លាក់​ខ្លួន​ខុស​ប្លែក​ពី​សភាព​ធម្មតា​ដោយ​សារ​ជំងឺ​បៀត​បៀន ​នា​ពេល​នេះក៏​ដោយ ប៉ុន្តែ​តារា​សម្តែង​មេម៉ាយ​ដែល​មាន​ទី​ផ្សារ​សម្តែង​ខ្ពស់​នេះ​នៅ​តែ​ញញឹម​ និង​រាក់​ទាក់​ដាក់​មិត្ត​ភក្តិ​ និង​មិត្ត​នៅ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​ដដែល​។ ក្នុង​ចិត្ត​បៀម​ជាប់​ទៅ​ដោយ​ទុក្ខ​ព្រួយ​ដោយ​សារ​ជំងឺ​ដ៏​អាក្រក់​នេះ​ ស្វែង​ សុជាតា នៅ​តែ​តាំង​ខិត្ត​ធ្វើ​ខ្លួន​ឱ្យ​បាន​រឹង​មាំ​ និង​សប្បាយ​រីក​រាយ និង​ឆ្លៀ់ត​ពេល​ចូល​រួម​កម្ម​វិធី​ផ្សេងៗ​របស់​អ្នក​សិល្បៈ​ជា​បន្ត​បន្ទាប់ ​ ៕

Tuesday, December 3, 2013

តា​រា​ចម្រៀង​រ៉េន ជាប់​ចោទ​បំពាន​​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​

ប្រភពមកពីកោះសន្តិភាព
យោង​តាម​គេ​ហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១​ ធ្នូ​ ឆ្នាំ​២០១៣​ បាន​ឱ្យ​ដឹង​ថា​ តារា​ចម្រៀង​កូរ៉េ​លំដាប់​ថ្នាក់​អន្តរ​ជាតិ​វ័យ​៣១​ឆ្នាំ​លោក​ Jung Ji-hoon ដែល​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​ស្គាល់​ឈ្មោះ​ថា Rain ត្រូវ​គេ​សើុប​អង្កេត​ពី​បទ​​រំលោភ​បំពាន​ច្បាប់​កាតព្វ​កិច្ច​យោ​ធា​ ។ លោក​រ៉េន បាន​ចូល​បំពេញ​កាតាព្វ​កិច្ច​យោ​ធា​ក្នុង​ចន្លោះ​ខែ​តុលា​ ឆ្នាំ​២០១១ ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៣។
ការិ​យា​ល័យ​រដ្ឋ​អាជ្ញា​កំពូល​បាន​និយាយ​ថា​ មាន​បុរស​ម្នាក់​បាន​រៀប​ចំ​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ ប្តឹង​តា​រា​ចម្រៀង​ រ៉េន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ឈប់​​សម្រាក​ច្រើន​ក្នុង​អំឡុង​ពេល​បំពេញ​កាតព្វ​កិច្ច​យោ​ធា​គិត​ចាប់​ ពី​ខែ​តុលា​ ឆ្នាំ​២០១១​ រហូត​ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៣ ។ ការិយា​ល័យ​រដ្ឋ​អាជ្ញា​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​នោះ​ ថា​តើ​មាន​ភស្តុ​តាង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​ ហើយ​ប្រសិន​បើ​ការ​ចោទ​ប្រកាន់​នោះ​ពិត​មែន​ តា​រា​ចម្រៀង​ Rain ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ ។
កាល​ពី​ខែ​មករា​ រ៉េន បាន​ជួប​មិត្ត​ស្រី​របស់​ខ្លួន​គឺ​នាង​ Kim Tae Hee ជា​ញឹក​ញាប់​ ហើយ​ថែម​ទាំង​ឈប់​សម្រាក​ចំនួន​៧​ថ្ងៃ​ ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​មេ​បញ្ជា​ការ​ ។ បន្ទាប់​ពី​តា​រា​ចម្រៀង​រូប​នេះ​បញ្ចប់​កាតព្វ​​កិច្ច​យោ​ធា​កាល​ពី​ខែ​ កក្កដា​រួច​មក​ ក្រសួង​ការ​ពារ​ជាតិ​របស់​កូរ៉េ​បាន​សើុប​អង្កេត​ការ​ចោទ​ប្រកាន់​ជា​ហូរ​ហែ ​ ប៉ុន្តែ​មិន​បាន​រក​ឃើញ​កំហុស​ណា​មួយ​ទេ​ ។ ភ្នាក់​ងារ​របស់​ រ៉េន អះ​អាង​ថា​ រដ្ឋ​អាជ្ញា​មិន​ទាន់​បាន​ទាក់​ទង​មក​លោក​នៅ​ឡើយ​ទេ​ ។
រយៈ​កាល​កន្លង​មក​ តា​រា​ចម្រៀង​កូរ៉េ​ដទៃ​ទៀត​ត្រូវ​រក​ឃើញ​ថា​ មាន​កំហុស​ក្នុងពេល​បំពេញ​កាតព្វ​កិច្ច​យោ​ធា​ ដែល​ក្នុង​នោះ​មាន​តា​រា​ចម្រៀង​ Se7en និង​លោក​ Sangchu ហើយ​​ត្រូវ​ជាប់​គុក​រយៈ​ពេល​ខ្លី​ទៅ​តាម​ច្បាប់​យោ​ធា​របស់​ប្រទេស​កូរ៉េ​ ៕

កូនស្រី​លោក​​ហួ ឡាវី ត្រៀម​​ក្លាយ​ជា​សមាជិក​ថ្មី​​​របស់​​ផលិត​កម្ម​​ហង្ស​មាស​

ប្រភពមកពីកោះសន្តិភាព

រាជធានី​ភ្នំពេញ​ ៖ ​​​ថ្មី​ៗ​នេះ​លេចឮ​ដំណឹង​​ថា​កញ្ញា​​វី ឌីណែត ​​ជា​អ្ន​ក​ចម្រៀង​​​ថ្មី​ និង​​ជាកូន​​ស្រី​​របស់​​លោក​ហួ ឡាវី​ ​នឹង​ក្លាយ​ជា​សមាជិក​​​​ថ្មី​​នៅ​ផលិត​​​កម្ម​ហង្ស​មាស​​​ ។ បើ​ទោះ​បី​ជា​ហង្សមាស​មាន​តា​រា​​ល្បី​​​ច្រើន​នាក់​​​​ទៅ​ហើយ​ក្ដី ​ប៉ុន្តែ​​​នៅ​តែមិន​​ស្កប់ស្កល់​​ចម្រាញ់​​​​រកសមាជិក ថ្មី​ៗ​​បន្ថែម​​​ទៀត​ឡើយ​​​​ ។ ​
ជាក់​​ស្ដែងកាល​ពី​ពេល ​ថ្មី​​ៗនេះ​​​មាន​ព័ត៌​មាន​លេច​​​ឮ​ថា​​​​តា​រា​ចម្រៀង​​ថ្មី​ដែល​​ប្រសូត​ ចេញ​ពី​កម្ម​វិធី​ប្រឡង​ចម្រៀង​កុមារ​នៅ​​​ទូរទស្សន៍​​​ប៉ុស្ដិ៍លេខ​​៣​ កញ្ញា​​វី ឌីណែត ​​ត្រៀម​ខ្លួន​​ចូល​ផលិត​កម្ម​​​ហង្ស​មាស​​​ ហើយ​ផលិត​កម្ម​​​​បាន​ត្រៀម​​បទ​ថ្មី​​ទុក​​​​ឱ្យ​នាង​ច្រៀន​នា​ពេល​​ខាង​ មុខ ។ ​មូល​ហេតុ​ដែល​ថ្នាក់​ដឹក​នាំ​ហង្ស​មាស​​​​សម្រេច​ទទួល​​​យក​ឌីណែត​​​​ព្រោះ ​តែ​កន្លង​​មក​នាង​​​ច្រៀង​បទ​​ជា​ភាសា​អង់​គ្លេស​បាន​យ៉ាង​ពី​រោះ​ ស្រែក​មិន​បែក​សំឡេង​​​គួប​ផ្សំ​​​នឹងការ​តាក់​តែ​ង​ខ្លួន​​​សមជា​យុវវ័យ​​​ ជំនាន់​ថ្មី​​​ ។​​
ក្នុង​ជំនួប​ចៃ​ដន្យ​​​ក្នុង​ពិធីមង្គលការ​​​​របស់​​ អ្នក​នាង​ពៅ សុជាតា​ កាល​ពីថ្ងៃទី​​២៦ វិច្ឆិកា ​២០១៣ កញ្ញា​វី ឌីណែត ​ដែល​ពេញ​រូប​រាង​ហើយ​​​រីកសាយ​​សម្រស់​គួរ​ឱ្យ​ទាក់​ទាញ​​​នោះ​បាន​ ទទួលស្គាល់​ថា​កន្លង​មក​​​ថ្នាក់​ដឹក​នាំ​​ផលិត​កម្ម​ហង្សមាស​​បាន​​​ទាក់​ ទង​​នាង​ប្រាកដ​​មែន ។ ឌីណែត ប្រាប់​ថា​​ផលិតកម្ម​ហង្ស​មាស​​​ហៅ​នាង​​បី​បួន​ខែ​​មុន​ តែ​នាង​​នៅមិន​ទាន់​ដឹង​ថា​​បាន​សម្រេច​​​​១០០% ​ឬ​អត់​​​ទេ ។ ​គ្រាន់​តែនាង​​​ដឹង​ថា​ពួក​គាត់​កំពុង​​តែ​និពន្ធបទ​ចម្រៀង​​ត្រៀម​ឱ្យនាង​ ច្រៀង​​​ បណ្ដើរៗ សិន​​ ពេល​រួច​រាល់​​​នាង​នឹង​ត្រូវ​​ច្រៀង​​បញ្ចូល​​ឌីស្ដ​​សាក​​​​មើល​តើ​ទៅ​រួច ​ឬ​អត់​ ។
​​នៅ​ពេល​​សួរ​ថា​​តើ​មាន​មូល​ហេតុ​​អ្វីបាន​ជា​​​គេ​ មក​​​​សួរ​នាំ​នាង​​ ហើយ​​​ចង់​​ឱ្យ​ក្លាយ​ជា​សមាជិក​ថ្មី​​ ? ចុះ​បើ​​ក្លាយ​ជាការ​ណ៍ពិត​​នាង​នឹង​ពង្រឹង​​​សមត្ថ​ភាព​​​ដូច​ម្ដេច​ខ្លះ​​ ? ឌីណែត ឆ្លើយថា «​​​​នេះ​ប្រហែលជាគេមើល​ឃើញ​​​ពី​សមត្ថ​ភាព​ខ្ញុំ​​​ទេ​ដឹង​បាន​ជា​ខាង​ផលិត ​កម្ម​សួរ​នាំ​ដោយ​​សារ​តែកន្លង​​​មក​តា​រា​រៀម​ច្បង​​នៅ​ហង្សមាស​​សុទ្ធ​តែ ​​ធ្វើ​​បានល្អ​អត់​មាន​​អ្ន​ក​​ណា​មួយ​មិន​​កើត​ទាំង​​ច្រៀង​ទាំង​កាយ​វិកា ​រ​និងក្បាច់​រាំ​ ។ ម្លោ៉ះ​​​ហើយ​នាង​​​ខ្ញុំ​យល់​ថា​ គេ​ផ្ដោត​​​ទៅ​លើ​ទេព​កោសល្យ​​​​​ជាង​គេ​​ក្រៅ​ពីរូប​សម្បត្តិ​ ​ពិសេស​ទឹក​ដម​សំឡេង​​ ។ បើសិន​​ជា​នាង​ខ្ញុំ​​​ក្ដាប់​ឱកាស​​បាន​មែន ​នាង​​​​ខ្ញុំ​នឹង​ពង្រឹង​​ខ្លួន​ឯង​​​ឱ្យកាន់​​ស្ទុះ​ឡើង​​​ដើម្បី​ឱ្យ​ កាន់​​​តែ​ល្អ​​ដូច​អ្នក​មុន​​នៅ​ក្នុង​ផលិត​កម្ម​ហង្សមាស​»​ ។
វី ឌីណែត តាំង​ពីជាប់​​​ជ័យ​លាភី​​​ក្នុង​​កម្ម​វិធី​ប្រឡង​​ចម្រៀង​កុមារ​​នៅ​ ទូរទស្សន៍ប៉ុស្ដិ៍លេខ​​៣​​មក​តែង​តែចូល​រួម​​​ក្នុង​វេទិកា​តន្ត្រី​​តាម​ ស្ថានីយ​ទូរទស្សន៍​ជា​ច្រើន​នៅ​ក្នុង​​ស្រុក​​ដោយ​សារ​តែ​នាង​​ច្រៀង​ពី​រោះ ​ ​និង​​សំឡេ​ង​ធ្ងន់​ល្អ ។ ​វី ឌីណែត ​​​ច្រៀង​បទ​​ពី​ដើម​បាន​យ៉ាង​ល្អ​ និង​ឧស្សា​ហ៍​​​ចូល​រួម​បង្ហាញ​​​មុខនៅ​​លើកញ្ចក់​ទូរទស្សន៍​​​​​​បាយ័ន​​ ក្នុង​នាទី​«​យុទ្ធ​ជន​​​សមរភូមិមុខ​» ​ជាមួយ​តា​រា ចាស់​ៗ​​​​និង​​​ឧស្សាហ៍​​​​ឡើង​​ច្រៀង​​​ក្នុង​​​កម្ម​វិធី​តន្ត្រី​​ផ្សេង ​ៗ​ទៀត​​​ជា​ញឹក​ញាប់​​​នៅ​​ទូរទស្សន៍​នោះ​ ៕​

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់