រាជធានីភ្នំពេញ ៖ ផលិតកម្មសាន់ដេ បានប្រមូលផ្តុំតារាល្បីថ្មីចាស់ជាច្រើនដួងមកជួបជុំគ្នាថតបទចម្រៀងរាំវង់ រាំក្បាច់ កន្ទ្រឹម យ៉ាងរីករាយ កាលពីព្រឹកថ្ងៃទី២ មីនា ២០១៤ នៅបរិវេណវត្តជ្រោយអំពិល ដោយក្នុងបរិវេណនោះក៏មានឃើញមហាជនមកមើលការថតនេះជាច្រើនកុះករផងដែរ ។

តាមប្រភពពីម្ចាស់ផលិតកម្មបានឱ្យដឹងថា ឆ្នាំនេះ សាន់ដេបានផលិតចម្រៀងចូលឆ្នាំចំនួន៥វ៉ុល មានជាង៥០បទ សម្រាប់កម្សាន្តក្នុងឆ្នាំថ្មី ដោយរំពឹងថា មហាជនពិតជារីករាយ ហើយសង្ឃឹមថា បងប្អូន និងជួយគាំទ្រផលិតកម្មសាន់ដេបន្តទៀត ដើម្បីលើកទឹកចិត្តអ្នកដែលខិតខំផលិត ។
0 comments:
Post a Comment