ប្រភពមកពីកោះសន្តិភាព

សម្រាប់ការទៅសម្តែងនៅលើទឹកដីអូស្ត្រាលី
នេះ តាមការឱ្យដឹងពីអ្នករៀបចំកម្មវិធីឱ្យដឹងថា
ជាការសម្តែងមួយមានលក្ខណៈ
ពិសេសជាងលើកណាទាំងអស់ ពីព្រោះមិនត្រឹមតែដាក់បញ្ចូលការច្រៀងរាំប៉ុណ្ណោះទេ ថែមទាំងតម្រូវឱ្យក្រុមសិល្បករទាំងនោះ ដើរបង្ហាញម៉ូដសម្លៀកបំពាក់ក្រណាត់ប៉ាក់របស់ខ្មែរចែក ជូនដល់បងប្អូនខ្មែរនៅទីនោះទស្សនា ។ មិនថាតែជនជាតិខ្មែរយើងទេ សំខាន់ចែករំលែកដល់ជនបរទេសផងដែរ ដើម្បីឈ្វេងយល់ពីការច្នៃម៉ូដរបស់កូនខ្មែរ ដែលសព្វថ្ងៃកំពុងតែទទួលបានការពេញនិយម ។

ពេល ថ្មីៗនេះ តារាសម្តែង
និងតារាបង្ហាញម៉ូដល្បីឈ្មោះនាងទឹម រដ្ឋា ឱ្យដឹងថា
ក្រុមរបស់នាងទៅសម្តែងលើកនេះ ពិតជាមានសមាជិកច្រើនមែន ។
នេះជាលើកទី១ហើយ
ដែលនាំគ្នាទៅសម្តែងនៅបរទេសជាក្រុមច្រើននាក់បែបនេះ ។
បើសុទ្ធតែជាអ្នកល្បីបែបនេះ
ពិតជាមានកម្មវិធីប្លែកមិនខាន ព្រោះមិនទាន់ទៅសម្តែងផង
នាងឮថា មានរៀបចំការសម្តែង ពិសេសៗនៅទីនោះ ។
អ្វីដែលនាងរំភើបចិត្តនោះ គឺការសម្តែងបែបបង្ហាញម៉ូដ
ដែលមិនរំលេចស្នាដៃសម្លៀកបំពាក់បរទេសទេ
ពោលជាស្នាដៃរបស់កូនខ្មែរជូនបរទេសមើលកម្សាន្ត
ទើបនាងសម្រេចចិត្តចេញទៅសម្តែងនៅទីនោះម្តងទៀត ។
ចំណែកលោកយ៉ែម សំអូន ដែលជាអ្នករួមដំណើរ
និងមានផែនការច្រើននៅទីនោះ
ព្រោះតែជាកន្លែងភរិយារស់នៅបានថ្លែងថា លោកសប្បាយចិត្ត
ដែលបាននាំក្រុមបង្ហាញម៉ូដលំដាប់ប្រទេសចាកចេញទៅសម្តែងនៅ
ប្រទេសអូស្ត្រាលីម្តងទៀត ក្នុងរូបភាពធំដុំជាងមុន
មានតារាល្បីឈ្មោះច្រើនចូលរួម ។ លោកសង្ឈឹមថា ក្រុមរបស់លោក
នឹងមានអ្នកឱ្យតម្លៃច្រើន
ពិសេសការបង្ហាញម៉ូដសម្លៀកបំពាក់ក្រណាត់ហូលផាមួងរបស់ខ្មែរយើង
៕
0 comments:
Post a Comment