
ក្រុមអ្នកលេងហ្វេសប៊ុកជាជនជាតិកម្ពុជា
ប្រមាណបួនទៅដប់ Profile
បានទម្លាយការរិះគន់យ៉ាងខ្លាំងនឹងករណីដែលមីយ៉ាន់ម៉ាយកប្រៀប
បន្ទាប់ពីកម្ពុជាឈ្នះមេដាយមាស៤ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។
ដំណឹងនេះបានធ្លាយស្របគ្នានឹងការរិះគន់ចំពោះមីយ៉ាន់ម៉ាែដលបាន
ប្រើល្បិច និងភាពមិនត្រឹមត្រូវលើបណ្តាប្រទេសផ្សេងទៀត
ព្រោះតែចង់បានមេដាយមាសច្រើន ។
ម្ចាស់ហ្វេសប៊ុកជាច្រើនដែលត្រូវគេសង្ស័យថា
ស្ថិតក្នុងក្រុមប្រតិភូ និងកីឡាកររបស់កម្ពុជាបានបង្ហោះ
និងចែកចាយរឿងកើតទុក្ខមិនសុខចិត្តជាច្រើន
ថាប្រទេសមីយ៉ាន់ម៉ាប្រើវិធីយកប្រៀបលើកីឡាករកម្ពុជា ។ ម្ចាស់
Profile មួយសរសេរថា
ប្រទេសមីយ៉ាន់ម៉ាគ្រាន់តែកម្ពុជាបានមេដាយមាស៤ភ្លាម
គេឱ្យកីឡាករកម្ពុជាទៅប្រកួតជាមួយកីឡាកររបស់គេដែលមានទម្ងន់
ធ្ងន់ជាងដាច់
និងឱ្យអាជ្ញាកណ្តាលចាំចាប់កំហុសតែម្តងគ្រប់ពេលដែលកម្ពុជា
ឡើងប្រកួត ។ ម្ចាស់ Profile មួយទៀតបានសរសេរដែរថា «
មើលទៅកម្ពុជា ប្រហែលលែងឈ្នះមេដាយមាសទៀតហើយ
បើមីយ៉ាន់ម៉ាឱ្យអាជ្ញាកណ្តាលកាត់ក្តីលម្អៀងទៅខាងកីឡាកររបស់គេ
ហើយបង្កើតលក្ខខណ្ឌមិនយុត្តិធម៌ចំពោះកីឡាករកម្ពុជាបែបនេះ ? » ។
ដណឹងនេះត្រូវគេឃើញម្ចាស់ Profile
មិនតិចជាង៥ទៅ៦នាក់ឡើយបង្ហោះឡើង ហើយចែកចាយបន្ត ។
តាមការកត់សម្គាល់ ចាប់តាំងពីទិន្នន័យទាំងនេះ
ត្រូវបានបង្ហោះឡើង
គឺកីឡាករកម្ពុជាបាត់ឱកាសទទួលមេដាយមាសទៀតមែន
ខណៈដែលវិញ្ញាសាដ៏មានសក្តានុពលខ្លះឱ្យតែឡើងមកប៉ះជាមួយ
កីឡាករម្ចាស់ផ្ទះ ក៏ត្រូវចាញ់ខុសពីការរំពឹងទុក ។
ដូចគ្នានឹងការរិះគន់របស់ខ្មែរ
បណ្តាញសារព័ត៌មានធំៗជាច្រើន ក៏សរសេរដូចគ្នាថាមីយ៉ាន់ម៉ា
ប្រើល្បិចមិនយុត្តិធម៌ ដើម្បីទទួលបានមេដាយ ។ តាមការដកស្រង់
មីយ៉ាន់ម៉ា បានដកកីឡាអូឡាំពិកមួយចំនួនចេញ
ហើយជំនួសដោយកីឡាបែបប្រពៃណីរបស់ខ្លួន
ដែលមិនមែនជាកីឡាអូឡាំពិករហូតធ្វើឱ្យប្រទេសហ្វ៊ីលីពីន
សម្រេចបញ្ជូនកីឡាករមកប្រកួតតិចជាងមុន
ស្របគ្នានឹងប្រទេសផ្សេងទៀតក៏សម្តែងការរិះគន់ ។
ក្នុងការប្រកួតហែលទឹកសេរី១០០ម៉ែត្រ ផ្នែកនារី កាលពីថ្ងៃទី១២ ធ្នូ
មីយ៉ាន់ម៉ាបានធ្វើឱ្យកីឡាការិនីថៃម្នាក់ផ្ទុះកំហឹង
ដោយសារតែក្នុងពេលប្រកួត លោកអាជ្ញាកណ្តាលបានផ្លុំកញ្ចែលើកទី២
ជាសញ្ញាឱ្យហែលចេញម្តងទៀត ។
ប៉ុន្តែនៅពេលឃើញកីឡាការិនីមីយ៉ាន់ម៉ាហែលទៅដល់គោលដៅ
ក្នុងពេលកីឡាការិនីថៃឈប់តាមសញ្ញា
ឯប្រទេសដែលមិនឈប់ហែលមិនទាន់កីឡាការិនីរបស់ខ្លួនស្រាប់តែ
មីយ៉ាន់ម៉ា យកលទ្ធផលនោះជាផ្លូវការ ។
ក្នុងវិញ្ញាសាដើរចម្ងាយ២០គីឡូម៉ែត្រ ផ្នែកនារី
ប្រទេសវៀតណាមក៏បានប្តឹងម្ចាស់ផ្ទះផងដែរ
ដែលបណ្តោយឱ្យកីឡាការិនីរបស់ខ្លួនដើរផងរត់ផង
ដោយគ្មានការចាប់កំហុស
ដែលមិនខុសពីការប្លន់មេដាយមាសពីគូប្រកួត ។
នៅមានរឿងអាស្រូវជាច្រើនទៀត ដែលមីយ៉ាន់ម៉ាបង្កឡើង
ដោយការតវ៉ាទាំងឡាយបានត្រឹមតែទទួលលិខិតសុំទោសពីមីយ៉ាន់ម៉ា
ប៉ុណ្ណោះ ប៉ុន្តែមេដាយដែលឆ្មក់យកទៅនៅតែគ្មានការកែប្រែ ។
ទង្វើយកប្រៀបនេះ
កើតមានចំពោះប្រទេសជាម្ចាស់ផ្ទះស្ទើរគ្រប់លើក
ដោយគ្រាន់តែស៊ីហ្គេមនៅមីយ៉ាន់ម៉ាលើកនេះហាក់មានសន្ទុះខ្លាំង
ប្លែក ៕
0 comments:
Post a Comment