
ប្រទេសចិន និងមីយ៉ាន់ម៉ាជាគោលដៅជោគ
ជ័យបំផុតសម្រាប់វិនិយោគផ្ទាល់បរទេសនា ពេលបច្ចុប្បន្ន
និងនៅក្នុងឆ្នាំ២០១៥ នេះបើយោង
តាមការអង្កេតរបស់ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន
(ASEAN-BAC)ស្តីពីការប្រកួតប្រជែងរបស់ អាស៊ាន ។
ការអង្កេតដែលត្រូវបានធ្វើឡើងដោយក្រុម
ប្រឹក្សាផ្តល់ប្រឹក្សាធុរកិច្ចនេះត្រូវបានបញ្ចេញ
កាលពីសប្តាហ៍មុន
នៅគ្រាដែលប្លុកប្រទេសអាស៊ានទាំងអស់ជំរុញកិច្ចប្រឹងប្រែង
របស់ខ្លួនដើម្បីធ្វើឲ្យសហគមន៍សេដ្ឋកិច្ចអាស៊ានលេចចេញជា
រូបរាងឡើងនៅដំណាច់ឆ្នាំ២០១៥ ។
ពាណិជ្ជកម្មប្រហែល១៧%ដែលបានធ្វើអន្តរជា
តូបនីយកម្ម បានចូលរួមនៅក្នុងការនាំចេញ
ឬសកម្មភាពវិនិយោគផ្ទាល់បរទេសក្រៅប្រទេស(OFDI)
ឬមានគម្រោងធ្វើដូច្នេះក្នុងរយៈពេល៣ឆ្នាំ២០១៣-១៥
បានបញ្ជាក់ថា
ចិនគឺជាប្រទេសដែលទាក់ទាញបំផុតនៅលើពិភពលោកសម្រាប់សកម្មភាព
បែបនេះ ។
បន្ទាប់ពីចិនក៏នៅមានសំឡេងមាន១២%ដែលបានបោះឆ្នោតឲ្យ
ប្រទេសមីយ៉ាន់ម៉ាជាកន្លែងដែលទាក់ទាញលេខ២ ។
យ៉ាងណាក៏ដោយ
គេចាត់ទុកថាអាស៊ានទាំងមូលគឺជាកន្លែងដែលទាក់ទាញបំផុត
ដោយទទួលបានសំឡេងឆ្នោតធុរជនចំនួន៥៧%
ដែលក្នុងនោះមានដូចជា ប្រទេសម៉ាឡេស៊ីមាន១១ %
សិង្ហបុរីមាន៨% ឥណ្ឌូណេស៊ីមាន៧% ប្រ៊ុយណេមាន០,៣%
ឡាវមាន៤% វៀតណាមមាន៦% ថៃមាន៣% កម្ពុជាមាន៣%
និងហ្វ៊ីលីពីន១% ។
ភាពទាក់ទាញរបស់អាស៊ានក៏ត្រូវបានផ្តល់ចំណាត់ថ្នាក់ថា
ជាកន្លែងទាក់ទាញខ្ពស់ជាងទីផ្សារទំនិញ និងសេវាកម្ម
ព្រមទាំងទីតាំងផលិត កម្មរបស់ចិនផងដែរ ។
ប្រហែលពាក់កណ្តាលនៃធុរជនមានគម្រោងវិនិយោគទុននៅក្នុង
ប្រទេសអាស៊ានក្នុងអំឡុងពេល៣ឆ្នាំ
ដោយពិចារណាលើភាពទាក់ទាញផ្នែកវិនិយោគនៅក្នុងតំបន់ទាំង
មូល ជាជាងប្រទេសតែមួយនៅក្នុងប្លុកប្រទេសអាស៊ាននេះ ៕
0 comments:
Post a Comment