ប្រភពមកពីកោះសន្តិភាព

ការចាប់ឃាត់រថយន្តយីឌុបនេះ
បានធ្វើឡើងពីសំណាក់ក្រុមសមត្ថកិច្ចចម្រុះស្រុកស្នួលក្រោមការ
ដឹកនាំរបស់ស្ថាប័នរដ្ឋបាលព្រៃឈើស្នួល ។ ដោយក្នុងសកម្មភាពនេះ
គេសង្កេតឃើញថា
សមត្ថកិច្ចពុំបានចាប់ឃាត់ជនណាម្នាក់ក្នុងជំនួញនាំឈើខុសច្បាប់
នេះទេ ដោយគ្រាន់តែគេដឹងថា
មានរថយន្តយីឌុបពណ៌ត្រេអ៊ីមួយគ្រឿងបានចាប់ឃាត់ជាមួយនិងឈើអារលេខ១
ប្រភេទផ្ចឹក និងសុក្រម
មានចំនួនរាប់រយកំណាត់ជាច្រើនម៉ែត្រគូបដែលផ្ទុកលើរថយន្តមួយគ្រឿងនេះ
។
លោកទៀប គន្ធពិដោ
នាយសង្កាត់រដ្ឋបាលព្រៃឃ្សឹមបានឱ្យដឹងថា
រថយន្តយីឌុបដឹកឈើខុសច្បាប់មួយគ្រឿងនេះត្រូវបានកម្លាំងជំនាញ
សហការជាមួយកម្លាំងនគរបាលស្រុកស្នួលស្ទាក់ចាប់បាននៅលើផ្លូវជាតិលេខ៧
នៅមុខសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹមក្នុងស្រុកស្នួល ខេត្តក្រចេះ ។
0 comments:
Post a Comment