ប្រភពមកពីកោះសន្តិភាព

លោកអនុសេនីយ៍ទោ ឈិត សេង អធិការរងនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ការឃាត់ខ្លួនយុវជនសង្ស័យរូបនេះ យោងតាម ពាក្យបណ្តឹង ពីជនរងគ្រោះម្នាក់ឈ្មោះយ៉ុត ហ៊ាប ភេទប្រុស អាយុ៣៩ឆ្នាំ អ្នកបើកហាងលក់ ទូរសព្ទ័ដៃ រស់នៅក្នុងភូមិកើតហេតុ បានប្តឹងថា មានចោរលួចគាស់ផ្ទះយកព្រទ្យ សម្បត្តិ កាលពីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ មករា ។
ជនសង្ស័យឃាត់ខ្លួន ឈ្មោះឈិន ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយជនរងគ្រោះ ។ ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីជនសង្ស័យរូបនេះ បានយកទូរសព្ទ័ដែលលួចបាន យកទៅលក់ឲ្យមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត ហើយក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ និងបន្តមក ឆែកឆេរ នៅក្នុងផ្ទះ របស់ជនសង្ស័យរកឃើញ វត្ថុតាងមាន កាតទូរសព្ទ័ ស៊ីមកាតមួយចំនួន និងរួមទាំងទូរសព្ទ័ដៃ ផលិតនៅប្រទេសចិន សេរីចម្រុះ ជាង៣០គ្រឿង ដោយសរុបជាទឹកប្រាក់ ប្រមាណ ជាង១០០០ដុល្លារ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពពីកំហុសឆ្គងថា ខ្លួនពិតជាបានប្រព្តឹត្តអំពើល្មើសច្បាប់មែន និងរួមទាំង វត្ថុតាង ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនិតិវិធី ៕
0 comments:
Post a Comment