ប្រភពមកពីកោះសន្តិភាព

សម្រាប់ការប្រកួតនៅថ្ងៃទី២៥ មករា
ជាថ្ងៃបើកឆាកដំបូងនេះ
ក្រុមបាល់ទាត់ចម្ការកៅស៊ូបឹងកេតដែលកាលពីថ្ងៃទី២២ មករា
បានយកឈ្នះក្រុមខេត្តក្រចេះ ក្នុងលទ្ធផល១៧ទល់១
នៃព្រឹត្តិការណ៍បាល់ទាត់ Hun Sen Cup នោះ
ត្រូវជួបប្រកួតជាមួយក្រុមចំណូលថ្មី Albirex Niigata
វេលាម៉ោង៣និង៤៥នាទីរសៀល
នៅទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។
ចំណែកនៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានលេង២ប្រកួតនោះ
ក្រុមគិរីវង់សុខសែនជ័យ
ជួបប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ
នៅវេលាម៉ោង៣និង៣០នាទីរសៀល
និងក្រុមបៀលប្រាយយូណាយធីតប្រកួតជាមួយក្រុម TriAsia
(ខេត្តកណ្តាល) វេលាម៉ោង៦ល្ងាច ។
គួរបញ្ជាក់ថា League ឆ្នាំ២០១៤នេះ
គឺមានចំនួន១២ក្រុម កើនជាងឆ្នាំមុនៗចំនួន២ក្រុម
បន្ទាប់ពីសហព័ន្ធសម្រេចអនុម័តបន្ថែមក្រុមចំណូលថ្មី២ក្រុមទៀត
គឺក្រុម Albirex Niigata Phnom Penh និងក្រុម Western Uni FC ។
ចំណែក១០ក្រុមទៀតរួមមាន ក្រុមខេត្តស្វាយរៀង
ម្ចាស់ជើងឯករដូវកាលចាស់, ក្រុមភ្នំពេញក្រោន,
ក្រុមចម្ការកៅស៊ូបឹងកេត, ក្រុមគិរីវង់សុខសែនជ័យ,
ក្រុមបៀលប្រាយយូណាយធីត ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ,
ក្រុមណាហ្គាខប, ក្រុមក្រសួងការពារជាតិ, ក្រុម TriAsia
(ខេត្តកណ្តាល) និងក្រុមសាកលវិទ្យាល័យអាសីុអឺរ៉ុប ។
ចំពោះលក្ខខណ្ឌនៃការប្រកួត
គឺខុសពីឆ្នាំមុនៗព្រោះរដូវកាលថ្មីនេះ
សហព័ន្ធបានសម្រេចផ្លាស់ប្តូរលក្ខខណ្ឌប្រកួតដោយរក្សាការប្រកួត
សន្សំពិន្ទុវិលជុំចំនួន២ជុំដដែល
ប៉ុន្តែមិនមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬផ្តាច់ព្រ័ត្រ(វគ្គ
Play-Off) ឡើយ ពោលគឺនៅក្នុងការប្រកួតសន្សំពិន្ទុ២ជុំ
ប្រសិនបើក្រុមណាសន្សំពិន្ទុបានច្រើនជាងគេក្រុមនោះត្រូវលើក
ពានដោយស្វ័យប្រវត្តិតែម្តង ។
តើក្រុមកំពូលៗរបស់លីកឆ្នាំចាស់ទាំងនេះមានយុទ្ធសាស្ត្របែបណា
ដើម្បីដណ្តើមក៏ដូចជារក្សាតំណែងជើងឯករបស់ខ្លួន?ដូច្នេះសូមរង់
ចាំតាមដានទាំងអស់គ្នា ៕
0 comments:
Post a Comment