This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, February 11, 2014

ក្រុម​ហ៊ុន Google ឈរ​លំដាប់​ថ្នាក់​ទី​2 ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​ បន្ទាប់​ពី​ Apple

ប្រភពមកពីកោះសន្តិភាព
យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Google ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​របស់​ពិភព​លោក​ បន្ទាប់​ពី​ច្រាន​ទម្លាក់​ក្រុម​ហ៊ុន​យក្ស​អាមេរិក​ Exxon Mobil ដែល​ធ្លាប់​កាន់​កាប់​តំណែង​លេខ​២​ ក៏​ប៉ុន្តែ​មិន​អាច​ផ្តួល​ក្រុម​ហ៊ុន​គូ​ប្រជែង​ផ្នែក​បច្ចេក​វិទ្យា​របស់​ខ្លួន​បាន​ គឺ​ក្រុម​ Apple ។
ភាគ​ហ៊ុន​របស់​ Google បាន​ធ្លាក់​ចុះ​០,៣៨% គឺ​ធ្លាក់​ចុះ​ខ្លាំង​ជាង​ក្រុម​ហ៊ុន​អាមេរិក​ Exxon Mobil តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Google នៅ​តែ​ឈរ​លំដាប់​លេខ​២​ ។​ ទីផ្សារ​របស់​ Google ត្រូវ​បាន​ព្យាករ​ពេល​បិទ​ទីផ្សារ​ជួញ​ដូរ​គឺ​មាន​តម្លៃ​៣៩៤​ពាន់​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ភាគ​ហ៊ុន​របស់​ Exxon Mobil មាន​ត្រឹម​តែ​៣៨៨​ពាន់​លាន​ដុល្លារ​ ខណៈ​ពេល​ដែល​ក្រុម​ហ៊ុន​ចំណាត់​ថ្នាក់​លេខ​១​ របស់​ពិភព​លោក​ Apple មាន​ចំនួន​៤៧២​ពាន់​លាន​ដុល្លារ​ ។​
កាល​ពី​ថ្ងៃ​ចន្ទ​ ភាគ​ហ៊ុន​របស់​ Exxon Mobil បាន​ធ្លាក់​ចុះ​១,១៧%​ គឺ​ស្មើ​នឹង​៨៩,៥៣ដុល្លារ​ ក្នុង​១ហ៊ុន​ ដែល​តួលេខ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ខាត​បង់​១១,៥%​ សម្រាប់​ឆ្នាំ​២០១៣​ ។​ ថ្វី​បើ​ភាគ​ហ៊ុន​របស់​ Google មាន​ការ​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ចន្ទ​ ក៏​ពិត​មែន​ តែ​ភាគ​ហ៊ុន​មួយ​នេះ​មាន​សន្ទុះ​ទ្វេ​ដង​ ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១២​មក​ម៉្លេះ​ ។​ តាម​រយៈ​តួលេខ​ខាង​លើ​នេះ​ បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ប្រព័ន្ធ​អុីន​ធើរ​ណេត​ ដែល​មាន​មូល​ដ្ឋាន​ក្នុង​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ សហ​រដ្ឋ​អាមេរិក​មួយ​នេះ​ នឹង​ក្លាយ​ជា​បណ្តាញ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ប្រពន្ធ​អេឡិច​ត្រូនិក​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ ៕​

Saturday, January 25, 2014

ឃាត់​ខ្លួន​យុវ​ជន រពឹស​ដៃ​មា្ន​ក់​លួ​ច​​គាស់​ផ្ទះ​​យកទ្រព្យ​ស​ម្បត្តិ​​ប្រ​ជា​ពលរដ្ឋ​​​ពេលយ​ប់

ប្រភពមកពីកោះសន្តិភាព
លោក​អនុ​សេនី​យ៍ទោ​ ឈិត​ ​សេង​ អធិ​ការ​រង​នគរបាល​ស្រុក​​​សំពៅលូន​ ​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​​យុវជន​​សង្ស័យ​រូប​នេះ ​យោង​តាម​ ពាក្យ​បណ្តឹង​ ​ពី​ជន​រង​គ្រោះ​​ម្នាក់​ឈ្មោះ​យ៉ុត​ ហ៊ាប​ ភេទ​ប្រុស​ ​អាយុ៣​៩ឆ្នាំ អ្នក​បើ​ក​ហាង​លក់​ ទូរ​សព្ទ័​ដៃ រ​ស់​នៅក្នុង​ភូមិ​កើត​ហេតុ បាន​ប្តឹង​ថា​ មាន​ចោរ​​លួច​គាស់​ផ្ទះយកព្រទ្យ សម្បត្តិ​ កាល​ពីយប់រំលង​​អធ្រាត្រ​ឈានចូល ​ថ្ងៃ​ទី២៥ មករា ។​​
ជនសង្ស័យ​​ឃាត់​​ខ្លួន​​ ឈ្មោះ​ឈិន ​ម៉ាប់ ​ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិឃុំ​ជា​មួយជនរង​គ្រោះ​​ ។ ការ​ឃាត់​ខ្លួន​នេះធ្វើឡើង​ បន្ទាប់ពី​​ជនសង្ស័យ​រូបនេះ បាន​យក​ទូរ​សព្ទ័​​ដែល​​លួច​បា​​ន យ​កទៅ​លក់​ឲ្យ​មិត្តភក្តិ​របស់​ខ្លួន​ម្នាក់​ទៀត​ ហើ​យក៏​​ត្រូវ​សមត្ថកិច្ច​ ​ឃាត់​ខ្លួន​ភ្លាម​ៗ ​និងបន្ត​ម​ក​ ឆែក​ឆេរ ​នៅ​ក្នុង​ផ្ទះ​ របស់​ជន​សង្ស័យ​​រកឃើញ ​វត្ថុតា​ងមា​ន ​កាត​ទូរ​សព្ទ័​ ស៊ីម​កាត​​មួយ​ចំនួ​ន ​និងរួម​ទាំងទូរសព្ទ័​ដៃ ផលិ​តនៅប្រទេ​សចិន​ សេរី​ចម្រុះ ​ជាង៣​​០គ្រឿង ​ដោយ​សរុបជាទឹកប្រាក់ ប្រមាណ​ ជាង១០០០​ដុល្លារ។​
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយ​​ពី​ឃាត់​ខ្លួន​​​​ជ​ន​សង្ស័យ​​​បាន​ឆ្លើយ​សារភា​ព​ពី​កំហុ​សឆ្គងថា ខ្លួ​ន​ពិត​ជាបាន​​ប្រព្តឹត្ត​អំពើ​ល្មើស​​ច្បាប់​មែន ​​និង​រួម​ទាំង​ វត្ថុតាង​ ត្រូវស​មត្ថកិច្ច​ កសាងសំណុំ​រឿង បញ្ជូន​​ទៅស្នងកា​រដ្ឋានន​គរ​​បាល​ខេត្ត ចាត់​ការ​​​តាម​និតិ​វិធី ៕

Friday, January 24, 2014

លីក​កំពូល​រដូវ​កាល​ថ្មី​ចាប់​ផ្តើមនៅ​ថ្ងៃ​នេះ​ហើយ​

ប្រភពមកពីកោះសន្តិភាព
រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Hun Sen Cup ប្រចាំ​ឆ្នាំ​២០១៤​ កំពុង​ស្ថិត​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ស្វែង​រក​ជើង​ខ្លាំង​ប្រជែង​យក​ ពាន​រង្វាន់​នោះ​ ការ​ប្រកួត​បាល់​ទាត់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤ ឬ​ Metfone Cambodian League រដូវ​កាល​២០១៤ (MCL2014)ក៏​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​(២៥​មករា) និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ សីហា ឆ្នាំ​  ២០១៤ ផង​ដែរ ។ នេះ​បើ​យោង​តាម​កម្ម​វិធី​ប្រកួត​​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ ។
សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៥ មករា ជា​ថ្ងៃ​បើក​ឆាក​ដំបូង​នេះ​ ក្រុម​បាល់​ទាត់​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ដែល​កាល​ពី​ថ្ងៃ​ទី​២២​ មករា បាន​យក​ឈ្នះ​​ក្រុម​ខេត្ត​ក្រចេះ​ ក្នុង​លទ្ធ​ផល​១៧​ទល់​១​ នៃ​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ Hun Sen Cup នោះ​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ចំណូល​ថ្មី​ Albirex Niigata វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ នៅ​ទីលាន​កីឡ​ដ្ឋាន​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​(ស្តាត​ចាស់​)។ ចំណែក​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​ដែល​មាន​លេង​២​ប្រកួត​នោះ​ ក្រុម​គិ​រី​វង់​សុខ​សែន​ជ័យ​ ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​វេលា​​ម៉ោង​៣​និង​៣០​នាទី​រសៀល​ និង​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ប្រកួត​ជាមួយ​ក្រុម​ TriAsia (ខេត្ត​កណ្តាល​) វេលា​ម៉ោង​៦​ល្ងាច​ ។
គួរ​បញ្ជាក់​ថា League ឆ្នាំ​២០១៤​នេះ​ គឺ​មាន​ចំនួន​១២​ក្រុម​ កើន​ជាង​ឆ្នាំ​មុន​ៗ​ចំនួន​២​ក្រុម​ បន្ទាប់​ពី​សហ​ព័ន្ធ​សម្រេច​អនុ​ម័ត​បន្ថែម​ក្រុម​ចំណូល​ថ្មី​២​ក្រុម​ទៀត​ គឺ​ក្រុម​ Albirex Niigata Phnom Penh និង​ក្រុម​ Western Uni FC ។ ចំណែក​១០​ក្រុម​ទៀត​រួម​មាន​ ក្រុម​ខេត្ត​ស្វាយ​រៀង​ ម្ចាស់​ជើង​ឯក​រដូវ​កាល​ចាស់​, ក្រុម​ភ្នំពេញ​ក្រោន​, ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​, ក្រុម​គិ​រី​វង់​សុខ​សែន​ជ័យ​, ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​​, ក្រុម​ណា​ហ្គា​ខប​, ក្រុម​ក្រសួង​ការ​ពារ​ជាតិ, ក្រុម​ TriAsia (ខេត្ត​កណ្តាល) និង​ក្រុម​សាកល​វិទ្យា​ល័យ​អាសីុ​អឺរ៉ុប ។ ចំពោះ​លក្ខ​ខណ្ឌ​នៃ​ការ​ប្រកួត​ គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​ព្រោះ​​រដូវ​កាល​ថ្មី​នេះ​ សហ​ព័ន្ធ​បាន​សម្រេច​ផ្លាស់​ប្តូរ​លក្ខ​ខណ្ឌ​ប្រកួត​ដោយ​រក្សា​ការ​ប្រកួត​ សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជុំ​ដដែល​ ប៉ុន្តែ​មិន​មាន​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឬ​ផ្តាច់​ព្រ័ត្រ​(វគ្គ​ Play-Off) ឡើយ​ ពោល​គឺ​នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​២​ជុំ​ ប្រ​សិន​បើ​ក្រុម​ណា​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ក្រុម​នោះ​ត្រូវ​លើក​ ពាន​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ។ តើ​ក្រុម​កំពូល​ៗ​របស់​លីក​ឆ្នាំ​ចាស់​ទាំង​នេះ​មាន​យុទ្ធ​សាស្ត្រ​បែប​ណា​ ដើម្បី​ដណ្តើម​ក៏​ដូច​ជា​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន​?​ដូច្នេះ​សូម​រង់​ ចាំ​តាម​​ដាន​ទាំង​អស់​គ្នា​ ៕

Friday, January 17, 2014

ជីវិតផ្លាស់របស់ប្រជាជន

ព្រះសីហនុ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង​៣:៤០នាទីពេលល្ងាច លោក បឹង ឆេងនិងភរិយាមានទីកំណើតនូវ ស្រុក កំពុងត្រាច ខេត្តកំពតបានផ្លាស់ទីមករស់នៅ ខេត្តព្រះសីហនុអស់រយៈពេល ជាង​ ១៤ឆ្នាំកន្លងមកហើយ។ ដែលបានមករស់នៅក្នុងភូមិស្ពានឆេះ សង្កាត់៤ខ័ណ្ឌអូត្រែសខេត្តព្រះសីហនុរហូតដល់បច្ចុប្បន្ននេះគាត់មានសាមាជិតចំនួន៦នាក់នៅក្នុងបន្ទុកគ្រួសាររបស់គាត់។រៀបអាពាហ៏ពិពាហ៏ហើយចំនួន២នាក់និងនៅលីវចំនួន២នាក់ទៀត។លោក បឹង ឆេង ប្រកបការងារនេសាទជារៀងរាល់ថ្ងៃ គាត់ចាប់ផ្ដើមចេញនេសាទនៅម៉ោង ៧ ­៨ ពេលល្ងាច ក្នុងមួយថ្ងៃគាត់អាចរកត្រីបានចំនួនប្រហែលជា៥ទៅ៦គីឡូតែប៉ុណ្ណោះ ពីព្រោះគាត់ចេញនេសាទតែខាងៗសមុទ្រ(ទឹករាក់ៗ)នៅពេលត្រឡប់មកវិញគាត់ចាប់ផ្ដើមបោះត្រីាចអោយឈ្មួញដែលមកទិញដល់ទីកន្លែងតែម្ដង់។គាត់អាចទទួលកំរៃពីការងាររបស់គាត់នៅទឹកប្រាក់ចំនួន ៦ឫ៧ពាន់រៀលសម្រាប់យកទៅផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ។នៅទីនោះមានគ្រួសាររស់នៅចំនួនប្រហែលជា ៧៥ គ្រួសារដែលមករស់នៅទីនោះ។

Monday, January 13, 2014

អ​ត្ត​ពលិ​កជន​ពិការ​ ទៅដល់​​ប្រទេស​មី​យ៉ាន់ម៉ា​ ខិត​ខំ​ហ្វឹក​​ហាត់​​បង្កើន​ក​ម្រិត​​បច្ចេក​ទេ​ស​​

ប្រភពមកពីកោះសន្ដិភាព

បនៅ​​​ថ្ងៃ​​ទី​១៤ ម​ករា ​២០១​៤ ស្អែក​នេះ ការ​ប្រ​កួត​កីឡា​អាស៊ា​ន ប៉ា​រ៉ាហ្គេម​លើក​ទី៧ នឹង​ត្រូវ​រៀប​ចំ​ជា​ផ្លូវ​ការ​ហើយ​ ខណៈ​ក្រុមកី​ឡាករ​ កីឡាការិនី​កម្ពុជា បាន​ទៅដល់​ទី​ក្រុង​ណៃ​ពី​ដោត ប្រទេស​មី​យ៉ាន់​ម៉ា​ កាលពី​យប់​ថ្ងៃទី​១១ មករា និង​បាន​ខិត​ខំ​ហ្វឹក​ហាត់ ដើម្បី​បង្កើន​កម្រិត​បច្ចេក​ទេស​ ។  សម្រាប់​ការ​ចូល​រួម​នេះ​ កម្ពុជា​​ប្រកួត​លើ​៤​ប្រភេទ​វិញ្ញា​សា​រួម​មាន​ បាល់​ទះ​អង្គុយ​ ហែល​ទឹក​ រទេះ​ប្រណាំង​ និង​អត្ត​ពល​កម្ម​ ។
នៅ​ព្រឹក​ថ្ងៃ​ទី១៣ មករា ​ក្រុ​មកីឡា​បាល់​ទះអង្គុយ​​​បាន​​ធ្វើការហ្វឹក​ហាត់​យ៉ាង​សស្រា​ក់សស្រាំ​ ដោយ​មាន​គ្រូ​ពេទ្យ​ម្នាក់​តាម​ជាប់​ជាមួយ​ ដើម្បី​ត្រួត​ពិនិត្យនិ​ង​​​ថែ​ទាំ​បញ្ហា​សុខ​ភាពយ៉ាង​ជាប់លាប់ ​។
លោ​ក ​យីម​ វណ្ណា ​គ្រូ​បង្វឹក​បាន​បង្ហាញ​ក្ដី​សប្បាយ​រីក​រាយ​ ដោយ​​ពិនិត្យ​​ឃើញ​ថា​ មិន​មាន​បញ្ហាអ្វី​ប៉ះពាល់ដល់​សុខភាព​កីឡាករ​ ។ 
សូម​បញ្ជាក់​ថា កាល​ពីប្រកួត​​អាស៊ាន​ប៉ា​រ៉ាហ្គេម​លើក​ទី៦ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ក្រុម​កីឡា​បាល់​ទះអង្គុយ​កម្ពុជា​ ដែល​មិន​ធ្លាប់​មានបទ​ពិសោធន៍​ ទទួល​បាន​​​ចំណាត់​ថ្នាក់​លេខ​៤ ប៉ុន្តែ​លើក​ទី៧​នេះ​ទាំង​កីឡាករ ​គ្រូ​បង្វឹក​និង​អ្នក​ដឹកនាំ​សុទ្ធ​តែមាន​ជំនឿចិ​ត្តថានឹង​ដណ្ដើមបាន​មេដាយ​ជូន​ជាតិឱ្យខាង​តែ​បាន​ ។

ពៅ​ លីដា​ រវល់​ច្រើន​ក្នុង​ស្រុក​ បដិសេធ​ចេញ​សម្តែង​នៅ​បរទេស​

ប្រភពពីកោះសន្ដិភាព

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​សម្បុរ​ខ្មៅ​ស្រអែម​ កញ្ញា​ពៅ​ លីដា​ ត្រូវ​បង​ប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ ស្នើ​សុំ​ឱ្យ​នាង​ទៅ​សម្តែង​ ប្រសិន​ជា​នាង​មាន​ពេល​គ្រប់​គ្រាន់​ ។​ ដំណឹង​ល្អ​នេះ​ ពៅ​ លីដា​ មិន​អាច​បំពេញ​បាន​ទេ​ ពេញ​១​ឆ្នាំ​២០១៤​នេះ​ ដោយ​សារ​តែ​នាង​សម្លឹង​ឃើញ​ឱកាស​សិល្បៈ​នៅ​ក្នុង​ប្រទេស​ល្អ​ជាង​ក្រៅ​ប្រទេស​ ។​
តារា​សម្តែង​មាន​ទម្រង់​មុខ​បែប​ខ្មែរ​ ពិតៗ​នាង​ពៅ​ លីដា​ បាន​ច្រាន​ចោល​គម្រោង​ស្រូប​យក​ប្រាក់​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ចង់​ទៅ​ខ្លាំង​ដូច​តារា​មួយ​ចំនួន​ឡើយ​ ។​ ចំណុច​ដែល​លីដា​ច្រាន​ចោល​ការ​សម្តែង​នៅ​បរទេស​ ដោយ​សារ​តែ​ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មី​២០១៤​នេះ​ នាង​ត្រូវ​ទទួល​ការ​ងារ​ជា​បន្ត​បន្ទាប់​ ដែល​សុទ្ធ​សឹង​តែ​ជា​ការ​ងារ​សិល្បៈ​មាន​ភាព​ល្អ​ប្រសើរ​ មិន​ថា​តែ​ខ្សែ​ភាព​យន្ត​ ច្រៀង​តាម​ស្ថានីយ​ទូរ​ទស្សន៍​ ឬ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឡើយ​ គឺ​នាង​ចង់​ទុក​ពេល​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ ដើម្បី​ស្ទាប​ស្ទង់​ប្រជា​ប្រិយ​ភាព​ឆ្នាំ​ថ្មី​នេះ​ស្ទុះ​ដល់​កម្រិត​ណា​ ។​
លើស​ពី​នេះ​បើ​និយាយ​ពី​កម្ម​វិធី​ប្រកួត​លើក​ពាន​រង្វាន់​អប្សរា​ឆ្នាំ​២០១៤​ វគ្គ​ថ្មី​នេះ​ គឺ​តម្រូវ​ឱ្យ​នាង​ប្រកួត​ពេញ​មួយ​ឆ្នាំ​តែ​ម្តង​ មុន​នឹង​ឆ្លង​ទៅ​យក​ជ័យ​លាភី​លើក​ពាន​រង្វាន់​នា​ចុង​ឆ្នាំ​ ។​ ការ​ពិត​លោក​ហ្វៃ​ សំអាង​ មិន​បាន​ហាម​ឃាត់​ ឬ​បិទ​ផ្លូវ​មិន​ឱ្យ​ច្រៀង​ សម្តែង​នៅ​ក្រៅ​ប្រទេស​ទេ​ តែ​មក​ពី​នាង​យល់​ថា​ ចង់​នៅ​ប្រកួត​ឱ្យ​បាន​ពេញ​មុខ​ និង​ចង់​ដក​បទ​ពិសោធន៍​ជាមួយ​ទម្រង់​សិល្បៈ​ ប្លែកៗ​ផង​នោះ​ ទើប​នាង​សម្រេច​ចិត្ត​មិន​ចេញ​ទៅ​សម្តែង​នៅ​បរទេស​ ។​
តារា​សម្តែង​ដែល​ប្រសូត​ចេញ​ពី​កម្ម​វិធី​ប្រឡង​កញ្ញា​ឯក​ប្រ៊ីត​ស្តុន​រូប​នេះ​លើក​ឡើង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ នាង​លើក​ហេតុ​ផល​បែប​នេះ​មិន​មែន​មក​ពី​លើក​តម្លៃ​ខ្លួន​រហូត​មិន​ចេញ​សម្តែង​នៅ​ក្រៅ​ប្រទេស​ឡើយ​ ការណ៍​ពិត​នាង​ក៏​ទៅ​សម្តែង​ជូន​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែរ​ ដើម្បី​ស្រូប​យក​ប្រជា​ប្រិយ​ភាព​ តែ​មក​ពី​ឆ្នាំ​នេះ​ទៅ​មិន​រួច​ រក​ចន្លោះ​មិន​ឃើញ​ ។​ នាង​នឹង​បន្ត​ការ​សម្តែង​នៅ​ប្រទេស​ក្រៅ​នៅ​ឆ្នាំ​ក្រោយ​ដោយ​មាន​អ្នក​រៀប​ចំ​កម្ម​វិធី​មួយ​នៅ​អាមេរិក​ បាន​មក​ទាក់​ទង​ ហើយ​ទុក​ពេល​ឱ្យ​នាង​ប្រឡូក​ការ​ងារ​ក្នុង​ស្រុក​ពេញ​១ឆ្នាំ​២០១៤​ ។
លើស​ពី​នេះ​ខណៈ​បិទ​ផ្លូវ​ចេញ​ទៅ​នាយ​សមុទ្រ​ នាង​បាន​សម្រុក​ថត​តាម​ផលិត​កម្ម​ជា​បន្ត​បន្ទាប់​ ដូច​ជា​ថត​បទ​ចម្រៀង​ពី​ជំនាន់​មុន​ឱ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ហើយ​មាន​ផលិត​កម្ម​ផ្សេង​ទៀត​ដូច​ជា​សាន់​ដេ​ ថោន​ ក៏​នាង​ចូល​រួម​ថត​ជា​ហូរ​ហែ​ បូក​រួម​ទាំង​ធ្វើ​ជា​ពិធី​ការិនី​មួយ​ទៀត​ ។ រវល់​ច្រើន​បែប​នោះ​ហើយ​ ទើប​ចង​ជើង​នាង​មិន​អាច​ទៅ​ណា​កើត​ ។​ ពៅ​ លីដា​ រំពឹង​ថា​ នាង​ប្រឹង​បញ្ចេញ​ទេព​កោ​សល្យ​ក្នុង​ឆ្នាំ​នេះ​ ពិត​ជា​អាច​ស្រូប​យក​ប្រជា​ប្រិយ​ភាព​បាន​លើស​ពេល​ណា​ទាំង​អស់​ជាក់​ជា​មិន​ខាន​ ៕

គណៈកម្មការជាតិ​សុវត្ថិភាពចរាចរ​ណ៏​ផ្លូវគោក បើកកិច្ចប្រជុំជាមួយ​ប្រទេសម្ចាស់ជំនួយ​នៅព្រឹកស្អែក

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ​៖ គណៈកម្មការជាតិ​សុវត្ថិភាពចរាចរណ៏​ផ្លូវគោក​ សហការជាមួយអង្គការ​ដៃគូដែលធ្វើការងារ​ពាក់ព័ន្ឋនឹងសុវត្ថិភាព​ចរាចរណ៏ផ្លូវគោកនៅកម្ពុជា ​នឹងរៀបចំកិច្ច​ប្រជុំជាមួយ​បណ្តា​ប្រទេស​ម្ចាស់ជំនួយ ​ស្តីពីគម្រោងផ្តល់​ជំនួយ​និងរកយុទ្ឋសាស្រ្តក្នុង​ការកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៏ ។
បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរថា ​តាមគម្រោងកិច្ចប្រជុំដែលមានរយៈពេល៥ឆ្នំាម្តងនេះ​ នឹងបា្ររព្ឋធ្វើនៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី១៤ ​មករា​ ២០១៤ ក្រោមអធិបតីភាព​ លោក ត្រំា អ៊ីវតឹក​ រដ្ឋមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ជូន ​និងមានការចូលរួមពីអស់លោក​ លោកស្រី​តំណាងស្ថានទូត ​ប្រទេសផ្តល់ជំនួយ​ ព្រមទំាងតំណាង​អង្គការ​ក្រៅរដ្ឋាភិបាលជាតិ​-អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ឋ​នឹងសុវត្ថិភាព​ចរាចរណ៏ផ្លូវ​គោក​ជាច្រើនរូបទៀត ៕ 

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់