This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, February 17, 2014

ប្រាក់​​យាន់​ចិន​​បោះ​ជំហាន​​មួយ​កម្រិត​​ទៀត​ក្នុង​​ការ​​ក្លាយ​​ជា​រូបិយ​ប័ណ្ណ​​ពិ​ភព​លោក​

ប្រភពមកពីកោះសន្ដិភាព

​ប្រតិ​បត្តិករ​​ទីផ្សារ​មូល​បត្រ​​អូ​ស្ត្រា​លី​ASX​ និង​ធនា​គារ​ចិន​​បាន​និយាយ​កា​​ល​ពី​ថ្ងៃ​​​អង្គារ​ថា  គេ​នឹង​ផ្តល់​​​សេវា​ទូ​ទាត់​​ប្រាក់​​យាន់​​ដល់​​ទី​ផ្សារ​ហិ​រញ្ញវ​ត្ថុ​អូ​ស្ត្រាលី​​​និង​​ចិន​នៅ​​ពាក់កណ្តាល​ឆ្នាំ​នេះ ​ដែល​​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​​​ការ​បោះ​ជំហាន​​​ថ្មី​មួយ​​ទៀត​​នៃ​ប្រាក់​យាន់​​ក្នុ​ង​នាម​ជា​​រូបិយ​ប័ណ្ណ​​​ពិភព​លោក ​​។​
​យោង​តាម​​របា​យ​ការណ៍​​ពី​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​គឺ​ជា​ដៃ​គូរ ​ពាណិជ្ជកម្ម​ធំបំផុត​​របស់​អូ​ស្ត្រាលី​ ហើយ​ក្រុម​ហ៊ុន​​អូស្ត្រាលី​​ភា​គ​ច្រើន​បាន​និ​ង​កំពុង​​ដោះ​ដូរ​​ពាណិជ្ជ​កម្មជា​ប្រាក់​យាន់​​ជា​ជាង​ប្រាក់​ដុល្លារ​​អា​​មេរិក​ ។ ASX​និយាយ​ថា ​សេវា​ទូទាត់​ប្រាក់​យា​ន់​ថ្មី​នេះ​​នឹង​អ​នុញ្ញាត​​​​​​ឲ្យ​​ក្រុម​ហ៊ុន​អូ​ស្ត្រាលី​ទាំងអ​​ស់​ធ្វើ​ពាណិ​ជ្ជកម្ម​​ និង​​វិនិ​យោគទ​ុន​ជា​មួយ​​ប្រទេស​ចិន​​តាម​​រយៈ​​ផ្សារ​មូល​បត្រ​​ASX​ដែល​មាន​ហេដ្ឋា​​រច​នា​សម្ព័ន្ធ​ទី​ផ្សារ​​ច្បាស់​លាស់ ​។​
លោក​​Arthur​ Sinodinos​ អគ្គ​ហិរ​​​ញ្ញិក​រង​​របស់​​អូស្ត្រា​លី​បាន​ប្រាប់​សារ​ព័ត៌​មាន​​CNBC​​ ថា​​​ថ្ងៃ​​នេះ​គឺ​ជា​​ព្រឹត្តិ​ការ​ណ៍​​ប្រវត្តិ​សាស្ត្រ​​​ដែ​ល​ប្រទេស​​ចិន​​និង​អូស្ត្រា​លី​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ ។​​ អជ្ញា​ធរ​​​ចិន​​បាន​និង​​​​កំពុង​​បង្កើន​​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​​​ការ​​ប្រើ​ប្រាស់​ប្រាក់​យាន់​​​​ដែល​ត្រូវ​បាន​​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​ដោយ​​​​​ទី​ក្រុង​ប៉េ​កាំង​ ។​​ ​កាល​​ពី​ខែ​តុលា​ កន្លង​ទៅ​​ ចិ​ន​ក៏​បាន​​ចុះ​​​កិច្ច​ព្រម​ព្រៀ​ង​​ដោះ​​ដូរ​​រូបិ​យ​ប័ណ្ណ​ជាមួយ​​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ​។​
ធនា​គារ​​Bank​ of International Settlement​ បាន​និយាយ​កាល​ពី​​ខែ​​កញ្ញា​ថា ​ប្រាក់​យាន់​ចិន​​គឺ​ជា​​រូបិ​យប័ណ្ណ​​​មួយ​ក្នុង​ចំណោម​រូបិ​យប័ណ្ណ​ទាំង​១០​​ដែល​​​ធ្វើ​ការ​ដោះដ​ូរ​​ច្រើន​បំផុត​នៅ​លើ​ពិភ​ព​លោក​ ។​ លោក​Sinodinos​បន្ថែម​ថា ​អូស្ត្រា​លី​មិន​​​មាន​​ការ​បារ​ម្ភ​ពី​សញ្ញា​ថ្មីៗ​ដែល​ថា ​សេដ្ឋ​កិច្ច​របស់​ចិន​​​កំពុង​​​​​បាត់​បង់​សន្ទុះ​នោះ​ទេ ​។​​ អូស្ត្រា​លី​​មាន​ទស្សន​​​ ​វិស័យ​វែង​ឆ្ងាយ​​ចំពោះ​ទំនាក់​ទំនង​ជា​មួយ​ចិន ​។​​ ចិន​​កំពុង​ឆ្លង​កាត់​​អន្តរ​កាល​មួយ ​ដែល​នឹង​​នា​ំ​ទៅរ​កក​ំណើន​ផ្អែក​លើ​ការ​ប្រើ​ប្រាស់ ​ ហើយ​វា​​នឹង​​នា​ំ​ទៅ​រក​​​តម្រូវ​ការ​​ដែល​​កើន​ឡើង​សម្រាប់​ផលិត​​ផល​និង​​សេវា​កម្ម​ដែល​បាន​ធ្វើ​​ពិពិ​ធកម្ម​ជា​ច្រើន ៕

ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ ឆៃ​លី​ ដា​ឡែន​ ធ្វើ​ខួប​កំណើត​លើក​រាសី​ក្រោយ​បាន​ឱកាស​ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​វិញ

ប្រភពមកពីកោះសន្ដិភាព
រាជ​ធានី​ភ្នំពេញ​ ៖ តារា​ចម្រៀង​យេៗ នាង​ឆៃ​លី​ ដាឡែន កាល​ពី​រាត្រី​ថ្ងៃ​ទី១៧ កុម្ភៈ​២០១៤ ​បាន​រៀប​ចំ​ពិធី​ខួប​កំណើត​ក្នុង​ទ្រង់​ទ្រាយ​ធំ​ល្ម​មមួយនៅ​ក្នុង​ភោជនីយ​ដ្ឋាន​វីហ្វ្រែន​ខាង​ក្រោយ​បុរី​កីឡា​​ ដោយ​មាន​ការ​ចូល​រួម​ពីតារា​ល្បីៗ​មួយចំនួន​ផង​ដែរ​។
នាង​ឆៃ​លី ដាឡែន ដែល​តុប​តែង​ខ្លួន​យ៉ាង​ឆើត​ឆាយ​ និង​ញញឹម​ស្រស់​ក្នុង​ពិធី​ខួប​កំណើត​បាន​ឱ្យ​ដឹង​ថា នាង​ធ្វើ​ខួប​កំណើត​ដើម្បី​ជូន​ពរ​ខ្លួន​ឯង​ដែល​មាន​ឱកាស​ឡើង​សម្តែង​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍​វិញ​ ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ បន្ទាប់​ពី​បែក​ធ្លាយ​រូប​ភាព​សិច​ស៊ី​ជ្រុល​របស់​នាង​។
ដើម្បី​ឆ្លង​ផុត​ភាព​អាប់​អួរ​នាង​ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​ខួប​កំណើត​នេះ​ឡើង​ ដោយ​រៀប​ចំ​ចំនួន​១០​តុ​ ហើយ​អញ្ជើញ​តែ​ភ្ញៀវ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ។
សូម​បញ្ជាក់​ថា តារា​ដែល​បាន​បង្ហាញ​វត្ត​មាន​នារាត្រី​នោះ​ រួម​មាន​ លោក​ករុណា ពេជ្រ, លោក​សុគន្ធ ថេរ៉ាយុ, អ្នក​នាង​ឈួន ស្រីម៉ៅ, ម៉ាដូណា, កញ្ញាស្រីពេជ្រ កញ្ញា, ឡោម លក្ខិណា​, កញ្ញា​លី ច័ន្ទសីហា​,​ថន តារា និង​ម្ចាស់​ផលិត​កម្ម​រៃ​មាស​ តោមាស​ជា​ដើម​៕

សម្តេច​ ហ៊ុន សែន ​អញ្ជើញ​ជាអធិបតី​ប្រគល់សញ្ញាបត្រ​ និង​ វិញ្ញាបនបត្រ​ដល់សិស្ស​សាលា​ភូមិន្ទរដ្ឋបាល

ប្រភពមកពីកោះសន្ដិភាព
រាជធានីភ្នំពេញ៖​ សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​​អញ្ជើញជា​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីប្រគល់សញ្ញាបត្រ​​ ដល់សិស្សមន្រ្តី​ជាន់ខ្ពស់​ជំនាន់​កំណែ​ទម្រង់រដ្ឋ ​សិស្សមន្រ្តី​ក្រមការជំនាន់ភក្តីភាព​ និង ​វិញ្ញាបនបត្រដល់កម្មសិក្សា​ការីមន្រ្តីជាន់ខ្ពស់​-មន្រ្តីមធ្យមឆ្នាំ២០១៣​ ព្រមទំាងបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ​ឆ្នាំ២០១៤ ។
ពិធីប្រគល់សញ្ញាបត្រ ​និងវិញ្ញាបនបត្រខាងលើនេះ ​​​ប្រព្រឹត្តធ្វើនៅវិទ្យាស្ថានជាតិ​អប់រំ​ក្បែរវិមានឯករាជ្យ​ ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី១៧​ កុម្ភៈ​ ២០១៤ស្អែកនេះ ។
ពិធីនេះមានការអញ្ជើញ​ចូលរួមផងដែរ​ពីអស់លោក លោកស្រីជា​ឧបនាយករដ្ឋមន្រ្តី​​ រដ្ឋមន្រ្តី​ ​សមាជិកសមាជិកាព្រឹទ្ឋសភា​ រដ្ឋសភា ​រាជរដ្ឋាភិបាលនិ​ងសិស្សសាលាភូមិន្ទរដ្ឋបាល ​ជាច្រើនរូបទៀត ៕

រូបកាយ ក្នុងរឿង The Parallel

ប្រភពមកពីកោះសន្ដិភាព
មកដល់​ថ្មីទៀត​ហើយ​ខ្សែភាព​យន្តថៃ មានចំណ​ងជើង​ថា The Parallel ដែលនាំចូល និងចែក​ចាយដោយ​ក្រុមហ៊ុន Westec Media Limited។ ខ្សែភាព​យន្តនេះផង​ដែល​ គឺជាខ្សែ​ភាពយន្ត​ដែលបង្កប់​ទៅដោយ​ឈុត​ឆាក ភ័យ ខ្លាច រន្ធត់ គ្រប់​សកម្មភាព ។
តែមួយភ្លាត​សោះ Emmy (ឈ្មោះពិត Paula Taylor) បានផ្លាស់ប្តូរ​ជិវិត​របស់​នាង ពេលនាង​មានផ្ទៃពោះ​បែបទំមុន​ស្រកៀល​ជា​មួយ​មិត្តប្រុសនាង។ មិត្តប្រុស Emmy បានបោក​ប្រាស់នាងឱ្យ​យកកូន​ចេញ ហើយ​ក្រោយ​មក Emmy ក៏ត្រូវ​ដើរដល់​ផ្លូវបំបែក​ជាមួយ​មិត្ត​ប្រុស។ ជាអកុសល្យ Emmy ទទួល​រងនូវ​ព័ត៌មាន​មិនល្អ​ពីបញ្ហា​ស្បូន​របស់នាង ព្រោះការ​យកកូន​ចេញ។ ទីបំផុត នាង​មិន​អាច​មាន​កូន​ទៀត​បាន។ Emmy មាន​អារម្មណ៍​ទុក្ខព្រួយ និង​ខូច​សតិ ព្រោះបាត់​បង់​កូន។ នាងរង់នៅ​យ៉ាង​ឈឺចាប់ និង​ខ្លោច​ផ្សារ រហូតថ្ងៃ​មួយ នាង​ជួបក្មេង​ស្រីម្នាក់​ឈ្មោះ​ថា Mobile  ដែល​កំព្រាម្តាយ។
Mobile (ឈ្មោះពិត VanisaNuchchanon) កំព្រាម្តាយ​ដោយសារការ​ឆក់​ប្លន់។ តាំងពី​ពួកចោរ​លួច​ឆក់ ចូល​លួចក្នុង​ហាងដ៏តូច​មួយ​របស់​ក្មេងស្រី និងម្តាយ​នាង។ Mobile មិនដែល​និយាយ​រកអ្នកណាទេ តាំងពីពេល​នោះមក។
Emmy មានអារម្មណ៍​អាណិត​អាសូរ Mobile ចឹងទើបEmmy យលនាង​មកចិញ្ចឹម​នាពេល​នោះ ព្រោះអ្នក​ទាំងពីរ​សុទ្ធមាន​អារម្មណ៍​បាត់​បង់នូវ​មនុស្ស​ដែលខ្លួន​ស្រលាញ់។ នៅ​ពេល​ដែល អតីត​កាលឈឺ​ចាប់ នៅតែ​ដើរតាម Emmy មានអី​ម្យ៉ាង​ដើរតាម​Mobile នោះ​ជា​ខ្មោចម្តាយ​របស់​នាង ដែល​ព្រួយ​បារម្ភ​ពីកូន​ខ្លួន។ សាច់រឿង​បរិយាយ​ពីក្តី​ស្រលាញ់ និង​ការទំនាក់​ទំនង​របស់​ម្តាយ ចា​ប់ផ្តើម​ដោយ​ភាព​រន្ធត់ ដែលកើត​ឡើង​ភ្លាមៗ។
​ចង់ដឹងថា​ តើខ្សែភាព​យន្តនេះ មានអត្ថ​ន័យយ៉ាង​ណាជាមួយ​នឹង​ការភ័យ ខ្លាច រន្ធត់ គ្រប់សកម្មភាព​នៅក្នុងរឿង​នេះនោះ ? មាន​តែចូល​រួមតាមដាន​ទស្សនាទាំង​អស់គ្នានៅ​រោងភាពយន្ត Legend Cinema ។
ខ្សែភាព​យន្តនេះផងដែរ នឹងចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី ​20 ខែកុម្ភ: ឆ្នាំ 2014 តទៅ នៅរោងភាព​យន្ត លេជេន (Legend Cinema) ទូរស័ព្ទ​ទំនាក់ទំនង 078 300 400 ។

កីឡា​ករអា​មេរិក​​​ Watson ឈ្នះ​ជើងឯកវាយ​កូន​​គោល​​ Northern Trust Open នៅ​លើ​ទឹក​ដី​កំ​ណើត​​របស់​ខ្លួន

ប្រភពមកពីកោះសន្ដិភាព

Bubba Watson បាន​ក្លាយ​ជា​អ្នក​លើក​ពាន​ជើង​ឯក​កម្ម​វិធី​ Northern Trust Open ​នៅ ក្រុង Los Angeles សហ​រដ្ឋ​អា​មេរិក​​​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦​ កុម្ភៈ​ បន្ទាប់​ពី​ធ្វើ​បាន​ពិន្ទុ ៧អាន់​ឌ័រ ៦៤​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​​ ។​ កម្ម​វិធី​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប ៦​លាន​និង​៧​សែន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ Riviera Country Club រដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​ ។​
Watson ឆ្លង​កាត់​ការ​ប្រកួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល១៥​អាន់​ឌ័រ ២៦៩​​នាំ​មុខ​២សត់​លើ​កីឡាករមិត្តរួម​ជាតិ​ Dustin Johnson ។ Johnson ឆ្លង​កាត់​៤​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​១៣​អាន់​ឌ័រ ២៧១ ។ ចំណែក​កីឡាករ​អា​មេរិក​២នាក់​ផ្សេង​ទៀត​Brian Harman និង Jason Allred ​បញ្ចប់​ការ​ការ​ប្រកួត​ក្នុង​លទ្ធផល​ស្មើ​គ្នា​គឺ១២​អាន់​ឌ័រ ២៧២​​​​ ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​៣​ស្ទួន​ ។
​ដោយ​ឡែក​កីឡាករ​អា​ហ្វ្រិក​ខាង​ត្បូង​ Charl Schwartzel បញ្ចប់​ការ​ប្រកួត​ធ្វើ​បាន​លទ្ធផល​សរុប១១​អាន់​ឌ័រ ២៧២​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥ ។សម្រាប់​ Watson​ នេះ​គឺ​ជា​ជ័យ​ជម្នះ​ពាន​ជើង​ឯក​សមា​គម US PGA Tour លើក​ទី​៥​របស់​គេ​ហើយ​ ។ រយៈ​ពេល​ជិត​២ឆ្នាំ​មក​នេះ Watson មិន​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​ណា​មួយ​នោះ​ទេ ។ ​ថ្លែង​បន្ទាប់​ពី​ដ​ណ្តើម​​បាន​ពាន​ជើង​ឯក​ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​ពិត​ជា​ធូរ​ស្រាល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​១រយៈ​ពេល​ជិត​២ឆ្នាំ​មក​នេះ​ ​។ ប្រសិន​ជា​យើង​ចង់​ឈ្នះ​ជើង​ឯក យើង​ចាំ​បាច់​ត្រូវ​តែ​វាយ​ Putting នៅ​ថ្ងៃ​ចុង​ក្រោ​យ​ឱ្យ​បាន​ល្អ ​។ ថ្ងៃ​នេះ​ខ្ញុំ​ធ្វើ​បាន​បែបនោះ​ហើយ» ។
ដោយឡែក​ ការ​បែង​ចែក​ប្រាក់​រង្វាន់​វិញ ​Watson ម្ចាស់​ជើង​ឯក​​ទទួល​បាន​១លាន​ និង​២០​ម៉ឺន​ដុល្លារ​អា​មេរិក​ខណៈ​ Dustin Johnson​ទទួល​បាន​ ៧២​ម៉ឺន​និង​៣​ពាន់​៦០០​ដុល្លារ​ ។ កីឡាករ​ Allred និង Harman ​ដែលដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​៣​ស្ទួន ទទួល​បាន​ប្រាក់​រង្វាន់​ក្នុង​ម្នាក់​ៗ ៣៨​ម៉ឺននិង​៨.៦០០​ដុល្លារ​អាមេរិក ៕

ប្រធានា​ធិប​តី​វេណេ​ស៊ុយ​អេ​ឡា​បណ្តេញ​ទី​ភ្នាក់​ងារ​កុង​ស៊ុល​អាមេ​រិក​3​នាក់​

ប្រភពមកពីកោះសន្ដិភាព
ប្រធា​នា​ធិប​តី​វេណេ​ស៊ុយ​អេ​ឡា លោក​ នី​កូ​ឡាស់ មា៉​ឌូរូ៉ ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​១៦​ កុម្ភៈ ថា លោក​បាន​ចេញ​បញ្ជា​ឱ្យ​បណ្តេញ​ភ្នាក់​ងារ​កុង​សុ៊ល​អាមេ​រិក​៣​នាក់ ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា ជួប​ជាមួយ​ពួក​និស្សិត​ត​វា៉ ។ តាម​វិទ្យុ និង​ទូរ​ទស្សន៍​ជាតិ​លោក​ មា៉​ឌូ​រ៉ូ​ ថ្លែង​ថា ខ្ញុំ​បាន​ចេញ​បញ្ជា​ដល់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ឱ្យ​ប្រកាស​ទី​ភ្នាក់​ងារ​កុង​ស៊ុល​អាមេ​រិក​ទាំង​៣​នាក់​នោះ​ថា ជាមនុស្ស​គ្មាន​បាន​ការ​ ហើយ​បណ្តេញ​ពួក​គេ​ចេញ​ពី​ប្រទេស​ ។
ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ ចាប់​តាំង​ពី​២​សប្តាហ៍​មក​ហើយ​ជា​ទី​លាន​នៃ​បាតុ​កម្ម​របស់​ពួក​និស្សិត​ ដែល​បាតុ​កម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ​ កន្លង​មក​នេះ​ បាន​បញ្ចប់​ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យា៉ង​ខ្លាំង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​របួស​ជាង​៦០​នាក់ ។ មុន​នេះ​រដ្ឋា​ភិបាល​វេណេ​ស៊ុយ​អេ​ឡា​ បាន​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេ​រិក​ថា ប៉ុន​ប៉ង​ជួយ​ទ្រ​ទ្រង់​ដល់​ការ​ប៉ុន​ប៉ង​បង្ក​អស្ថេរ​ភាព​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​វេណេស៊ុយ​អេឡា ជា​ការ​ឆ្លើយ​តប​វិញ​ចំពោះ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេ​រិក​ លោក​ ចន​ គ័រ​រី ដែល​កាល​ពី​ថ្ងៃ​ទី​១៥​ កុម្ភៈ បាន​ថ្កោល​ទោស​អំពើ​ហិង្សា​ប្រឆាំង​ពួក​បាតុ​ករ ។
កាល​ពី​ដំណាច់​ខែ​កញ្ញា​កន្លង​មក​នេះ​ លោក​ មា៉​ឌូ​រូ​ ក៏​ធ្លាប់​ចេញ​បញ្ជា​ដែរ​ឱ្យ​បណ្តេញ​អ្នក​កា​រ​ទូត​អាមេ​រិក​៣​នាក់​ ក្នុង​នោះ​រួម​ទាំង​ភារៈ​ធារី​ស្ថាន​​ទូតសហ​រដ្ឋ​អាមេ​រិក​លោក​ KELLY KEIDERLING ផង​ ដែល​ចោទ​ប្រកាន់​ថា​ទាក់​ទង​ជាមួយ​ពួក​ប្រឆាំង​ ៕

លោកឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ​ចុះសំណេះសំណាល​និងពិនិត្យប្រព័ន្ឋធារាសាស្រ្ត​នៅស្រុកមង្គលបូរី

ប្រភពមកពីកោះសន្ដិភាព
ខេត្តបន្ទាយមានជ័យ៖ ​ឧបនាយករដ្ឋមន្រ្តី​ និង ​ជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ឋប្រឆាំង​គ្រឿងញៀន ​លោក កឺ គឹមយ៉ាន ​នៅរសៀលថ្ងៃទី១៧ ​កុម្ភៈ ២០១៤ ​បានអញ្ជើញចុះ​សំណេះសំណាល​សួរ​សុខទុក្ខ​ប្រជាកសិករ ​​​និង​ពិនិត្យមើល​ប្រព័ន្ឋធារាសាស្រ្ត​ និង​ ការបូមទឹកដាក់ស្រែប្រំាង​ចំនួន៣២០០ហិកតា ​នៅក្នុងឃុំចំនួន៣ ​ដែលខ្វះខាតទឹក ​ក្នុងស្រុក​មង្គលបូរី ។
បើតាមភ្នាក់ងារ​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​អមដំណើរលោក​ឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ​នាឱកាសនោះផងដែរ​ ក៏មានវត្តមានលោក​ គោ ស៊ុំសារឿត ​អភិបាលនៃ​គណៈអភិបាល​​ខេត្តបន្ទាយ​មានជ័យ លោក អ៊ុង អឿន ​ប្រធានក្រុមប្រឹក្សាខេត្ត ​និង លោក គឹម សុវណ្ណ​ ប្រធានមន្ទីរសាធារណការ​និងដឹកជញ្ជូនខេត្ត ​ព្រមទំាងមន្រ្តីជំនាញ​មន្ទីរធនធានទឹក​ និងឧតុនិយមនិង​តំណាង​អាជ្ញាធរដែនដី​ជា​ច្រើន​រូប​ទៀត ៕

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់