Friday, January 3, 2014

សុភ័ក្ត្រ​​ កុសុមៈ​​ វិល​មក​រក​ពិ​ភព​សិល្បៈ​​ចម្រៀង​​ដូច​កាល​នៅ​វ័យ​កុមារ​

ប្រភពមកពីកោះសន្ដិភាព
​រាជធា​នី​ភ្នំពេញ​ ៖​​​ ​​​តា​រា​ចម្រៀង​ដែល​ចាប​់​អាជីព​​​តាំង​​ពី​នៅ​វ័យ​​​​​កុមារ​​ប្រចាំ​ផលិត​​កម្ម​ឆ្លង​ដែន​ ​កញ្ញា សុភ័ក្រ្ត​ កុសុមៈ​​ ពេល​នេះ​​ពេញ​ក្រមុំ​​លូត​លាស់​​ជាមួយ​រូបសម្រស់​​ផូរ​ផង់​​​ និង​នៅ​តែ​ប្រកប​​អាជីព​សិល្បៈ​​​ដូច​មុន​​ដដែល​ក្រោយ​​ពី​បាត់​មុខ​​​​​​ជា​យូរ​​កន្លង​មក​​ ។​ តាំង​​ពីលា​ឈប់​​ពី​ផលិត​កម្ម​​ឆ្លង​ដែន​ និង​រស្មី​នាគ​មាស​​​មក ​សុភ័ក្ត្រ​កុសុមៈ​ ​​​នៅមិន​ទាន់​រក​ឃើញ​ទ្រនំ​ថ្មី​​​​នៅ​ឡើយ​​ទេ ទោះ​​ជា​នាង​មាន​ទេព​កោ​សល្យ​​ល្អ​បែប​ណា​ក៏​ដោយ​ ។ ដោយ​សារ​តែ​មាន​​ប្រវត្តិ​ច្រៀង​​ក្នុង​ផលិត​កម្ម​​ល្បី​ឈ្មោះ​​ កុសុមៈ​​​ប្រកាន់​​គោល​ជំហរ​​រឹង​​មាំ​​ថា នាង​មិន​​ច្រៀង​ឱ្យ​ផលិត​កម្ម​​ក្នុង​ស្រុក​ណា​​ទេ​ បើមិន​បាន​ផលិត​កម្ម​ពេញ​និយម​​​ ។​
​នាង​សុភ័ក្ត្រ​​ កុសុមៈ​ ​​បាន​សាង​ជីវិត​​​នៅ​​​លើ​វិថី​​សិល្បៈ​​ចម្រៀង​​តាំង​ពី​វ័យ​កុមារ​មក​ម្លេ៉ះ​​ ។ កាល​នៅ​តូច​​​​នាង​ធ្វើ​ឱ្យ​គេ​កោត​សរសើរ​​ណាស់​ដោយ​សារ​តែនាងជា​ក្មេង​​តូច​ល្អិត​​​​​ តែ​សំឡេង​ពីរោះ​​​​​រណ្ដំ​​ដូចមនុស្ស​​ចាស់ ។ ​ក្នុង​ពេល​ដែល​ពេល​វេលា​​​ប្ដូរ​ផ្លាស់ ​សុភ័ក្ត្រ​​​ កុសុមៈ​ បាន​បាត់​មុខ​ពី​វេ​ទិកា​សិល្បៈ​​​អស់​ជា​ច្រើន​​ឆ្នាំ ​បន្ទាប់​ពី​ទ្រនំ​​ល្បី​ឈ្មោះ​​របស់​នាង​​​ដួល​រលំ​​បិទមុខ​​ជំនួញមក​​ ។ លុះ​​រយៈ​ប្រមាណ​​​ជា​ជិត​​២ឆ្នាំ​​ចុងក្រោយ​នេះ​​កុសុមៈ​បាន​​វិល​ត្រឡប់មក​​វិញ​បង្ហាញ​​ទាំង​រូបសម្រស់​ស្រស់​សោភា​​​ពេ​ញវ័យ​ក្រមុំ​ ​ដោយ​អ្នក​ណា​​ក៏​ថា​នាង​ជានារីវ័យ​ក្មេង​ស្រស់ស្អាត​​​ខុស​ដាច់ឆ្ងាយ​កាល​ពី​នៅកុមារ​ ។ ជាមួយ​នឹង​ការ​ប្រកាស​ខ្លួន​​វិល​ត្រឡប់​មក​​ពិ​ភព​​សិល្បៈ​​វិញ ​​កុសុមៈ​​​​​ដែល​​​​​​ធ្លាប់​មាន​ប្រវត្តិ​​ច្រៀង​ពី​រោះ​​តាំង​​ពីក្មេង​​​ត្រូវ​ស្ថានីយ​​​ទូរទស្សន៍​​ជា​ច្រើន​​​ជ្រើស​រើស​​​ឱ្យ​​ចូល​រួម​​សម្ដែង​​​ដើម្បី​ទទួល​​យក​ភាព​​ទាក់​ទាញ​​ក្រោយ​ឃ្លាត​ឆ្ងាយ​​​​ព​ី​ពិ​ភព​សិល្បៈ​​​​​យូរ​ឆ្នាំ​​ ។
ក្នុងជំនួប​​​ជាមួយអ្នក​យក​ព័ត៌មាន​​​កោះសន្ដិ​ភាព​​កាល​ពី​ថ្ងៃទី​​៣០ ខែ​ធ្នូ​ ឆ្នាំ​​​២០១៣ ​​សុភ័ក្រ្ត កុសុមៈ​​ ​បាន​ថ្លែ​ង​​​ទាំង​សម្ដី​​សំដៅ​​​សមជានារី​ខ្មែរ​​ពេញ​វ័យ​​​​​ក្រមុំ​ និង​ទឹក​មុខ​ស្រស់​​​​ថ្លា​ថា​នាង​​ឃ្លាត​ឆ្ងាយ​​​មួយ​រយៈធំ​​​ពី​ការ​ងារ​សិល្បៈ​​ដោយ​សារ​តែ​​ទុក​ពេល​​​សិក្សា​​ឱ្យ​ពេញ​លេញ​ដូច​​​​​យុវ​វ័យ​ទូទៅ​​ឱ្យ​បាន​​​​ចប់​សព្វ​​គ្រប់​​​​ ។​​ ម្យ៉ាង​​ទៀត​​ក្រៅ​ពី​​រៀន​នា​ង​​​ឆ្លៀត​ពេល​​សិក្សា​​​មុខ​ជំនាញ​​ខាង​កែ​​សម្រស់​​​ដើម្បីមាន​ជំនាញ​មួយ​​ច្បាស់​ ។​ ព្រោះ​តែ​ស្រឡាញ់​​សិល្បៈ​​​​​តាំង​ពីតូ​ច ​​​ហើយ​​នៅ​តែ​នឹក​​​សិល្បៈ​​​រហូត ​​​ដូច្នេះ​​ហើយ​​ពេល​នាង​នៅ​​រៀន​​​​បន់​​ឱ្យ​តែ​​​ឆាប់​ចប់​​ដើម្បី​បា​ន​បំពេញ​​តួនាទី​​ដូច​កាល​​​ពី​​នៅ​​ពីក្មេង​​​​ ។ សិល្បៈ​​នាង​មិនចោល​ទេ​​​ព្រោះ​ជា​​របស់​បាន​មក​ពីធម្ម​ជាតិ​​​​ដែល​មនុស្ស​ណា​​​​​​ក៏​ចង់​បាន​​​​ ។
អតីត​សមាជិក​​ចម្រៀង​ផលិត​កម្ម​ឆ្លង​ដែន​​​រូប​នេះ​និយាយ​​​ថា នាង​ចូល​ច្រៀង​វិញ​​​យូរ​ខែមក​ហើយ​​ តែ​អត់​ទាន់​​បាន​ចូល​ច្រៀង​​ប្រចាំ​ផលិត​កម្ម​​​ល្បី​​ក្នុង​ស្រុក​​ណា​មួយ​​ឡើយ​ ។
ទោះ​ជា​នាង​មិន​បាន​​ចូល​ច្រៀង​​​ប្រចាំ​​ផលិត​កម្ម​ធំក៏​នាងមិន​​អន់​ចិត្ត​​​​ទេ​​ ព្រោះ​ស្ថិត​​​នៅ​លើ​កាសម្លឹង​​ឃើញ​របស់​​ម្ចាស់​ផលិត​កម្ម​​​​ ម្យ៉ាង​​​​​សម្រាប់​​​នាង​​បើ​ឱ្យ​​ទៅទំ​លើ​ក​ន្លែង​​​​ថ្មី​ពេក​នាង​​យល់​​ថាមិន​ល្អទេ ។ ​​នាង​មិន​គិត​ថា​​​តម្កើង​​តម្លៃ​ខ្លួន​​​ទេ ​តែ​​ជាការ​​យល់​ឃើញ​ផ្ទាល់​​ខ្លួន​​​​ ហើយ​​នាង​​ក៏ធ្លាប់​​​ប្រឡូក​ក្នុង​ផលិត​កម្ម​ល្បី​ដែរ​ ទើប​ប្រកាន់​​គោល​ជំហ​រ​បែប​​នេះ ។ ​​សូម្បី​​តែ​ផលិត​​កម្ម​ក្រៅ​ស្រុក​​ក៏នាង​ច្រៀង​ឱ្យ​ផលិត​កម្ម​​ដែល​គេ​ស្គាល់​​ដូច​ជា​រៃមាស​​​ តោ​មា​ស​​​ជា​ដើម ។​តា​រាដែល​​ប្រកាន់​​គោល​ជំហរ​​​មិន​ច្រៀង​​​ឱ្យ​ផលិត​កម្ម​មិនល្បីរូបនេះ​​ថ្លែង​​ថា ​​ទោះ​បី​​នាង​មិនទាន់​បាន​ចូល​​​​ផលិត​កម្ម​​​​​ល្បី​ណា​មួយ​ក្ដី​​​តែ​គោល​​​ដៅ​​​សិល្បៈ​​​របស់​នាង​បាន​សម្រេច​​​ដូច​ការ​គិត​​​ហើយ​ ព្រោះ​​ពេល​នេះ​​នាង​​វិលមក​ច្រៀង​វិញ​​បម្រើ​អារម្មណ៍​​​មហាជន​ដូចមុន ៕ 

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់