Friday, January 3, 2014

​​ថ្ងៃ​នេះ​​​Soccer League ឈាន​​​ដល់​វគ្គ​​ផ្ដាច់​​ព្រ័ត្រ​​​ហើយ​

ប្រភពមកពីកោះសន្ដិភាព

​រាជធានី​ភ្នំពេញ​​ ៖​​​ ​​​​នៅ​រសៀល​ថ្ងៃទី​​​៤ មករា ឆ្នាំ​​​២០១៤ ​​នេះ​ការ​ប្រកួត​បាល់​ទាត់​​ដណ្ដើម​ពាន​រង្វាន់​​​Soccer League លើក​ទី​​​​២ ឆ្នាំ​​​២០១៣ ឈាន​ចូល​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​​ហើយ ។ ​នៅ​​វគ្គ​នេះ​​ក្រុម​កីឡា​​បាល់​ទាត់​​​សហ​ភាព​​សហព​័ន្ធ​​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​​​ ត្រូវ​​ប្រកួត​ជា​មួយ​ក្រុម​​កីឡា​​បាល់​ទាត់​​​យុវជន​បៃ​តង​​នៃ​ក្រសួង​បរិស្ថាន​​​​ដណ្ដើម
​​​ជើង​ឯក​​​​នៅ​​​​​​ពហុ​កីឡដ្ឋាន​ជាតិ​​បន្ទាប់​ពី​​​ក្រុមជើង​ខ្លាំង​មួយនេះ​​បាន​បំបាក់​ក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​​​សម្ដេច​តេជោ​​ក្នុងលទ្ធ​ផល​​៦​ទល់​​​​១​​​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​ កាល​ពី​រសៀល​​​ថ្ងៃទី​​២ ខែមករា ឆ្នាំ​​​២០១៤ កន្លង​ទៅ​នេះ ។
ការ​ដណ្ដើមជ័យជម្នះ​របស់​ក្រុម​សហ​ភាព​​សហ​ព័​ន្ធ​យុវជន​កម្ពុជា​​ខេត្ត​ព្រៃវែ​ង​​លើ​ក្រុម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​​សម្ដេច​​តេជោ​នេះ​ គ្រាប់​បាល់​​​ដំបូង​​​ធ្វើបាន​សម្រេច​​​ដោយ​កីឡា​ករ​ទៀង ទីនេ ​ពាក់​អាវ​លេខ​​៤​ នៅ​នាទី​​ទី​​១១ ,​គ្រាប់​បាល់​​ទី​​​២រក​បាន​​ដោយ​កីឡាករ​​​លន់​ ចំរើន​​ ពាក់​អាវ​លេខ​​៧ នៅ​នាទីទី​​​៣៣ ។ ចំណែក​កីឡា​ករ​​ប៊ុត សុទ្ធី​ ពាក់​អាវ​លេខ​​​២៣ រក​បាន​​គ្រាប់​​បាល់​ឱ្យ​ក្រុម​​របស់​ខ្លួន​ចំនួន​​ពីរ​គ្រាប់​តែម្នាក់​ឯង​​​គឺ​នៅ​​នាទី​ទី​​​៥៣ និង​៦២ ។ គ្រាប់​បាល់​ទី​​​៥​រក​បាន​​​ដោយ​កីឡាករ​​អ៊ុង ​កង​យ៉ានិត ​ពាក់​អាវ​លេខ​​​១៦ នៅ​នាទី​ទី​​៧៩​  ជាគ្រាប់​បាល់​ប៉េណាល់​ទី​ និង​គ្រាប់​បាល់​ទី​​៦​​រក​បាន​ដោយ​កីឡាករ​​​ទេព សុវណ្ណ​ពិសិដ្ឋ​​ ​ពាក់​អាវ​លេខ​​១១ នៅ​នាទី​​ទី​​៨១​ ។ ​ចំណែក​​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ​​​លេង​​​៩០​នាទីមាន​ឱកាស​រក​​បាន​តែ​​១​គ្រាប់​​​​ប៉ុណ្ណោះ​ដែល​ជា​គ្រាប់​​បាល់​ប៉េណាល់​ទី​​​របស់​កីឡា​ករ​​​​​​វ៉ែន វិចិត្រ ពាក់​អាវ​លេខ​​​១៩ នៅ​នាទីទី​​​១៦ ។ ចប់ការ​ប្រកួត​​ក្រុមសហ​ភាព​​សហព័ន្ធ​​យុវ​ជន​កម្ពុជា​​ខេត្ត​ព្រៃ​វែង​​​ឈ្នះ​ក្រុម​​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ​​​​​ក្នុងលទ្ធ​ផល​​​៦​ទល់​នឹង​​១ ​ ។
គួរ​រំលឹក​​ផង​ដែរ​​​​​ថា ក្រុម​​សហ​​ភាព​សហ​ព័ន្ធ​​យុវជន​កម្ពុជា​​ខេត្ត​ព្រៃ​វែង​​លេង​បាន​​៦ប្រកួត​ឈ្នះ​​​៥​ប្រកួត​ស្មើ​​១​ប្រកួត​​ ចំណែក​​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​​សម្ដេ​ច​តេជោលេង​​៦​ប្រកួត​​ឈ្នះ​​៥​​ប្រកួត​ចាញ់​​១​ប្រកួត​ ។​​ ក្នុង​ព្រឹត្តិការណ៍​នេះ​កីឡាករ​​​ប៊ុត រិទ្ធី​ របស់​ក្រុម​​សហ​ភាព​សហ​ព័ន្ធ​​យុវ​ជន​កម្ពុជា​​ខេត្ត​ព្រៃ​​វែង ​​មាន​ភាព​លេច​ធ្លោ​​ជាង​គេ​​នៅ​ក្នុងក្រុម​​​ដោយ​តាំង​​ពី​ចាប់​ផ្ដើម​លេង​មក​គេ​បាន​បំបែក​​កំណត់​ត្រា​​ជាកីឡាករ​​ដែល​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គឺ​​​មាន​ចំនួន​​១៥​គ្រាប់​ ។ ចំណែក​កីឡាករ​​វ៉ែន វិចិត្រ​ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​សម្ដេច​តេជោ​​ក៏មិន​ធម្ម​តា​ដែរ​​​ដោយ​ទាត់​បាល់​បញ្ចូល​ទី​បាន​ចំនួន​​១៣​គ្រាប់​ដែរ ប៉ុន្តែ​​​​ក្រុម​នេះ​នៅ​តែ​មិន​មាន​សំណាង​​ឡើង​ទៅ​​ប្រជែ​ង​យ​ក​ចំណាត់​ថ្នាក់​​លេខ​​១ លេ​ខ​​២​នោះទេ ។ ​ពេល​ដែលក្រុម​របស់​ខ្លួន​​​​​​មាន​ឱកាស​​ឡើង​ទៅ​​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​លោក ​ហែម ដារិទ្ធិ ប្រធាន​ដឹកនាំ​ក្រុម​ និង​​ជា​អនុ​ប្រធានសហ​ភាព​​សហព័ន្ធ​យុវជន​​កម្ពុជា​​​ខេត្ត​ព្រៃវែង​​​បាន​ឱ្យ​ដឹង​​​​​ក្រោយ​ចប់​ការ​ប្រកួត​​ថា ការ​ប្រកួត​កន្លងមក​គឺមាន​សភាព​ស្វិត​ស្វាញ​​យ៉ាង​ខ្លាំង​​ទម្រាំ​​តែ​យើង​បាន​ឡើង​មក​​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​នេះ​ ​ហើយ​ជ័យជម្នះ​​ដែល​យើង​ទទួល​បាន​​ក្នុង​ថ្ងៃ​នេះ​​​គឺ​ដោយ​សារ​​ក្នុង​​ក្រុមចេះ​សហ​ការ​គ្នា​និង​​​លេង​មានភាព​សីុសង្វាក់​​​​គ្នា​បាន​ល្អ​ ។ ​លោក​បន្ត​ថា សម្រាប់​ថ្ងៃ​ប្រកួត​​ផ្ដាច់​ព្រ័ត្រ​​យើង​ជួប​​ប្រកួត​ជា​មួយក្រុម​យុវជន​បៃ​តង​​ដែលជា​ក្រុម​ខ្លាំង​ តែ​យើង​​ប្ដេជ្ញា​ថា​នឹង​​ខិត​ខំ​​ដណ្ដើម​​យក​ចំណាត់​ថ្នាក់​លេខ​​១​​ឱ្យ​ខាង​តែ​បាន​​​​ ដើម្បី​ជាមោទ​ន​ភាព​របស់​​​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​​ព្រៃវែង​​​​ទាំង​មូល​ ។
សូម​បញ្ជាក់​​ផង​ដែរ​ថា​​ ថ្ងៃទី​​​៣ មករា ក្រុម​គ្រូ​​ពេទ្យ​​ស្ម័គ្រ​ចិត្ត​​សម្ដេច​តេជោ​​ត្រូវ​ប្រកួត​​ជា​មួយក្រុម​យុវជន​​​ក​១២​ ដណ្ដើម​​​យក​ចំណាត់​ថ្នាក់​លេខ​​៣​​​ ដូច្នេះ​​សូម​​​​​រង់​ចាំ​​ទស្សនា​​ទាំងអស់​គ្នា​​ថា​តើ​ក្រុម​មួយ​ណា​អាច​​គ្រង​តំណែង​​ជា​ជើង​ឯក​​Soccer League ​លើក​ទី​​២​ប្រចាំ​រដូវកាល​​​ឆ្នាំ​​​២០១៣បាន ?

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់