Tuesday, January 7, 2014

តា​រា​ស្រី​10​ដួង​ចូល​រួម​បញ្ចេញ​ទេព​កោ​សល្យ​ដណ្តើម​ពាន​រង្វាន់​អប្ស​រា​ឆ្នាំ​2014​

ប្រភពមកពីកោះសន្ដិភាព
រាជធានី​ភ្នំពេញ ៖ កម្ម​វិធី​ប្រកួត​យក​ពាន​រង្វាន់​អប្ស​រា​​ឆ្នាំ​២០១៣​បាន​បញ្ចប់​ហើយ​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ ដោយ​តា​រា​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​បាន​ទទួល​ពាន​រង្វាន់​តាម​​ទេព​កោ​សល្យ​រៀង​ៗ​ខ្លួន​ ។ ដោយ​សារ​តែ​មាន​ការ​គាំ​ទ្រ​ពី​មហា​ជន​ នៅ​ពេល​នេះ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​ ពិសេស​លោក​ហ្វៃ​ សំអាង​ ដែល​ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ពាន​រង្វាន់​អប្ស​រា​ផ្ទាល់​ បាន​រៀប​ចំ​កម្ម​វិធី​ប្រកួត​រដូវ​កាល​ថ្មី​វគ្គ​២​ឆ្នាំ​២០១៤​បន្ត​ទៀត​ ដោយ​តម្រូវ​ឱ្យ​តា​រា​មាន​ឈ្មោះ​បោះ​សំឡេង​ប្រុស​ស្រី​ចំនួន​២០​រូប​ចូល​រួម​ប្រលង​ដូច​រដូវ​កាល​ចាស់​ដែរ ។ កម្ម​វិធី​ប្រកួត​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​១០​ មករា ទៅ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា ។
តា​រា​ស្រី​​ទាំង​១០​រូប​ ដែល​ចូល​ខ្លួន​ប្រកួត​ប្រជែង​យក​ពាន​ឆ្នាំ​២០១៤​នេះ​រួម​មាន​នាង​ព្រីម​ មន្ថា​ កញ្ញា​អា​លី​ហ្សា​ កញ្ញា​ថន លក្ខិណា​ នាង​ឡោម​ លក្ខិណា​ កញ្ញា​លី​ ច័ន្ទ​សីហា នាង​ចាន់​ស្រី​រ័ត្ន​ កញ្ញា​ដួង​ មា៉​ណា​ នាង​ពៅ​ លី​ដា​ តា​រា​កំប្លែង​នាង​លន់ ដា​ណេ​ និង​កញ្ញា​នៅ​ សុ​នី​តា​ ។តាម​ការ​ឱ្យ​ដឹង​ពី​ជំនួយ​ការ​កម្ម​វិធី​ពានរង្វាន់​អប្សរា​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ថា​ ដើម្បី​ឆ្លើយ​តប​ការ​គាំ​ទ្រ​ពី​ទស្ស​និក​ជន​នោះ​ ទូរ​ទស្សន៍​អប្ស​រា​ដែល​មាន​លោក​ហ្វៃ​ សំអាង​ ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​អប្ស​រា​​ សម្រេច​រៀប​ចំ​កម្ម​វិធី​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៤​ទៀត​។ តា​រា​ប្រុស​១០​រូប​ និង​តា​រា​ស្រី​១០​រូប​ត្រូវ​លោក​ហ្វៃ​ សំអាង​ ជ្រើស​រើស​រួច​រាល់​ហើយ​ ឱ្យ​ពួក​គេ​បញ្ចេញ​ទេព​កោ​សល្យ​ដើម្បី​ដណ្តើម​ពាន​អប្សរា​វគ្គ​២ ។
ថ្វី​ដ្បិត​តែ​វគ្គ​១​ចប់​ទៅ​មែន​ តែ​នៅ​បន្ត​វគ្គ​ថ្មី​ ។ ដូច្នេះ​តា​រា​ទាំង​អស់​ដែល​មហា​ជន​បាន​ស្គាល់​យា៉ង​ច្បាស់​រួច​ទៅ​ហើយ​នោះ​ ត្រូវ​លោក​ហ្វៃ​ សំអាង​ ឱ្យ​បញ្ចេញ​ទេព​កោ​សល្យ​ជា​មួយ​ភាព​តស៊ូ​អត់​ធ្មត់​ និង​គោ​រព​ពេល​វេលា​ ។ តា​រា​ទាំង​អស់​នៅ​ពេល​ប្រកួត​មាន​ការ​ពិនិត្យ​ពិច័យ​យា៉ង​ខ្លាំង​តាំង​ពី​ការ​សម្តែង​ ពេល​វេលា​បង្ហាញ​មុខ​ និង​ភាព​ព្យា​យាម​ ព្រោះ​កម្ម​វិធី​ប្រលង​នោះ​ដូច​ឆ្នាំ​ចាស់​អីុ​ចឹង​ ។ ការ​ប្រកួត​ពេញ​មួយ​ឆ្នាំ​២០១៤​ដែល​ជា​ពេល​វេលា​យូរ​ បើ​ចង់​បាន​ពាន​ត្រូវ​តែ​ខំ​ អ្នក​ណា​ខំ​ពិត​ជា​មាន​អនា​គត​ល្អ​ ហើយ​បាន​ទទួល​ការ​កោត​សរ​សើរ​ និង​មាន​ស្នា​ដៃ​នៅ​ក្នុង​ទំព័រ​សិល្បៈ​ទុក​ថ្ងៃ​ក្រោយ​សម្រាប់​បង្ហាញ​អ្នក​ជំនាន់​ថ្មី​ ឬ​កូន​ចៅ​របស់​ខ្លួន​ ។
វិញ្ញា​សា​ដែល​តម្រូវ​ឱ្យ​ប្រកួត​ប្រជែង​ក្រោម​ការ​ដាក់​ពិន្ទុ​ពី​គណៈ​កម្ម​ការ​ និង​ការ​ផ្ញើ​សារ​គាំ​ទ្រ​ពី​មហា​ជន​គ្រប់​ទី​កន្លែង​នោះ​រួម​មាន​របាំ​បុរាណ​ ចម្រៀង​យី​កេ​ និង​បាសាក់​ ចម្រៀង​សម័យ​ ការ​សម្តែង​រឿង​ខ្លី​បែប​បុរាណ​ និង​សម័យ​ដែល​បង្ហាញ​ពី​ការ​អប់​រំ​ សម្តែង​សៀក​ និង​ច្រៀង​ត្រាប់​តាម​តា​រា​ចម្រៀង​បរ​ទេស​ជា​ដើម​ ។ កញ្ញា​ដួង​ ម៉ា​ណា​ ដែល​ប្រសូត​ចេញ​ពី​កម្ម​វិធី​ប្រលង​ស្រី​ស្រស់​ប្រុស​ស្អាត​ជាប់​តំណែង​ជា​ស្រី​ស្អាត​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ និង​បច្ចុ​ប្បន្ន​ជា​ពិធី​ការិនី​នៅ​ទូរ​ទស្សន៍​អប្សរា​ឱ្យ​ដឹង​ថា​ ពី​ដំបូង​នាង​មិន​ចង់​ប្រកួត​ប្រជែង​ទេ​ តែ​មក​ពី​រៀម​ច្បង​ប្រាប់​ថា​ ឱ្យ​សាក​ល្បង​ទៅ​ដើម្បី​ចង់​ដឹង​ថា​ ខ្លួន​ពូ​កែ​សម្តែង​ក្នុង​ឈុត​ឆាក​របៀប​ណា​នោះ​ ទើប​នា​ង​សម្រេច​ចិត្ត​ប្រកួត​ ។ 
ម្យ៉ាងទៀត​គិត​ថា​ មាន​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ដូច​គេ​ដែរ​ បើ​បាន​ប្រកួត​ប្រជែង​យក​ពាន​នឹង​គេ​នោះ​ជា​រឿង​មួយ​ល្អ​ គ្រាន់​ទុក​ជា​ភស្តុ​តាង​ទៅ​ថ្ងៃ​ក្រោយ​​ប្រាប់​គេ​ឯង​ ឬ​កូន​ចៅ​ថា​កាល​នៅ​ក្មេង​មាន​ប្រវត្តិ​បាន​ពាន​រង្វាន់​សិល្បៈ​៕

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់