Friday, January 3, 2014

សម្ដេចតេជោ ហ៊ុន សែន ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាង​ ៤០ម៉ឺន ជាប្រាក់រង្វាន់​ដល់​កីឡាករ​ ជ័យលាភី​នៅ SEA Games

ប្រពមកពី ដើមអម្ពិល
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងចំណាយថវិកាផ្ទាល់ខ្លួន ប្រមាណជាជាង ៤០ម៉ឺនដុល្លារ ដើម្បីផ្ដល់ជូនដល់ ក្រុមកីឡាករ-កីឡាការិនី ព្រមទាំងគ្រូបង្វឹក ដែលដណ្ដើមបានមេដាយ ក្នុងបេសកកម្មនៃការ ចូលរួមប្រកួតកីឡា SEA Games លើកទី២៧ នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៣ស្អែកនេះ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការNOCC បានមានប្រសាសន៍ឲ្យដឹងថា “នៅរសៀលម៉ោង ៣:៣០នាទីស្អែកនេះ លោក ហ៊ុន ម៉ាណែត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នឹងនាំយកនូវប្រាក់រង្វាន់ផ្ទាល់របស់សម្តេចតេជោ មកផ្ដល់ជូនដល់ក្រុមកីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភីពីការប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ាកន្លងមកថ្មីៗនេះ” ។អគ្គលេខាធិការរូបនេះ បានបន្ដទៀតថា សម្រាប់ប្រាក់រង្វាន់ ដែលផ្ដល់ជូនដោយសម្ដេចតេជោ ហ៊ុន សែន ដល់កីឡាករកីឡាការិនីនិងគ្រូបង្វឹកដែលខិតខំប្រឹងប្រែងដណ្ដើមមេដាយឲ្យកម្ពុជាពីការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០១៣នេះ គឺត្រូវចំណាយទឹកប្រាក់ប្រហែលជាជាង ៤០ម៉ឺនដុល្លារឯណោះ ។បើទោះបីជាមេដាយផ្លូវការ ដែលកម្ពុជាទទួលបានពី SEA Games លើកទី២៧នេះ មានតែ ៤៨គ្រឿងក៏ដោយ ប៉ុន្ដែលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ប្រាក់រង្វាន់ដែលសម្ដេចតេជោនឹងប្រគល់ជូនកីឡាករ-កីឡាការិនី គឺស្មើទៅនឹងមេដាយចំនួន១៣៥គ្រឿងនៃមេដាយសរុបដែលកីឡាករកីឡាការិនីម្នាក់ៗទទួលបាននៅក្នុងព្រឹត្តិការណ៍អន្ដរជាតិនោះ ។ម្យ៉ាងវិញទៀត ចំពោះកីឡាករ-កីឡាការិនី ដែលដណ្ដើមបានមេដាយមាស នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥ពាន់ដុល្លារ, ប្រាក់ ៣ពាន់ដុល្លារ និងមេដាយសំរិទ្ធ ទទួលបានប្រាក់រង្វាន់ចំនួន ២ពាន់ដុល្លារ ។ ដោយឡែកចំពោះគ្រូបង្គោល(គ្រូបង្វឹក) ត្រូវទទួលបានប្រាក់រង្វាន់ស្មើទៅនឹងមេដាយ ដែលកីឡាករ-កីឡាការិនីរបស់ខ្លួនដណ្ដើមបាន ។ រីឯគ្រូជំនួយនឹងទទួលបានប្រាក់រង្វាន់៧០ភាគរយនៃមេដាយ ដែលកីឡាករ-កីឡាការិនីរបស់ខ្លួនដណ្ដើមបានដូចគ្នា ។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា នៅថ្ងៃស្អែកដដែលនោះ ក្រៅពីការចំណាយថវិកាផ្ទាល់ខ្លួនជាង ៤០ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន លោកឧញ៉ា សុខ គង់ ក៏បានចូលរួមឧបត្ថម្ភប្រាក់រង្វាន់បន្ថែមចំនួន ១ម៉ឺនដុល្លារ, លោក កែប ជុតិមា ឧបត្ថម្ភ ១ម៉ឺនដុល្លារ និងលោកឧកញ៉ា ម៉េង ហួរ ឧបត្ថម្ភ ១ពាន់ដុល្លារ ដល់ក្រុមកីឡាករ-កីឡាការិនីទាំងអស់ផងដែរ ៕


0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់