Monday, January 13, 2014

ពៅ​ លីដា​ រវល់​ច្រើន​ក្នុង​ស្រុក​ បដិសេធ​ចេញ​សម្តែង​នៅ​បរទេស​

ប្រភពពីកោះសន្ដិភាព

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​សម្បុរ​ខ្មៅ​ស្រអែម​ កញ្ញា​ពៅ​ លីដា​ ត្រូវ​បង​ប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ ស្នើ​សុំ​ឱ្យ​នាង​ទៅ​សម្តែង​ ប្រសិន​ជា​នាង​មាន​ពេល​គ្រប់​គ្រាន់​ ។​ ដំណឹង​ល្អ​នេះ​ ពៅ​ លីដា​ មិន​អាច​បំពេញ​បាន​ទេ​ ពេញ​១​ឆ្នាំ​២០១៤​នេះ​ ដោយ​សារ​តែ​នាង​សម្លឹង​ឃើញ​ឱកាស​សិល្បៈ​នៅ​ក្នុង​ប្រទេស​ល្អ​ជាង​ក្រៅ​ប្រទេស​ ។​
តារា​សម្តែង​មាន​ទម្រង់​មុខ​បែប​ខ្មែរ​ ពិតៗ​នាង​ពៅ​ លីដា​ បាន​ច្រាន​ចោល​គម្រោង​ស្រូប​យក​ប្រាក់​នៅ​ក្រៅ​ប្រទេស​ដោយ​មិន​ចង់​ទៅ​ខ្លាំង​ដូច​តារា​មួយ​ចំនួន​ឡើយ​ ។​ ចំណុច​ដែល​លីដា​ច្រាន​ចោល​ការ​សម្តែង​នៅ​បរទេស​ ដោយ​សារ​តែ​ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មី​២០១៤​នេះ​ នាង​ត្រូវ​ទទួល​ការ​ងារ​ជា​បន្ត​បន្ទាប់​ ដែល​សុទ្ធ​សឹង​តែ​ជា​ការ​ងារ​សិល្បៈ​មាន​ភាព​ល្អ​ប្រសើរ​ មិន​ថា​តែ​ខ្សែ​ភាព​យន្ត​ ច្រៀង​តាម​ស្ថានីយ​ទូរ​ទស្សន៍​ ឬ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឡើយ​ គឺ​នាង​ចង់​ទុក​ពេល​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ ដើម្បី​ស្ទាប​ស្ទង់​ប្រជា​ប្រិយ​ភាព​ឆ្នាំ​ថ្មី​នេះ​ស្ទុះ​ដល់​កម្រិត​ណា​ ។​
លើស​ពី​នេះ​បើ​និយាយ​ពី​កម្ម​វិធី​ប្រកួត​លើក​ពាន​រង្វាន់​អប្សរា​ឆ្នាំ​២០១៤​ វគ្គ​ថ្មី​នេះ​ គឺ​តម្រូវ​ឱ្យ​នាង​ប្រកួត​ពេញ​មួយ​ឆ្នាំ​តែ​ម្តង​ មុន​នឹង​ឆ្លង​ទៅ​យក​ជ័យ​លាភី​លើក​ពាន​រង្វាន់​នា​ចុង​ឆ្នាំ​ ។​ ការ​ពិត​លោក​ហ្វៃ​ សំអាង​ មិន​បាន​ហាម​ឃាត់​ ឬ​បិទ​ផ្លូវ​មិន​ឱ្យ​ច្រៀង​ សម្តែង​នៅ​ក្រៅ​ប្រទេស​ទេ​ តែ​មក​ពី​នាង​យល់​ថា​ ចង់​នៅ​ប្រកួត​ឱ្យ​បាន​ពេញ​មុខ​ និង​ចង់​ដក​បទ​ពិសោធន៍​ជាមួយ​ទម្រង់​សិល្បៈ​ ប្លែកៗ​ផង​នោះ​ ទើប​នាង​សម្រេច​ចិត្ត​មិន​ចេញ​ទៅ​សម្តែង​នៅ​បរទេស​ ។​
តារា​សម្តែង​ដែល​ប្រសូត​ចេញ​ពី​កម្ម​វិធី​ប្រឡង​កញ្ញា​ឯក​ប្រ៊ីត​ស្តុន​រូប​នេះ​លើក​ឡើង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ នាង​លើក​ហេតុ​ផល​បែប​នេះ​មិន​មែន​មក​ពី​លើក​តម្លៃ​ខ្លួន​រហូត​មិន​ចេញ​សម្តែង​នៅ​ក្រៅ​ប្រទេស​ឡើយ​ ការណ៍​ពិត​នាង​ក៏​ទៅ​សម្តែង​ជូន​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែរ​ ដើម្បី​ស្រូប​យក​ប្រជា​ប្រិយ​ភាព​ តែ​មក​ពី​ឆ្នាំ​នេះ​ទៅ​មិន​រួច​ រក​ចន្លោះ​មិន​ឃើញ​ ។​ នាង​នឹង​បន្ត​ការ​សម្តែង​នៅ​ប្រទេស​ក្រៅ​នៅ​ឆ្នាំ​ក្រោយ​ដោយ​មាន​អ្នក​រៀប​ចំ​កម្ម​វិធី​មួយ​នៅ​អាមេរិក​ បាន​មក​ទាក់​ទង​ ហើយ​ទុក​ពេល​ឱ្យ​នាង​ប្រឡូក​ការ​ងារ​ក្នុង​ស្រុក​ពេញ​១ឆ្នាំ​២០១៤​ ។
លើស​ពី​នេះ​ខណៈ​បិទ​ផ្លូវ​ចេញ​ទៅ​នាយ​សមុទ្រ​ នាង​បាន​សម្រុក​ថត​តាម​ផលិត​កម្ម​ជា​បន្ត​បន្ទាប់​ ដូច​ជា​ថត​បទ​ចម្រៀង​ពី​ជំនាន់​មុន​ឱ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ហើយ​មាន​ផលិត​កម្ម​ផ្សេង​ទៀត​ដូច​ជា​សាន់​ដេ​ ថោន​ ក៏​នាង​ចូល​រួម​ថត​ជា​ហូរ​ហែ​ បូក​រួម​ទាំង​ធ្វើ​ជា​ពិធី​ការិនី​មួយ​ទៀត​ ។ រវល់​ច្រើន​បែប​នោះ​ហើយ​ ទើប​ចង​ជើង​នាង​មិន​អាច​ទៅ​ណា​កើត​ ។​ ពៅ​ លីដា​ រំពឹង​ថា​ នាង​ប្រឹង​បញ្ចេញ​ទេព​កោ​សល្យ​ក្នុង​ឆ្នាំ​នេះ​ ពិត​ជា​អាច​ស្រូប​យក​ប្រជា​ប្រិយ​ភាព​បាន​លើស​ពេល​ណា​ទាំង​អស់​ជាក់​ជា​មិន​ខាន​ ៕

0 comments:

Post a Comment

 
@.តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..! @.គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ @. នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច @. ឈិត សុវណ្ណបញ្ញា លេង​ម៉ា​អស់ដៃ ពេលប៉ះ​ជាមួយ Pey Pey Dy @. នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក @. តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់